Category: Covid-19

  • ប្រទេស​ថៃ​ឆ្លង​ថ្មី​ជាង​២​.​២​ម៉ឺន​នាក់​ ​និង​ស្លាប់​២​១​៧​នាក់​ទៀត​ ២៤ម៉ោង

    ប្រទេស​ថៃ​ឆ្លង​ថ្មី​ជាង​២​.​២​ម៉ឺន​នាក់​ ​និង​ស្លាប់​២​១​៧​នាក់​ទៀត​ ២៤ម៉ោង

    ក្រសួងសុខាភិបាល​ប្រទេស​ថៃ​បាន​រាយការណ៍​ ​នា​ព្រឹក​ថ្ងៃសៅរ៍​ ​ទី​១​៤​ ​សីហា​ ​២​០​២​១​នេះ​ថា​ ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​១​៧​នាក់​ទៀត​ ​និង​ឆ្លងចំនួន​២​២​០​៨​៦​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​ ​ប្រភព​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ទាំង​ជាង​២​.​២​ម៉ឺន​នាក់​ ​នៅតែមាន​២​៧​០​នាក់​ ​ឆ្លង​ក្នុង​ពន្ធ​នាគា​រដែ​រ​។​ ​ជាមួយគ្នា​នេះ​ ​ក្នុង​ពេល​២​៤​ម៉ោង​មកនេះ​ ​ក៏មាន​អ្នកជំងឺ​២​៣​៦​៧​២​នាក់​ទៀត​ ​ជាសះស្បើយ​និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​ដែរ​។​ ​ចាប់តាំង​ពីរ​លក​ទី​៣​ ​កាលពី​ថ្ងៃ​ទី​១​ ​មេសា​មក​ ​ថៃ​ឆ្លង​ថ្មី​ជាង​៨​៥​ម៉ឺន​នាក់​ ​ជាជាង​៦​៤​ម៉ឺន​នាក់​៕​​

  • ពលករដែលវិលត្រឡប់ពីថៃ តាមច្រកទ្វារតំបន់អូរអន្លក់-សួនស៊ុ ស្រុកកំរៀង ចំនួន៣៨៥នាក់ តេស្តរហ័សរកឃើញ វិជ្ជមានកូវីដ-19 ចំនួន២៩នាក់

    ពលករដែលវិលត្រឡប់ពីថៃ តាមច្រកទ្វារតំបន់អូរអន្លក់-សួនស៊ុ ស្រុកកំរៀង ចំនួន៣៨៥នាក់ តេស្តរហ័សរកឃើញ វិជ្ជមានកូវីដ-19 ចំនួន២៩នាក់

