-
ខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤២នាក់ ក្នុងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

-
ប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រុកមកចាក់វាក់សាំងនៅទីតាំងទាំង១៤ ដែលបានកំណត់ដោយអាជ្ញាធររាជធានី

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមកចាក់វាក់សាំង កាលពីថ្ងៃអាទិត្យទី២៧មិថុនា និងនៅព្រឹកថ្ងៃ២៨ មិថុនានេះ នៅតែបន្តសម្រុកមកទទួលការចាក់វ៉ាក់សាំង ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧មិថុនា ដល់ថ្ងៃ០៨កក្កដាឆ្នាំ២០២១ ។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញអោយ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះអោយបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់អោយបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅដែលបានមកចាក់វាក់សាំងប្រឆាំងកូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា ៖ចំពោះការយឺតយ៉ាវ និងបានមកទទួលការចាក់វ៉ាក់សាំងនេះ ដោយសារតែ នៅពេលអាជ្ញាធរអញ្ជើញឱ្យពួកគាត់ មកចាក់នោះ ពួកគាត់មានជម្ងឺ និងមួយចំនួនទៀតជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងនេះ ។ ពួកគាត់ពិតជាអរគុណណាស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានពន្យាពេលឱ្យបានការចាក់វ៉ាក់សាំង ចំពោះពួកគាត់ដែលមិនទាន់បានមកចាក់នាពេលកន្លងមក បានចាក់នៅពេលនេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបា៖នបញ្ជាក់ឱ្យដឹងថា ៖ចំពោះប្រជាពលរដ្ឋ ដែលមិនបានទទួលទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅក្នុង១៣ខណ្ឌក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៩៣៩៩នាក់ ក្នុងនោះ…
-
ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពី ការពង្រឹងការអនុវត្ត វិធានការការពារ ការចម្លងវីរុសកូវីដ-១៩

-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១

-
កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ជិត ៩០០នាក់ ជាសះស្បើយជាង ៦០០នាក់ និងស្លាប់ ១៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៨មិថុនាបានឲ្យដឹងថា នៅថ្ងៃទី២៧នមិថុនាឆ្នាំ២០២១ គបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨៣នាក់ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ចំនួន៧៤៨នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៣៥នាក់។ ជាមួយគ្នានោះ កម្ពុជាមានអ្នកជាសះស្បើយចំនួន៦០៧នាក់។ គិតត្រឹមថ្ងៃទី២៧មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤ម៉ឺន៨ពាន់៥៣២នាក់ ក្នុងនោះបានព្យាបាលសះស្បើយចំនួន៤ម៉ឺន២ពាន់៧៦៤នាក់។ ជាមួយគ្នានោះ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៥៥៦នាក់។
-
ថៃ៖ ឆ្លងកូវីដ១៩ថ្មីជាង៥ពាន់នាក់ ស្លាប់២២នាក់ទៀត

អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃទី២៨ មិថុនា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន២២នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៥៤០៦ករណីទៀត។ ចំនួនស្លាប់ថ្មីនេះធ្វើឲ្យអ្នកស្លាប់សរុបនៅប្រទេសថៃបានកើនដល់១៩៣៤នាក់ហើយ រីឯអ្នកឆ្លងកូវីដ១៩ កើនដល់ជិត២៥ម៉ឺននាក់ហើយ។ មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗជាង៥ពាន់នាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន៩នាក់ផងដែរ៕
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤២នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាម រដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៤២នាក់រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកស្វាយអន្ទរចំនួន២០នាក់, ស្រុកពាមរក៍៤នាក់, ស្រុកស៊ីធរកណ្តាល៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកព្រះសេ្តច២នាក់, ស្រុកកញ្ច្រៀច២នាក់, ស្រុកពារាំងម្នាក់,ស្រុកពោធិ៍រៀង និងស្រុកកំចាយមារម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះគឺជាស្ត្រីអាយុ៧៧ឆ្នាំនៅភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្តេច ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៤៤៣នាក់, ព្យាបាលជាសះស្បើយចំនួន៩៧១នាក់ និងមានអ្នកស្លាប់សារុបចំនួន២២នាក់។
-
វីរុសបម្លែងថ្មី Delta កំពុងក្លាយជាការព្រួយបារម្ភខ្លាំង ក្រោយសហភាពអឺរ៉ុបបន្ធូរបន្ថយវិធានការណ៍ពាក់ម៉ាស

