-
ជប៉ុនឲ្យវ៉ាក់សាំងកូវីដ១៩ ដល់វៀតណាមជិត១លានដូស

ជំនួយវ៉ាក់សាំងកូវីដ១៩របស់ជប៉ុន ជិត១លានដូសត្រូវបានបញ្ជូនដល់ប្រទេសវៀតណាមហើយ កាលពីម្សិលមិញ។ ទីភ្នាក់ងារសារព័ត៌មាន Vietnamexpress បានចេញផ្សាយថា វ៉ាក់សាំងកូវីដ១៩ ចំនួន៩៦៦៣២០ដូស ដែលជាជំនួយរបស់ជប៉ុនជូនវៀតណាម ត្រូវបានបញ្ជូនដល់ក្រុងហាណូយហើយ កាលពីថ្ងៃទី១៦ មិថុនា ២០២១ ដោយត្រូវបន្តបញ្ជូនទៅទីតាំងចាក់ នៅហូជីមិញ នាថ្ងៃទី១៧ មិថុនានេះ។ វ៉ាក់សាំងជាជំនួយប្រភេទ AstraZeneca នេះគឺសម្រាប់ឲ្យក្រុងហូជីមិញ ចាក់ជូនក្រុមអាទិភាព។ ប្រភពបន្តថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧ មិថុនានេះ មនុស្សប្រមាណ១លាន៧៧ម៉ឺននាក់ត្រូវបានចាក់វ៉ាក់សាំងកូវីដ១៩ ខណៈភាគច្រើនគឺជាក្រុមជួរមុខ ក្នុងនោះ មានជាង៧ម៉ឺន២ពាន់នាក់បានចាក់ដូសទី២ហើយ៕
-
នាយករដ្ឋមន្រ្តីបារាំង ៖ បារាំងត្រៀមដកកាតព្វកិច្ចពាក់ម៉ាស និងបំរាមគោចរនៅត្រឹមចុងសប្តាហ៍នេះ

បារាំង៖ រដ្ឋាភិបាលបារាំងបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ ហើយនឹងបិទបញ្ចប់បម្រាមគោចរនៅពេលយប់លឿនជាងកាលកំណត់ពីមុន ដោយយោងលើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩បានប្រសើរឡើងវិញហើយ ។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់មកនៅត្រឹមជាង៣ពាន់ករណីប៉ុណ្ណោះ ដែលស្ថិតនៅក្រោមកម្រិត៥ពាន់ករណីសម្រាប់ការរក្សាករណីឆ្លងអោយស្ថិតក្រោមការគ្រប់គ្រង ។ លោកបន្ថែមថា ស្ថានភាពបច្ចុប្បន្នបាននិងកំពុងវិលត្រឡប់ទៅរកភាពប្រសើរឡើងជាងការរំពឹងទុក ។ ជាមួយគ្នានេះ លោក Castex ក៏បានប្រកាសដែរថា កាតព្វកិច្ចពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ ដែលត្រូវបានដាក់អោយអនុវត្តចាប់តាំងពីខែសីហាកន្លងមក នឹងលែងទាមទារទៀតហើយគិតចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ដោយឡែកបម្រាមគោចរនៅម៉ោង១១៖០០នាទីយប់នោះ ក៏ត្រូវដកចេញវិញផងដែរគិតចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ ពោលគឺ១០ថ្ងៃលឿនជាងកាលកំណត់ពីមុន ។ បើតាមលោក Castex រដ្ឋាភិបាលមានផែនការអោយ៦០ភាគរយនៃប្រជាជនសរុបរបស់ប្រទេសបារាំង ឬស្មើនឹង៤០លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់១ដូសនៅត្រឹមចុងខែសីហាខាងមុខ ហើយ៣៥លាននាក់ទៀតបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ NHK
-
អ្នកដែលបានទៅ ឬ មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅមន្ទីរពហុព្យាបាល ឡាសង់តេ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានជូនម្ដាយ និងនៅមើលថែម្ដាយឈឺនៅមន្ទីរពហុព្យាបាល ឡាសង់តេ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ជប៉ុននឹងចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំងនៅក្នុងខែកក្កដាខាងមុខនេះ (មានវីដេអូ)

