Category: Covid-19

  • ជប៉ុនត្រៀមដកចេញការប្រកាសស្ថានភាពអាសន្នចំពោះខេត្តចំនួន៩នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ជប៉ុនត្រៀមដកចេញការប្រកាសស្ថានភាពអាសន្នចំពោះខេត្តចំនួន៩នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ជប៉ុន៖ ជប៉ុនត្រៀមដកការប្រកាសស្ថានភាពអាសន្ននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្រាប់ខេត្តចំនួន០៩ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ ហើយថា រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍ពាក់កណ្តាលគ្រាអាសន្នមកជំនួសនៅក្នុងខេត្តចំនួន៧ នៃខេត្តទាំងនោះ ។ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានប្រាប់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ទោះជាយ៉ាងណា អភិបាលក្រុងអូសាកា លោក Hirofumi Yoshimura បានជំទាស់នឹងសេចក្តីសម្រេចលុបស្ថានអាសន្ន ដោយនិយាយថា លោកនឹងស្នើរឱ្យចាត់វិធានការពាក់កណ្តាលគ្រាអាសន្ន ដើម្បីជៀសវាងការងើបឡើងវិញនៃការឆ្លង ។ ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនក៏បាននិយាយនៅថ្ងៃពុធនេះដែរថា ជប៉ុននឹងសម្រេចចិត្តក្នុងខែនេះ ថាតើនឹងអនុញ្ញាតអោយមានអ្នកទស្សនាក្នុងស្រុកអាចចូលរូមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬយ៉ាងណា បន្ទាប់ពីអ្នកជំនាញបានចុះហត្ថលេខាលើផែនការ ដើម្បីអនុញ្ញាតអោយមានមនុស្សរហូតដល់១ម៉ឺននាក់នៅក្នុងព្រឹត្តិការណ៍នេះ ៕ ប្រភព៖ CNA

  • ឥណ្ឌាបើកទទួលភ្ញៀវទេសចរអោយចូលទស្សនាប្រាសាទ Taj Mahal ដ៏ល្បីឡើងវិញ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចប្រទេសខ្លួន

    ឥណ្ឌាបើកទទួលភ្ញៀវទេសចរអោយចូលទស្សនាប្រាសាទ Taj Mahal ដ៏ល្បីឡើងវិញ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចប្រទេសខ្លួន

    ឥណ្ឌា៖ ឥណ្ឌាបានចាប់ផ្តើមដកចេញនូវវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ សំដៅជួយសង្គ្រោះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ជាក់ស្តែងប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ (Taj Mahal) ដ៏ល្បីល្បាញមួយនៅប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បានបើកទ្វារឡើងវិញសារជាថ្មីហើយ ។ បើទោះជាមានការបើកទ្វារឡើងវិញក៏ដោយ ប៉ុន្តែអ្នកទេសចរចំនួន៦៥០នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតអោយចូលទស្សនានៅក្នុងបរិវេណនៃប្រាសាទ ។ ប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ នេះ ស្ថិតនៅភាគខាងជើងទីក្រុងអាហ្គ្រា រដ្ឋអ៊ូតា ប្រាដេស ហើយជាធម្មតាបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៧ ទៅ ៨លាននាក់ជារៀងរាល់ឆ្នាំ ឬជាមធ្យមជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ សូមរំលឹកឡើងវិញថា ប្រាសាទថ្មកែវពណ៌ស ត្រូវបានបិទទ្វារកាលពីដើមខែមេសាកន្លងមក ចំពេលដែលប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានចម្លង និងសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ៕ ប្រភព៖ AP

  • លោក ប្រាយុទ្ធ ចាន់អូចា ៖ ថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល១២០ថ្ងៃទៀត

    លោក ប្រាយុទ្ធ ចាន់អូចា ៖ ថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល១២០ថ្ងៃទៀត

