-
សាច់ក្របី ដែលរកឃើញវីរុសកូវីដ-១៩ ចំនួន ៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានដុតកម្ទេចចោល

នៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ សាច់ក្របីចំនួន៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា និងបានរកឃើញថាមានផ្ទុកជម្ងឺកូវីដ-១៩ ត្រូវបានដុតកំទេចចោល នៅចំណុចទីតាំងដីសំរាប់បូជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីដុតកំទេចសាច់ក្របីបានប្រព្រឹត្តិទៅដោយមានាករចូលរួមពីស្ថាបន័ន អគ្គនាយកដ្ឋានគយរដ្ឋាករ, តំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, តំណាងអយ្យាការអមសាលាដំបូងខេត្តកំពង់ស្ពឺ, និងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩កក្កដាបានបង្ហាញលទ្ធវិភាពបញ្ជាក់ថា ផលិតផលសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៣កុងទីន័រ ត្រូវបានរកឃើញវីរុសកូវីដ-១៩។ សាច់ក្របីបង្កកមានផ្ទុកវីរុសកូវីដ-១៩ទាំង៣កុងទីន័រនោះ មាន១កុងទីន័រជារបស់ក្រុមហ៊ុន បូវីនី ហ្វ៊ូដ ឯ.ក (BOVINI FOOD CO. LTD) និង២កុងទីន័រទៀត ជារបស់ក្រុមហ៊ុន អើស្អារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន (ASHARY INVESTMENT & CONSTRUCTION Co. LTD។
-
ប្រាយុទ្ធ៖ កូវីដឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់នៅថៃ អាចអូសបន្លាយដល់១ខែទៀត

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប៉ាន់ប្រមាណថា ស្ថានភាពតានតឹងនៃជំងឺកូវីដ១៩ ក្នុងប្រទេសនឹងអូសបន្លាយប្រមាណ២សប្តាហ៍ ទៅដល់៤សប្តាហ៍ទៀត នេះបើតាមការអនុរដ្ឋមន្ត្រីសុខាភិបាលថៃ។ លោក Sathit Pitutecha ថា លោកប្រាយុទ្ធបានបង្ហាញពីការប៉ាន់ប្រមាណនេះប្រាប់ទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ កក្កដា។ លោកប្រាយុទ្ធបន្ថែមទៀតថា គ្រប់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវឲ្យពលរដ្ឋដឹងពីស្ថានភាពពិតនៃបញ្ហាជំងឺកូវីដ១៩ក្នងប្រទេស។ ថៃមានការឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នាហើយ ខណៈការស្លាប់ប្រចាំថ្ងៃវិញ ភាគច្រើន លើសពី១០០នាក់៕ ប្រភពពី បាងកកប៉ុស្តិ៍
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥៦នាក់ ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ៧នាក់, ស្រុកកំពង់ត្របែក ១៣នាក់, ស្រុកស្វាយអន្ទរ៧នាក់, ស្រុកព្រះសេ្ដច ៦នាក់, ស្រុកស៊ីធរកណ្ដាល៦នាក់, ស្រុកពាមរក៍ ៥នាក់, ស្រុកកំចាយមារ ៣នាក់, ស្រុកមេសាង ៣នាក់, ស្រុកពាមជរ ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកពារាំងម្នាក់, ស្រុកកញ្ជ្រៀចម្នាក់, និងមកពីខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង ២នាក់ រួមមាន បុរសអាយុ ៦៦ឆ្នាំនៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ ៥០ឆ្នាំនៅស្រុកពាមជរ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ពាន់ ៨៩៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២ពាន់ ៨០៨នាក់ និងស្លាប់ ៦៧នាក់។
-
អភិបាលរាជធានី៖ អ្នកចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយ នឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយអាជ្ញាធររាជធានី

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាត្តឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ ។បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។ ការព្រមានបែបនេះ របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់យកលុយជាថ្នូរនៃការចេញប័ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ដូច្នេះលោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនៃការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។…
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៤នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ៥៤នាក់ ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៩នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ៨នាក់, ស្រុកបាធាយ១១នាក់, ស្រុកចំការលើ២នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៣នាក់ ,ស្រុកកោះសូទិន៤នាក់ ,ស្រុកស្រីសន្ធរ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់,ខេត្តកំពង់ធំម្នាក់ និងខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង២នាក់រួមមានទី១ស្ត្រីជនជាតិខ្មែរអាយុ៨៣ឆ្នាំ នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម និងបុរសជនជាតិវៀតណាមអាយុ៦០ឆ្នាំ នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
-
ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៧០០នាក់ និងស្លាប់ ១៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៧ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៦៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣០៧នាក់ និងករណីឆ្លងសហគមន៍ ៤៥៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៧ កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៩៦៧នាក់ និងមានអ្នកស្លាប់ ១៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧ម៉ឺន ៥ពាន់ ១៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦ម៉ឺន ៧ពាន់៦៩២នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៣៣៩នាក់ហើយ។
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំង ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ

ភ្នំពេញ៖ ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់បង្ហាញដោយ រដ្ឋបាលរាជធានីភ្នំពេញហើយ។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បញ្ជាក់ថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី១ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ដោយឡែកសម្រាប់ដូសទី២ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ ដើម្បីបង្កើតភាពស៉ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង៕
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់ទៀតនៅក្នុងថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៣៣១ករណីជាប្រជាជនទូទៅ និង ២០២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥១ម៉ឺន៤ពាន់៤៩៨ករណី ក្នុងនោះមានអ្នកជំងឺ៣៣ម៉ឺន៣ពាន់២៦៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៣ពាន់៣៦១ករណី និងអ្នកជំងឺ៣៦ម៉ឺន៦៩៤នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post
-
ទីបំផុត! គណៈរដ្ឋមន្រ្តីថៃអនុម័តជាផ្លូវការថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩

ថៃ៖ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តអោយប្រើប្រាស់ថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ក្រោយនាយកដ្ឋានកែតម្រូវរបស់ថៃបានរាយការណ៍ពីជោគជ័យ ដែលបានព្យាបាលទណ្ឌិតឆ្លងកូវីដ១៩នៅក្នុងពន្ធនាគារ ។ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Rachada Dhnadirek បាននិយាយថា ស្មៅប្រមាត់មនុស្សមានផ្ទុកសារធាតុ andrographolide ជាសារធាតុដែលអាចការពារកោសិកាពីវីរុស ។ លោកស្រីបន្ថែមថា នាយករដ្ឋានកែតម្រូវរបស់ថៃបានយកទៅព្យាបាលទណ្ឌិតប្រហែលជា១ម៉ឺន១ពាន់៨រយនាក់ដែលឆ្លងជំងឺកូវីដ១៩ លោកស្រីថា ៩៩.០២%នៃពួកគេបានជាសះស្បើយ ។ ស្របពេលជាមួយគ្នានោះដែរ ក្រសួងអប់រំជាន់ខ្ពស់ វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត បានគូសបញ្ជាក់ថា អ្នកជំងឺគួរប្រើឱសថផលិតពីស្មៅប្រមាត់មនុស្សទម្ងន់១៨០មីលីក្រាមក្នុងមួយថ្ងៃ ឬ៦០មីលីក្រាមក្នុងមួយពេល ៕ ប្រភព៖ Bangkok Post