-
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីសម្រេចបិទខ្ទប់ ភូមិសាស្ត្រចំនួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩

រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីសម្រេចចំនួន២៖ ១- សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណាងសារជាថ្មី។២- សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ៕
-
សប្បុរសជន៤៤រូប ប្រគល់ថវិកាជាង ១ម៉ឺនដុល្លារ ជូនរដ្ឋបាលរាជធានី សម្រាប់ទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងអោយសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូប បាននាំយកថវិកា ចំនួន១២០៦៨ដុល្លារ ឧបត្ថម្ភជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ មិថុនា នេះ ក្រោមវត្តមាន លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី កែវ មុំ តំណាងឱ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា នៅសាលារាជធានីភ្នំពេញ។ លោកហួត ហៃ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អស់លោក លោកស្រី ក្នុងសមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូបដែលបានឧបត្ថម្ភថវិកា ចំនួន១២០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅ រាជធានីភ្នំពេញ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង…
-
ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១២៤នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង ១២៤នាក់រួមមាន៦៦នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ១៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពិនោះមាននៅស្រុករំដួល១០នាក់, ស្រុកស្វាយទាបម្នាក់, ស្រុកស្វាយជ្រំម្នាក់ , ក្រុងបាវិត៤នាក់, ក្រុងស្វាយរៀង២នាក់ និងស្រុកចន្ទ្រា១៨នាក់។ ចំណែកអ្នកស្លាប់ថ្មីទាំង២នាក់នោះគឺស្ត្រីអាយុ៧៧ឆ្នាំ នៅភូមិស្វាយទោ ឃុំជ័យកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងម្នាក់ទៀតជាបុរសអាយុ៣៩ឆ្នាំ នៅភូមិអង្គសាលា ឃុំព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់១៩៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣២៩នាក់ និងមានអ្នកស្លាប់សារុបចំនួន២៣នាក់។
-
លោកស្រីពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ប្រុងប្រយ័ត្នពីវីរុសដែលបំប្លែងថ្មី

នៅព្រឹកថ្ងៃទី២៩មិថុនាឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនសម្ដេចតេជោ TYDA បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យ ក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។ បន្ថែមពី លោកស្រីក៏បានអោយប្រុងប្រយ័ត្នខ្ពស់ពីវីរុសដែលបំម្លែងថ្មីប្រភេទ B.1.617 ផងដែរ។ សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានរួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស ។
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៥នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាម រដ្ឋ បាលខេត្តការឆ្លងថ្មីទាំង ៤៥នាក់រួមមាននៅ ស្រុកស្វាយអន្ទរ១៤នាក់, ស្រុកពាមរក៍៩នាក់, ស្រុកមេសាង៨នាក់, ស្រុកព្រះសេ្តច៥នាក់, ស្រុកកញ្ច្រៀច ៣នាក់, ស្រុកពារាំង២នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកកំចាយមារម្នាក់, មកពីខេត្តស្វាយរៀងម្នាក់ និង មកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ថ្មីទាំង ២នាក់នោះគឺបុរសអាយុ៨៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះសេ្តច ខេត្តព្រៃវែង និងស្ត្រីអាយុ៥៦ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិឧត្តម ព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៤៨៨នាក់, ព្យាបាលជាសះស្បើយចំនួន៩៨១នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។
-
រដ្ឋបាលរាជធានី រំឭកពលរដ្ឋ ឲ្យរួសរាន់ទៅចាក់វ៉ាក់សាំង ព្រោះការចាក់ នឹងបញ្ចប់ សប្ដាហ៍ទី១ ខែក្រោយ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១៦៦លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន១៧ម៉ឺន៩ពាន់៩៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៤ម៉ឺន៥ពាន់៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៦លាន៧៣ម៉ឺន៤ពាន់៦៥៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥១ម៉ឺន១ពាន់៣៦៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៥៩២នាក់ និងជាសះស្បើយចំនួន២៨លាន៩៦ម៉ឺន២ពាន់៨២៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៣១ម៉ឺន៦ពាន់នាក់ ស្លាប់៣៩ម៉ឺន៧ពាន់៦៦៨នាក់ និងជាសះស្បើយ២៩លាន៣៥ម៉ឺន៩ពាន់២០៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៤៤ម៉ឺន៨ពាន់៤០២នាក់ ស្លាប់ចំនួន៥១ម៉ឺន៤ពាន់២០២នាក់ និងជាសះស្បើយ១៦លាន៦៧ម៉ឺន៣ពាន់៣២៩នាក់ ៕ ប្រភព៖ worldometers
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៩៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៥៧នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកជីក្រែង៣នាក់, ស្រុកសូទ្រនិគម៦នាក់ ស្រុកបន្ទាយស្រីម្នាក់ ស្រុកអង្គរធំម្នាក់ ស្រុកស្រីស្នំម្នាក់ មកពីប្រទេសថៃ១៧នាក់ មកពីខេត្តពោធិសាត់ម្នាក់ មកពីខេត្តបាត់ដំបង២នាក់, មកពីខេត្តព្រះវិហារម្នាក់ និងមកពីខេត្តកំពង់២នាក់។ ចំណែកអ្នកស្លាប់ជាបុរស អាយុ៦២ឆ្នាំ អាសយដ្ឋានភូមិរមៀត ឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានស្លាប់នៅយប់ថ្ងៃទី២៨មិថុនា ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២៩នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៣៤នាក់នាក់, ព្យាបាលជាសះស្បើយចំនួន៣៩១នាក់និងស្លាប់១០នាក់។
-
សម្តេចតេជោ ហ៊ុន សែន នឹងមានប្រសាសន៍ពាក់ព័ន្ធស្ថានភាពកម្ពុជា ក្នុងបរិបទកូវីដ-១៩ នៅវេលាម៉ោង៣:០០រសៀលនេះ

-
សម្តេចតេជោ បន្តឧបត្ថម្ភថវិកាបន្ថែមជូនខេត្តទាំង ២៤ ដើម្បីទប់ស្កាត់ការចំលង នៃវីរុសកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ បានសំរេចឧបត្ថម្ភ ថវិកា បន្ថែម ជូន ខេត្តទាំង ២៤។ ចំណែក ទឹកបរិសុទ្ធ និង ឃីត ត្រូវបានឧបត្ថម្ភជូនដល់ខេត្តជាប់ព្រំដែនថៃ ទាំង៧ បន្ថែមក្នុងការធ្វើចត្តាទ្បីស័កប្រជាពលរដ្ឋ ដែលចូលមកកម្ពុជា រយៈពេល ១៤ថ្ងៃ និង អនុវត្ត ការធ្វើតេស្តរហ័ស ដើម្បី ទប់ស្កាត់ការចំលង នៃ វីរុសកូវីដ១៩ ពិសេស មេរោគបម្លែង ថ្មី។