         លោក សុខ គឹមខុន អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ក្នុងចំណោមពលករដែលបានជាប់គាំងនៅក្នុងប្រទេសថៃកន្លងមកនិងដោយសារតែការបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេល១៤ថ្ងៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិធានការនូវក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងពីការរាតត្បាតរាលដាលជំងឺកូវីដ-19 ចូលក្នុងសហគមន៍។ និងក្រោយពីការបញ្ចប់ នូវការបិទខ្ទប់ ខាងលើនេះត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តទាំង០២ (ច័ន្ទបុរី-បាត់ដំបង)និងកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងដោយមានការសម្របសម្រួលពីអាជ្ញាធរនៅទីនោះ បងប្អូនពលករដែលជាប់គាំងទាំងនោះត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចសម្របសម្រួលធ្វបញ្ជូនឲ្យវិលត្រឡប់ចូលមកកាន់ស្រុកកំណើតខ្លួនវិញតាមច្រកដែលបានកំណត់ស្ថិតក្នុងភូមិសាស្ត្រស្រុកសយដាវ ខេត្តច័ន្ទបុរី ឈមជាមួយនិងស្រុកកំរៀង របស់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ខែសីហាថ្មីៗនេះ តាមច្រកទ្វារតំបន់ អូរអន្លក់-សួនស៊ុ ហើយក្នុងចំណោមពលករដែលចូលតាមច្រកអូរអន្លក់-សួនស៊ុ មានចំនួនសរុប ៣៨៥នាក់។ក្នុងនោះតេស្តរកឃើញ”ករណីវិជ្ជមាន”ចំនួន២៩នាក់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលក្នុងស្រុកកំរៀងភ្លាមៗ។ដោយឡែកពលករដែលតេស្តអវិជ្ជមានត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ផងដែរ។        ក្នុងព្រឹកថ្ងៃដដែលនេះផងដែរ តាមរយៈជួបជាមួយអាជ្ញាធរនិងកងកម្លាំងតាមព្រំដែនក្នុងស្រុកសយដាវ ខេត្តច័ន្ទបុរី រវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងនោះអាជ្ញាធរថៃ បានឲ្យដឹងថា៖ ចំនួនបងប្អូនពលករខ្មែរ អាចមានចំនួនកើនច្រើនលើសពីការរំពឹងទុក ដោយសារតែហេតុផលបងប្អូនទាំងនោះ ហាក់ដូចជាទទួលបានព័ត៌មានជាច្រើនពីស្រុកខ្មែរ ទើបបងប្អូនវិលត្រឡប់មកច្រើនដោយមិនភ័យខ្លាចពីតម្រួតខាងថៃចាប់ឡើយ។គឺនៅពេលឃើញតម្រួតឬសមត្ថកិច្ច ពួកគាត់លែងរត់លូនដូចមុនទៀតហើយ គឺបងប្អូនឈរឲ្យសមត្ថកិច្ចនិងតម្រួតថៃ ចាប់តែម្តង។       នៅក្នុងឱកាសចុះជួបពិភាក្សា រវាង ឯកឧត្តមអភិបាលខេត្តបាត់ដំបង ជាមួយអាជ្ញាធរថៃនិងកងកម្លាំងថៃ ឈរជើងតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ជាប់ភូមិសាស្ត្រស្រុកកំរៀង (ខេត្តបាត់ដំបង) និងស្រុកសយដាវ…

  • ​ស្វីសជូនវៀតណាម​​​សម្ភារ​វេជ្ជសាស្ត្រជាង​៥​លាន​ដុល្លារ​​ ​As​t​raZe​n​e​ca​ ​ជាង​១​លាន​ដូ​ស​ទៀត​មកដល់​ដែរ​

    ​ស្វីសជូនវៀតណាម​​​សម្ភារ​វេជ្ជសាស្ត្រជាង​៥​លាន​ដុល្លារ​​ ​As​t​raZe​n​e​ca​ ​ជាង​១​លាន​ដូ​ស​ទៀត​មកដល់​ដែរ​

    ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បាន​ទទួល​សម្ភារ​វេជ្ជសាស្ត្រ​ ​តម្លៃ​ប្រមាណ​៤​.​៩​លាន​ហ្វ្រង់ ​ឬ​ ​៥​.​៣​លាន​ដុល្លារ​អាមេរិក​ ​ពី​រដ្ឋាភិបាល​ស្វីស​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​១​៣​ ​សីហា​ម្សិលមិញ​ ​ក៏​ចំ​ពេល​ដែល​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ប្រភេទ​ចំនួន​១​.​១​លាន​ដូ​ស​ទៀត​ត្រូវ​បាន​បញ្ជូន​មកដល់​វៀតណាម​ ​ណា​ថ្ងៃ​ដដែល​នោះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​។​ ​ប្រភព​ថា​ ​សម្រាប់​ជំនួយ​របស់​ស្វីស​ ​រួម​មាន​ម៉ាស៊ីន​ផលិត​អ៊ុក​ស៊ី​សែន​ ​៣​០​ឈុត​ ​ឧបករណ៍​តេ​ស្ត​រហ័ស​៥​០​ម៉ឺន​ប្រអប់​ ​និង​ម៉ាស់​វេជ្ជសាស្ត្រ​ ​៣​០​ម៉ឺន​បន្ទះ​។​ ​សម្រាប់​វ៉ាក់សាំង​ជាង​១​លាន​ដូ​ស​ទៀត​ ​ដែល​ដឹក​ទៅដល់​វៀតណាម​នេះ​ ​គឺជា​បាច់​ទី​៨​ហើយ​ ​ក្នុងចំណោម​៣​០​លាន​ដូ​ស​ ​ដែល​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ ​V​N​V​C ​ក្នុង​ការ​ផ្គត់ផ្គង់​៕​ ​

