Category: Covid-19

  • អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៧១៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៧៨នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៧១៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៧៨នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៩ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម,សឹង្ហបុរី,ឡាវ, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន២ម៉ឺន៤ពាន់៧០៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧៧ម៉ឺន៤ពាន់១៥៥ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៤៦៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន៣ពាន់៦៦៤នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន១ពាន់៦៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៣៤ម៉ឺន២ពាន់២១៥ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៣១៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៦៩១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន២ពាន់៧៨២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨៣ម៉ឺន៩ពាន់៧៧១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៩៤២នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់៤៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៧០ម៉ឺន៣៦៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់៥៣៩នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៧៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៤ម៉ឺន១ពាន់៣០០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២១៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់៤៥២នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៦០៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៤ម៉ឺន១ពាន់៥៤៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៤២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៤៨៧នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៥៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៣ពាន់៨៣៩ករណី។ ចំណែកការស្លាប់ថ្មី២០ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦៣៤នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៥៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់១២ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៣នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ពាន់៣៦៣ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩នាក់។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៥៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៩៤ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៣៩ម៉ឺន៩ពាន់៥៥ករណី, និងការស្លាប់មាន១៨ម៉ឺន៤៦៤នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៥លានករណី, និងការស្លាប់មានជាង៤លាន៣៤ម៉ឺននាក់។

  • ឯកឧត្តម គឹម សន្តិភាព៖ អនុវត្តន៍បម្រាមគោចរ២សប្តាហ៍ ទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍

    ឯកឧត្តម គឹម សន្តិភាព៖ អនុវត្តន៍បម្រាមគោចរ២សប្តាហ៍ ទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍

    ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា ក្នុងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ គឺប្រជាពលរដ្ឋច្រើនលើសលប់ បានចូលរួមអនុវត្តគោរពតាមវិធានការដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ និងទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍។ ចំនួននៃការឆ្លងមេរោគកូវីដ-១៩ ប្រចាំថ្ងៃ គឺមានកម្រិតថយជាងខែមុន។ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានមានប្រសាសន៍ប្រាប់ AMS ថា លទ្ធផលនៃការអនុវត្តច្បាប់របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ គឺប្រជាពលរដ្ឋបានចូលរួមច្រើនលើសលប់អនុវត្តគោរពតាមវិធានការដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងរយៈពេល១៤ថ្ងៃ ក្នុងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺមានបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលត្រូវបានអាជ្ញាធរមូលដ្ឋានតាមរាជធានី-ខេត្តនីមួយៗ គឺមាន៩៥៥៦ករណី និងឃាត់ខ្លួនមនុស្ស ដើម្បីធ្វើការអប់រំ និងពិន័យ គឺមានចំនួន១៦៥៤៧នាក់ និងជនដែលល្មើសវិធានការសុខាភិបាល ដែលត្រូវបញ្ជូនទៅតុលាការមានចំនួន៣២នាក់។ ចំពោះការឃាត់យានយន្តមានចំនួន៧២៦១គ្រឿង ការបទអាជីវកម្មមួយកន្លែង…

  • កងទ័ពនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ទទួលបានការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣

    កងទ័ពនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ទទួលបានការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣

    ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទំាងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជម្រុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បំលែងថ្មី Delta។ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថាទោះបីជា បងប្អូន និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ…

  • ឯកឧត្តម អ៊ុ រាត្រី បាននាំយកអំណោយជាស្បៀង ចែកជូនដល់ពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់

    ឯកឧត្តម អ៊ុ រាត្រី បាននាំយកអំណោយជាស្បៀង ចែកជូនដល់ពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់

    បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយលោក ហ៊ឹល រ៉ា យ៉ា អភិបាលក្រុងសិរីសោភ័ណ អភិបាលរងក្រុង មេបញ្ជាការ អាវុធ ហត្ថ ក្រុង លោកអធិការក្រុង បាននាំយកអំណោយជាស្បៀង ចែកជូនដល់ពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនៅ ក្នុងសង្កាត់ចំនួន៤ រួមមាន ៖ សង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាត់ ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

  • វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​ជាង​៣​០​លាន​ដូ​ស​នឹង​បញ្ជូន​មកដល់​ថៃ​

    វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​ជាង​៣​០​លាន​ដូ​ស​នឹង​បញ្ជូន​មកដល់​ថៃ​

    រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១​១​ ​សីហា​ថា​ ​ក្រសួង​បាន​បញ្ជាទិញ​វ៉ាក់សាំង​ ​P​f​i​z​e​r ​ចំនួន​ ​២​០​លាន​ដូ​ស​ ​ដែល​ជា​ផ្នែក​នៃ​ផែនការ​ទិញ​វ៉ាក់សាំង​របស់​ថៃ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ខ្លួន​។​ ​បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ក៏បាន​ស្នើ​បញ្ជូន​វ៉ាក់សាំង​ចំនួន​ ​១​០​លាន​ដូ​ស​ទៀត​ ​មកកាន់​ប្រទេស​ថៃ​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ផង​ដែរ​។​ ​លោក​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​គូស​បញ្ជាក់​បន្ថែម​ថា​ ​សហរដ្ឋអាមេរិក​ ​ក៏បាន​បរិច្ចាគ​វ៉ាក់សាំង​ ​P​f​i​z​e​r ​ចំនួន​ ​២​.​៥​លាន​ដូ​ស​ដែរ​ ​មកកាន់​ប្រទេស​ថៃ​ ​ក្នុង​នោះ​១​.​៥​លាន​ដូ​ស​ ​បាន​មកដល់​រួចរាល់​ហើយ​ ​ដែល​នាំ​ឱ្យ​ប្រទេស​ថៃ​ ​នឹង​មាន​វ៉ាក់សាំង​ ​P​f​i​z​e​r ​សរុប​រហូតដល់​ ​៣​២​.​៥​លាន​ដូ​ស​ ​មុន​ដាច់ឆ្នាំ​នេះ​។​ ​ថៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​សរុប​ជាង​ ​២​១​លាន​ដូ​ស​ ​តែ​ប្រជាជន​ ​៤​.​៥​៧​លាន​នាក់​ ​ឬ​ស្មើនឹង​ ​៦​.​៦​% ​នៃ​ចំនួន​ប្រជាជន​សរុប​ទើបបានទទួល​ការ​ចាក់​គ្រប់​ដូ​ស​៕​

  • វៀតណាម​៖​ ​ក្រុង​ហាណូយ​ប្រកាស​តេ​ស្ត​ទ្រង់ទ្រាយធំ​ ​៣​.​៣​លាន​នាក់​

    វៀតណាម​៖​ ​ក្រុង​ហាណូយ​ប្រកាស​តេ​ស្ត​ទ្រង់ទ្រាយធំ​ ​៣​.​៣​លាន​នាក់​

    ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​នឹង​ប្រមូល​មនុស្ស​ប្រមាណ​៣​.​៣​លាន​នាក់​តេ​ស្ត​សំណាក​រក​កូ​វី​ដ​១​៩​ ​ក្នុង​កិច្ចប្រឹងប្រែង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ក្នុង​សហ​គម​ ​ឲ្យបាន​មុន​ថ្ងៃ​ទី​២​៥​ ​សីហា​ ​ខណៈ​រដ្ឋាភិបាល​កណ្តាល​បាន​ណែ​នាំឲ្យ​ធ្វើ​រឿង​នេះ​។​ ​ទីក្រុង​ហាណូយ​គ្រោង​នឹង​តេ​ស្ត​ឲ្យបាន​១​.​៣​លាន​សំណាក់​ ​ទាំង​តេ​ស្ត​រហ័ស​ ​និង​ ​ម៉ា​ស៊ី​ ​P​CR ​នៅ​ត្រឹម​ថ្ងៃ​ទី​១​៧​ ​សីហា​ ​ពោល​គឺ​គ្រប់​ប្រជាជន​ទាំងអស់​ក្នុង​តំបន់​ហា​និ​ភ័យ​ខ្ពស់​ ​ដូចជា​ផ្សារ​ ​និង​រោងចក្រ​ជាដើម​។​ ​ទីក្រុង​ហាណូយ​ ​ដែល​មាន​ប្រជាជន​សរុប​៨​.​៤​លាន​នាក់​ ​អាច​តេ​ស្ត​ប្រមាណ​ជាង​២​០​ម៉ឺន​នាក់​ ​ក្នុង​១​ថ្ងៃ​។​ ​ទីក្រុង​នេះ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​ប្រមាណ​ពី​៦​០​ទៅ​៨​០​ករណី​ ​ប្រចាំថ្ងៃ​ ​ឬ​ ​ជាង​១​០​០​ករណី ខណៈដែលមនុស្សរាប់ពាន់នាក់ឆ្លងទូទាំងប្រទេស ប្រចាំថ្ងៃ៕