    ថៃ៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះថា ឥឡូវនេះ វាដល់ពេលដែលយើងត្រូវសំឡឹងមើលទៅអនាគត និងបើកប្រទេសនេះឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត លោកថា នេះជាមធ្យោបាយដ៏សំខាន់មួយ សំដៅកាត់បន្ថយការលំបាក ដែលប្រជាជនមិនអាចរកចំណូលបានជាយូរមកហើយ ។ នាយករដ្ឋមន្ត្រីថៃរូបនេះបន្ថែមថា ថ្ងៃនេះ ខ្ញុំសូមជូនដំណឹងថា ខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល១២០ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះតទៅ ។ គោលដៅដែលបានកំណត់ដោយលោក ប្រាយុទ្ធ នេះ នឹងធ្វើឱ្យប្រទេសថៃអាចបើកដំណើរការឡើងវិញ នៅពាក់កណ្តាលខែតុលាខាងមុខនេះ ។ ទោះជាយ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗឱ្យបើកដំណើរការឡើងវិញឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច លោកថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក ។ នាឱកាសនោះដែរ លោក ប្រយុទ្ធ ក៏បានប្រកាសដែរថា ប្រទេសថៃបាននិងកពុងសហការជាមួយក្រុមហ៊ុនផលិតឱសថធំៗចំនួន៦ មានដូចជា Pfizer Moderna AstraZeneca Sinovac និង Sinopharm លោកថា ថៃនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១០៥,៥លានដូស ដោយពួកគេនឹងចាប់ផ្តើមដឹកជញ្ជូនមកនៅក្នុងឆ្នាំនេះ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៤ម៉ឺននាក់ និងជាសះស្បើយ១៦២លាន២៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៤ម៉ឺននាក់ និងជាសះស្បើយ១៦២លាន២៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន៧៨ម៉ឺន៨ពាន់៣៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៤ម៉ឺន៨ពាន់១៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦២លាន២៨ម៉ឺន៥ពាន់៩៦៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៦ម៉ឺន៥ពាន់៩៨៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់១៥០នាក់ និងជាសះស្បើយចំនួន២៨លាន៦១ម៉ឺន៦ពាន់៤៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៦៩ម៉ឺន៩ពាន់៥៥៥នាក់ ស្លាប់៣៨ម៉ឺន១ពាន់៩៣១នាក់ និងជាសះស្បើយ២៨លាន៤៨ម៉ឺន៤ពាន់៥៤៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៦២ម៉ឺន៩ពាន់៧១៤នាក់ ស្លាប់ចំនួន៤៩ម៉ឺន៣ពាន់៨៣៧នាក់ និងជាសះស្បើយ១៦លាន៣ម៉ឺន៦០១នាក់ ៕ ប្រភព៖ worldometers

  • អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៦៨នាក់ និងជាសះស្បើយ១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៦៨នាក់ និងជាសះស្បើយ១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៨នាក់។ អ្នកឆ្លងទាំង៦៦នាក់នោះ រស់នៅស្រុកមណ្ឌលសីមា និង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកន្លែងព្យាបាលមួយចំនួនទៀត។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានបន្ថែមទៀត។ បច្ចុប្បន្នខេត្តកោះកុងមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៣០០នាក់ហើយ បើគិតចាប់ពីថ្ងៃទី២២ឧសភាមក។

  • អាជ្ញាធរខេត្តកណ្ដាល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅសង្កាត់ព្រែកហូរ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តកណ្ដាល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅសង្កាត់ព្រែកហូរ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បានលើកឡើងថា ការចែកអំណោយនាពេលនេះ គឺជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលខ្វះខាត ឆ្លើយតបតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនទុកឲ្យគ្រួសារណាមួយដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ បើទោះបីជាអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីក៏ដោយ ក៏អាជ្ញាធរនឹងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។ ឯកឧត្តម បានលើកឡើងដូច្នេះ នាឱកាសដែល ឯកឧត្តម ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១នេះ។ នាឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតខ្លួន ពីព្រោះមានតែការចាក់វ៉ាក់សាំងនេះទេ ដែលអាចជួយការពារបងប្អូន និងក្រុមគ្រួសារមិនឲ្យឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍ ការចាក់វ៉ាក់សាំងគឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានចំណាយថវិកាយ៉ាងច្រើន…

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ និងជាស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ និងជាស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តក៏បានជូនដំណឹងដែរថា នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ ឈួ ណយ ភេទស្រី អាយុ៨៤ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩ គួបផ្សំនឹងបញ្ហាបេះដូង ផងនោះ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ មកទល់នឹងថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៨នាក់ ស្លាប់៤នាក់…

  • អ្នកដែលធ្លាប់បានទៅភោជ្ជនីយដ្ឋានជប៉ុន IZAKAYA ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលធ្លាប់បានទៅភោជ្ជនីយដ្ឋានជប៉ុន IZAKAYA ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ បានទៅទទួលទានអាហារនៅភោជ្ជនីយដ្ឋានជប៉ុន IZAKAYA ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចន្លោះពីម៉ោង១០និង៣០នាទីដល់ម៉ោង១១និង៥នាទីព្រឹកថ្ងៃទី១០មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះសេ្តច១៩នាក់, ស្រុកពារាំង១៣នាក់, ស្រុកមេសាង១០នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកពាមរក៍ម្នាក់, និងទៅពីខេត្តកណ្ដាលម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៦៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥២១នាក់ មានអ្នកស្លាប់ចំនួន១១នាក់ និងនៅសល់៥៣៥នាក់កំពុងទទួលការព្យាបាល។

  • ប្រជាពលរដ្ឋជាង ៣លាន ១សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៣លាន ១សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន១សែន៣ម៉ឺន៨ពាន់៥៨៤នាក់ហើយដែលស្មើនឹង៣១,៣៩%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៦សែន២ម៉ឺន៣ពាន់៤៦៦នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន១ម៉ឺន៥ពាន់៧៣៧នាក់ ខណៈចាក់លើកទី២ បានចំនួន៩២ម៉ឺន២ពាន់៣៣នាក់។