Category: Covid-19

  • ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ ប្រគល់អំណោយដល់សង្កាត់ដើម្បីទុកដោះស្រាយការលំបាកដល់ពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក

    ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ ប្រគល់អំណោយដល់សង្កាត់ដើម្បីទុកដោះស្រាយការលំបាកដល់ពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក

    ស្វាយរៀង៖ លោកជូ សុធីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ នារសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈអនាម័យមួយចំនួនដល់រដ្ឋបាលសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កតាមខ្នងផ្ទះនិងប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅមូលដ្ឋាន ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាលដាលនៅក្នុងសហគមន៍។ លោក ជូ សុធីបានថ្លែងថាក្នុងគ្រាដែលប្រទេសកម្ពុជាយើង ក៏ដូចជាខេត្តស្វាយរៀងកំពុងឆ្លងរាលដាលដោយជំងឺកូវីដ១៩ លោកម៉ែន វិបុលជាអភិបាលខេត្តបានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត នៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនៅមូលដ្ឋានខេត្តស្វាយរៀង។ លោកបានបន្ថែមថា ក្នុងខេត្តស្វាយរៀង មានករណីអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនករណីផងដែរ ដូចនេះសូមស្នើរដល់អាជ្ញាធរដែនដីក្នុងសង្កាត់សង្ឃ័រ ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជម្ងីកូវីដ១៩ នៅក្នុងសហគមន៍។ ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរួមគ្នាកាត់ផ្ដាច់ ឬសគល់នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។ លោកក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរសង្កាត់សង្ឃ័រ ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលចំណាកស្រុកក្រៅប្រទេសក៏ដូចជាបងប្អូនកម្មករកម្មការិនីដែលបម្រើការងារក្នុងរោងចក្រ ដែលមានវិជ្ជមានជំងឺកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផង ដល់ក្រុមគ្រួសារ និងសហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន…

  • ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងប្រទេសអាស៊ានទាំង១០ កើនឡើងដល់ ៣ម៉ឺន ៧ពាន់ ៩៧០ករណី និងការស្លាប់ថ្មីមានចំនួន ៥៩៩នាក់ហើយ

    ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងប្រទេសអាស៊ានទាំង១០ កើនឡើងដល់ ៣ម៉ឺន ៧ពាន់ ៩៧០ករណី និងការស្លាប់ថ្មីមានចំនួន ៥៩៩នាក់ហើយ

    ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន២ម៉ឺន៥៧៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៥ម៉ឺន៣ពាន់៩៩៥ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៣៥៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ម៉ឺន៥ពាន់៩៤៩ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៦ពាន់៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៣៧ម៉ឺន៨ពាន់២៦០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១០៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៤ពាន់៣៦នាក់។ ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៥ពាន់៨៤១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧១ម៉ឺន៦ពាន់៨៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៨៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៧២១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៤ពាន់១០៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៣ម៉ឺន២ពាន់៦៤៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៧៧៥ករណី។ ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៦៨០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៤ម៉ឺន៩ពាន់៩២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់២៦៩នាក់។ ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៤៩៣ករណី។ ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៦៥៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន៥ពាន់៣៦៦ករណី។ ចំណែកការស្លាប់ថ្មី១៨ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៩៣នាក់។ ប្រទេសវៀតណាមមានការឆ្លងថ្មី៤២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១ម៉ឺន៣ពាន់៩៨៩ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧០នាក់។ ប្រទេសឡាវមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ពាន់៨០ករណី។ ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។ គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៤លាន៦៥ម៉ឺន៥ពាន់៨៦០ករណី, និងការស្លាប់មាន៩ម៉ឺន៣៥៤នាក់។ បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨០លានករណី, និងការស្លាប់មានជាង៣លាន៩០ម៉ឺននាក់។

  • ហាងលក់ទំនិញ អេកូថោន មានអ្នកឆ្លងកូវីដ-១៩

    ហាងលក់ទំនិញ អេកូថោន មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាងលក់ទំនិញ អេកូថោន ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងលក់ទំនិញ អេកូថោន ដែលមានទីតាំងស្ថិតនៅផ្លូវ១០១៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានទៅទិញទំនិញមួយចំនួននៅ ហាងលក់ទំនិញ អេកូថោន នោះ កាលពីថ្ងៃទី ១៦ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • មន្ទីរសម្ភព ណូប៊ែលមានអ្នកឆ្លងកូវីដ-១៩

    មន្ទីរសម្ភព ណូប៊ែលមានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅមន្ទីរសម្ភព ណូប៊ែល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរសម្ភព ណូប៊ែល ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានទៅចាក់ទៅចាក់វ៉ាក់សាំងតេតាណូស នៅ មន្ទីរសម្ភព ណូប៊ែល នោះ កាលពីថ្ងៃទី ១៨ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • វៀតណាម​ស្នើ​កូរ៉េ​ខាងត្បូង​សហការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​

