-
ការសិក្សាថ្មីមួយបង្ហាញថា វីរុសកូវីដ-១៩បម្លែងថ្មីបានរ៉ាប់រងរហូតដល់៧០ភាគរយសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងទីក្រុងបាងកក ប្រទេសថៃ

ថៃ៖ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឧត្តមភាពវីរុសសាស្ត្រនៅសាកលវិទ្យាល័យចូឡាឡាំងកន បានរកឃើញថា វីរុសបម្លែងថ្មី Delta បានរាប់រ៉ងរហូតដល់៧០ភាគរយឯណោះ ដែលធ្វើអោយមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នៅក្នុងទីក្រុងបាងកក ។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Yong Poovorawan នាយកមជ្ឈមណ្ឌលខាងលើនេះ ដែលបានបង្ហាញនៅលើគេហទំព័រ Facebook ។ បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការផ្ទុះឆ្លងបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរខ្លាំងដោយសារតែវីរុសបម្លែងថ្មីឥណ្ឌា Delta ដែលមានការប្រែប្រួលភេទជាប្រចាំ ។ វីរុសនេះឆ្លងខ្លាំងជាងវីរុសបម្លែងថ្មីអង់គ្លេស Alpha ដល់ទី១.៤ដង ។ មជ្ឈមណ្ឌលបានធ្វើការស្រាវជ្រាវករណីឆ្លងកូវីដ១៩ជាង៧០០នាក់ នៅទីក្រុងបាងកកដែលបានបញ្ជាក់ពីការចម្លងយ៉ាងឆាប់រហ័ស ។ ការសិក្សារកឃើញថា ៧០%នៃអ្នកឆ្លងគឺរកឃើញវីរុសបម្លែងថ្មី Delta ហើយពួកគាត់តែងតែអត់ដឹងថា ខ្លួនបានឆ្លងវីរុសនេះនៅកន្លែងណា ។ ការសិក្សាបានព្យាករណ៍ថា ករណីឆ្លងវីរុស Delta នឹងកាន់តែហក់ខ្ពស់ឡើង ជាពិសេសនៅទីក្រុង ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៩ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៤លាន៥៦ម៉ឺន២ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៩ម៉ឺន៣ពាន់៣១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៨លាន៩០ម៉ឺន៧ពាន់១៨១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៩ម៉ឺន២ពាន់៣៧៧នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់២៩៣នាក់ និងជាសះស្បើយចំនួន២៩លាន៩ម៉ឺន៦ពាន់៨១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៥៨ម៉ឺន៤ពាន់៨៧២នាក់ ស្លាប់៤០ម៉ឺន២ពាន់៧៥៨នាក់ និងជាសះស្បើយ២៩លាន៦៩ម៉ឺន២ពាន់៩៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៧៦ម៉ឺន៩ពាន់៨០៨នាក់ ស្លាប់ចំនួន៥២ម៉ឺន៤ពាន់៤៧៥នាក់ និងជាសះស្បើយ១៧លាន៨ម៉ឺន២ពាន់៨៧៦នាក់ ៕ ប្រភព៖ worldometers
-
ទឹកប្រាក់ជិត ២សែនដុល្លារ បានមកពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បានជួយដល់រដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីជួយប្រយុទ្ធប្រឆាំងកូវីដ-១៩

