-
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គររយៈពេល ២សប្ដាហ៏

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរនៅថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានជូនដំណឹងថា អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបា ចុះថ្ងៃទី២៨កក្ដដា ឆ្នាំ២០២១ ស្ដីពីការ បិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីចាប់ពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
-
បុរសខ្លាំងហ្វីលីពីនព្រួយបារម្ភពីវីរុសកូវីដ បម្លែងខ្លួនថ្មី Delta

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោក ជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង ខណៈប្រទេសរបស់លោកកំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យជំងឺឈឺធ្ងន់។ លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាមួយ កាលពីម្សិលមិញ ដោយសម្តែងការព្រួយបារម្ភចំពោះវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ លោក Duterte ក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន រារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេ ដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងនោះ មិនឲ្យចាកចេញពីផ្ទះផងដែរ៕
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៧០០នាក់ និងស្លាប់ ១១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៨កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៥៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣២៨នាក់ និងករណីឆ្លងសហគមន៍៤៣៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៨កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៩៤ និងមានអ្នកស្លាប់១១នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៧ពាន់៩១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន៨ពាន់៣៨៦នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៣៥០នាក់ហើយ។
-
ភូមាមានស្លាប់មនុស្សព្រោះកូវីដ ចំនួន៣៦៥នាក់ទៀត ក្នុងពេល២៤ម៉ោង

ចំនួនមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើង ដល់៨២១០នាក់ហើយ ក្រោយពេលរកឃើញស្លាប់ថ្មីៗចំនួន៣៦៥នាក់ទៀត ក្នុងពេល២៤ម៉ោង នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលនិងកីឡា នាថ្ងៃពុធទី២៨ កក្កដា ២០២១ម្សិលមិញ។ ប្រភពបន្តថា ក្រៅពីនេះ ក៏មានការឆ្លងថ្មីៗ ចំនួន៤៩៨០នាក់ទៀត នាំឲ្យឆ្លងសរុបកើនដល់ ២៨៤០៩៩នាក់ហើយ ខណៈដែលករណីជាសះស្បើយសរុបមានចំនួន១៩៧៩៩៤នាក់។ មីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងកូវីដ លើកដំបូង កាលពីថ្ងៃទី២៣ មីនា ២០២០។ ជាមួយនឹងកំណើនខ្លាំងបែបនេះ មីយ៉ាន់ម៉ាបានប្រកាសស្នើសុំជំនួយអន្តរជាតិជាបន្ទាន់ហើយ៕
-
ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

-
អ្នកចែកប័ណ្ណ ចាក់សាំងជូនកុមារជាថ្នូរ នៃការយកលុយ នឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរ ជាមួយអាជ្ញាធររាជធានី

-
នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta

អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ថ្លែងថា ការចាក់វ៉ាក់សាំងតែមួយមុខ នឹងមិនអាចបញ្ចប់បំរាមបិទខ្ទប់នៅទីក្រុងស៊ីដនីបានទេ ខណៈដែលប្រជាជនរស់នៅក្នុងទីក្រុងដ៏ធំបំផុតរបស់អូស្រ្តាលីមួយនេះ ត្រូវប្រឈមមុខនឹងបំរាមមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបានប្រាប់សារព័ត៌មាន Nine News ថា ខ្ញុំមានន័យថា វាពិតជាអាចជួយបានមែន… អត្រាចាក់វ៉ាក់សាំងនៅទាប យើងត្រូវការបន្ថែមទៀត ហើយថា បំរាមពិតជាជួយដល់កិច្ចខិតខំប្រឹងប្រែង ដូច្នេះនឹងមិនទាន់ឈប់ដាក់បំរាមបានទេ ។ ជាមួយគ្នានេះ លោក ម៉ូរីសុន សង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់ និងបំរាមគោចរតឹងរឹងលើសកម្មភាពប្រជាជន នឹងត្រូវបានអនុវត្តនៅក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត នៃទីក្រុងស៊ីដនី ដោយសារតែវីរុសបម្លែងខ្លួនថ្មី Delta ។ គួរកត់សម្គាល់ ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនសរុបប្រមាណ៦លាននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី គិតជាទឹកប្រាក់២ទ្រីលានដុល្លារអូស្រ្តាលី ឬស្មើនឹងប្រមាណ១.៥០ទ្រីលានដុល្លារអាមេរិក ដោយមានអាជីវកម្មជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ដែលធ្វើអោយទស្សនវិស័យរបស់ប្រទេសនេះ បានកត់ត្រាពីការធ្លាក់ចុះសេដ្ឋកិច្ចជាលើកទី២ ក្នុងរយៈពេលជាច្រើនឆ្នាំ ៕ ប្រភព៖ AFP
-
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកចាប់ផ្តើមទាមទារអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន

អាមេរិក៖ ក្រុមហ៊ុន Twitter Inc បាននិងកំពុងបិទការិយាល័យដែលបានបើកឡើងវិញនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតបានដាក់ចេញនូវគោលការណ៍ថ្មីរួមគ្នា ដោយតម្រូវឱ្យតែបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប៉ុណ្ណោះ ទើបអនុញ្ញាតអោយចូលធ្វើការ ចំពេលមានការកើនឡើងខ្លាំងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ។ ក្រុមហ៊ុន Google និង Facebook បានប្រកាសព្រមគ្នានៅថ្ងៃពុធសប្តាហ៍នេះថា រាល់បុគ្គលិកដែលបម្រើការងារនៅសហរដ្ឋអាមេរិកទាំងអស់ តម្រូវអោយមានការចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតអោយចូលក្នុងការិយាល័យ ឬកន្លែងធ្វើការ ។ ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងគំហុកដោយ សារតែវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ប៉ុន្តែវាបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបានរ៉ាប់រ៉ងរហូតដល់៨០ភាគរយសម្រាប់ករណីឆ្លងនៅអាមេរិក ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះដែរ អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយប្រជាជនខ្លួនដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសហើយក៏ដោយ គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈ នៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ៕ ប្រភព៖ Reuters
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលទី៧លាន ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩

-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់ទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៧ពាន់៤០៨ករណីជាប្រជាជនទូទៅ និង ២៦១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៣ម៉ឺន២ពាន់១៦៧ករណី ក្នុងនោះមានអ្នកជំងឺ៣៧ម៉ឺន៤៩២នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦ម៉ឺន១ពាន់៣០ករណី និងអ្នកជំងឺ៣៧ម៉ឺន៤៩២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤ពាន់៤៦៨នាក់ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤ពាន់៥៦២នាក់ ៕ ប្រភព៖ Bangkok Post