-
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨០០នាក់ និងស្លាប់ ២០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២២ កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២១ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៨១១នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣០០នាក់ និងករណីឆ្លងសហគមន៍៥១១នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២១កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៩៨នាក់ និងមានអ្នកស្លាប់២០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន២ពាន់៥៧៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១ពាន់ ១៨៨នាក់ហើយ។
-
លោកឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា១០០លានរៀល និងត្រីខកំប៉ុង១ពាន់កេសជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារជំងឺកូវីដ១៩

ខេត្តកណ្តាល៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា១០០លានរៀល និងត្រីខកំប៉ុង១ពាន់កេសជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩ ។ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់លោកឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ។ ខេត្តកណ្តាល ក៏ជាខេត្តមួយដែលបានរងការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ ហើយអាជ្ញាធរបានដាក់ចេញវិធានការចាំបាច់ជាច្រើន ដើម្បីទប់ស្កាត់ការរាលដាលជំងឺ ។ ទន្ទឹមនឹងការដាក់ចេញវិធានការទប់ស្កាត់នេះ អាជ្ញាធរក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយសារការរាតត្បាតនៃជំងឺនេះផងដែរ ។ រដ្ឋបាលខេត្តកណ្តាលតែងតែផ្តល់ស្បៀងអាហារជាបន្តបន្ទាប់ជូនដល់ពលរដ្ឋដែលខ្វះខាត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានចាត់ទុកទឹកចិត្តប្រកបដោយសប្បុរស និងពោរពេញដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា និងភរិយា ជាកាយវិការដែលឆ្លុះបញ្ចាំងពីគុណធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលចងចាំទុកនៅក្នុងដួងចិត្ត ។ សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅអោយរហស្សនាមថា ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌ ។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល…
-
បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨១១នាក់ ខណៈជាសះស្បើយ ៧៩៨នាក់ និងអ្នកស្លាប់ចំនួន ២០នាក់បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១១នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ។ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ អ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់៕
-
អាជ្ញាធរខេត្តសៀមរាប សម្រេចយកភោជនីយដ្ឋាន វិមានមង្គល ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

បន្ទាប់ពី ជំងឺកូវីដ-១៩ កើនឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរខេត្ដបានសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកមានជំងឺកូវីដ-១៩ កំរិតស្រាល បន្ទាប់ពីទីតាំងដែលបាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ ។ មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យទីតាំងទី៥ នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បញ្ជាក់ថា ទីតាំងនេះអាជ្ញាធរគ្រោងនឹងដាក់គ្រែក្នុងអាគារជាង ៣០០គ្រែ និងខាងក្រៅអាគារជិត ១,០០០គ្រែបន្ថែមទៀត។ ឯកឧត្តមវេជ្ជបណ្ឌិត បានឲ្យដឹងដែរថា នៅក្នុងក្រុងសៀមរាប មានកន្លែងព្យាលបាលអ្នកជំងឺកូវីដចំនួន ៥កន្លែង ទី១- នៅមន្ទីរពេទ្យបង្អែកខេត្ដមានចំនួន ៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺមានកំរិតធ្ងន់សង្គ្រោះបន្ទាន់, ទី២- នៅសាលាគរុកោសល្យ និងវិក្រិត្ដការខេត្ដ សម្រាប់ព្យាបាលអ្នកជំងឺកំរិតធម្យម ដែលអាចដាក់អ្នកជំងឺពី ៨០នាក់ ទៅ ១០០នាក់ , ទី៣- នៅវិទ្យាល័យអង្គរ សម្រាប់អ្នកជំងឺមានកំរិតស្រាល, ទី៤- នៅវិទ្យាល័យ ១០មករា១៩៧៩ និងទី៥ គឺភោជនីយដ្ឋាន វិមានមង្គលនេះ…
-
អង្គការសុខភាពពិភពលោក WHO ព្រមានថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀត

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ហើយវាត្រូវបានក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យអ្នកឆ្លងជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់នោះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ ។ បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសកូវីដ១៩បម្លែងថ្មី Delta បច្ចុប្បន្ននេះ វាត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីសរុបចំនួន១២៤រួចទៅហើយ ពោលគឺកើនឡើងចំនួន១៣បន្ថែមទៀត បើធៀបនឹងសប្តាហ៍មុន ។ ហើយរហូតមកទល់ពេលនេះ ប្រទេសធំៗក៏កំពុងតែរាយការណ៍អំពីការរាតត្បាតវីរុសនេះយ៉ាងគំហុកផងដែរ ដោយស្ថិតនៅក្នុងអត្រាលើស២ភាគ៣នៃករណីឆ្លងថ្មីៗ ។ គួរកត់សម្គាល់ វីរុសបម្លែងថ្មីចំនួនបីទៀត គឺ Alpha ដែលមានប្រភពដើមនៅអង់គ្លេសត្រូវបានបានរកឃើញនៅ១៨០ប្រទេស និង ដែនដី វីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅ១៣០ប្រទេស និង ដែនដី ហើយវីរុសបម្លែងថ្មី Gamma ដែលប្រភពដើមនៅប្រេស៊ីលត្រូវបានរកឃើញនៅ៧៨ប្រទេស និងដែនដី ៕ ប្រភព៖ AFP
-
ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ទន្ទឹមនេះ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩ថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់១១០ករណីជាប្រជាជនទូទៅ និង ៥៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែរ ក៏មានអ្នកជំងឹកូវីដ១៩ចំនួន៧ពាន់៩២១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើងនោះ ប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤២ម៉ឺន៤ពាន់២៦៩ករណី ដែលក្នុងនោះមានអ្នកជំងឺ២៨ម៉ឺន៤ពាន់៩៥១នាក់បានជាសះស្បើយ ៕ ប្រភព៖ Bangkok Post
-
រដ្ឋបាលខេត្តកោះកុងនឹងដាក់ឲ្យដំណើរការមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅចុងសប្តាហ៍នេះ

រដ្ឋបាលខេត្តកោះកុង គ្រោងនឹងដាក់ឲ្យដំណើរការមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌលស៊ូន និងនៅខេត្តកោះកុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០១ខាងមុខនេះ។ យោងតាមការឲ្យដឹងពី លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលក្រុងខេមរភូមិន្ទ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នឹងជួយសម្រួលដល់ការព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលកាន់តែប្រសើរឡើងថែមទៀត ហើយក្នុងពេលនេះ ការងាររៀបចំមណ្ឌលនេះសម្រេចបាន៩៨% ។ សូមបញ្ជាក់ថា រដ្ឋបាលបាលខេត្តកោះកុងបានរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ដោយមានកិច្ចសហការ រវាងមូលនីធិ ឆ្មាបាត់ ដែលបានឧបត្ថម្ភគ្រែ និងសម្ភារប្រើប្រាស់សម្រាប់អ្នកជំងឺ ដូចជាពូក ភួយ ខ្នើយ…ជាដើម។ល។ ចំណែកឯរដ្ឋបាលខេត្តបានធានាការគ្រប់គ្រងការថែរក្សាសន្តិសុខ អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធទឹក អគ្គិសនីជាដើម៕
-
វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៣ពាន់នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន២ពាន់៩៦៥នាក់បន្ថែមទៀត ដែលនាំអោយចំនួនករណីឆ្លងជំងឺកូវីដ១៩នៅរលកថ្មីនៅទូទាំងប្រទេសវៀតណាម កើនឡើងដល់៦ម៉ឺន៧ពាន់៤២២ករណី ។ ចាប់តាំងពីជំងឺកូវីដ១៩រលកទី៤វាយប្រហារលើប្រទេសវៀតណាមកាលពីថ្ងៃ២៧ ខែមេសាមក ករណីឆ្លងក្នុងសហគមន៍បានរាលដាល់ដល់៦១ខេត្ត-ក្រុង ដោយខេត្ត ក្វាងប៊ិញ ត្រូវបានបន្ថែមចូលក្នុងបញ្ជីខេត្តមានអ្នកកើតជំងឺកូវីដ១៩ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ។ នៅទូទាំងប្រទេសវៀតណាម មានតែ២ខេត្តភាគខាងជើងទេ គឺ កាវ បាង និងឡាយ ចាវ ដែលមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ។ គួរកត់សម្គាល់ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួនបាន៤,៣៦លាននាក់ ស្មើនឹង៤,៥ភាគរយនៃប្រជាពលរដ្ឋរបស់ខ្លួន ក្នុងនោះតែមានមនុស្ស៣២ម៉ឺន៤ពាន់៩៥៥នាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ VNExpress
-
វៀតណាមទទួលជោគជ័យ ក្នុងការផលិតបានវ៉ាក់សាំងរបស់រុស្ស៊ីនៅក្នុងប្រទេសខ្លួន

