-
ហាង ហ្វឹសថាម មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាង ហ្វឹសថាម ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង ហ្វឹសថាម មានទីតាំង ស្ថិតនៅផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅ ហាង ហ្វឹសថាម នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ថៃចុះកុងត្រាទិញ វ៉ាក់សាំងអាមេរិក Pfizer ២០លានដូស

ប្រទេសថៃបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Pfizer ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០លានដូស នេះបើតាមការចេញផ្សាយរបស់ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ អគ្គនាយក DDC របស់ថៃ និង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃ ស្ថិតក្នុងខេត្ត Nonthaburi ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul ចូលរួមដែរ។ តាមរយៈកិច្ចព្រមព្រៀងនេះ វ៉ាក់សាំង Pfizer-BioNTech ដែលត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនានោះ នឹងត្រូវផ្តល់វ៉ាក់សាំងដំណាក់កាលដំបូង អំឡុងត្រីមាសទី ៤ នៃឆ្នាំ២០២១។
-
ហាងស៊ុប ហុយហុយ ក្រោយពេទ្យកុមារជាតិ មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាងស៊ុប ហុយហុយ ក្រោយពេទ្យកុមារជាតិ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងស៊ុប ហុយហុយ ក្រោយពេទ្យកុមារជាតិ មានទីតាំង ស្ថិតនៅផ្លូវ១២២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ និងគ្រួសារ បានចូលទៅហូបស៊ុបនៅហាងស៊ុប ហុយហុយ ក្រោយពេទ្យកុមារជាតិ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១៤ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ព្រះសង្ឃចំនួន ១០អង្គគង់នៅវត្តសីហរតនារាមក្រុងដូនកែវ រកឃើញវិជ្ជមានកូវីដ-១៩

តាកែវ ៖ នៅល្ងាចថ្ងៃទី ១៩ខែកក្កដា ឆ្នាំ២០២១នេះ ព្រះសង្ឃចំនួន ១៨អង្គ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកវត្ថុសំណាកនៅក្នុងបរិវេនវត្តសីហរតនារាម ឋិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ។ ឆ្លងតាមការពិនិត្យដោយការធ្វើតេស្តរហ័ស (រ៉ាពីតេស្ត) ក្នុងចំណោមព្រះសង្ឃចំនួន ១៨អង្គខាងលើ រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ១០អង្គ និងត្រូវបានបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ១៩ គរុកោសល្យខេត្តទាំងយប់ នេះបើតាមការឲ្យដឹងពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។ លោក កង អាណាន់ បន្តថាបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តសីហរតនារាមនេះ យើងនិងបន្តយកវត្ថុសំណាកពីព្រះសង្ឃដែលមានការពាក់ព័ន្ធជាបន្តទៀតនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ជាពិសេស បន្តរកព្រះសង្ឃដែលមានការសង្ស័យវិជ្ជមានកូវីដ១៩នោះមុនគេ ខណៈដែលព្រះសង្ឃទាំងនោះ និមន្តចេញបិណ្ឌបាតទៅតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជារាងរាល់ថ្ងៃ ដើម្បីបានចង្ហាន់យកមកឆាន់ នេះមិនមែនជារឿងតូចនោះទេ ហើយក៏មិនអាចមើលស្រាលបានឡើយទៅលើចំនុចនេះ ។ ជាមួយគ្នានេះផងដែរតាងនាមឲ្យរដ្ឋបាលក្រុងដូនកែវ លោក កង អាណាន់ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយព្រះសង្ឃឬបានចូលមកក្នុងបរិវេនវត្តសីហរតនារាមនេះ ក្នុងចន្លោះចាប់ថ្ងៃទី ១៧ ដល់ថ្ងៃ១៩ សូមបងប្អូនមេត្តាធ្វើចត្តាឡីស័កនៅផ្ទះខ្លួន និងនៅដាច់ដោយឡែកពីក្រុមគ្រួសារសិន បើសិនបងប្អូនមានអាការមិនស្រួលខ្លួន…
-
ផ្សារទំនើប ថៃ ហួត មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ផ្សារទំនើប ថៃ ហួត ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ផ្សារទំនើប ថៃ ហួត មានទីតាំង ស្ថិតនៅផ្លូវលេខ៦៣ កែងផ្លូវ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅទិញទំនិញ បានចូលទៅ ផ្សារទំនើប ថៃ ហួត នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១១ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ហាងសាច់អាំង GOGI BBQ មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាងសាច់អាំង GOGI BBQ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងសាច់អាំង GOGI BBQ មានទីតាំង ស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានរួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំងនៅ ហាងសាច់អាំង GOGI BBQ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១១ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
អភិបាលខេត្តកំពង់ចាម៖ អបអរសាទរ ចំពោះស្ត្រីម្នាក់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ទី ៦លាន ដោយទទួលបានថវិកាលើកទឹកចិត្ត ពីសម្ដេចតេជោ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ ចូលរួមសម្ដែងនូវសេចក្ដីអបអរសាទរ ចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាលើកទឹកចិត្តចំនួន ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ការថ្លែង អបអរនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដម ដឹកកិច្ចប្រជុំរបស់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ។ ឯកឧត្ដមបញ្ជាក់ដែរថា នៅថ្ងៃនេះលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានដឹកនាំគណៈប្រតិភូដើម្បីនាំថវិកាលើកទឹកចិត្ត របស់សម្ដេចតេជោ ជូនបងស្រី ផេង សឿន នៅស្រុកចំការផងដែរ ។ សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យរៀបចំ ទីតាំង សម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលព្រះសង្ឃ នៅវត្តសីហរតនារាម ក្រុងដូនកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កង អាណាន់ អភិបាល ក្រុងដូនកែវ និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យរៀបចំទីតាំង កន្លែងសម្រាប់ធ្វើ ចត្តាឡីស័ក្ដ និងកន្លែងសម្រាកព្យាបាល ព្រះសង្ឃ ដែលរកឃើញវិជ្ជមានកូវីដ១៩ ក្នុងវត្ត សីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើ ការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសុខាភិបាល ត្រូវរួមសហការគ្នារៀបចំ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក ព្រះសង្ឃដែលប៉ះពាលផ្ទាល់ ឬប្រយោលទាំងអស់ និង កន្លែងសម្រាប់ព្យាបាល ព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ ឱ្យបានត្រឹមត្រូវ ស្របតាម…
-
ផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ រដ្ឋបាលខេត្តស្វាយរៀង សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅទីប្រជុំជនផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ ដែលមានទីតាំងនៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ក្រោយពាក់ព័ន្ធជំងឺកូវីដ១៩។ រដ្ឋបាលខេត្តស្វាយរៀង កំណត់ថា ទីតាំងខាងលើនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់វត្ថុវិភាគសំណាកដល់មន្ដ្រីសុខាភិបាលទៅវិភាគរក មេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្ត ក្នុងការផ្ដល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។
-
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៨០០នាក់ និងស្លាប់ ២១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២០កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៩កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨២៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤២១នាក់ និងករណីឆ្លងសហគមន៍៤០៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៩កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១ពាន់២២នាក់ និងមានអ្នកស្លាប់២១នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២០កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៨ពាន់៧៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន១ពាន់៣៩នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់១៤៩នាក់ហើយ។