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៨នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកប៉ះពាល់លកើអ្នកជំងឺកូវីដ១៩ចំនួន៩, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, និងពលរដ្ឋត្រឡប់មកពីប្រទេសវៀតណាមកំពង់ធ្វើចត្តាឡីស័កចំនួន៤នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ ទី១ ស្ត្រីអាយុ៣៥ឆ្នាំនៅស្រុកកំពង់រោទិ៍ និងទី២ បុរសអាយុ៨៣ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៣០២នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៨៤៦នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៤នាក់។

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៩នាក់និងជាសះស្បើយ ១០៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៩នាក់និងជាសះស្បើយ ១០៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង២នាក់, ស្រុកព្រះសេ្ដច២៥នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពាមរក៍៤នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកកញ្ជ្រៀច៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកមេសាង២នាក់, ស្រុកកំចាយមារ២នាក់ , ស្រុកពារាំងម្នាក់ និងស្រុកស៊ីធរកណ្តាលម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រៃវេងបានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន១០៦បាន ជាសះស្បើយផងដែរ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១៨០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់២៧០នាក់ និងស្លាប់៩១នាក់។

  • មនុស្សជាង ៣ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងអប់រំចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៣សីហា

    មនុស្សជាង ៣ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងអប់រំចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៣សីហា

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៤សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៣សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១ពាន់៤០៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៣ពាន់២១៨នាក់ ដើម្បីអប់រំ និងផាកពិន័យ និងបញ្ជូនទៅតុលាការម្នាក់។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១ពាន់៣២៦គ្រឿង និង ពិន័យជាប្រាក់ចំនួ៥៣លាន៨សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • ប្រជាពលរដ្ឋជាង ៨លាន ៧សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៨លាន ៧សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន៧សែន៤ម៉ឺន៩ពាន់៩០៦នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៦លាន៩សែន៦ម៉ឺន៧ពាន់៦៨៨នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៣ថ្ងៃចាក់បាន៤៨ម៉ឺន២ពាន់២១៧នាក់ ស្មើនឹង២៤,៥២%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន១សែន៨ម៉ឺន៨ពាន់៤នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៤,៦៩%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ ចាក់បានចំនួន១៦ម៉ឺន៧ពាន់២១៦នាក់។

  • កម្ពុជារកឃើញវីរុសបំប្លែងថ្មីដែលតា ៦៥ករណីបន្ថែមទៀត ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ

    កម្ពុជារកឃើញវីរុសបំប្លែងថ្មីដែលតា ៦៥ករណីបន្ថែមទៀត ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ

    ក្រសួងសុខាភិបាលបានឲ្យដឹងថា លទ្ធផលវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញ ករណីវីរុសបំប្លែងថ្មីប្រភេទដែលតា B.1.617-2(Delta) ចំនួន៦៥នាក់នៅថ្ងៃទី១១និង១៣សីហា ឆ្នាំ២០២១។ ការរកឃើញករណីវីរុសបំប្លែងថ្មីនោះ គឺមានលើអ្នកដំណើរមកពីបរទេស តាមជើងហោះហើរចំនួន៤នាក់ ពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន១៧នាក់ បុគ្គលិកសុខាភិបាលចំនួន៤នាក់ មន្ត្រីរាជការចំនួន៤នាក់ និងប្រជាជនអ្នកភូមិ ក្នុងសហគមន៍ចំនួន៣៦នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកវិជ្ជមានវីរុសបំប្លែងថ្មី ដែលតានោះ មានម្នាក់នៅខេត្តកំពង់ចាម ខេត្តបាត់ដំបង៤នាក់ រាជធានីភ្នំពេញ១១នាក់ ខេត្តសៀមរាប៤នាក់ ខេត្តព្រះវិហារ១១នាក់ ខេត្តមណ្ឌលគិរី៦នាក់ ខេត្តឧត្តរមានជ័យ៨នាក់ ខេត្តបន្ទាយមានជ័យ១២នាក់ ខេត្តកណ្ដាល៧នាក់ និងខេត្តព្រះសីហនុម្នាក់។ គិតចាប់ពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) ចំនួន៤៩៤នាក់ហើយ លើពលករត្រលប់មកពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិក្នុងសហគមន៍។ ក្នុងប្រទសកម្ពុជា រាជធានី ខេត្តចំនួន២២ហើយក្នុងចំណោម រាជធានី ខេត្តទាំង២៥ ត្រូវបានរកឃើញករណីវីរុសបំប្លែងថ្មីដែលតា លើកលែងតែខេត្តកែប ខេត្តាកែវ និងក្រចេះ។ ក្រសួងសុខាភិបាលបានបន្តថា វីរុសដែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ…

