Category: Covid-19

  • លោកអធិការខណ្ឌដង្កោ ចុះត្រួតពិនិត្យកម្លាំងឈរជើងនៅគោលដៅមណ្ឌលព្យាបាលកម្រិតស្រាលនៅសាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ

    លោកអធិការខណ្ឌដង្កោ ចុះត្រួតពិនិត្យកម្លាំងឈរជើងនៅគោលដៅមណ្ឌលព្យាបាលកម្រិតស្រាលនៅសាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យកម្លាំងឈរជើងនៅគោលដៅមណ្ឌលព្យាបាលកម្រិតស្រាលនៅសាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ ក្នុងគោលបំណងផ្តល់ជាកម្លាំងចិត្ត និងជាការលេីកទឹកចិត្តដ៏ធំធេងដល់មន្ត្រីក្រោមឱវាទដែលបានលះបង់ពេលវេលាក្នុងការបំពេញភារកិច្ចជូនសង្គមជាតិ។ ក្នុងការចុះត្រួតពិនិត្យកម្លាំងនេះលោកអធិការ បាននាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់កងកម្លាំងយើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ថែររក្សាអនាម័យផ្ទាល់ខ្លួន ដោយត្រូវពាក់ម៉ាស និងបាញ់អាកុល ឬជែលលាងដៃ រក្សាគម្លាតសុវត្ថិភាព ជាប្រចាំ ដើម្បីកុំឱ្យមានការឆ្លងទៅវិញទៅមក។ ក្នុងការចុះត្រួតពិនិត្យកម្លាំងនេះដែរ លោកអធិការក៏បាននាំយកនូវស្បៀងអាហារ និងរសម្ភារៈប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនកងកម្លាំងយើង រួមមាន៖ទឹកសុទ្ធ ២កេស , បាយ ០១នាក់ ០១ប្រអប់ ៕ ដោយ /…

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៩៩នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៩០០នាក់ និងមានអ្នកស្លាប់ចំនួន ១៤នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៩៩នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៩០០នាក់ និងមានអ្នកស្លាប់ចំនួន ១៤នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៨មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៧មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៩៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៩៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៧មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៩១០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន១ពាន់៥៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៥ពាន់៩៤០នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៩៤នាក់ហើយ។

  • អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៥នាក់ និងជាសះស្បើយ៣ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៥នាក់ និងជាសះស្បើយ៣ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៥នាក់។ អ្នកឆ្លងទាំង៦៥នាក់នោះ រស់នៅស្រុកមណ្ឌលសីមា,ក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកន្លែងព្យាបាលមួយចំនួនទៀត។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានបន្ថែមទៀត។ អាជ្ញាធរខេត្តក៏បានបញ្ជាក់ថា នៅថ្ងៃទី១៧មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ បានាជាសះស្បើយផងដែរ។

  • រដ្ឋបាលរាជធានីភ្នំពេញ បានយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ

    រដ្ឋបាលរាជធានីភ្នំពេញ បានយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ

    ភ្នំពេញ ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកទេយ្យទាន មកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋចំនួន ៣៣៤ អង្គ/នាក់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃ និងចែក ជូន តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រតាព្រហ្មស្ទឹងមានជ័យ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន…

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៣៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៣៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១៧មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន២៣នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន១៨នាក់ជាករណីឆ្លងក្នុងសហគន៍ និង៥នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១៧មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៤នាក់ និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩៨នាក់ មានអ្នកស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៩០នាក់៕

  • កម្ពុជា ស្នើឲ្យភាគីចិនសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យជនជាតិចិន ចេញពីកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន

    កម្ពុជា ស្នើឲ្យភាគីចិនសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យជនជាតិចិន ចេញពីកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន

    ការស្នើរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានធ្វើឡើងក្នុងឳកាសលោកបានជួបពិភាក្សាការងារ ជាមួយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ នៅក្នុងជំនួបនោះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមក។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណភាគីចិន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់កម្ពុជា ទាំងសម្ភារ: បច្ចេកទេស និងបរិក្ខារពេទ្យ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺ Covid-19 ដល់ស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ នាពេលកន្លងមក។ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក លោកបានស្នើឲ្យភាគីចិនពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន។…