    វៀតណាម​ស្នើ​កូរ៉េ​ខាងត្បូង​សហការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​៤​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​ភាគី​វៀតណាម​បាន​ស្នើសុំ​កិច្ច​សហការ​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​ ​សំណើ​នេះ​បាន​កើតមានឡើង​ ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ Bu​i​ ​Than​h​ ​Son​ ​និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ C​h​un​g​ ​E​u​i​-​yon​g​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​មិថុនា​ ​ម្សិលមិញ​ ​នៅ​ក្រុង​ហាណូយ​។​ ​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​។​ ​វៀតណាម​ថា​ ​ការ​ផលិត​វ៉ាក់សាំង​នេះ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ​និង​ឲ្យ​ប្រជាពលរដ្ឋ​វិល​ត្រលប់​មក​ប្រក្រតី​ភាព​ឡើងវិញ​។​ ​ផ្អែក​តាម​ប្រភព​ ​ភាគី​កូរ៉េ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ​ពី​ថ្ងៃ​ទី​២​១​ ​ដល់​ ​២​៣​ ​មិថុនា​ ​បាន​អះអាង​ថា​ ​កូរ៉េ​ខាងត្បូង​តែងតែ​ជំរុញ​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជា​មូ​យ​វៀតណាម​ជានិច្ច​ ​ដោយគូ​ស​បញ្ជាក់​ថា​ ​វៀតណាម​នឹង​ក្លាយ​ជា​ដៃគូ​ជិត​ស្និ​ទ​ ​ក្នុង​ដំ​ណើ​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​ ​សំណើ​របស់​វៀតណាម​លើ​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​នេះ​ ​ក៏​កើតមាន​ក្រោយពេល​ ​កូរ៉េ​ខាងត្បូង​ ​កាលពី​ខែ​ឧសភា​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ចំនួន​ពីរ​ ​Modern​a​ ​និង​ ​No​v​a​v​a​x ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​របស់​ខ្លួន​៕​

  • លោក នុត ពុធដារ៉ា បន្តចុះពិនិត្យការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំទឹកឃ្លាំង និងឃុំព្រែករៃ ស្រុកល្វាឯម

    លោក នុត ពុធដារ៉ា បន្តចុះពិនិត្យការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំទឹកឃ្លាំង និងឃុំព្រែករៃ ស្រុកល្វាឯម

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានរួមជាមួយលោកប្រធាន អនុប្រធានមន្ទីរអង្គភាព លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យការងារចាក់វ៉ាក់សាំង កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំទឹកឃ្លាំង និងឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។

  • ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុង មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុង មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុងត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុងដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាគឺជាបុគ្គលិកខាងផ្នែកបេឡា ធ្វើការនៅ ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុងនោះ កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • ហាង ឡឹសៀងឈ័ន រសជាតិបែបចិន មានអ្នកឆ្លងកូវីដ-១៩

    ហាង ឡឹសៀងឈ័ន រសជាតិបែបចិន មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ហាង ឡឹសៀងឈ័ន រសជាតិបែបចិន ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង ឡឹសៀងឈ័ន រសជាតិបែបចិន ដែលមានទីតាំងស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាចុងភៅ និងបុគ្គលិកធ្វើការមួយចំនួននៅ ហាង ឡឹសៀងឈ័ន រសជាតិបែបចិន នោះ កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • បាតុកម្ម​នៅ​ថៃ​ផ្ទុះ​ជាថ្មី​ ​ចំ​ពេល​កូ​វី​ដ​១​៩​រលក​ទី​៣​

    បាតុកម្ម​នៅ​ថៃ​ផ្ទុះ​ជាថ្មី​ ​ចំ​ពេល​កូ​វី​ដ​១​៩​រលក​ទី​៣​

    បាតុករ​រាប់​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ឡើងវិញ​ ​នា​ថ្ងៃនេះ​ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ ​លាលែង​ពី​តំណែង​ ​ដោយ​មិន​ស្តាប់​តាម​ការព្រមាន​ពី​អាជ្ញាធរ​ ​អំពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19​។ ​ការ​ធ្វើសកម្មភាព​បាតុកម្ម​នា​ថ្ងៃ​ទី​២​៤​ ​មិថុនា​នេះ​កើតមាន​ ​ចំ​ពេល​ខួប​ទី​៨​៩​ ​នៃ​ចលនា​បដិវត្តន៍​សៀម​ឆ្នាំ​១​៩​៣​២​ ​ដែល​បាន​ប្រែក្លាយ​ប្រទេស​ថៃ​ ​ពី​ការ​ស្ថិត​ក្រោម​របប​រាជា​និយម​ដាច់ខាត​ ​ទៅ​ជារបប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ កាលពី​​​ពាក់កណ្តាលឆ្នាំ២០២០ ដល់ចុងឆ្នាំ​ ​បាតុកម្ម​ក៏​កើតមានឡើង​ជា​ញឹកញាប់​ ​នៅ​ទីក្រុង​បាងកក​ផង​ដែរ​ ​ប៉ុន្តែ​វា​បាន​ថមថយ​ទៅវិញ​ ​ក្រោយ​ការ​រាតត្បាត​ ​CO​V​I​D​-19 ​និង​ការ​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​ចលនា​បាតុកម្ម​៕ ប្រភពពី AFP

  • សណ្ឋាគារ ឡឺបុទុម (Le Botum Hotel)មានអ្នកឆ្លងកូវីដ-១៩

    សណ្ឋាគារ ឡឺបុទុម (Le Botum Hotel)មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ សណ្ឋាគារ ឡឺបុទុម ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ សណ្ឋាគារ ឡឺបុទុម ដែលមានទីតាំងស្ថិតនៅផ្លូវ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានទៅកាន់ សណ្ឋាគារ ឡឺបុទុម នោះ កាលពីថ្ងៃទី ២០ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។