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនមានផែនការអនុញ្ញាតអោយទីក្រុងនានា ចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំង ជាឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតចាប់ពីពាក់កណ្តាលខែកក្កដាខាងមុខ នេះបើតាមសារព័ត៌មានក្នុងតំបន់ដកស្រង់ប្រភពពីរដ្ឋាភិបាលដែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាមរដ្ឋាភិបាលជប៉ុន នៅចុងខែកក្កដា ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ នឹងចាប់ផ្តើមចេញវិញ្ញាបនបត្រដោយផ្អែកលើកំណត់ត្រាចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ក្នុងនោះ ឯកសារនេះ នឹងបង្ហាញឈ្មោះអ្នកដំណើរ សញ្ជាតិ លេខលិខិតឆ្លងដែន និងកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាដើម ។ រដ្ឋាភិបាលជប៉ុនបន្ថែមថា ខ្លួនក៏អាចចេញវិញ្ញាបនប័ត្រឌីជីថល ដែលអាចដាក់ពាក្យសុំតាមអ៊ីនធើណិតបានផងដែរ ។ គួរកត់សម្គាល់ សហភាពអឺរ៉ុបក៏បាននិងកំពុងពិចារណាដាក់ចេញនូវលិខិតវ៉ាក់សាំងផងដែរ ខណៈដែលមេដឹកនាំធុរកិច្ច និងអ្នកផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ចង់អោយវិញ្ញាបនប័ត្របែបនេះចេញអោយអ្នកដែលធ្វើដំណើរទៅបរទេសអោយបានឆាប់ៗតាមដែលអាចធ្វើទៅបាន ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកដែលធ្លាប់បានទៅធនាគារ ABA សាខាជ្រោយចង្វារ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ចន្លោះពីម៉ោង ១០ដល់ម៉ោង ១១និង៣០ព្រឹក។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អ្នកដែលធ្លាប់បានទៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ក្រិច ហុង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ក្រិច ហុង ដែលមានទីតាំងស្ថិតនៅផ្សារបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុបានចាប់ផ្ដើមហើយនៅថ្ងៃទី១៧ មិថុនានេះ

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើឡើងនៅតាមទីតាំងផ្សេងៗគ្នាក្នុងខេត្តព្រះសីហនុ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ លោកបានបន្តថា ប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំង លោកអភិបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន១៩ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន៥ទីតាំង, ស្រុកព្រៃនប់៥ទីតាំង, កំពង់សីលា៤ទីតាំង, ក្រុងកោះរ៉ុង២ទីតាំង និងស្រុកស្ទឹងហាវ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។ យុទ្ធនាការនោះ មានសមាសភាពបុគ្គលិកពេទ្យចម្រុះមកពីមន្ទីរសុខាភិបាលខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កងពលតូចលេខ៧០ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានអោយដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នឹងចុះទៅអញ្ជើញប្រជាពលរដ្ឋដល់លំនៅឋាន ដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារ ចាក់វ៉ាក់សាំងនៅថ្ងៃបន្ទាប់ នៅតាមទីតាំងដែលបានកំណត់។ រដ្ឋបាលខេត្តបានបន្ថែមថា នៅពេលប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីបង្ហាញដល់ក្រុមការងារនៅទីតាំងចាក់វ៉ាក់សាំង និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ៣ការពារ…
-
រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន២២ នាក់ នៅស្រុកបរិបូណ៌ក្នុងចំណោម ៧៨នាក់ជាកម្មករដែលធ្វើការនៅក្នុងរោងចក្រស្រុកក្រគរ ខេត្តពោធិ៍សាត់