  • កម្ពុជា និងជប៉ុនពិភាក្សាគ្នាលើយន្តការស្តារ និងការអភិវឌ្ឍ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ

    កម្ពុជា និងជប៉ុនពិភាក្សាគ្នាលើយន្តការស្តារ និងការអភិវឌ្ឍ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ

    ការពិភាក្សានោះ ធ្វើឡើងរវាងលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១១សីហាឆ្នាំ២០២១។ ការពិភាក្សា បានផ្តោតលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយពីស្ថានភាពនៃជំងឺកូវីដ-១៩ត្រូវបានថមថយ ជាពិសេសការស្តារនិងការជំរុញលើការវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រទាំងសម្ភារ, បច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ជាក់ ស្តែងស្ថិតក្នុងកាលៈទេសៈនៃវិបត្តិសកលដែលយាយីដោយ សារវីរុសកូវីដ-១៩នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាវ៉ាក់សាំង Astra Zeneca សរុបចំនួន១លានដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនេះជាកាយវិការសប្បុរសធម៌ និង សន្តានចិត្តដ៏ប្រពៃពីភាគីមិត្ត។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាស្វាគមន៍នូវការពិចារណាលើផែនការផ្តល់ឥណទានសម្បទានដំណាក់កាលទី២ សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវី៩-១៩ ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច ក៏ដូចជា វិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ។ លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំដល់រដ្ឋាភិបាលជប៉ុន តាមរយៈលោកអគ្គរាជទូតជប៉ុន ក្នុងការបន្តផ្តល់នូវជំនួយវ៉ាក់សាំង Astra Zeneca…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៨នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ២នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងទៅពីរាជធានីភ្នំពេញម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីជនជាតិខ្មែរ អាយុ៦៤ឆ្នាំ នៅស្រុកកងមាស និងទី២ស្ត្រីអាយុ ៦១ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៥៨ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៦០៦នាក់ និងមានអ្នកស្លាប់ ចំនួន១០៨នាក់។

  • សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac)ចំនួន ៣លានដូសទៀត បានដឹកមកដល់កម្ពុជាទៀតហើយ

    សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac)ចំនួន ៣លានដូសទៀត បានដឹកមកដល់កម្ពុជាទៀតហើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac)ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកពីប្រទេសចិនមកដល់កម្ពុជាយើងទៀតហើយ។ វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ។ សម្ដេចតេជោ បានបន្តថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។…

  • អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ត្រូវបានរកឃើញដំបូងនៅខេត្តព្រះសីហនុ

    អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ត្រូវបានរកឃើញដំបូងនៅខេត្តព្រះសីហនុ

    រដ្ឋមន្ត្រីបាលខេត្តព្រះសីហនុនៅថ្ងៃទី១២សីហាឆ្នាំ២០២១ បានជូនដំណឹងថា មានករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃ។ រដ្ឋបានខេត្តបានបន្តថា កុមាររូបនោះ បានចូលមកប្រទេសកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២កក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦សីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣។ នៅថ្ងៃទី៧ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់កុមារនោះ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២សីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា Delta។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតាចំនួន៤២៩នាក់ហើយ។