Category: Covid-19

  • នាយករដ្ឋមន្ត្រីថៃចត្តាឡីស័ក ក្រោយនៅស្និទ្ធនឹងអ្នកកើតកូវីដ

    នាយករដ្ឋមន្ត្រីថៃចត្តាឡីស័ក ក្រោយនៅស្និទ្ធនឹងអ្នកកើតកូវីដ

    បាងកកប៉ុស្តិ៍បានចេញផ្សាយ នៅល្ងាចថ្ងៃទី៥ កក្កដានេះថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃនឹងស្នាក់នៅផ្ទះដាច់ដោយឡែក ១សប្តាហ៍ ក្រោយប៉ះផ្ទាល់ជាមួយមនុស្សម្នាក់ដែលមានវិជ្ជមានកូវិដ១៩ ខណៈពួកលោកបាននៅក្បែរគ្នា ក្នុងព្រឹត្តិការណ៍ បើកទ្វាររមនីយដ្ឋានកោះភូកេតឡើងវិញ សម្រាប់ទេសចរបរទេសចាក់វ៉ាក់សាំងរួច កាលពេលថ្មីៗនេះ។ ប្រភពថា អ្នកដែលកើតកូវីដ១៩រូបនេះគឺជាប្រធានសភាពាណិជ្ជកម្ម ប្រចាំនៅស៊ូរិន ដោយលោក Veerasak Pisanuwong ទើបរកឃើញវិជ្ជមាន៕

  • មេបញ្ជាការកងទ័ពជើងគោកទាំងអស់នៅតាមព្រំដែន ត្រូវសហការគ្នា ត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី

    មេបញ្ជាការកងទ័ពជើងគោកទាំងអស់នៅតាមព្រំដែន ត្រូវសហការគ្នា ត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី

    ការណែនាំរបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឲ្យកម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។ ជាមួយគ្នានោះ លោកបានណែនាំឲ្យ អង្គភាពទាំងអស់ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។ ត្រូវប្រុងប្រៀបរៀបចំធ្វើតេស្តដល់យោធិននៅតាមបណ្តាអង្គភាព ដោយយកចិត្តទុកដាក់ជាពិសេសដល់កម្លាំងទាំងអស់ដែលចេញប្រតិបត្តិការតាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។ ក្នុងកិច្ចប្រជុំនោះ លោកមេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យបណ្ដាអង្គភាព ត្រូវបន្តភារកិច្ចដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំងដើម្បីចូលរួមអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួមក្នុងការការពារ និងរក្សាសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួការបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូនពលករត្រលប់មកពីបរទេស។ ត្រូវបន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមផែនការរបស់រាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ…

  • អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ប្រជាពលរដ្ឋបង្កើនការប្រុង​ប្រយត្ន័បន្ថែមទៀត ខណៈអ្នកឆ្លងថ្មី កើនឡើង

    អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ប្រជាពលរដ្ឋបង្កើនការប្រុង​ប្រយត្ន័បន្ថែមទៀត ខណៈអ្នកឆ្លងថ្មី កើនឡើង
  • កូវីដ៖ រដ្ឋអាស៊ាន១នេះឆ្លងថ្មីជាង២ម៉ឺន៥ពាន់នាក់ ត្រឹម៣ថ្ងៃ

    កូវីដ៖ រដ្ឋអាស៊ាន១នេះឆ្លងថ្មីជាង២ម៉ឺន៥ពាន់នាក់ ត្រឹម៣ថ្ងៃ

    ឥណ្ឌូណេស៊ីរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីលើសពី ២,៥ម៉ឺនករណី ក្នុងមួយថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នា នេះបើតាមទិន្នន័យរបស់ការិយាល័យបង្ការគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា។ ប្រភពឱ្យដឹងថា ករណីឆ្លងកូវីដ ១៩ ថ្មីក្នុងស្រុកមានចំនួន ២៧២៣៣ករណីដែលបានលើសពី ២,៥ម៉ឺនករណី រយៈពេល ៣ ថ្ងៃជាប់ៗគ្នា។ ឥណ្ឌូណេស៊ី​ ចំពោះមុខនេះ បានចាត់វិធានការដាក់កំហិតមួយចំនួន ដែលរួមមាន បុគ្គលិកការងារដែលគ្មានការចាំបាច់ត្រូវធ្វើការនៅផ្ទះ សកម្មភាពបង្រៀនទាំងអស់ត្រូវតែប្រព្រឹត្តទៅតាមអនឡាញ បិទផ្សារទំនិញទាំងអស់ មិនអនុញ្ញាតឱ្យបរិភោគនៅភោជនីយដ្ឋាន ទីតាំងសាសនាទាំងអស់ សំណង់សាធារណៈ និងកន្លែងផ្សេងទៀតដែលមានលទ្ធភាពមានមនុស្សច្រើនជួបជុំគ្នាសុទ្ធតែត្រូវបិទខ្ទប់ជាបណ្តោះអាសន្ន៕

