Category: Covid-19

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងចាក់វ៉ាក់សាំង Johnson & Johnson ជូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងចាក់វ៉ាក់សាំង Johnson & Johnson ជូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់យោបល់ទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្បខណ្ឌទូទាំងប្រទេស ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។ សម្ដេចបន្តថា ការយកវ៉ាក់សាំង Johnson & Johnson ផ្តល់ជូនដល់បងប្អូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ ព្រោះវាមានភាពងាយស្រួលទាំងការដឹកជញ្ជូន និងប្រើកម្លាំង ដើម្បីចាក់ ដឹកតែ១ដង ចាក់តែ១ដង ហើយយើងក៏កំពុងគិតថា នឹងប្រើវ៉ាក់សាំងនេះ ចាក់ជូនដល់ពលករកម្ពុជា ដែលត្រលប់ពីប្រទេសថៃផងដែរ ៕

  • សម្ដេចតេជោ ប្រកាសថា នឹងអញ្ជើញទទួលវ៉ាក់សាំង អង់គ្លេស នៅថ្ងៃទី៤ សីហា ខាងមុខ

    សម្ដេចតេជោ ប្រកាសថា នឹងអញ្ជើញទទួលវ៉ាក់សាំង អង់គ្លេស នៅថ្ងៃទី៤ សីហា ខាងមុខ

    ភ្នំពេញ៖ ឆ្លើយតបចំពោះការរិះគន់ ការចេញទទួលវ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួន ក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្ដេច បញ្ជាក់ថា នឹងចេញទទួលតែជំនួយទ្វេភាគី ប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ គួររំលឹកថា បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន៤១៥.០០០ដូស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត ៕

  • សម្តេចតេជោ ហ៊ុន សែន ព្រមានថា អ្នកបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោស

    សម្តេចតេជោ ហ៊ុន សែន ព្រមានថា អ្នកបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោស

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានថា យើងបានបង្កើតអនុគណៈកម្មការ ដើម្បីដឹកនាំអនុវត្តច្បាប់រួចហើយ ចំពោះអ្នកដែលបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោសទណ្ឌ ដូចជាការផាកពិន័យ តិចឬច្រើន នឹងឈានទៅផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ សម្តេចតេជោ បញ្ជាក់ទៀតថា ការជួបជុំគ្នាដោយខុសនឹងវិធានសុខាភិបាល ត្រូវតែផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបើសិនជាគោរពសិទ្ធិបុគ្គលម្នាក់ វានឹងធ្វើឲ្យប៉ះពាល់ ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ដល់មនុស្សជាច្រើននាក់។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា យើងមិនអាចបញ្ចប់បានទេ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ហើយបរិបទនេះ យើងត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជាប្រចាំ ៕

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មានលុយគ្រប់គ្រាន់ ក្នុងការទិញវ៉ាក់សាំង និងប្រកាសទិញ រថយន្តចាក់វ៉ាក់សាំងចំនួន ៤០គ្រឿងទៀត

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មានលុយគ្រប់គ្រាន់ ក្នុងការទិញវ៉ាក់សាំង និងប្រកាសទិញ រថយន្តចាក់វ៉ាក់សាំងចំនួន ៤០គ្រឿងទៀត

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានលុយ គ្រប់គ្រាន់ ក្នុងការទិញវ៉ាក់សាំង ទោះជាវ៉ាក់សាំងផលិតនៅចិន ឬវ៉ាក់សាំងផលិតនៅប្រទេសណាក៏ដោយ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងមានសាច់ប្រាក់សន្សំភ្លាមៗ ពេលទិញវ៉ាក់សាំង ប្រគល់ឱ្យគេភ្លាម បើគ្មាន សាច់ប្រាក់ទិញអត់បានទេ និងអ្នកឱ្យយើងកក់លុយអត់ប្រាកដថា វ៉ាក់សាំងមកដល់ពេលណាផង យើងអត់ធ្វើជាមួយ ទេ។ យើងចុះហត្ថលេខាឱ្យចិន ហើយឱ្យលុយគេភ្លាមតែម្តង។ យើងមានធនធានមនុស្សចាក់វ៉ាក់សាំង ទាំងគ្រូពេទ្យ យោធា ស័្មគ្រចិត្ត និងគ្រូពេទ្យទាំងអស់អនុវត្ត តែកាលពីមុនពេទ្យគេបង្អាប់ តែពេលកូវីដ ពេទ្យតំណាងឱ្យជាវិរៈភាព និងក្លាយជាកងទ័ពអាវស ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពីការបញ្ជាទិញរថយន្ត សម្រាប់ចាក់វ៉ាក់សាំង ចំនួន ៤០គ្រឿងទៀត ដែលមុននេះ ក៏បានទិញ…

  • កុមារនិងយុវវ័យជាច្រើននាក់បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ

    កុមារនិងយុវវ័យជាច្រើននាក់បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ

    នៅព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ ២០២១ ប្រជាពលរដ្ឋជាឪពុកម្ដាយឬអ្នកអាណាព្យាបាលកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំបាននាំកូនចៅមកទទួលវ៉ាក់សាំងនៅតាមទីកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំជូនការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ បានអនុវត្តតាមវិធានការសុវត្ថិភាព នៅពេលរាជរដ្ឋាភិបាលបានបើកជាផ្លូវការការផ្តល់វ៉ាក់សាំងជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ។ មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បង្ហាញភាពកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើ សុខទុក្ខប្រជាជនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដើម្បីទប់ស្កាត់នូវការឆ្លងជំងឺកូវីដ-១៩។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអំពាវនាវមាតាបិតាអ្នកអាណាព្យាបាលកុមារយុវវ័យដែលមានអាយុចាប់ពី ១២ ដល់អាយុក្រោម១៨ឆ្នាំ ឆ្នាំសូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ឲ្យបានគ្រប់គ្នា។ ទន្ទឹមនេះ ឯកឧត្តម បានរំលឹកថាគ្រប់គ្នាត្រូវចូលរួមអនុវត្តឲ្យបានខ្ចប់ខ្ជួននៅវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាលនិងគោលការណ៍ “៣ការពារ ៣កុំ” របស់សម្តេចតេជោហ៊ុនសែន ដើម្បីទប់ស្កាត់ការពារកុំអោយឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍យើង៕

  • សម្តេចតេជោនាយករដ្ឋម្រ្តី នឹងទៅទទួលវ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា

    សម្តេចតេជោនាយករដ្ឋម្រ្តី នឹងទៅទទួលវ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចថា នឹងទៅទទួលវ៉ាក់សាំង របស់ចក្រភពអង់គ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា នាថ្ងៃទី៤ សីហា ឆ្នាំ២០២១ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអញ្ជើញដោយផ្ទាល់ទៅទទួលវ៉ាក់សាំង ចិន ជប៉ុន និង អង់គ្លេស ដោយសារវ៉ាក់សាំងទាំងនោះជាជំនួយទ្វេរភាគី។សម្តេចតជោ ហ៊ុន សែន បញ្ជាក់ថាសម្តេចមិនមានការរើសអើងទេ។ ប្រសិនបើជាវ៉ាក់សាំងមកតាមទ្វេរភាគីសម្តេចចេញទទួល។ បើមកតាមយន្តការកូវ៉ាក់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលទៅទទួល។ នេះ គឺជាការដឹកនាំដោយមានភាពច្បាស់លាស់ ទាំងការគិត និង ការអនុវត្ត»៕សូមរម្លឹកថា តាមគម្រោង នៅពាក់កណ្តាលខែសីហាខាងមុខនេះ កម្ពុជាយើង នឹងទទួលបានវ៉ាក់សាំង សរុប ២៦លានដូស។ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ៧ ៣០៤ ៧៥៦នាក់ ស្មើនឹង ៧៣.០៥% នៃប្រជាជនអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាននាក់។ប្រទេសកម្ពុជា នៅថ្ងៃទី១ ខែសីហា…

  • រាជរដ្ឋាភិបាលសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ជូនប្រជាពលរដ្ឋដែលបានចាក់បាន២ដូសរួចមកហើយ

    រាជរដ្ឋាភិបាលសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ជូនប្រជាពលរដ្ឋដែលបានចាក់បាន២ដូសរួចមកហើយ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានលើកឡើងថាសម្តេចបានសម្រេច អនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសទី២ ឬដូសជំរុញ ហើយប្រើវ៉ាក់សាំង AstraZeneca ដោយផ្តល់អាទិភាពមុនគេលើអ្នកជួរមុខ មានប្រមាណពី ៥០ម៉ឺននាក់ ទៅ ១លាននាក់។នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងក្នុងឪកាសបើកការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ សម្តេច ទើបតែបានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ហើយត្រូវផ្តល់អាទិភាពលើអ្នកខេត្តនៅព្រំដែន ខ្សែត្រៀមជួរមុខ។ ក្នុងនោះ សម្តេច ក៏បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី៣ លើអ្នក ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ជាប្រភេទវ៉ាក់សាំង Sinovac និងSinopharm។សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដូសជំរុញ ឬដូសទី៣នេះ ត្រូវបញ្ជូនជាបន្ទាន់ទៅខ្សែត្រៀមជួរមុខ។ ក្នុងនោះ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់ជប៉ុន ត្រូវបានបញ្ជូនទៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរីរួចហើយ។ ដោយឡែក នៅថ្ងៃទី៤ ខែសីហា វ៉ាក់សាំងអង់គ្លេស…

  • សម្ដេចតេជោ ហ៊ុន សែន ចង់ចាក់វ៉ាក់សាំងដល់កុមារក្រោមអាយុ១២ឆ្នាំ បន្ថែមទៀត និងលើកឡើងពី កត្ដាមួយចំនួន ដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅកម្ពុជា លឿនជាងការរំពឹងទុក

    សម្ដេចតេជោ ហ៊ុន សែន ចង់ចាក់វ៉ាក់សាំងដល់កុមារក្រោមអាយុ១២ឆ្នាំ បន្ថែមទៀត និងលើកឡើងពី កត្ដាមួយចំនួន ដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅកម្ពុជា លឿនជាងការរំពឹងទុក

