Category: Covid-19

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់បន្ថែមទៀត និងជាសះស្បើយ ២៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់បន្ថែមទៀត និងជាសះស្បើយ ២៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៦មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២ពាន់៩០១នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៦០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកបាធាយ៥នាក់, ស្រុកស្រីសន្ធរ៦នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកព្រៃឈរ១១នាក់, ស្រុកជើងព្រៃ៣៣នាក់,ស្រុកចំការលើម្នាក់, ក្រុងកំពង់ចាម២នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ចាមក៏បានជូនដំណឹងថា នៅថ្ងៃទី១៦មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន២៣នាក់បានជាសះស្បើយផងដែរ។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៣៧០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៨៩៨នាក់ និងនៅសល់៤៨២នាក់កំពុងទទួលការព្យាបាល។

  • រដ្ឋបាលខេត្តកំពង់ធំ សម្រេចផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំរយៈពេល ២សប្តាហ៍

    រដ្ឋបាលខេត្តកំពង់ធំ សម្រេចផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំរយៈពេល ២សប្តាហ៍

    កំពង់ធំ ៖ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារ គ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៧នាក់ និងជាសះស្បើយ ៦៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៧នាក់ និងជាសះស្បើយ ៦៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ១៧មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៧នាក់នៅថ្ងៃទី១៦មិថុនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅក្រុងប៉ោយប៉ែតចំនួន២៤នាក់ និងទៅពលករមកពីប្រទេសថៃចំនួន៥នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦៣នាក់។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៧០០នាក់ និងមានអ្នកស្លាប់ចំនួន ១២នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៧០០នាក់ និងមានអ្នកស្លាប់ចំនួន ១២នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៦មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦២៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៦មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧០៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន៧៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៥ពាន់៣០នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១២នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៨០នាក់ហើយ។

  • អ្នកដែលមានទំនាក់ទំនងជា ធនាគារអេស៊ីលីដា សាខាទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលមានទំនាក់ទំនងជា ធនាគារអេស៊ីលីដា សាខាទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាមន្ត្រីឥណទានធ្វើការធនាគារអេស៊ីលីដា សាខាទួលគោកដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៩c3 ផ្លូវលេខ២៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១០មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អ្នកដែលធ្លាប់បានទៅ SKYBAR នៃសណ្ឋាគារ Lyve Inc Hotel ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលធ្លាប់បានទៅ SKYBAR នៃសណ្ឋាគារ Lyve Inc Hotel ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្ត្រិមួយក្រុម បានទៅទទួលទានអាហារនៅ SKYBAR នៃសណ្ឋាគារ Lyve Inc Hotel ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៨ កែងផ្លូវ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចន្លោះពីម៉ោង៧ ដល់ម៉ោង៨កន្លះល្ងាចថ្ងៃទី១០មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង KAMU KAMU ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង KAMU KAMU ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាងតែទឹកដោះគោ KAMU.KAMU សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥២៨ កែង ៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១លានដូសទៀត គ្រោងនឹងដឹកមកដល់កម្ពុជា នៅចុងសប្ដាហ៏នេះ

    វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១លានដូសទៀត គ្រោងនឹងដឹកមកដល់កម្ពុជា នៅចុងសប្ដាហ៏នេះ

    យោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវបានប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកស្រង់សំដីថា វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត គ្រោងនឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១៩មិថុនា ឆ្នាំ២០២១ខាងមុខ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលតាមគម្រោងនឹងចាក់ជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់ នៅដំណាច់ខែវិច្ឆិកាឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចមកហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា ប្រភេទស៊ីណូហ្វាម ចំនួន២លាន២សែនដូស, ជំនួយពីអង្គការសុខភាពពិភពលោកតាមរយៈ មជ្ឈមណ្ឌល COVAX ចំនួន ៣២ម៉ឺន៤ពាន់ដូស និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលមានចំនួន៥លាន៥សសែនដូស ក្នុងនោះប្រភេទស៊ីណូវ៉ាក់ ចំនួន ៤លាន៥សែនដូស និង ស៊ីណូហ្វាម ចំនួន១លានដូស។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន១សែន៣ម៉ឺន៨ពាន់៥៨៤នាក់ហើយដែលស្មើនឹង៣១,៣៩%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៦សែន២ម៉ឺន៣ពាន់៤៦៦នាក់។

  • សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៦៩ សសរ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៖

  • ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៥នាក់នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៥នាក់នោះ មាននៅស្រុកបារាយណ៍២នាក់, ស្រុកកំពង់ស្វាយ៣នាក់, ស្រុកសន្ទុក៣នាក់, ស្រុកស្ទោង៣នាក់, ស្រុកសណ្ដាន់២នាក់ និងមកពីប្រទេសថៃ២នាក់ ។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ គិតមកដល់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៧១នាក់ ស្លាប់ចំនួន២នាក់ និងនៅសល់២២៣នាក់កំពុងសម្រាកព្យាបាល។