-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៩២នាក់នោះ រួមមាន១៥នាក់ជាកម្មកររោងចក្រ, ៣៣នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះ គឺរួមមានស្ត្រីអាយុ៧០ឆ្នាំនៅក្រុងបាវិត និងម្នាក់ទៀត ជាបុរសអាយុ៥៣ឆ្នាំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៨៨២នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧នាក់ និងមានអ្នកស្លាប់សារុបចំនួ៦២នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៥៥នាក់ និងស្លាប់៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៥៥នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកកំចាយមារ៥៤នាក់, ស្រុកព្រះសេ្ដច៤១នាក់, ស្រុកពាមរក៍១៣នាក់, ស្រុកកញ្ច្រៀច៨នាក់, ស្រុកមេសាង៦នាក់, ស្រុកពាមជរ៥នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកពារាំង៣នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់ និង មកពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ទាំង៦នាក់រួមមាន បុរសអាយុ៧២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកបាភ្នំ, ទី២ ស្ត្រីអាយុ៧០ឆ្នាំនៅក្រុងព្រៃវែង ទី៣បុរសអាយុ៧០ឆ្នាំនៅ ស្រុកមេសាង ទី៤ស្ត្រីអាយុ៤១ឆ្នាំនៅស្រុកពារាំង ទី៥ស្ត្រីអាយុ៦៩ឆ្នាំ នៅស្រុកបាភ្នំ និងទី៦បុរសអាយុ៦២ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៨កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣ពាន់១៧៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន១ពាន់៧៨១នាក់ និងស្លាប់៥១នាក់។
-
ប្រជាពលរដ្ឋជិត៦០%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៩កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន៩សែន១ម៉ឺន២ពាន់៥៤៥នាក់ហើយដែលស្មើនឹង៥៩,១៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន១សែន៣ម៉ឺន១ពាន់៥៧នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៩កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣ម៉ឺន៥ពាន់៨១៦នាក់ ។
-
សម្ដេច ទៀ បាញ់៖ ក្រោមការខិតខំមិនខ្លាចនឿយហត់របស់សម្តេចតេជោ កម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងច្រើន ដើម្បីចាក់ជូនជនរួមជាតិ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង។ សូមបញ្ជាក់ថា៖ គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងប្រមាណ ១៧លានដូសរួចហើយ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជា សម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕ ដោយ វណ្ណលុក
-
អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ តាមផ្ទះ នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ នៅរសៀលថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងខណ្ឌចំការមន នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ សម្រាប់ផ្ដល់ព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ-១៩ ហើយមានសំណូមពរព្យាបាលនៅតាមផ្ទះ។ -096 4616414-017 536 622-012 342 737 ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ពួកយុវជនថៃបាតុកម្មជាថ្មីឲ្យនាយករដ្ឋមន្ត្រីចុះចេញ ទោះប្រទេសឆ្លងកូវីដជាង១ម៉ឺននាក់ ក្នុង១ថ្ងៃ

នៅថ្ងៃអាទិត្យ ទី១៨ កក្កដា ២០២១នេះ ក្រុមយុវសកម្មជនថៃ ហៅខ្លួនឯងថា អ្នកគាំទ្រប្រជាធិបតេយ្យនោះបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង បើទោះបីជារដ្ឋាភិបាលមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក៏ដោយ។ ជាការជួបជុំ ទោះបីជាថៃ ឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ២ថ្ងៃជាប់គ្នា ហើយស្លាប់១ថ្ងៃៗ ជាង១០០នាក់ក៏ដោយ៕
-
អ្នកជំងឺកូវីដ-១៩ ៣០នាក់បន្ថែមទៀត បានស្លាប់ អ្នកជាសះស្បើយសរុបចំនួន ៥៨,៩៣០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ៣០នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧,១៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៨,៩៣០នាក់ និងស្លាប់សរុបចំនួន ១១០៦នាក់៕
-
ថៃឆ្លងប្រចាំថ្ងៃ ១១៣៩៧នាក់ ស្លាប់១០១នាក់ទៀត របាយការណ៍ថ្ងៃអាទិត្យនេះ

-
យប់នេះ! វៀតណាមប្រកាសឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន

ប្រទេសវៀតណាម បានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣៧០៥នាក់ សម្រាប់ថ្ងៃទី១៧ កក្កដា នេះ ពោលគឺបន្ទាប់ពីយប់នេះថា ឆ្លងថ្មីប្រមាណ ១៦០០នាក់ទៀត។ ថ្ងៃសៅរ៍នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាហើយ ដែលវៀតណាមឆ្លងជាង៣ពាន់នាក់ ក្នុង១ថ្ងៃ តែគ្រាន់តែថា ថ្ងៃនេះ ឆ្លងខ្លាំងជាងគេ។ វៀតណាមមានករណីកូវីដ១៩ សរុបជាង៤៤០០០នាក់ហើយ៕ ប្រភពពី VNexpress
-
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសឆ្លងកូវីដ១៩
