Category: Covid-19

  • ថៃ​ប្រកាស​​ឆ្លង​ជំងឺ​កូ​វី​ដ​ ​ជាង​៧​ពាន់​នាក់​ ​និង​ស្លាប់​មនុស្ស​៧​៥​នាក់ទៀត​ ២៤ម៉ោង

    ថៃ​ប្រកាស​​ឆ្លង​ជំងឺ​កូ​វី​ដ​ ​ជាង​៧​ពាន់​នាក់​ ​និង​ស្លាប់​មនុស្ស​៧​៥​នាក់ទៀត​ ២៤ម៉ោង

    នា​ព្រឹក​ថ្ងៃ​ទី​៨​ ​កក្កដា​ ​២​០​២​១​នេះ​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​បានឲ្យ​ដឹង​ថា​ ​ប្រទេស​នេះ​មាន​ឆ្លង​កូវិ​ដ​១​៩​ថ្មី​ ​ចំនួន​៧​០​៥​៨​នាក់​ទៀត​ ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​៧​៥​នាក់​ទៀត​ ​កាល​ពីម្សិលមិញ​។​ ​ចំនួន​ឆ្លង​និង​ស្លាប់​មនុស្ស​ប្រចាំថ្ងៃ​បែប​នេះ​ ​គឺជា​ចំនួន​ឆ្លង​និង​ស្លាប់​ខ្ពស់​បំផុត​ ​មិនធ្លាប់​មាន​ទេ​ ​នៅ​ប្រទេស​ថៃ​។​ ​ចាប់តាំង​ពី​ឆ្លង​ដំបូង​ ​នា​ដើម​ឆ្នាំ​២​០​២​០​ ​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៣​០​៨​២​៣​០​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ ​ចំនួន​២​៣​៦​១​៤​៩​នាក់​។​ ​រីឯ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​ ​២​៤​៦​២​នាក់​ហើយ​​៕​ ​

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦០នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦០នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦០នាក់នោះ រួមមាន៤១នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុកក្រុងមួយចំនួនទៀត ប្រមាណ១២នាក់និង២នាក់ទៀតជាអ្នកដំណើរ ចូលពីរាជធានីភ្នំពេញ។ នៅថ្ងៃទី៧កក្កដា ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ចំនួន៨៣នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បន្ថែមចំនួន២នាក់ ដោយសារជំងឺកូវីដ១៩។ អ្នកស្លាប់ទាំង២នាក់នោះ ទី១ ជាបុរសអាយុ៥២ឆ្នាំ នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត និង ទី២ ស្ត្រីអាយុ៦០ឆ្នាំ នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងរហូតដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់១៣០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៩០១នាក់ និងមានអ្នកស្លាប់សារុបចំនួន៣៩នាក់។

  • រដ្ឋបាលខេត្តកែប បន្តរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តកែប បន្តរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១!

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥១នាក់នោះ រួមមាននៅក្រុងព្រៃវែង ម្នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកបាភ្នំ៨នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកមេសាង៤នាក់, ស្រុកពាមជរ៣នាក់, ស្រុកព្រះសេ្ដច៣នាក់, ស្រុកស៊ីធរកណ្តាល ៣នាក់, ស្រុកពារាំងម្នាក់, មកពីខេត្តកណ្តាលម្នាក់ និងមកពីខេត្តកំពង់ឆ្នាំងម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំង២នាក់ គឺទី១ ស្ត្រីអាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ និងម្នាក់ទៀតជាស្ត្រីអាយុ៦៩ឆ្នាំ នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៩០៤នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២៦២នាក់ និងមានអ្នកស្លាប់សារុបចំនួន៣០នាក់។

  • កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤លាន ៧សែននាក់ហើយ

    កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤លាន ៧សែននាក់ហើយ

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន៧សែន១ពាន់២៥៥នាក់ហើយ ដែលស្មើនឹង៤៧,០១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន៤សែន៤ម៉ឺន៩៣០នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីនិងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៦៦ម៉ឺន៧ពាន់៤២៥នាក់។

  • ទីបំផុត! វៀតណាមទទួលបានវ៉ាក់សាំងPfizer ពីអាមេរិកហើយ

    ទីបំផុត! វៀតណាមទទួលបានវ៉ាក់សាំងPfizer ពីអាមេរិកហើយ

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់អាមេរិក Pfizer ឈុតដំបូងចំនួន៩៧១១១ដូស ត្រូវបានបញ្ជូនទៅវៀតណាមហើយ នាព្រឹកថ្ងៃទី៧ កក្កដា ២០២១។ សហរដ្ឋអាមេរិកសន្យាថា នឹងផ្តល់វ៉ាក់សាំងឲ្យវៀតណាមច្រើនបន្ថែមទៀត នេះបើតាមការសន្ទនារវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ នាថ្ងៃនេះ។ ជាង៩០០០០ដូសទៅដល់ហាណូយនេះគឺជាផ្នែកមួយនៃកុងត្រា ៣១លានដូស ត្រូវបញ្ជូនទៅវៀតណាម៕ ប្រភពពី VNexpress

  • ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៥ម៉ឺន៧ពាន់២០០ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៤២៧នាក់

    ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៥ម៉ឺន៧ពាន់២០០ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៤២៧នាក់

    ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៤ពាន់៣៧៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៣៧ម៉ឺន៩ពាន់៣៩៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៤០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន២ពាន់៩០៨ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៧ពាន់៩៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧៩ម៉ឺន៩ពាន់៧៩០ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៧៦៨នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៤ពាន់២៨៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៥ម៉ឺន១១០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៥ពាន់៤៥៩នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៦ពាន់៥១៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០ម៉ឺន២ពាន់១៧២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៤ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៣៨៧ករណី។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៣ពាន់៦០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៧ម៉ឺន១ពាន់៩៧៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៥១៣នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៦៥២ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៩៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់១០៣ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧៩៨នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី២៧៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ម៉ឺន២ពាន់៣៤១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៧នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៤៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ពាន់៤០០ករណី។ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន២៤ម៉ឺន៧ពាន់២០៧ករណី, និងការស្លាប់មាន១០ម៉ឺន៩៧២នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៥លានករណី, និងការស្លាប់មានជាង៤លាននាក់។

  • អូស្រ្តាលីពន្យារពេលបិទខ្ទប់ទីក្រុងស៊ីដនីមួយសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta (មានវីដេអូ)

    អូស្រ្តាលីពន្យារពេលបិទខ្ទប់ទីក្រុងស៊ីដនីមួយសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta (មានវីដេអូ)

    អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃពុធនេះបញ្ជាក់ថា អ្នករស់នៅក្នុងទីក្រុងស៊ីដនី ច្រើនជាង០៥លាននាក់ នឹងចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍ទៀតក្នុងការបិទខ្ទប់ការពារការឆ្លងជំងឺកូវីដ១៩ ក្រោយទើបរកឃើញករណីឆ្លងថ្មីៗចំនួន២៧ផ្សេងទៀត ។ ប្រភពបានអោយដឹងថា វិធានការណ៍បិទខ្ទប់បច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថា នឹងបិទបញ្ចប់នៅត្រឹមថ្ងៃទី១៦ ខែកក្កដាខាងមុខ ។ ការបញ្ជាអោយស្នាក់នៅក្នុងផ្ទះត្រូវបានធ្វើឡើងរួចហើយ នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលីមួយនេះអស់រយៈពេលពីរសប្តាហ៍ ដោយសារតែអាជ្ញាធរព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានការរីករាលដាលខ្លាំង ។ វិធីសាស្រ្ត “កូវីដ១៩ សូន្យ” របស់អូស្រ្តាលី បានមើលឃើញពីការបិទខ្ទប់ទីជាបន្តបន្ទាប់នៅក្នុងទីក្រុងនានាទូទាំងប្រទេស និងព្រំដែនអន្តរជាតិរបស់ខ្លួន បានបិទអស់រយៈពេល១៥ខែចុងក្រោយនេះ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) ក៏បានគូសបញ្ជាក់នូវផែនការបួនជំហាន ដើម្បីអនុញ្ញាតឱ្យប្រទេសលោកបើកជាបណ្តើរៗផងដែរ  នៅពេលដែលគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចសម្រេចតាមផែនការណ៍ដែលបានកំណត់ ៕ ប្រភព៖ Reuters

  • អង្គការសុខភាពពិភពលោក (WHO) ផ្តល់អនុសាសន៍អោយប្រើថ្នាំចំនួន០៣ប្រភេទ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (មានវីដេអូ)

    អង្គការសុខភាពពិភពលោក (WHO) ផ្តល់អនុសាសន៍អោយប្រើថ្នាំចំនួន០៣ប្រភេទ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (មានវីដេអូ)

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានធ្វើការណែនាំអោយប្រើប្រាស់ថ្នាំ អេកធិមរ៉ា (Actemra) របស់ក្រុមហ៊ុនឱសថ រ៉ូចឆ៍ (Roche) និងថ្នាំ ខេវហ្សារ៉ា (Kevzara) របស់ក្រុមហ៊ុន សាណូហ្វី (Sanofi) រួមជាមួយថ្នាំប្រភេទ ខ័រទីខូស្ទែរ៉យដ៍ (corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្រោយទិន្នន័យយកមកពីអ្នកជំងឺប្រហែល១ម៉ឺន១ពាន់នាក់បង្ហាញថា ថ្នាំទាំងនេះ អាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន ។ ការណែនាំរបស់អង្គការ WHO ខាងលើនេះ ធ្វើឡើងដោយផ្អែកលើការសិក្សាលើអ្នកជំងឺកូវីដ១៩ចំនួន១ម៉ឺន៩៣០នាក់ ក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យ ឃីង ខូលីច ទីក្រុងឡុងដ៍ (King’s College London) សាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងមូលនិធិ ហ្គាយ ថូម៉ាស់ NHS (Guy’s and St Thomas’ NHS Foundation Trust) នៅអង់គ្លេស ។ យោងតាមការវិភាគរបស់អង្គការសុខភាពពិភពលោក…

  • លោក ចូ បៃដិន ព្រមានថា វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារ (មានវីដេអូ)

    លោក ចូ បៃដិន ព្រមានថា វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារ (មានវីដេអូ)

    Video: https://fb.watch/v/95jSnCXK5/ អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការនៅឡើយ ។ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងឈានដល់សញ្ញាមួយដែលប្រជាជនអាមេរិកចំនួន១៦០លាននាក់ អាចទទួលការចាក់វ៉ាក់សាំងពេញលេញនៅចុងសប្តាហ៍នេះ ។ ជាមួយគ្នានេះ លោក បៃដិន ក៏បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អោយទៅទទួលការចាក់អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះផងដែរ ។ បើតាមក្រុមមន្ត្រីសុខាភិបាលអាមេរិកនោះ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ត្រូវបានគេរកឃើញនៅគ្រប់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកហើយ ៕ ប្រភព៖ CNA