Category: Covid-19

  • ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៥នាក់ថ្ងៃនេះ រួមមាននៅ ក្រុងព្រៃវែង៣នាក់, ស្រុកកំចាយមារ២០នាក់, ស្រុកពារាំង១២នាក់, ស្រុកកញ្ច្រៀច៧នាក់, ស្រុកព្រះសេ្ដច៧នាក់, ស្រុកពាមរក៍៦នាក់, ស្រុកពាមជរ៣នាក់,ស្រុកស្វាយអន្ទរ២នាក់, ស្រុកមេសាង២នាក់, ស្រុកបាភ្នំម្នាក់ និង ស្រុកកំពង់ត្របែកម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦០ឆ្នាំជា ប្រជាពលរដ្ឋរស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសានិងម្នាក់ទៀត បុរសអាយុ៦៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៩០៣នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦៤៤នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៣នាក់។

  • លោកហ៊ុន ម៉ាណែត ចុះពិនិត្យមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ចំនួន ៣ទីតាំង ក្នុងខេត្តកោះកុង

    លោកហ៊ុន ម៉ាណែត ចុះពិនិត្យមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ចំនួន ៣ទីតាំង ក្នុងខេត្តកោះកុង

    លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កនាថ្ងៃទី១៦កក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យអាគារសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ចំនួន៣ទីតាំងក្នុងក្រុងខេមរភូមិន្ទ និងបានសម្រេចយកអាគាររដ្ឋបាលខេត្តចាស់ ធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតធ្ងន់ផងដែរ។ ក្នុងកិច្ចការត្រួតពិនិត្យនោះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វែងរកអ្នកពាក់ព័ន្ធនូវជំងឺកូវីដ-១៩ ក៏ដូចជាបានប្រឹងប្រែងស្វែងរកទីតាំង និងត្រៀមនូវអាគារសម្រាប់ព្យាបាលនិងធ្វើចត្តាឡីស័កដល់អ្នកជំងឺកូវីដ-១៩ ផងដែរ ។ លោក ក៏បានជម្រុញដល់រដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រីកគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ ឲ្យបានប្រមាណជាង៣ពាន់គ្រែបន្ថែមទៀត ព្រោះអ្នកជំងឺកូវីដ-១៩ ត្រូវសម្រាកព្យាបាលនៅមណ្ឌលដែលបានរៀបចំ ខណៈមូលដ្ឋានខេត្តកោះកុង នៅពុំទាន់មានគោលណាមួយអោយអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមខ្នងផ្ទះនោះឡើយ ។ សូមបញ្ជាក់ថាសម្រាប់ខេត្តកោះកុង អាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន២ទីតាំងបន្ថែមទៀត គឺមណ្ឌល ស៊ូន នឹង និងហាងរៀបអាពាហ៍ពិពាហ៍តារី ដែលបច្ចុប្បន្ន អាជ្ញាធរបានរៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលចំនួនជាង២ពាន់គ្រែរួចរាល់ហើយ។ សូមជម្រាបថា នៅថ្ងៃទី១៥កក្កដា លោក ហ៊ុន ម៉ាណែត ចុះពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលកម្រិតធ្ងន់ សម្រាប់ប្រជាពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ នៅក្នុងខេត្តឧត្តរមានជ័យ។ នៅថ្ងៃដដែលនោះដែរ លោកក៏បានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ១៩…

  • ប្រជាពលរដ្ឋជាង៥លាន៦សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង៥លាន៦សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន៦សែន១ពាន់៦៤នាក់ហើយដែលស្មើនឹង៥៦,០១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៧ម៉ឺន៣ពាន់៤៣៤នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៦កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៩៥ម៉ឺន៤ពាន់៩៧២នាក់ ។

  • ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ស្រុកទឹកឈូ ខេត្តកំពត

    ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ស្រុកទឹកឈូ ខេត្តកំពត

    ថ្ងៃសុក្រ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានបន្តចុះពិនិត្យ ដំណើរការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌល ផ្តល់វ៉ាក់សាំង នៃមន្ទីរពេទ្យ អនុស្សាវរីយ៍ស៊ុន យ៉ាឃៀល ស្ថិតក្នុង ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។ មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ ក៏ដូចក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត នារយៈពេលកន្លងមក លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសក្នុងយុទ្ធនាការនៃការចាក់សាំងការពារជំងឺកូវីដ១៩ លើកទី៣ ដែលរដ្ឋបាលខេត្តកំពត បានដំណើរការចាក់ ជូនប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋលើកទី៣នេះ សម្រាប់ខេត្តកំពត មានវ៉ាក់សាំងកូវីដ១៩…

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បង្ហាញការដឹងគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ

    សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បង្ហាញការដឹងគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ

    ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំង ១១៨គ្រឹះស្ថានសិក្សា គាំទ្រ ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។ ការបង្ហាញការដឹងគុណនេះ ធ្វើឡើងបន្ទាប់ពី សារសម្លេងពិសេស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការសម្រេច ឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារ និងយុវវ័យ សរុបប្រមាណ ២លាននាក់ នាពេលខាងមុន។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់សមាគម ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី ឆេង ប្រធានសមាគមគ្រឹះស្ថានសិក្សាកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងលិខិត ឯកឧត្តម លី ឆេង បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិ ប្រកបដោយបញ្ញាញាណ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ…

  • រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សំាងកូវីដ-១៩

    រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សំាងកូវីដ-១៩

    រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សំាងកូវីដ-១៩

  • អភិបាលខេត្តកែប បានចុះពិនិត្យដំណេីរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    អភិបាលខេត្តកែប បានចុះពិនិត្យដំណេីរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ជូនប្រជាពលរដ្ឋ

    ខេត្តកែប,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយ លោក អ៊ុក ថា លោក ងិន ងិនដា លោកស្រី អ៊ុល ភីរុណ លោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យដំណេីរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងខេត្តកែប ។ យើងសង្កេតឃេីញថាយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មានភាពសប្បាយរីករាយ និងអញ្ជេីញមកទទួលយកការចាក់វ៉ាក់យ៉ាងច្រេីនកុះករ ។ សូមបងប្អូនបន្តចូលរួមអនុវត្តវិធានការសុខាភិបាលទាំងអស់គ្នា ពិសេសវិធានការ ៣ការពារ និង ៣កុំ ឲ្យបានម៉ឺងម៉ាត់បំផុត ៕

  • មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង Covid-19 ចំនួន០៦លានដូសពីប្រទេសចិន (មានវីដេអូ)

    មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង Covid-19 ចំនួន០៦លានដូសពីប្រទេសចិន (មានវីដេអូ)

    បរទេស៖ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងជំនួយប្រមាណ០៦លានដូសពីប្រទេសចិន នៅក្នុងខែសីហាខាងមុខនេះ ។ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលបានធ្វើការបញ្ជាទិញវ៉ាក់សាំងប្រមាណជា០៤លានដូសពីប្រទេសចិន ខណៈដែលវ៉ាក់សាំងចំនួន០២លានដូសទៀតគឺជាជំនួយ ។ បើតាមមន្រ្តីដដែលនេះ វ៉ាក់សាំងចំនួន០១លានដូសដំបូងនឹងអាចធ្វើដំណើរមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដាខាងមុខនេះ ។ គួរកត់សម្គាល់ បច្ចុប្បន្នមីយ៉ាន់ម៉ាបាននិងកំពុងប្រឈមនូវការកើនឡើងករណីឆ្លង Covid-19 ជាថ្មីម្តងទៀត ដោយគិតមកទល់ពេលនេះ មីយ៉ាន់ម៉ាទើបតែអាចចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនប្រមាណជា១,៧៥លានដូសប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋសរុបរបស់ខ្លួនដល់ទៅ៥៤លាននាក់ ៕ ប្រភព៖ ស៊ីនហួរ

  • ម៉ាឡេស៊ីអនុម័តអោយចាក់វ៉ាក់សាំង Sinopharm និង Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ (មានវីដេអូ)

    ម៉ាឡេស៊ីអនុម័តអោយចាក់វ៉ាក់សាំង Sinopharm និង Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ (មានវីដេអូ)

    ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានផ្តល់ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនឱសថ Sinopharm របស់ចិន ។អគ្គនាយកផ្នែកសុខភាពរបស់ម៉ាឡេស៊ីលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុករបស់ម៉ាឡេស៊ី ឌូហ្វាម៉ា (Duopharma) ត្រូវបានចុះបញ្ជី ដើម្បីទទួលបន្ទុកនាំចូលវ៉ាក់សាំងចិន Sinopharm ។ កន្លងមក ក្រុមហ៊ុន ឌូហ្វាម៉ា ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់រុស្ស៉ី Sputnik V ចំនួន៦.៤លានដូសដល់រដ្ឋាភិបាលម៉ាឡេស៊ីផងដែរ ។ នាពេលថ្មីៗនេះ ម៉ាឡេស៊ីក៏ទើបតែបានអនុម័តអោយចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Janssen ផងដែរ ក្រោយវ៉ាក់សាំងចាក់តែមួយដូសនេះ បានទទួលភ្លើងខៀវសម្រាប់ការប្រើប្រាស់បន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) ។សូមជម្រាបថា ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៊ីសម្រេចការចាក់វ៉ាក់សាំងបានជាង១២.៦៤លានដូស ក្នុងនោះមនុស្សជាង៤លាននាក់ ឬស្មើនឹង១២.៣ភាគរយនៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស ៕ ប្រភព៖ Reuters

  • អាជ្ញាធររាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទទំនាក់ទំនង ទីបញ្ជាការស្រាល ពិគ្រោះយោបល់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកមានជំងឺកូវីដ-១៩

    អាជ្ញាធររាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទទំនាក់ទំនង ទីបញ្ជាការស្រាល ពិគ្រោះយោបល់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកមានជំងឺកូវីដ-១៩

    អាជ្ញាធររាជធានីភ្នំពេញ សូមជូនដំណឹងអំពីលេខទូរស័ព្ទទំនាក់ទំនង ទីបញ្ជាការស្រាលពិគ្រោះយោបល់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមផ្ទះ និងក្រុមការងារត្រួតពិនិត្យទីតាំងបិទខ្ទប់ចត្តាឡីស័កដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌចំការមន៕