រាជធានីភ្នំពេញ៖ អំណោយជាទឹកប្រាក់ចំនួនសរុប ១៩៩.៧៥៧ ដុល្លារត្រូវបានក្រសួងបរិស្ថានរួមទាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ គួរបញ្ជាក់ថាទឹកប្រាក់នេះគឺជាមូលនិធិរួមរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដែលបានមកពីការលក់ថាមពលកាបូន (ឥណទានកាបូន) ដើម្បីជួយធ្វើឱ្យប្រសើរឡើងផ្នែកជីវភាព និងចូលរួមអភិវឌ្ឍន៍សហគមន៍អ្នករស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ ។ សម្រាប់ជំនួយនេះដែរត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំថវិកាពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីចុងខែមិថុនាកន្លងទៅនេះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានឆ្លងជាបន្តបន្ទាប់មក។ កញ្ញា សូ វណ្ណា នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានឱ្យដឹងក្នុងពិធីប្រគល់អំណោយជាទឹកប្រាក់កាលពីថ្មីៗមកនេះឱ្យដឹងថា គោលបំណងនៃការជូនអំណោយជាទឹកប្រាក់នេះ គឺដើម្បីឱ្យរដ្ឋបាលខេត្តចាត់ចែងទិញសម្ភារ គ្រឿងបរិក្ខារវេជ្ជសាស្ដ្រសម្រាប់ក្រុមការងារ និងក្រុមគ្រូពេទ្យជួរមុខប្រើប្រាស់ ក្នុងការអនុវត្តវិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។ នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ រូបនេះបានឱ្យដឹងបន្ថែមថា ជំនួយហិរញ្ញវត្ថុផ្តល់ជូនខេត្តពោធិ៍សាត់ គឺជា លទ្ធផលផ្ទាល់ពីឥណទានកាបូន ដែលទិញដោយក្រុមហ៊ុនអន្តរជាតិ ដែលជាការទូទាត់ការបំភាយឧស្ម័នកាបូនិករបស់ខ្លួន តាម រយៈការស្រូបយកកាបូនដោយព្រៃឈើតំបន់ជួរភ្នំក្រវាញ។ ក្នុងពិធីនេះដែរឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួង បរិស្ថាន បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុនេះបានមកដោយសារការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការថែរក្សាព្រៃឈើឱ្យគង់វង្ស នៅតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ ឯកឧត្តមបន្តឱ្យដឹងថា ថវិកាដែលបានមកនេះ…
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤២នាក់រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកពាមរក៍ ១៤នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកពាមជរ៥នាក់, ស្រុកព្រះសេ្តច៤នាក់, ស្រុកពារាំង៣នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង២នាក់, ៩- ស្រុកបាភ្នំម្នាក់, ស្រុកស៊ីធរកណ្ដាល ម្នាក់ និងស្រុកកញ្ច្រៀចម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៧៦៦នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់១៧៥នាក់ និងមានអ្នកស្លាប់សារុបចំនួន២៥នាក់។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៩១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅស្រុកជីក្រែង១២នាក់, ក្រុងសៀមរាប៤៣នាក់, ស្រុកប្រាសាទបាគង៦នាក់, ស្រុកសូទ្រនិគម១៤នាក់, ស្រុកអង្គរជុំ២នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីប្រទេសថៃ១៣នាក់។ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន១៨នាក់ បានជាសះស្បើយផងដែរ។ ជាមួយគ្នានោះ ខេត្តសៀមរាបនោះថ្ងៃទី៤កក្កដាមានមនុស្ស២នាក់ស្លាប់ដោយសារ ជំងឺកូវីដ១៩ផងដែរ។ អ្នកស្លាប់ទាំង២នាក់ គឺ ទី១ឈ្មោះ កង ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទី២ ឈ្មោះ ប៉ាវ ហ៊ឺ ភេទស្រី អាយុ៦៧ឆ្នាំ អាសយដ្ឋានភូមិអូររបង សង្កាត់មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៥០៨នាក់, ព្យាបាលជាសះស្បើយចំនួន៥៨០នាក់និងស្លាប់១៧នាក់។
-
កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៤លាន ៥សែននាក់

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន៥សែន៣ម៉ឺន៥ពាន់៨៩៤នាក់ហើយ ដែលស្មើនឹង៤៥,៣៦%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន២សែន៧ម៉ឺន៨ពាន់៤១៦នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីនិងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៦៣ម៉ឺន៧ពាន់២៩៣នាក់។
-
ឯកឧត្តម ថង សាវុន នាំយកអំណោយ មួយចំនួនមកផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺ covid-19

ឯកឧត្តម ថង សាវុន ប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នា២០២១នេះ បានចាត់តំណាងក្រុមការងារ នាំយកនូវអំណោយ មួយចំនួន ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មកផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺ covid-19 ចំនួន 50 បន្ទប់ ស្មើនឹង 217 នាក់ និង លោកគ្រូអ្នកគ្រូពេទ្យប្រចាំការ ចំនួន 10 នាក់ ដែលនៅប្រចាំការព្យាបាល អ្នកជំងឺកូវីដ19 នៅមណ្ឌលភូមិថ្មី ក្នុងក្រុងបានលុងនៃខេត្តរតនគិរី ។ អំណោយ ទាំងអស់មាន 50ឃីត ដោយក្នុង មួយឃីត រួមមាន ៖1/កំសៀវដាំទឹកអគ្គីសនីមួយ2/ កែវមានដៃមួយឡូ3/ស្ករសកន្លះគីឡូ4/ក្រូចឆ្មារកន្លះគីឡូ5/មីមួយយួរ 6/ត្រីខ 5 កំប៉ុង នឹង ថង់អនាម័យ 5 ក្នុងឱកាសនោះដែរតំណាងក្រុមការងារបានពាំនាំការសាកសួរសុខទុក្ខពីសំណាកឯកឧត្តមប្រធានយុវជនបក្សខេត្តជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺកូវីដ-19ទាំងអស់ សូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ព្យាយាមហាត់ប្រាណ និងអនុវត្តវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីឆាប់ជាត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ហើយជាពិសេសក៏មិនមិនភ្លេចនូវគុណបំណាច់របស់ទ័ពអាវស…
-
លោកយាយ អាយុ ១០១ឆ្នាំ ទទួលអំណោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង

-
កូវីដ៖ ឆ្លងថ្មីជិត៦ពាន់នាក់ ស្លាប់៤៤នាក់ទៀត នៅថៃ

-
លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា ការឆ្លងជំងឺកូវីដ-១៩ ចូលបន្ទាត់ក្រហម ខណៈកើតពីការប្រមូលផ្តុំគ្នាច្រើន