បរទេស៖ ការព្រួយបារម្ភខ្លាំងបាននិងកំពុងបន្តកើនឡើងនៅក្នុងសហភាពអឺរ៉ុបថា ការសម្រេចចិត្តដោយរដ្ឋមួយចំនួន ដើម្បីបន្ធូរបន្ថយច្បាប់ពាក់ម៉ាសការពារនោះ នឹងនាំអោយមានករណីឆ្លងរីករាលដាលខ្លាំង នៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប (ECDC) បញ្ជាក់ថា វីរុសបម្លែងថ្មី Delta មានរហូតដល់៤០ ទៅ ៦០ភាគរយដែលអាចចម្លងបានច្រើនជាងវីរុសបម្លែងថ្មី Alpha ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា មជ្ឈមណ្ឌលនេះបានធ្វើការប៉ាន់ប្រមាណថា វីរុសបម្លែងថ្មី Delta នឹងរ៉ាប់រងរហូតដល់៩០ភាគរយឯណោះសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុបនៅត្រឹមចុងខែសីហាខាងមុខនេះ ។ គួរកត់សម្គាល់ ការព្រួយបារម្ភខាងលើនេះបានកើតមានឡើងស្របពេលដែលប្រទេសបារាំង និងអេស្ប៉ាញបានដកវិធានការណ៍ពាក់ម៉ាសនៅពេលចេញទៅខាងក្រៅផ្ទះ ជាមួយនឹងលក្ខខណ្ឌជាក់លាក់ ។ ចំនែកឯនៅប្រទេសអ៊ីតាលីវិញ វិធានការណ៍ពាក់ម៉ាសក៏នឹងលែងក្លាយជាកាតព្វកិច្ច គិតចាប់ពីថ្ងៃចន្ទនេះតទៅផងដែរ ។ តួយ៉ាង នៅរដ្ឋធានីម៉ាឌ្រីត របស់ប្រទេសអេស្ប៉ាញ មនុស្សមួយចំនួនត្រូវបានគេឃើញដើរចេញក្រៅកាលពីចុងសប្តាហ៍ដោយគ្មានរបាំងមុខ ប៉ុន្តែមនុស្សជាច្រើននៅតែពាក់ម៉ាស ដោយសារតែការព្រួយបារម្ភពីវីរុសបម្លែងថ្មី ៕ ប្រភព៖ NHK
-
គណៈកម្មាធិការជំនាញសិង្ហបុរីអះអាងថា អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្តមានច្រើនជាងហានិភ័យ

សិង្ហបុរី៖ គណៈកម្មាធិការជំនាញរបស់សិង្ហបុរី ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា អត្ថប្រយោជន៍នៃការទទួលការចាក់វ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្តមានច្រើនជាងហានិភ័យ ។ ការអះអាងបែបនេះរបស់គណៈកម្មាធិការជំនាញសិង្ហបុរី គឺជាការឆ្លើយតបទៅនឹងលិខិតបើកចំហរមួយ ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលត្រូវបានសន្មត់ថា ជារបស់ក្រុមវេជ្ជបណ្ឌិត រួមទាំងអ្នកជំនាញផ្នែកបេះដូងម្នាក់ ដែលអំពាវនាវអោយបញ្ឈប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់យុវជនសង្ហិបុរី បន្ទាប់ពី របាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិកកំពុងស៊ើបអង្កេតទៅលើករណីស្លាប់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទីពីរ នៃវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ។ គួរកត់សម្គាល់ និយតករឱសថនៅក្នុងប្រទេសជាច្រើនកំពុងស៊ើបអង្កេតលើករណីរលាកសាច់ដុំបេះដូង និង រលាកស្រោមបេះដូង ដែលត្រូវបានរកឃើញញឹកញាប់លើបុរស ក្រោយពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA នេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨១លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៣ម៉ឺននាក់ និងជាសះស្បើយ១៦៦លាន៣៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨១លាន៨៦ម៉ឺន១ពាន់២៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៣ម៉ឺន៨ពាន់៨១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៦លាន៣៧ម៉ឺន៣ពាន់៩៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៩ម៉ឺន៤ពាន់៦៧៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៤២៤នាក់ និងជាសះស្បើយចំនួន២៨លាន៩២ម៉ឺន៧ពាន់៣៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន២៧ម៉ឺន៨ពាន់៩៦៣នាក់ ស្លាប់៣៩ម៉ឺន៦ពាន់៧៦១នាក់ និងជាសះស្បើយ២៩លាន៣០ម៉ឺន២ពាន់២៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៤២ម៉ឺន៥៩៨នាក់ ស្លាប់ចំនួន៥១ម៉ឺន៣ពាន់៥៤៤នាក់ និងជាសះស្បើយ១៦លាន៦១ម៉ឺន៣ពាន់៩៩២នាក់ ៕ ប្រភព៖ worldometers