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្ដេចចង់ចាក់ វ៉ាក់សាំង ដល់កុមារក្រោមអាយុក្រោម ១២ឆ្នាំបន្ថែមទៀត ប៉ុន្ដែអ្វីៗ ត្រូវរងចាំការប្រកាសពីអង្គការសុខភាពពិភពលោក ឬប្រទេសផ្សេងៗ ដែលអាចផលិតវ៉ាក់សាំង ចាក់លើកុមារអាយុក្រោម១២ឆ្នាំនេះ។ សម្ដេច ហ៊ុន សែន បានបញ្ចេញជា ទស្សនផ្ទាល់ខ្លួនថា «ខ្ញុំចង់ចាក់វ៉ាក់សាំងដល់កុមារក្រោមអាយុ១២ឆ្នាំបន្ថែមទៀត» ។ ជាមួយគ្នានេះដែរ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ពីកត្ដាដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដំណើរការលឿនជាងការរំពឹងទុក សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគូសបញ្ជាក់ពីកត្ដាសំខាន់ៗចំនួន៥ ក្នុងនោះមានដូចជា៖១- កត្ដានៃការដឹកនាំ២- មានប្រភពផ្គត់ផ្គង់វ៉ាក់សាំងច្បាស់លាស់៣- មានសាច់ប្រាក់សន្សំ ដែលអាចទូទាត់បានភ្លាមៗ នៅពេលចុះកិច្ចសន្យាទិញវ៉ាក់សាំង៤- មានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង៥- មានការចូលរួមពីប្រជាជន មកទទួលការចាក់វ៉ាក់សាំង និងការជួយថវិកាសម្រាប់ទិញវ៉ាក់សាំង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

  • សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចជ្រើសរើសយកវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ

    សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចជ្រើសរើសយកវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា សម្ដេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន, ជប៉ុន, អាមេរិក, អង់គ្លេស, ឥណ្ឌា, អូស្ត្រាលី ទោះបីជាជំនួយ ដែលប្រកាសផ្ដល់វ៉ាក់សាំងដល់កម្ពុជា មិនបានមកដល់ក្ដី ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច រួចហើយ នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បាន ចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បី ជម្រុញ។ សម្តេចតេជោ បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ ដើម្បីអនុវត្ត នៅខ្សែ ត្រៀមជួរមុខ ពិសេស នៅតាមព្រំដែន…

  • សម្ដេចតេជោ ហ៊ុន សែន ថា វីរុសបំប្លែងថ្មី ដែលតា មិនទាន់មានការឆ្លងចូលសហគមន៍ទេ គឺមាន ដោយ តំបន់ ដោយដុំៗ ដូច្នេះការដាក់បម្រាមគោចរ បិទខ្ទប់នៅនឹងកន្លែង គឺដើម្បីការពារការឆ្លង ការពារការស្លាប់របស់ប្រជាជនយើង

    សម្ដេចតេជោ ហ៊ុន សែន ថា វីរុសបំប្លែងថ្មី ដែលតា មិនទាន់មានការឆ្លងចូលសហគមន៍ទេ គឺមាន ដោយ តំបន់ ដោយដុំៗ ដូច្នេះការដាក់បម្រាមគោចរ បិទខ្ទប់នៅនឹងកន្លែង គឺដើម្បីការពារការឆ្លង ការពារការស្លាប់របស់ប្រជាជនយើង

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបណ្ដាខេត្តនៅ តាមព្រំដែន ដែលមានបងប្អូនពលករមកពីថៃ ត្រូវពិនិត្យការផ្គត់ផ្គង់ស្បៀង ដើម្បីឱ្យបងប្អូននៅទីនោះ, អាចឲ្យខាងថៃ សហការ ដើម្បីឲ្យបងប្អូនយើងបានសម្រាក ដោយយើងរុញអង្ករ មី ទឹកសុទ្ធពីកម្ពុជាយើង ទុកឲ្យគាត់នៅខាងថៃ ហើយ យើងនឹងទទួលយកពួកគាត់ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រាន់តែបងប្អូននៅថៃ ម្សិលមិញ នៅកន្លែងច្រកអូរបីជាន់ មានអ្នកមក ១២៧នាក់ ឆ្លង ជាង ៤០នាក់ អញ្ចឹងបើយើងគ្រប់គ្រងមិនបានទេ គ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស សុទ្ធតែបំប្លែងថ្មី ដែលតា ដែលនឹងឆក់យកជីវិតប្រជាពលរដ្ឋបន្ថែមទៀត ឥឡូវនេះ មានដោយតំបន់ ដោយដុំៗ មិនទាន់រាយប៉ាយទូទាំងប្រទេស ទេ។ អញ្ចឹងបានជាយើងខំកាត់ផ្ដាច់ ហើយដាក់បម្រាមគោចរ បិទខ្ទប់នៅនឹងកន្លែង នៅខេត្តមួយចំនួន ក្នុងគោលដៅ ដើម្បីការពារការឆ្លង…