Category: Covid-19

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨០០នាក់ និងស្លាប់ ៣៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨០០នាក់ និងស្លាប់ ៣៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២២កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨២៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣៣៥នាក់ និងករណីឆ្លងសហគមន៍៤៩០នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២២កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨៩៧នាក់ និងមានអ្នកស្លាប់៣៤នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៣កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន១ពាន់២៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន៣ពាន់៤៧៤នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់២២២នាក់ហើយ។

  • សេចក្ដីសម្រេចតែងតាំងសមាសភាព នៃរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក

    សេចក្ដីសម្រេចតែងតាំងសមាសភាព នៃរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក

    ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាភាព នៃរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក។ សេចក្ដីសម្រេចបែងចែកដូចខាងក្រោម៖ *ទី១៖ លេខាធិការដ្ឋាន មានលោក យឹម គន្ធី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធាន *ទី២៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តមិនជាប់ព្រំដែន (ភ្នំពេញ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, សៀមរាប, កំពង់ធំ និងព្រះសីហនុ) មានលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន *ទី៣៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់ និងកោះកុង) មាននាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ជាប្រធាន *ទី៤៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ (កំពត, កែប, តាកែវ, កណ្ដាល,…

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៣០នាក់, ស្រុកអង្គរជុំ៨នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកប្រាសាទបាគងម្នាក់,ស្រុកពួក៣នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៥៥នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ ស្ត្រីអាយុ៨០ឆ្នាំ នៅស្រុកអង្គរជុំ និងទី២ បុរសអាយុ៥៧ឆ្នាំ នៅក្រុងសៀម ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៥២១នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៧៤០នាក់និងស្លាប់៣៥នាក់។

  • ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះ

    ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ៩ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមការឆ្លងជំងឺកូវីដ១៩ថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់៥០៣ករណីជាប្រជាជនទូទៅ និង ១ពាន់៧២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានអ្នកជំងឹកូវីដចំនួន៧ពាន់៧៧៥នាក់បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យផងដែរ ។ គួរកត់សម្គាល់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៤៦ម៉ឺន៧ពាន់៧០៧ករណី ក្នុងនោះមាន៣២ម៉ឺន១៥២នាក់បានជាសះស្បើយ ។ ចំណែកអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៧១៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៨១១នាក់ ៕ ប្រភព៖ Bangkok Post

  • សណ្ឋាគារចំនួន២ ត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ការធ្វើចត្តាឡីស័ក អ្នកដំណើរចូលមកប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

    សណ្ឋាគារចំនួន២ ត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ការធ្វើចត្តាឡីស័ក អ្នកដំណើរចូលមកប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និង អន្តរជាតិ ដែលបានចូលមកប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេបានសម្រេចដាក់ឲ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន២ រួមមានសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ និងសណ្ឋាគារចងយ៉ាដម៉ារីយ៉ុតភ្នំពេញ។ អ្នកលដំណើរដែលចង់ប្រើប្រាស់សេវានោះ អាចជ្រើសរើស និងកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ ហើយត្រូវកក់បន្ទប់ស្នាក់នៅឲ្យបានមុន២ថ្ងៃនៃការចេញដំណើរ។ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ និងសណ្ឋាគារចងយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវបង្ហាញឯកសារចាំបាច់សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា ឯកសារទាំងនឡមានដូចជាទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ក្នុងរយៈពេល៧២ម៉ោងមុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវារ៉ាប់រងសុខភាពដែលតម្រូវឲ្យអ្នកធ្វើដំណើរបរទេសទិញសេវារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ព្យាបាលកូវីដ-១៩ និងបង្ហាញឯកសារថតចម្លងបញ្ជាក់ថា បានកក់បន្ទប់ស្នាក់នៅសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជូនដល់មន្ត្រីមានសមត្ថកិច្ច។ ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា អ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវតែសហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកចំពោះសេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាន នោះប្រាក់កក់ សណ្ឋាគារនឹងធ្វើការបង្វិលជូនភ្ញៀវវិញ។ ក្នុងករណីនោះ អ្នកដំណើរត្រូវតំកល់ប្រាក់២ពាន់ដុល្លារអាមេរិកដូចអ្នកដំណើរធម្មតា។ សណ្ឋាដែលទទួលការកក់ ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនអ្នកដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ទីតាំងរបស់ខ្លួន ដោយត្រូវគោរពតាមវិធានការសុខាភិបាលដែលនៅជាធរមាន។ អ្នកប្រើប្រាស់សេវានោះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដែលនៅជាធរមានក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ ក្រោយពេលអ្នកដំណើរបញ្ចប់ចត្តាឡីស័ក សណ្ឋាគារទាំង២ ត្រូវទូទាត់ចំណាយរបស់រដ្ឋពាក់ពន្ធ័ការអនុវត្តវិធានការសុខាភិបាលអំឡុងពេលធ្វើចត្តាឡីស័ក។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះអ្នកដំណើរដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំង២នោះទេ នឹងត្រូវអនុវត្តនីតិវិធីដែលមានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន២ពាន់ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

  • វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណីបន្ថែមទៀតគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ

    វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណីបន្ថែមទៀតគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់១៩៩ករណីបន្ថែមទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ធ្វើអោយចំនួនករណីឆ្លងសរុបប្រចាំថ្ងៃឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី៦ពាន់១៦៤ករណី ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មានករណីឆ្លងចំនួន១ពាន់៧៨៥ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ៦១៥ករណីនៅទីក្រុង Binh Duong ​១៥៧ករណីនៅទីក្រុង Dong Nai ១៩៩ករណីនៅទីក្រុង Long An និង ៦៣ករណីនៅទីក្រុង Ba Ria-Vung Tau ។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៧ម៉ឺន៦២១ករណីនៅក្នុង៦១ខេត្ត-ក្រុង ចាប់តាំងពីរលកទី៤ វាយប្រហារកាលពីចុងខែ ខែមេសាមក ។ ដោយឡែកអ្នកជំងឺចំនួន១ពាន់៤៥០នាក់បានជាសះស្បើយ ហើយអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធ្វើអោយចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនឡើងដល់១ម៉ឺន៣ពាន់៤២១ករណី ៕ ប្រភព៖ VNExpress

  • ចិនផ្តល់ជំនួយវ៉ាក់សាំង Covid-19 ជាង៦០០លានដូសហើយជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក

    ចិនផ្តល់ជំនួយវ៉ាក់សាំង Covid-19 ជាង៦០០លានដូសហើយជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក

    ចិន៖ មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់បានអោយដឹងថា ចិនបានផ្តល់ជំនួយវ៉ាក់សាំង Covid-19 ប្រមាណជាង៦០០លានដូសហើយ ជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងវីរុសក៏កាចសាហាវមួយនេះ ។ មន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Xingqian បាននិយាយថា គិតមកទល់ពេលនេះ ចិនក៏បានផ្តល់ជំនួយម៉ាសជាង៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន៤.៨ពាន់លានគ្រឿងដល់ប្រទេស និងតំបន់នៅទូទាំងពិភពលោកផងដែរ ។ បើតាមមន្ត្រីក្រសួងពាណិជ្ជកម្មចិនរូបនេះ បើទោះបីមានការរំខានដោយសារជំងឺកូវីដ១៩ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងផលិតផលផ្សេងទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកល ៕ ប្រភព៖ ស៊ីនហួរ

  • នាយករដ្ឋមន្រ្តីបារាំង៖ ៩៦%នៃករណីឆ្លង Covid-19 ថ្មីៗនៅក្នុងប្រទេសបារាំង គឺស្ថិតក្នុងចំណោមមនុស្សមិនទាន់ចាក់វ៉ាក់សាំង

    នាយករដ្ឋមន្រ្តីបារាំង៖ ៩៦%នៃករណីឆ្លង Covid-19 ថ្មីៗនៅក្នុងប្រទេសបារាំង គឺស្ថិតក្នុងចំណោមមនុស្សមិនទាន់ចាក់វ៉ាក់សាំង

    បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានគូសបញ្ជាក់ថា ស្ទើរតែមនុស្សគ្រប់គ្នានៅក្នុងប្រទេសបារាំង ដែលធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ គឺអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ។ការអះអាងបែបនេះរបស់លោក Jean Castex ត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយលោកបានប្រាប់វិទ្យុបារាំង TF1 ថា រលកទី៤នៃការជំងឺកូវីដ១៩គឺនៅទីនេះ (ប្រទេសបារាំង)… ហើយវាច្បាស់ណាស់គឺនៅទីនេះ និងថា វីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា គឺជាកក្តាជំរុញដ៏ធំបំផុតមួយសម្រាប់ករណីឆ្លងថ្មីៗ ។លោកបានសង្កត់ធ្ងន់ថា ៩៦ភាគរយនៃករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់ករណីនៅក្នុងសប្តាហ៍នេះ ដោយក្នុងចំណោមករណីទាំងអស់ដែលយើងរកឃើញ ភាគច្រើនគឺប្រជាជនដែលមិនបានទទួលការចាក់វ៉ាក់សាំងការពារ ៕ ប្រភព៖ CGTN

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៥ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៧២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៥ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៧២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៣លាន៤១ម៉ឺន១៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៥ម៉ឺន១ពាន់៤៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៥លាន៧២ម៉ឺន៤ពាន់២០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន២១ម៉ឺន៣ពាន់៥៩៤នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់១៧២នាក់ និងជាសះស្បើយចំនួន២៩លាន៤៧ម៉ឺន៨ពាន់១៧៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២៩ម៉ឺន១ពាន់៧០៤នាក់ ស្លាប់៤១ម៉ឺន៩ពាន់៥០២នាក់ និងជាសះស្បើយ៣០លាន៤៦ម៉ឺន៣០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៥២ម៉ឺន៤ពាន់៩២នាក់ ស្លាប់ចំនួន៥៤ម៉ឺន៧ពាន់១៣៤នាក់ និងជាសះស្បើយ១៨លាន២៥ម៉ឺន៩ពាន់៧១១នាក់ ៕ ប្រភព៖ worldometers

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២២កក្កដា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន៤៧នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន៣៣នាក់នៅក្រុងបាត់ដំបង, នៅស្រុកឯកភ្នំ៧នាក់,ស្រុកមោងឬស្សី៣នាក់, ស្រុករតនមណ្ឌលម្នាក់, ស្រុកបាណន់ម្នាក់, មកពីខេត្តពោធិ៍សាត់ម្នាក់ និងមកពីខេត្តប៉ៃលិនម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់គឺទី១ស្ត្រីអាយុ៨០ឆ្នាំនៅក្រុងបាត់ដំបង និងម្នាក់ទៀតជាស្ត្រីអាយុ៥៩ឆ្នាំនៅស្រុកបវេល ខេត្តបាត់ដំបង។ គិតមកដល់ថ្ងៃទី២២កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២ពាន់២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់២៤៤នាក់ មានអ្នកស្លាប់២៥នាក់៕