-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៥នាក់, ស្រុកកំពង់សៀម៤នាក់, ស្រុកកងមាស៥នាក់, ស្រុកចំការលើ៤នាក់, ស្រុកជើងព្រៃ៤នាក់, ស្រុកបាធាយ២នាក់,ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់១៣នាក់, ស្រុកស្រីសន្ធរ ២នាក់ ,មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តក្រចេះម្នាក់ និងខេត្តត្បូងឃ្មុំ ២នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់រួមមានទី១ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម, ទី២ បុរសជនជាតិខ្មែរឥស្លាម អាយុ ៧០ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់, ទី៣ ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៤ ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
-
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៧០០នាក់ និងស្លាប់ ១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៦ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៨៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ២៦២នាក់ និងករណីឆ្លងសហគមន៍ ៤២៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៦ កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៧៧៥នាក់ និងមានអ្នកស្លាប់ ១៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន ៤ពាន់ ៣៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦ម៉ឺន ៦ពាន់ ៧២៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១ពាន់ ៣២៥នាក់ហើយ។
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀតនៅក្នុងថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់៩០៥ករណីជាប្រជាជនទូទៅ និង ២៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏អ្នកជំងឺកូវីដ១៩ចំនួន៩ពាន់១៦៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤៩ម៉ឺន៧ពាន់៩៦៥ករណី ក្នុងនោះមានអ្នកជំងឺ៣២ម៉ឺន៣ពាន់២១៧នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៧៦២ករណីបន្ថែមទៀតនៅ២១ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ពាន់៨៤៩ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីអ្នកជំងឺកូវីដ១៩ចំនួន១០ម៉ឺន៥ពាន់២៨៧ករណីនៅក្នុង៦២ខេត្ត-ក្រុង ចាប់តាំងពីជំងឺកូវីដ១៩រលកថ្មីវាយប្រហារប្រទេសនេះកាលពី៣ខែមុន និង ៥២៤នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ។ ប្រទេសវៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជាង៤,៧៤លាននាក់ តែមនុស្សទើបតែ៤២ម៉ឺន៣ពាន់៧១នាក់ប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress
-
ប្រជាជនជាង១០លាននាក់ក្នុងទីក្រុងហូជីមិញ នឹងស្ថិតក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ខណៈវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹង Covid-19

វៀតណាម៖ មនុស្សជាង១០លាននាក់ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវដាក់ឱ្យនៅក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ដែលចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ ខណៈដែលវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ។ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវអោយស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង នឹងត្រូវចូលជាធរមានចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថាតើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ ។ នេះជាវិធានការថ្មីទៀត បន្ថែមពីលើការបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញរយៈពេល១៥ថ្ងៃ ដែលត្រូវបានប្រកាសចេញកាលពីចុងសប្តាហ៍មុន ។ គួរកត់សម្គាល់ ក្រោយទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ វៀតណាមបាននិងកំពុងកត់ត្រាពីការកើនឡើងនូវករណីឆ្លង និងស្លាប់ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ៕ ប្រភព៖ CNA
-
សហរដ្ឋអាមេរិករក្សាការរឹតត្បិតលើការចូលមកប្រទេសខ្លួន ដោយសារតែការកើនឡើងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta

អាមេរិក៖ រដ្ឋាភិបាលអាមេរិកនឹងរក្សាការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិចូលមកក្នុងប្រទេសរបស់ខ្លួន ដោយទុកចោលសិននូវសម្ពាធរបស់សហភាពអឺរ៉ុប ដោយសារតែការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta នៅក្នុងស្រុក និងក្រៅប្រទេស ។ បច្ចុប្បន្នករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក ដែលភាគច្រើនគឺដោយសារករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ទោះបីជាវ៉ាក់សាំងអាចរកបានច្រើនហូរហៀរ ។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សារគី បានប្រាប់អ្នកយកព័ត៌មានថា យើងនឹងរក្សាការរឹតបន្តឹងលើការធ្វើដំណើរដែលមានស្រាប់នៅចំណុចនេះ ហើយថា វីរុសបម្លែងខ្លួនថ្មី Delta ដែលឆ្លងកាន់តែលឿនកំពុងសាយភាយទាំងនៅទីនេះ និងជុំវិញពិភពលោក ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា សេតវិមានបានព្យាករណ៍ថា ករណីឆ្លងជំងឺកូវីដ១៩នឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៣៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៨ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន១៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៥លាន៣៤ម៉ឺន៥ពាន់៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៨ម៉ឺន២ពាន់៨៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៧លាន១៨ម៉ឺន២ពាន់៨៤០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន២៨ម៉ឺន៧ពាន់២៦៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៧ពាន់៣៩នាក់ និងជាសះស្បើយចំនួន២៩លាន៥៤ម៉ឺន៨ពាន់៤៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៣៤ម៉ឺន៩ពាន់៧៦៤នាក់ ស្លាប់៤២ម៉ឺន១ពាន់៤១១នាក់ និងជាសះស្បើយ៣០លាន៦១ម៉ឺន៣ពាន់៤៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧០ម៉ឺន៧ពាន់៦៦២នាក់ ស្លាប់ចំនួន៥៥ម៉ឺន៥៨៦នាក់ និងជាសះស្បើយ១៨លាន៣៩ម៉ឺន៨ពាន់៥៦៧នាក់ ៕ ប្រភព៖ worldometers
-
គណនីហ្វេសប៊ុកឈ្មោះ អូន ណាណា បានបង្ហោះវីដេអូឃ្លីប ខ្លីមួយ បង្ហាញអំពីបំណងចង់ចាក់វ៉ាក់សាំង

ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ក្មេងស្រីតូចម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ អូន ណាណា ទាំងស្អាត ទាំងឆ្លាត ថែមទាំងពូកែសម្តីក្បោះក្បាយចាក់ទឹកមិនលិចទៀតនោះ បានបង្ហោះវីដេអូឃ្លីបខ្លីមួយ បង្ហាញអំពីបំណងចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ជាពិសេសត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកវីដេអូ មកចែករំលែកបន្ត ថែមទៀតផង ៕
-
ប្រទេសអាស៊ាន១នេះទើបឆ្លងកូវីដសរុប ជាង៣០០នាក់

ប្រទេសព្រុយណេ ដែកជាប្រទេសនៃសហគមន៍អាស៊ាន ត្រូវបានចាត់ទុកថាជាប្រទេសជោគជ័យខ្លាំងលើការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនោះ មានរយៈពេលជាង១ឆ្នាំហើយ ដែលប្រទេសមួយនេះគ្មានឆ្លងក្នុងសហគមន៍សោះ គ្រាន់តែមានករណីវិជ្ជមាននាំចូលពីក្រៅប្រទេសទេ ហើយក៏មិនមានច្រើនដែរ។ មកទល់ពេលនេះ ប្រទេសព្រុយណេមានករណីឆ្លងសរុបប្រមាណជាង៣០០នាក់ប៉ុណ្ណោះ។ នៅថ្ងៃទី២៧ កក្កដា ២០២១នេះ ប្រទេសព្រុយណេបានរាយការណ៍ពីករណីវិជ្ជមានកូវីដ១៩ ចំនួន១២ករណី។ ទោះត្រូវបានចាត់ទុកថា ជាករណីវិជ្ជមានប្រចាំថ្ងៃដ៏ខ្ពស់ក៏ពិតមែន តែសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសដដែល។ នៅក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ប្រទេសព្រុយណេទទួលបានជោគជ័យយ៉ាងពេញលេញក្នុងការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ ដោយសារតែរាជរដ្ឋាភិបាលប្រទេសនេះបានអនុវត្តវិធានការនានា ដូចជា ការហាត់ឃាត់ការធ្វើដំណើរ ការធ្វើចត្តាឡីស័ក ការធ្វើតេស្តរកមេរោគ និងការជួបជុំដែលមិនមានមនុស្សច្រើន ជាដើម។ គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា ២០២១ ព្រុយណេមានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៣៣៣នាក់ ស្លាប់មនុស្ស៣នាក់ប៉ុណ្ណោះ៕
-
ជំនួយជប៉ុនផ្ដល់ឲ្យកម្ពុជា ក្នុងដំណាក់កាល កូវីដ១៩ ឆ្លុះបញ្ចាំងទំនាក់ទំនងដ៏រឹងមាំ