  • ទីបំផុត! ក្រុមហ៊ុនក្នុងស្រុកមួយរបស់ឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ)

    ទីបំផុត! ក្រុមហ៊ុនក្នុងស្រុកមួយរបស់ឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ)

    ឥណ្ឌា៖ ក្រុមហ៊ុន Panacea Biotec របស់ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីហើយ ខណៈដែលអាជ្ញាប័ណ្ណនេះ ត្រូវបានផ្តល់ដោយនិយតករឱសថរបស់ឥណ្ឌា ដោយយោងតាមកិច្ចសហការរបស់ក្រុមហ៊ុនផលិតឱសថឥណ្ឌានេះ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ។ ក្រុមហ៊ុន Panacea Biotec បានលើកឡើងថា កាលពីដើមខែឧសភា កញ្ចប់នៃវ៉ាក់សាំងត្រូវបានផលិតនៅឯរោងចក្រ Panacea Biotec ក្នុងប្រទេសឥណ្ឌា ហើយត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌល Gamaleya ក្នុងប្រទេសរុស្ស៊ី ដើម្បីត្រួតពិនិត្យគុណភាព ហើយពួកគេបានលុបចោលនូវចំនួនគុណភាពទាំងអស់ ទាំងនៅរុស្ស៊ី និងឥណ្ឌា ។ កាលពីខែមេសា វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌា ក្រោមនីតិវិធីអនុញ្ញាតប្រើប្រាស់បន្ទាន់ ហើយការចាក់វ៉ាក់សាំងនៅឥណ្ឌា ដែលនាំចូលពីប្រទេសរុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែឧសភា ដោយក្រុមហ៊ុនឥណ្ឌាមួយផ្សេងទៀតគឺ Laboratories របស់វេជ្ជបណ្ឌិត Reddy ដែលមានការយល់ព្រមពីមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ៕ ប្រភព៖ ស៊ីនហួរ

  • វេជ្ជបណ្ឌិតចិនអំពាវនាវអោយចាក់វ៉ាក់សាំងរបស់ចិន ព្រោះវាមានប្រសិទ្ធភាពការពារវីរុសកូវីដ-១៩បម្លែងថ្មី Delta បាន (មានវីដេអូ)

    វេជ្ជបណ្ឌិតចិនអំពាវនាវអោយចាក់វ៉ាក់សាំងរបស់ចិន ព្រោះវាមានប្រសិទ្ធភាពការពារវីរុសកូវីដ-១៩បម្លែងថ្មី Delta បាន (មានវីដេអូ)

    ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិនបានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន អាចមានប្រសិទ្ធភាពប្រឆាំង និងការពារវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាបាន ។ លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជំងឺកូវីដនៅក្នុងប្រទេសចិន ។ បើតាមលោកវេជ្ជបណ្ឌិត ចុង ណានសាន ការចាក់វ៉ាក់សាំងចិន វាមានប្រសិទ្ធិភាពក្នុងការការពារការឆ្លង និង ការកើតជំងឺកូវីដ១៩ ហើយវាក៏មានប្រសិទ្ធិភាពផងដែរ ក្នុងការការពារជំងឺរលាកសួត និង ការពារកុំឲ្យឈានទៅដល់ការឈឺធ្ងន់ធ្ងរ ។ អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ដោយផ្នែកលើមូលហេតុខាងលើនេះ គួរតែចាក់វ៉ាក់សាំងចិនដោយទុកចិត្ត ពីព្រោះវាថែមទាំងមានប្រសិទ្ធិភាពក្នុងការការពារ និងប្រឆាំងជាមួយវីរុសកូវីដ១៩បម្លែងថ្មី Delta បាន ថែមទៀតផង ៕ ប្រភព៖ CCTimes

  • អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការ ចុះផ្សាយថា វីរុសកូវីដឈ្មោះអាល់ហ្វា ឆ្លងពីកម្ពុជាទៅថៃ

    អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការ ចុះផ្សាយថា វីរុសកូវីដឈ្មោះអាល់ហ្វា ឆ្លងពីកម្ពុជាទៅថៃ
  • លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកមិនទាន់យកឈ្នះលើជំងឺកូវីដ-១៩នៅឡើយទេ បើទោះបីជាពលរដ្ឋជាច្រើនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ (មានវីដេអូ)

    លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកមិនទាន់យកឈ្នះលើជំងឺកូវីដ-១៩នៅឡើយទេ បើទោះបីជាពលរដ្ឋជាច្រើនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានថ្លែងព្រមាននៅឯពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី០៤ ខែកក្កដាថា ជំងឺកូវីដ១៩មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ បើទោះបីជាជនជាតិអាមេរិកបានទទួលការចាក់វ៉ាក់សាំងដ៏ច្រើនសម្បើម ដើម្បីប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ។ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងទៅកាន់ហ្វូងមនុស្សដែលមកចូលរួមអបអរសាទរនៅសេតវិមានថា យើងទទួលបានការគាំទ្រដើម្បីប្រឆាំងពីវីរុសនេះ ប៉ុន្តែជំងឺកូវីដ១៩មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ… យើងទាំងអស់គ្នាដឹងហើយថា វីរុសបំប្លែងខ្លួនដែលកំពុងមានឥទ្ធិពលបានលេចចេញមក ជាពិសេសវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ គួរកត់សម្គាល់ ដំបូងឡើយលោក ចូ បៃដិន បានកំណត់គោលដៅដើម្បីធានា មនុស្សពេញវ័យចំនួន៧០ភាគរយទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់មួយដូសនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ។ ប៉ុន្តែប្រទេសមហាអំណាចពិភពលោកមួយនេះមិនបានសម្រេចគោលដៅនេះនោះទេ ពោលគឺជនជាតិអាមេរិកចំនួន១៧២លាននាក់ ឬប្រហែល៦៧ភាគរយប៉ុណ្ណោះនៃមនុស្សពេញវ័យ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស នេះបើតាមប្រភពពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ៕ ប្រភព៖ CGTN

  • លោកជំទាវ ឱ វណ្ណឌីន នាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា លោកយាយ អាយុជាង១០០ឆ្នាំ ចំនួន៧នាក់

    លោកជំទាវ ឱ វណ្ណឌីន នាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា លោកយាយ អាយុជាង១០០ឆ្នាំ ចំនួន៧នាក់
  • កូវីដ៖ ឡាវ​បន្តពន្យាពេល​បិទខ្ទប់២សប្តាហ៍ទៀត ព្រោះអ្នកជិតខាងឆ្លងខ្លាំង

    កូវីដ៖ ឡាវ​បន្តពន្យាពេល​បិទខ្ទប់២សប្តាហ៍ទៀត ព្រោះអ្នកជិតខាងឆ្លងខ្លាំង

    ​រដ្ឋាភិបាល​ឡាវ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​ ​៤​ខែកក្កដា​ថា​ ​នឹង​ពន្យារពេល​វិធានការបិទខ្ទប់ ទប់ស្កាត់ជំងឺកូវីដ១៩ ២សប្តាហ៍ទៀត​ ​ពោល​គឺ​រហូតដល់​ថ្ងៃ​ទី​ ​១​៩​ ​ខែ​កក្កដា​។​ ​គណៈកម្មា​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​នៃ​ប្រទេស​ឡាវ​ ​បានឲ្យដឹងថា​ ​ដោយសារ​នៅ​ប្រទេសជិតខាង​បាន​លេចចេញ​រលក​ថ្មី​ ​ជាពិសេស​ការ​រីក​រាលដាល​នៃ​វី​រុ​ស​បំប្លែង​ថ្មី​ដែល​មាន​ល្បឿន​ឆ្លង​យ៉ាង​ឆាប់រហ័ស​ ​ដូច្នេះ​ ​រដ្ឋាភិបាល​ឡាវ​បាន​សម្រេច​ចិត្ត​បន្ត​អនុវត្ត​អនុក្រឹត្យ​របស់​នាយក​រដ្ឋ​ម​ន្រ្តី​ស្តីពី​ការ​គ្រប់គ្រង​ជំងឺឆ្លង​ ​ដើម្បី​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ឆ្លើយតប​ដោយ​ទាន់ពេល​វេលា​ចំពោះ​ករណី​ជំងឺឆ្លង​។​ នាថ្ងៃទី៥ កក្កដានេះ ឡាវបានប្រកាសពីការរកឃើញវិជ្ជមានកូវីដ ចំនួន៥៦ករណីទៀត នាំឲ្យការឆ្លងសរុបកើនដល់២៣០០នាក់ហើយ៕