វៀតណាម៖ ប្រទេសរុស្សីបានប្រកាសនៅថ្ងៃពុធនេះថា កញ្ចប់វ៉ាក់សាំង Sputnik V មួយចំនួនត្រូវបានផលិតបានរួចរាល់ជាលើកដំបូងហើយនៅក្នុងប្រទេសវៀតណាម ដើម្បីអាចយកមកប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃជំងឺកូវីដ១៩ ។ កញ្ចប់វ៉ាក់សាំងដែលត្រូវបានផលិតនេះ ទោះបីជាយ៉ាងណាក្តីត្រូវបានគេចាត់ទុកថា ជាវ៉ាក់សាំងសម្រាប់តេស្តនៅឡើយ គឺជាការសហការគ្នារវាងរដ្ឋាភិបាលរុស្សីជាមួយនឹងក្រុមហ៊ុនរដ្ឋវៀតណាម Vabiotech ដែលក្នុងនោះ ទទួលបានការគាំទ្រហិរញ្ញវត្ថុទាំងស្រុងដោយ Sputnik V ។ ទន្ទឹមនេះ ប្រធានក្រុមហ៊ុន Vabiotech លោក Dat Tuan Do បានសំដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះហើយថា វានឹងអាចជួយទៅដល់ប្រតិបត្តិការចាក់វ៉ាក់សាំងនៅវៀតណាមផង និងប្រទេសក្នុងតំបន់ផង ពីព្រោះថា វ៉ាក់សាំងនេះ នឹងប្រកបទៅដល់គុណភាព ជាពិសេសតម្លៃសមរម្យផងដែរ ។ យ៉ាងណាមិញ វ៉ាក់សាំងដែលផលិតរួចរាល់ជាលើកដំបូងនៅវៀតណាមទាំងនោះ នឹងត្រូវបញ្ចូនទៅដល់ដៃក្រុមហ៊ុនអ្នកផលិតនៅក្នុងទីក្រុងមូស្គូ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពជាមុនសិន ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៤ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៣៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩២លាន៨២ម៉ឺន៥ពាន់៩៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៤ម៉ឺន២ពាន់៤៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៥លាន៣៤ម៉ឺន៣ពាន់១៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១៤ម៉ឺន៦ពាន់៤៧៦នាក់ ស្លាប់ចំនួន៦២ម៉ឺន៥ពាន់៨០៨នាក់ និងជាសះស្បើយចំនួន២៩លាន៤៥ម៉ឺន៨ពាន់៤០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២៥ម៉ឺន៦ពាន់៨៩៣នាក់ ស្លាប់៤១ម៉ឺន៩ពាន់២១នាក់ និងជាសះស្បើយ៣០លាន៤២ម៉ឺន១ពាន់៨១៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៤៧ម៉ឺន៤ពាន់៤៩៨នាក់ ស្លាប់ចំនួន៥៤ម៉ឺន៥ពាន់៦៩០នាក់ និងជាសះស្បើយ១៨លាន២០ម៉ឺន៦ពាន់១៧៣នាក់ ៕ ប្រភព៖ worldometers