Category: Covid-19

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៦ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៥៥ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៦ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៥៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន៩៧ម៉ឺន៦ពាន់៥៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៦ម៉ឺន២ពាន់៧៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន៥៥ម៉ឺន៥ពាន់៨០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៤ម៉ឺន៨៤៥នាក់ ស្លាប់ចំនួន៦២ម៉ឺន២៤៩នាក់ និងជាសះស្បើយចំនួន២៩លាន២ម៉ឺន៦ពាន់៦៨៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៤១ម៉ឺន៥៧៧នាក់ ស្លាប់៣៩ម៉ឺន៩ពាន់៤៧៥នាក់ និងជាសះស្បើយ២៩លាន៤៨ម៉ឺន១ពាន់៥២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥៥ម៉ឺន៩ពាន់១៦៤នាក់ ស្លាប់ចំនួន៥១ម៉ឺន៨ពាន់២៤៦នាក់ និងជាសះស្បើយ១៦លាន៨៥ម៉ឺន៨ពាន់៦៣២នាក់ ៕ ប្រភព៖ worldometers

  • សម្ដេចតេជោ៖ កម្ពុជានៅថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ជិត១ពាន់នាក់

    សម្ដេចតេជោ៖ កម្ពុជានៅថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ជិត១ពាន់នាក់

    សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីតាមប្រពន្ធ័វីដេអូនៅព្រឹកថ្ងៃទី១កក្កដាឆ្នាំ២០២១ បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់មានសញ្ញាថមថយនៅឡើយទេ។ សម្ដេចបានបញ្ជាក់ថា យោងតាមរបាយការណ៍នៅថ្ងៃទី១កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៩៩នាក់ ដែលនាំឱ្យតួលេខអ្នកឆ្លងទូទាំងប្រទេសសរុប មាន នួន៥ម៉ឺន ១ពាន់ ៣៨៤នាក់។ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់ ១៣០នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៩៩១នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១៣៩នាក់។ ជាមួយគ្នានោះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៧០នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន ២៧នាក់។

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥០នាក់ និងជាសះស្បើយ ២៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥០នាក់ និងជាសះស្បើយ ២៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៣៩នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកបន្ទាយស្រីម្នាក់, ស្រុកសូទ្រនិគម៣នាក់, ទៅពីខេត្តកំពង់ចាមម្នាក់, មកពីខេត្តព្រះវិហារម្នាក់, មកពីខេត្តឧត្តរមានជ័យម្នាក់។ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២៩នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់១៤៥នាក់, ព្យាបាលជាសះស្បើយចំនួន៤៣៦នាក់និងស្លាប់១១នាក់។

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១២៣នាក់ និងជាសះស្បើយ ៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១២៣នាក់ និងជាសះស្បើយ ៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១២៣នាក់រួមមាន៧១នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ២៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុករំដួល, ស្រុកកំពង់រោទិ៍, ស្រុកស្វាយជ្រំ ក្រុងបាវិត, ស្រុកចន្ទ្រា ក្រុងស្វាយរៀង។ ជាមួយគ្នានោះ នៅថ្ងៃទី៣០ មិថុនាឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ ចំនួន៣២នាក់បានជាសះស្បើយផងដែរ។ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤១៣នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៨៦នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។

  • កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៤លាន ២សែននាក់

    កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៤លាន ២សែននាក់

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ កក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន២សែន៧ពាន់៧៥១នាក់ហើយ ដែលស្មើនឹង៤២,០៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន៤ម៉ឺន៨ពាន់៩០៥នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានី និងខេត្តកណ្តាល នៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៥១ម៉ឺន៤ពាន់៩១១នាក់។

  • រដ្ឋបាលខេត្តកែប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តកែប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១!

  • ផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town មានអ្នកឆ្លងកូវីដ១៩

    ផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town មានអ្នកឆ្លងកូវីដ១៩

    អ្នកដែលធ្លាប់បានទៅផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town មានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅទិញសម្ភារៈមួយចំនួន នៅ ផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២២មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ១៩

    ហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ១៩

    អ្នកដែលធ្លាប់បានទៅហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 មានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅ ហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២២មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ហាង Charles & Keith សាខា ផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ-១៩

    ហាង Charles & Keith សាខា ផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាង Charles & Keith សាខា ផ្សារទំនើប AEON 1 ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Charles & Keith សាខា ផ្សារទំនើប AEON 1 មានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅ ហាង Charles & Keith សាខា ផ្សារទំនើប AEON 1 នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២២មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ហាង Pedro សាខាផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ-១៩

    ហាង Pedro សាខាផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាង Pedro សាខាផ្សារទំនើប AEON 1 ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Pedro សាខាផ្សារទំនើប AEON 1 មានទីតាំងស្ថិតនៅផ្លូវសុធារស,សង្កាត់ទន្លេបាសាក់ ,ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅហាង Pedro សាខាផ្សារទំនើប AEON 1 នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី២២មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។