កំពង់ឆ្នាំង ៖ ព័ត៌មានបឋមដែលអ្នកយកព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២១នេះលោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា នៅល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារខេត្តកំពង់ឆ្នាំងបានរកឃើញកម្មករ ចំនួន ២២នាក់ រស់នៅក្នុងស្រុកបរិបូណ៌មានវិជ្ជមានកូវីដ១៩ តាមឧបករណ៍តេស្តរហ័ស ក្នុងចំណោម ៧៨ នាក់ ជាកម្មករធ្វើការនៅក្នុងរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក ប្រាក់វ៉ុន បានបញ្ជាក់ថានេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះមិនទាន់យកជាផ្លូវការទេ ដោយយើងត្រូវបញ្ជូនសំណាកពួកគាត់យកទៅវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញបន្តទៀត ដោយឡែកអ្នកមានវិជ្ជមានខាងលើនេះយើងនឹងរៀបចំឲ្យពួកគាត់សម្រាកព្យាបាលនៅក្នុងស្រុកបរិបូណ៌តែម្ដង ចំណែកអ្នកអវិជ្ជមានត្រូវឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចិត្តាឡីស័ក ក្នុងស្រុកបរិបូណ៌ ។ ដោយឡែក ឯកឧត្តម អម សុភា អភិបាលរងកំពង់ឆ្នាំង និងប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ចំនូន ៨១៨នាក់ បានទៅធ្វើជាកម្មកររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ហើយនៅល្ងាចថ្ងៃទី១៦ ខែមិថុនា កម្មករចំនួន ៧៨នាក់មានអាការៈមិនស្រួលខ្លួនបានមកធ្វើសំណាក និងធ្វើតេស្តនៅមន្ទីរពេទ្យស្រុកបរិបូណ៌ ដោយមានការសហការរបស់មន្ទីរការងារខេត្តពោធិ៍សាត់ និងមន្ទីរការងារខេត្តកំពង់ឆ្នាំងផងដែរ ក្នុងនោះយើងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២២នាក់ ប៉ុន្តែនេះគ្រា…
-
ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ម្នាកា់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្លាប់ចុងក្រោយ ជាស្ត្រីជនជាតិថៃអាយុ៣២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្រោយពេលដែលបញ្ជូនពីមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែត ទៅដាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី នៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១។ ដោយអាការៈធ្ងន់ធ្ងរពេក ទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយក៏អ្នកជំងឺបានស្លាប់។ តាមរបាយការណ៍ពីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ គិតមកដល់ថ្ងៃនៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន៤នាក់ គឺជនជាតិថៃ២នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់។
-
មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តតាកែវក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣នាក់ ក្នុងនោះអ្នកស្លាប់ទី១មានឈ្មោះ សែម ពៅ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរលក់ដូរ មានអាសយដ្ឋាននៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ្នកជំងឺរូបនោះ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី នៅថ្ងៃទី១២មិថុនាក្នុងស្ថានភាពក្អក ហត់ ឈឺក្បាល។ ដោយសារស្ថានភាពជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមាលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ តែមិនអាចសង្គ្រោះបាន ហើយបានស្លាប់នៅម៉ោង៥ព្រឹកថ្ងៃទី១៧មិថុនា។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺឈ្មោះ សែម ពៅ បានស្លាប់ដោយសារវីរុសកូវីដ-១៩។ ចំណែកអ្នកស្លាប់ទី២មានឈ្មោះប្រាក់ សារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានអាសយដ្ឋាននៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ អ្នកជំងឺបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទីនៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ក្នុងស្ថានភាពស្លេកស្លាំង ហត់ខ្លាំង ថប់ទ្រូង ស្វាយបបូរមាត់ និងក្ដៅខ្លួន។ ដោយសារស្ថានភាពជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមាលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ តែមិនអាចសង្គ្រោះបាន ហើយបានស្លាប់នៅម៉ោង២ទាបភ្លឺថ្ងៃទី១៧មិថុនា។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺឈ្មោះ ប្រាក់ សារី បានស្លាប់ដោយសារវីរុសកូវីដ-១៩។ ចំណែកអ្នកស្លាប់ទី៣មានឈ្មោះតាំង សម្បត្តិ…