Category: Covid-19

  • ទីបំផុត! ចិនចាក់វ៉ាក់សាំងលើស១ពាន់លានដូសហើយ

    ទីបំផុត! ចិនចាក់វ៉ាក់សាំងលើស១ពាន់លានដូសហើយ

    គណៈកម្មការសុខាភិបាលជាតិចិនបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះថា វ៉ាក់សាំងកូវីដ១៩ ជាង១ពាន់លានដូសហើយដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលមានប្រជាជនសរុបជាង១.៤ពាន់លានដូសមួយនេះ គិតត្រឹមថ្ងៃទី ១៩ មិថុនា ២០២១៕

  • ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ២០ មិថុនា ២០២១

    ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ២០ មិថុនា ២០២១

    ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ២០ មិថុនា ២០២១

  • សម្ដេចតេជោ ហ៊ុន សែន ត្រូវបានក្រុមគ្រូពេទ្យតម្រូវអោយធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីត-១៩

    សម្ដេចតេជោ ហ៊ុន សែន ត្រូវបានក្រុមគ្រូពេទ្យតម្រូវអោយធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីត-១៩

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្ដេច ត្រូវបានក្រុមគ្រូពេទ្យតម្រូវអោយធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩ ។ សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅ វិមានសន្តិភាព។ សម្ដេច បញ្ជាក់ថា ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕

  • មន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ រហូតដល់ជាង ៦០នាក់ ក្រោយមានការឆ្លងចូលសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី

    មន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ រហូតដល់ជាង ៦០នាក់ ក្រោយមានការឆ្លងចូលសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី

    រតនគិរី ៖ បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ វណ្ណា អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបាន ស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្ដរហ័សលើកទី១ លើបុគ្គលដែលពាក់ព័ន្ធ ករណីឆ្លងចូលក្នុងសហគមន៍បានចំនួន ១៨០នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះស្រី ០៥នាក់។ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាបឋម គឺមានមនុស្សចំនួនសរុប រហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបានលុង ខេត្តរតនគិរី។ នេះបើតាមការឲ្យដឹងពី លោក អេង គុណវឌ្ឍ ប្រធានការិយាល័យបង្ការជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តរតនគិរី។ លោកបានអះអាងទៀតថា មនុស្សទាំង៦១នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក…

  • អជ្ញាធររាជធានីភ្នំពេញ៖ ផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន

    អជ្ញាធររាជធានីភ្នំពេញ៖ ផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន

    អជ្ញាធររាជធានីភ្នំពេញសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

  • ចិន មានប្រជាជនជាង១.៤ពាន់លាននាក់ ចាក់វ៉ាក់សាំងជិត១ពាន់លានដូសហើយ

    ចិន មានប្រជាជនជាង១.៤ពាន់លាននាក់ ចាក់វ៉ាក់សាំងជិត១ពាន់លានដូសហើយ

    ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយ ដោយផ្អែកតាមគណៈកម្មាធិការសុខាភិបាលជាតិចិនថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៩៩០.២៥លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រ ទី១៨ មិថុនា។ ប្រទេសចិនដែលមានប្រជាជនសរុបជាង ១៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ៕

  • តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី អញ្ជើញផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមខ្នងផ្ទះ អំពីវិធានការ ៣ការពារ និង៣កុំ

    តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី អញ្ជើញផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមខ្នងផ្ទះ អំពីវិធានការ ៣ការពារ និង៣កុំ

    រតនគិរី ៖ ស្របពេលដែលជំងឺកូវីត១៩កុំពុងតែចម្លងចូលនិងរីករាលដាលនៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២១រដ្ឋាបាលសង្កាត់កាចាញបានចូលរួមជាមួយឯកឧត្តម ប៊ូឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានចុះជួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះដេីម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចេះការពារខ្លួនធ្វេីអនាម័យជាប្រចាំ និងចងខ្សែសុវត្ថិភាព អនុវត្តបីកុំ បីការពារ ឲ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់កាចាញ ។ ឯកឧត្តម ប៊ូ ឡាំ បានលេីកឡេីងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនបានយកចិត្តទុកដាក់ស្វែងរកជំនួយមនុស្សធម៌ និងបញ្ជាទិញ វ៉ាក់សាំងដេីម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ដូច្នេះយេីងទាំងអស់គ្នាជាប្រជាពលរដ្ឋត្រូវតែអនុវត្តអោយបាននូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ៕ ដោយ គតិ យុត្ត

  • ប្រជាពលរដ្ឋ ជាង២សែននាក់ រងផលប៉ះពាល់ ជំងឺកូវីដ-១៩ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋ ជាង២សែននាក់ រងផលប៉ះពាល់ ជំងឺកូវីដ-១៩ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
  • ការចេះខ្លាចជំងឺកូវីដ-១៩ និងមិនមើលស្រាលវីរុសកូវីដ-១៩ គឺដើម្បីការពារ​អាយុជីវិតខ្លួនឯង

    ការចេះខ្លាចជំងឺកូវីដ-១៩ និងមិនមើលស្រាលវីរុសកូវីដ-១៩ គឺដើម្បីការពារ​អាយុជីវិតខ្លួនឯង

    ស្ថានភាពជំងឺកូវីដ-១៩ នៅតែជាក្តីបារម្មណ៍ របស់មនុស្សនៅលើសកលលោក ថ្មីៗនេះ ការចម្លងដោយវីរុសបម្លែងខ្លួនថ្មី មានសកម្មភាពខ្លាំងក្លាជាងមុន និងលឿនជាងមុន ស្ថានភាព នៃវីរុសនេះ ធ្លាប់បានធ្វើអោយប្រជាជនឥណ្ឌា ស្លាប់អស់ជាច្រើនមកហើយ ដោយសារមេរោគបម្លែងខ្លួនប្រភេទថ្មីនេះ មិនមែនត្រឹមតែប្រទេសឥណ្ឌាទេ ប៉ុន្តែក៏មានប្រទេសជាច្រើនរងគ្រោះដល់អាយុជីវិត និងរងផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងពិភពលោកក៏មិនតិចដែរ ដូច្នេះ “ការចេះខ្លាចជំងឺកូវីដ-១៩ និងមិនមើលស្រាលវីរុសកូវីដ-១៩ គឺដើម្បីការពារ​អាយុជីវិតខ្លួនឯង”។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

  • លោក ចូ បៃដិន ព្រមានពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មី Delta និង អំពាវនាវអោយប្រជាជនរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង (មានវីដេអូ)

    លោក ចូ បៃដិន ព្រមានពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មី Delta និង អំពាវនាវអោយប្រជាជនរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានជំរុញអោយពលរដ្ឋអាមេរិកទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងបង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ។ ថ្លែងនៅឯសេតវិមាន លោក បៃដិន កំពុងជំរុញឱ្យអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងក្រុមគ្រូពេទ្យរបស់ពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ដើម្បីស្វែងយល់អំពីបញ្ហានេះ ។ លោកបន្ថែមថា ការស្លាប់ និងការចូលសម្រាកនៅមន្ទីរពេទ្យកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួន ដែលមនុស្សភាគច្រើននៅទីនោះ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ ។ សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រហែល៦៥.១ភាគរយនៃចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់១ដូស ហើយល្បឿននេះ បានកើនឡើងតិចជាងមួយភាគរយក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ៕ ប្រភព៖ CNA