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក ៖ សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ដើម្បីពន្លឿនការអភវិឌ្ឍឱសថប្រឆាំងវីរុសកូវីដ-១៩

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក ៖ សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ដើម្បីពន្លឿនការអភវិឌ្ឍឱសថប្រឆាំងវីរុសកូវីដ-១៩

    អាមេរិក៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯសេតវិមាន លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី ជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញការអភិវឌ្ឍថ្នាំប្រឆាំងជំងឺកូវីដ-១៩ និង វីរុសគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចក្លាយទៅជារោគរាតត្បាតជាសកល ។ បើតាមលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី កម្មវិធីថ្មីនេះ នឹងវិនិយោគលើការពន្លឿនគ្រប់យ៉ាងដែលកំពុងដំណើរការ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែក៏នឹងធ្វើការដើម្បីបង្កើតការព្យាបាលថ្មីសម្រាប់វីរុសដទៃទៀតផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ច្បាស់ណាស់ វ៉ាក់សាំងនៅតែជាអាវុធសំខាន់ ក្នុងឃ្លាំងរបស់យើង ។ គួរកត់សម្គាល់ ថ្នាំគ្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ ដែលនឹងកាត់បន្ថយរោគសញ្ញាក្រោយពេលឆ្លងនោះ កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយអាចសម្រេចបាននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ដោយរង់ចាំបញ្ចប់ការធ្វើតេស្តគ្លីនិកសិន ។ ថវិកាដ៏ច្រើនសម្បើមខាងលើនេះ នឹងជួយពន្លឿនការធ្វើតេស្តគ្លីនិកទាំងនោះ ក៏ដូចជាផ្តល់ការឧបត្ថម្ភបន្ថែមដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតកម្មផ្នែកឯកជនជាដើម ៕ ប្រភព៖ AP

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន១៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១៦២លាន៦៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន១៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១៦២លាន៦៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៨លាន១៩ម៉ឺន៥ពាន់៩២៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៥ម៉ឺន៧ពាន់៧៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦២លាន៦៩ម៉ឺន២ពាន់៧៥៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៧ម៉ឺន៧ពាន់៥៩២នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៤៤០នាក់ និងជាសះស្បើយចំនួន២៨លាន៦៤ម៉ឺន១ពាន់៤៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៧៦ម៉ឺន១ពាន់៩៦៤នាក់ ស្លាប់៣៨ម៉ឺន៣ពាន់៥២១នាក់ និងជាសះស្បើយ២៨លាន៥៧ម៉ឺន៣ពាន់២១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៧០ម៉ឺន៤ពាន់៤១នាក់ ស្លាប់ចំនួន៤៩ម៉ឺន៦ពាន់១៧២នាក់ និងជាសះស្បើយ១៦លាន៧ម៉ឺន៧ពាន់៤៨៣នាក់ ៕ ប្រភព៖ worldometers

  • ឯកឧត្តម ឆាយ ថន អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការ ទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩

    ឯកឧត្តម ឆាយ ថន អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការ ទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ដើម្បីណែនាំដល់មន្ទីរផែនការឱ្យពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់បើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាលើកទី២ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ដើម្បីណែនាំដល់មន្ទីរផែនការឱ្យពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេស សម្រាប់បើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាលើកទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរផែនការ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមផងដែរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា…

  • ប្រជាពលរដ្ឋ៣២% បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋ៣២% បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន១សែន៩ម៉ឺន៩ពាន់៦៤២នាក់ហើយដែលស្មើនឹង៣២%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៦សែន៣ម៉ឺន៩ពាន់៦០៨នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន១ម៉ឺន៩ពាន់១៤៧នាក់ ខណៈចាក់លើកទី២ បានចំនួន៩២ម៉ឺន៦ពាន់៩២នាក់។