  • រថយន្ត Ford បេីកបុកឡាំប្រឺតាបណ្តាលឲ្យមនុស្សប្រុសស្រី ពីរនាក់របួសធ្ងន់

    រថយន្ត Ford បេីកបុកឡាំប្រឺតាបណ្តាលឲ្យមនុស្សប្រុសស្រី ពីរនាក់របួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ត Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្តយល្បឿនក៏បុកឡាំប្រឺតាពីចំហៀងពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋរងការខូចខាយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី១៣ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៩០៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Ford Ranger ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BB-1807ធ្វើដំណើរតាមបណ្តោយផ្លូវ៩០៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឡាំប្រឺតា មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ1HK-1949បើកបរដោយបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀត ទិសដៅពីកើតទៅលិចពីចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យឡាំប្រឺតាទៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតស្ទើទាំងស្រុក ចំណែកអ្នកបើកបរកង់បីនិងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តនិងឡាំប្រឺតា ព្រមទាំងម្ចាស់រថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • ពលករខ្មែរប្រមាណជាង៤០០នាក់ ជាប់គាំងនៅក្នុងប្រទេសថៃ

    ពលករខ្មែរប្រមាណជាង៤០០នាក់ ជាប់គាំងនៅក្នុងប្រទេសថៃ

    ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេសខេត្តបាត់ដំបង រយៈពេល ១៤ ថ្ងៃ ក្នុងន័យដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ១៩ ប្រភេទដែលតា(Delta) ដែលនឹងត្រូវបានបញ្ចប់នៅម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយឈានចូលដល់ព្រឹកថ្ងៃទី១៣ ខែសីហា នេះដែរ ពួកគាត់បានសម្រុកចូលមកស្រុកកំណើតវិញដោយបានឆ្លងកាត់ច្រកទ្វារតំបន់ព្រំដែនសួនស៊ុ ហៅ អូរអន្លក់ ក្នុងឃុំតាសែន ស្រុកកំរៀង និងមួយផ្នែកទៀតចូលតាមច្រករបៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានដឹកនាំប្រតិភូខេត្ត មានថ្នាក់ដឹកនាំតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត មកទទួលយកពលករខ្មែរទាំងអស់នោះមកវិញ បន្ទាប់ពីបានជាប់គាំងដោយការបិទខ្ទប់ព្រំដែននៃប្រទេសកម្ពុជា ថៃ ដែលភាគីថៃ បានរៀបចំឱ្យមានការស្នាក់នៅជាបណ្តោះអាសន្ន ក្នុងមណ្ឌលចត្តាឡីស័កនៅស្រុកសយដាវ និងស្រុកប៉ូណាំរ៉ង ខេត្តចាន់បូរី ដែលក្នុងនោះខាងភាគីថៃបានពិភាក្សានិងបញ្ជូនពលករទាំងនោះនៅពេលបើកព្រំដែនឡើងវិញបន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃកន្លងមក ។ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ពលករដែលមកដល់ច្រកទ្វារព្រំដែនត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានយកសំណាកនិងធ្វើតេស្តរហ័ស ដោយបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅលើពួកគេជាបន្តបន្ទាប់ ។ ឯកឧត្តម បានបញ្ជាក់ថា ពលករដែលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលនៅមណ្ឌលព្យាបាលដោយដាក់ពួកគាត់នៅដាច់ដោយឡែកពីអ្នកជំងឺចាស់ និងអ្នកអវិជ្ជមានត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង…