Category: Covid-19

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៦៧នាក់នោះ រួមមាន១៨នាក់ជាកម្មកររោងចក្រ, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះ គឺរួមមានស្ត្រីអាយុ៨០ឆ្នាំនៅស្រុកកំពង់រោទិ៍ និងទី២ ស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៦១៣នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៦០៦នាក់ និងមានអ្នកស្លាប់សារុបចំនួន៥៣នាក់។

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ចំនួននោះ មានការថយចុះ៩៧នាក់ បើធៀបនឹងថ្ងៃម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៨២នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកបាភ្នំ៣១នាក់, ស្រុកពាមរក៍១២នាក់, ស្រុកពារាំង១០នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកមេសាង៥នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពាមជរ២នាក់, ស្រុកកញ្ច្រៀច២នាក់, ស្រុកព្រះសេ្ដចម្នាក់, ស្រុកកំពង់ត្របែក ម្នាក់, ស្រុកស៊ីធរកណ្ដាល ម្នាក់, មកពីខេត្តកណ្ដាល២នាក់ និង មកពីខេត្តស្វាយរៀងម្នាក់។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៧៣៩នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៥៤៨នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៩នាក់។

  • ខេត្តសៀមរាប មានការឆ្លងខ្ពស់ចំនួន ៧១ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប មានការឆ្លងខ្ពស់ចំនួន ៧១ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង៣នាក់, ក្រុងសៀមរាប៥៥នាក់, ស្រុកអង្គរជុំ៧នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកបន្ទាយស្រីម្នាក់, មកពីខេត្តបាត់ដំបង២នាក់, មកពីខេត្តកំពង់ធំម្នាក់, និងឆ្លងលើពលករមកពីប្រ ទេសថៃម្នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៧១១នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៦០នាក់និងស្លាប់២៦នាក់។

  • រដ្ឋបាលខេត្តខេ្តកំពង់ចាម ជូនដំណឹងដល់ប្រជាពលរដ្ឋអញ្ជើញ មកចាក់វ៉ាក់សាំងការពារកូវីដ-១៩

    រដ្ឋបាលខេត្តខេ្តកំពង់ចាម ជូនដំណឹងដល់ប្រជាពលរដ្ឋអញ្ជើញ មកចាក់វ៉ាក់សាំងការពារកូវីដ-១៩

    នៅថ្ងៃទី១៥ ខែកក្កដា នេះ ក្រុមគ្រូពេទ្យបេីកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ស្រុក ចំការលេី ស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ។ សូមពុកម៉ែ ពូមីង បងប្អូនអញ្ជេីញមកទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃនៅតាមមូលដ្ឋានរបស់ខ្លួនដូចមានក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត។ សូមចូលរួមជាមួយរាជរដ្ឋាភិបាលដេីម្បីទបស្កាត់ជំងឺកូវីដ-១៩ ក្នុងគ្រួសារសហគមន៍យេីង ៕

  • ប្រជាពលរដ្ឋជាង ៥លាន២សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៥លាន២សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ កក្កដា ឆ្នាំ ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន២សែនម៉ឺន១៥៩នាក់ហើយដែលស្មើនឹង ៥២,៤០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង ១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន២ពាន់៧៦៦នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៤កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៨៤ម៉ឺន៥ពាន់៣៩៩នាក់ ក្នុងនោះចាក់លើកទី២រួចចំនួន៤៣ម៉ឺន៧ពាន់៨១៩នាក់។

  • យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកែប

    យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកែប

    ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីៃនព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកែបបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ មានរយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ និងមន្ទីរពេទ្យបង្អែកខេត្ត ។ បេីតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការនេះ វ៉ាក់សាំងចំនួន ២,៤២៨ដូស បានចាក់ជូនប្រជាពលរដ្ឋក្នុងខេត្ត ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ ចាក់ជូនបងប្អូន ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយទេ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាកុំបីខាន ៕Sila Sarin

  • ប្រជាពលរដ្ឋរស់នៅ ក្រុងកំពត ក្រុងបូកគោ និង ទីប្រជុំជនស្រុក ទឹកឈូ ទទួលបានការចាក់ វ៉ាក់ សាំង ការពារ ជំងឺកូវីដ ១៩

    ប្រជាពលរដ្ឋរស់នៅ ក្រុងកំពត ក្រុងបូកគោ និង ទីប្រជុំជនស្រុក ទឹកឈូ ទទួលបានការចាក់ វ៉ាក់ សាំង ការពារ ជំងឺកូវីដ ១៩

    ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ លោក ឣូន ខន ឣភិបាលស្រុកកំពង់ត្រាច មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលយើង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំយកចិត្តទុកដាក់ យ៉ាងឣស់ពីកម្លាំងចិត្ត កម្លាំងកាយ ដើម្បីសង្គ្រោះឣាយុជីវិតប្រជាពលរដ្ឋ និងបានដាក់ចេញនូវចំណាត់ការ និងវិធានការសំខាន់ៗ ដើម្បីបង្កាទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ និងបាន ទិញវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ លោកឣភិបាលស្រុកក៍បានថ្លែងឣំណរឣគុណដល់ ឯក ឧត្តម ជាវ តាយ ឣភិបាលខេត្តកំពត ដែលតែងតែគិតគូដល់ប្រជាពលរដ្ឋ យើងក្នុងខេត្តជានិច្ច លោក ឣូន ខន ឣភិបាលស្រុក ក៍បានសុំឲ្យ ប្រជាពលរដ្ឋ យើងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ។ យុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ គឺជាលើកទី៣ហើយ ក្នុងខេត្តកំពតយើង ដែលមានវ៉ាក់សាំងសរុប ចំនួន ១៣៥៨៥២ដូស(មួយសែន បីមុឺន ប្រាំពាន់ ប្រាំបីរយ ហាសិបពីរ ដូស)។ការចាក់វ៉ាក់ ការពារកូវីដ១៩នេះ…

  • WHO៖ ករណីឆ្លង និងស្លាប់ដោយសារ Covid-19 កំពុងកើនឡើងជាថ្មីម្តងទៀតនៅទូទាំងពិភពលោក

    WHO៖ ករណីឆ្លង និងស្លាប់ដោយសារ Covid-19 កំពុងកើនឡើងជាថ្មីម្តងទៀតនៅទូទាំងពិភពលោក

    អន្តរជាតិ៖ ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩កំពុងកើនឡើងជាថ្មីម្តងទៀតនៅទូទាំងពិភពលោក ។ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍នៅថ្ងៃពុធម្សិលមិញថា ចំនួនអ្នកស្លាប់បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីបានធ្លាក់ចុះ០៩សប្តាហ៍ជាប់ៗគ្នា ។ របាយការណ៍នេះបានកត់ត្រាថា មានមនុស្សបាត់បង់ជីវិតជាង៥ម៉ឺន៥ពាន់នាក់ ដែលជាការកើនឡើង៣ភាគរយពីមួយសប្តាហ៍មុន ។ បើតាមអង្គការសុខភាពពិភពលោក (WHO) ករណីឆ្លងជំងឺកូវីដ១៩បានកើនឡើង១០ភាគរយកាលពីសប្តាហ៍មុនដល់ជិត៣លាននាក់ ដែលជាចំនួនខ្ពស់បំផុត ក្នុងនោះរួមមាននៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី និងអង់គ្លេស ។ ការកើនឡើងទាំងករណីឆ្លង និងស្លាប់នេះ ត្រូវបានគេជឿជាក់ថា ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងទាប ការបន្ធូរបន្ថយច្បាប់ពាក់ម៉ាស និងការប្រុងប្រយ័ត្នផ្សេងទៀត ព្រមទាំងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលអង្គការ WHO បាននិយាយថា ឥឡូវនេះវា (វីរុស Delta) ត្រូវបានគេរកឃើញនៅក្នុង១១១ប្រទេស ហើយត្រូវបានគេរំពឹងថា នឹងឆ្លងរាតត្បាតពាសពេញពិភពលោកនាប៉ុន្មានខែខាងមុខនេះ ៕ ប្រភព៖ AP  

  • វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងវាយប្រហារលើតំបន់ប្រជាជនអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ

    វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta  កំពុងវាយប្រហារលើតំបន់ប្រជាជនអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ

    អាមេរិក៖ វីរុស​កូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងប្រទេសឥណ្ឌា បាន​និងកំពុង​វាយប្រហារ​លើ​តំបន់​​ប្រជា​ជន​អាមេរិក ​ដែលមានអត្រា​ចាក់​វ៉ាក់សាំងបង្ការ​តិច​តួច ដោយ​​​ធ្វើអោយ​ករណី​ឆ្លង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​ហក់​ឡើង​ខ្ពស់ ។ ជាក់ស្តែងអត្រា​ឆ្លង​ជំងឺកូវីដ១៩​នៅបណ្តា​រដ្ឋ​ជា​ច្រើន​ដូច​ជា​ Kansas, Oklahoma, Missouri, Arkansas, Louisiana និង Mississippi គឺ​​ស្ថិតក្នុង​ចំណោម​​អត្រា​​ឆ្លង​ខ្ពស់​បំផុត​នៅសហរដ្ឋ​​អាមេរិក ស្របពេលដែល​អត្រា​ចាក់​វ៉ាក់សាំង​របស់​រដ្ឋទាំង​នោះ​ ​ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​ទាប​ជាង​គេ ។ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ ជាង​៩៨%​នៃ​មនុស្ស​ដែល​ឆ្លង​កូវីដចូល​មន្ទីរ​ពេទ្យ​នៅ​រដ្ឋ Arkansas និង Oklahoma គឺ​ជា​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង ។ នៅរដ្ឋ Arkansas មន្ត្រី​និយាយ​ថា ក្នុង​ចំណោម​ពួក​គេ​គឺ​អាយុ​ចន្លោះ​២០ឆ្នាំ ៣០​ឆ្នាំ និង​៤០​ឆ្នាំ​ចូល​មន្ទីរ​ពេទ្យ ។ ការ​ឆ្លង​ជា​ចង្កោម​​នៅ​បណ្តា​រដ្ឋភាគ​ខាង​ភាគ​ខាង​លិច​ និង​ខាង​ត្បូង​​បានលេច​ឡើង​ជា​​មណ្ឌល​ផ្ទុះ​​កូវីដ១៩​ថ្មី​ ដោយ​សារ​តែ​វីរុស Delta ​កំពុង​វាយ​ប្រហារទៅ​លើ​តំបន់​ប្រជា​ជន​ដែល​​ចាក់​វ៉ាក់សាំង​តិច​តួច​ទូទាំង​អាមេរិក ។ កត្តា​នេះ​ជា​សញ្ញាវិល​ត្រឡប់​មក​វិញ​ដ៏​ធ្ងន់​ធ្ងរ​មួយ​​សម្រាប់ការ​ប៉ុន​ប៉ង​របស់​រដ្ឋបាល​លោក ចូ បៃដិន ដើម្បី​ដាក់​បំរាម​គោចរ និង​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល ខណៈ​វីរុសដ៏កាចសាហាវនេះ ​បាន​ចាប់​ផ្តើម​ឆ្លងរីករាលដាលកាន់​តែ​ច្រើន​ស្ទើរ​ទូទាំង​សហរដ្ឋអាមេរិក ៕ ប្រភព៖ Theguardian

  • ប្រធានាធិបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈវីរុស Delta កំពុងឆ្លងរាតត្បាតខ្លាំង

    ប្រធានាធិបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈវីរុស Delta កំពុងឆ្លងរាតត្បាតខ្លាំង

    អាល្លឺម៉ង់៖ ប្រធានាធិបតីអាល្លឺម៉ង់លោក  ហ្វ្រាំង វ៉លធើ ស្ទេនមីញែរ (Frank-Walter Steinmeier) បានថ្លែងទៅកាន់ជនរួមជាតិរបស់លោក នៅក្នុងសារជាវីដេអូមួយនៅថ្ងៃពុធសប្តាហ៍នេះ និងបានជំរុញអោយពួកគេ (ប្រជាជនអាល្លឺម៉ង់) ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ។ លោក ស្ទេនមីញែរ បានគូសបញ្ជាក់ថា យើងពិតជាមានសំណាងណាស់ ដែលបានរកឃើញមធ្យោបាយដើម្បីការពារខ្លួនយើង និងអ្នកដទៃ… “សូមប្រើវា!” មានតែតាមរយៈការចាក់វ៉ាក់សាំងអោយបានពេញលេញ ដល់ប្រជាជនអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទេ ទើបអាចការពារប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ។ លោកបន្ថែមថា លោកមានមោទនភាព ចំពោះអ្វីដែលសង្គមនេះបានបង្ហាញក្នុងរយៈពេលមួយឆ្នាំកន្លះ គឺសាមគ្គីភាព ហេតុផល វិន័យ ការច្នៃប្រឌិត និងជំនួយទៅវិញទៅមក ។ ក្នុងស្ថានភាពបច្ចុប្បន្ន វាអាស្រ័យលើសហគមន៍ដើម្បីទទួលខុសត្រូវ ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជាជនអាល្លឺម៉ង់ច្រើនជាង៣៦.៣លាននាក់ហើយបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ធ្វើអោយអត្រានៃការចាក់វ៉ាក់សាំងកើនដល់៤៣.៧% ខណៈដែលមនុស្សប្រមាណជាង៤៩លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស នេះបើតាមវិទ្យាស្ថាន Robert Koch (RKI) ដែលជាទីភ្នាក់ងារសហព័ន្ធទទួលបន្ទុកកិច្ចការជំងឺឆ្លង ៕ ប្រភព៖ ស៊ីនហួរ