-
វៀតណាមនឹងបញ្ជាទិញ Pfizer ថែម២០លានដូសទៀត

ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញផ្សាយ នៅថ្ងៃទី១៥ សីហានេះថា រដ្ឋាភិបាលវៀតណាមនឹងបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ចំនួន២០លានដូសបន្ថែមទៀត ក្រោយពេលចុះកុងត្រាទិញ៣១លានដូស កាលពីខែឧសភា។ ក្រសួងសុខាភិបាលវៀតណាមថា នឹងចាប់ផ្តើមដំណើរការទិញនេះ ក្នុងពេលកាន់តែឆាប់ តាមលទ្ធភាព។ វៀតណាមដាក់ផែនការចាក់វ៉ាក់សាំង ៧០ភាគរយនៃចំនួនប្រជាជនសរុប។ ១លានដូសដំបូងនៃ Pfizer បានទៅដល់វៀតណាម កាលពីខែកក្កដា ហើយ៣លានដូសទៀត គ្រោងថា នឹងទៅដល់ ក្នុងខែសីហានេះ ហើយនៅសល់៤៧លានដូសទៀត នឹងទៅដល់ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។ វៀតណាមមានវ៉ាក់សាំង ១៩លានដូសហើយ រួមមាន AstraZeneca, Sputnik V, Pfizer, Moderna, and Sinopharm៕
-
ថៃសម្រេចការចាក់វ៉ាក់សាំងកូវីដជាង២២លានម្ជុលហើយ វ៉ាក់សាំង៤ប្រភេទ

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយ នាថ្ងៃទី១៥ សីហា ២០២១នេះថា វ៉ាក់សាំងកូវីដ១៩ ចំនួនជាង២២.៥០លានម្ជុលហើយដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ ដោយផ្អែកតាមរបាយការណ៍របស់ក្រសួងអប់រំជាន់ខ្ពស់ វិទ្យាសាស្ត្រ ស្រាវជ្រាវនិងនវានុវត្តន៍។ ប្រភពថា គិតត្រឹមថ្ងៃសុក្រទី១៣ សីហា មនុស្ស ១៧,២៣៩,៥៩៣នាក់ ឬ២៦ភាគរយនៃចំនួនប្រជាជនសរុបបានចាក់វ៉ាក់សាំង ដូសទី១ ខណៈមនុស្ស៤,៨៥៥,០០០ ឬ ៧.៣ភាគរយបានចាក់វ៉ាក់សាំងដូសទី២ ហើយមនុស្ស៤១៤០៦៦នាក់ ឬ ០.៦ភាគរយបានចាក់ដូសទី៣ នាំឲ្យចំនួនវ៉ាក់សាំងសរុបដែលបានចាក់គឺមាន ២២,៥០៨,៦៥៩ដូសហើយ។ វ៉ាក់សាំងចាក់ច្រើនជាងគេគឺវ៉ាក់សាំង ស៊ីណូវ៉ាក់ បន្ទាប់មកគឺវ៉ាក់សាំង Astrazeneca បន្ទាប់មកទៀត គឺវ៉ាក់សាំងស៊ីណូហ្វាម ខណៈវ៉ាក់សាំងអាមេរិក Pfizer តិចជាងគេ៕
-
បិទផ្សារសេរីភាពពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩

អាជ្ញាធរមូលដ្ឋាន សម្រេចចុះបិទផ្សារសេរីភាព ក្នុងខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដោយមានការណីពាក់ព័ន្ធនឹងករណីមានការឆ្លងមេរោគជំងឺកូវីដ-១៩។ ថ្ងៃទី១៥ ខែសីហា ក្រុមគ្រូពេទ្យសម្រុកចុះយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធ នឹងអ្នកវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាំងពញីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ បានចុះមកយកសំណាក ប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ នៅចំនួន ៣ សង្កាត់ គឺសង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់សង្កាត់វាលវង់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១៣៤ និងច្រកផ្លូវតូចៗក្នុងមូលដ្ឋានជុំវិញផ្សារសេរីភាព។ កម្ពុជា រកឃើញជាបន្តបន្ទាប់រីរុសបំប្លែងថ្មី ដែលតា (Delta)។ គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា កម្ពុជារកឃើញ ៤៩៤ នាក់ នៅរាជាធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន៕
-
អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តកំពត

កំពត ÷ អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់រដ្ឋបាលខេត្តកំពតដើម្បីទប់ស្កាត់កូវិដ១៩ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង ហៅកាត់ថា អង្គការជីអាយហ្សិត(GIZ) ចូលរួមជួយឧបត្ថម្ភគាំទ្រលើគម្រោងនានាជាច្រើននៅក្នុងខេត្តកំពត។ ប៉ុន្តែការអនុវត្តគម្រោងត្រូវបានរាំងស្ទះដោយសារកូវីដ១៩ តែទោះជាយ៉ាងណាអង្គការនៅតែខិតខំ និងបាននាំយកអំណោយសម្ភារៈវេជ្ជសាស្ត្រជាច្រើនជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩។ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តំណាងអង្គការ(GIZ) នាំយកអំណោយសប្បុរសធម៌ជាសម្ភារៈវេជ្ជសាស្ត្រជូនដល់ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត ក្នុងគោលបំណង់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល់ស្ទើរទូទាំងប្រទេសកម្ពុជា។ មន្ត្រីតំណាងអង្គការ(GIZ)បានលើកឡើងថា អង្គការមានគម្រោងជាច្រើននៅក្នុងខេត្តកំពត ហើយបច្ចុប្បន្នមានគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFU)ដែលត្រូវអនុវត្តទៅលើឃុំគោលដៅចំនួន២៧ ក្នុងស្រុកចំនួន៤ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋកាន់តែបានប្រសើរឡើង។ ប៉ុន្តែដោយសារកូវីដ១៩បានធ្វើឲ្យរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង(MUSEFU)។ តែយ៉ាងណាក៏ដោយ ជីអាយហ្សិតនៅតែគិតគូរ ព្រួយបារម្ភពីប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅ ដូច្នេះទើបឈានដល់ការនាំយកអំណោយជាសម្ភារៈវេជ្ជសាស្ត្រមកប្រគល់ជូនរដ្ឋបាលខេត្តពេលនេះ។ ឯកឧត្តម ជាវ តាយ ថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការ GIZ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ខេត្តកំពតកន្លងមក។ ហើយអំណោយនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋខេត្ត ក៏ដូចជារាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងតែងបានជួយដោះស្រាយទាន់ពេលវេលា។ អំណោយមាន…
-
ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ រួមទាំងជនបរទេស ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅសេសសល់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩។យោងតាមលិខិតជូនដំណឹង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ការចាក់វ៉ាក់សាំងនេះ នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យ ២កន្លែង គឺនៅមន្ទីរពេទ្យព្រះអង្គឌួង និងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ រីឯបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំង ដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។សូមបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស បានកើនឡើងចំនួន ៨ ៨៥៧ ៩៧៩នាក់ ស្មើនឹង ៨៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ក្នុងនោះ កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំង…
-
អនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស មាន១១២៨ករណី

សមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញមនុស្ស ២,៥៣៨នាក់ទៀត និងយានយន្តចំនួន ៩០៣ គ្រឿង បានប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១២៩ ករណី។ សមត្ថកិច្ច បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៧.៣លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស ២៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។
-
ខេត្តរតនគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨នាក់

រតនគិរី ៖ រដ្ឋបាលខេត្តរតនគីរីបានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន ១៨នាក់ នៅក្នុងខេត្តរតនគិរី សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២៩២១។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគីរី បានបន្តស្រាវជ្រាវធ្វើតេស្តរហ័ស(Rapid Tast)លើមនុស្សចំនួន ៦៦១នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៨ ចំនួន ១៨នាក់ ។ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្ត ធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដាច់ដោយឡែកពីអ្នកដទៃក្នុងករណីមានការសង្ស័យ ឬមានអាការ: ក្អក ផ្ដាសាយហៀរសំបោរ និងក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរសព្ទលេខ÷ 097 595 7788/ 092 121 383/ 097 775 1212 ៕ ដោយ គតិ យុត្ត
-
អភិបាលខេត្តព្រះវិហារ ទទួលបានសម្ភារៈទ្រទ្រង់លើវិស័យសុខាភិបាល ស្របពេល មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំពុងប្រឈមនឹងការខ្វះខាត !

ដោយ៖ ឡុង សំបូរខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ រួមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញទទួលគ្រែបត់ ( ប៉ៅអ៊ី ) ដែលមានចំនួនជាង ៧០០គ្រែ ក្រោមការចូលរួមចំណែកឧបត្ថម្ភក្នុងវិស័យមនុស្សធម៌ ពីតាមបណ្តាមន្ទីរ និងអង្គភាពនានា ដែលចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ។សម្ភារៈដែល អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ទទួលបានពីថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្តនោះ គឺមានចំនួន ៧២០គ្រែបត់ ដែលការឧបត្ថម្ភនោះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នា គឺ ចាប់ពីថ្ងៃទី ១១សីហា ដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។មន្ទីរ និងអង្គភាពដែលឧបត្ថម្ភគ្រែបត់ទាំង ៧២០គ្រែនោះ រួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រែបត់ចំនួន ១០០ ,មន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន ១០០គ្រែ ,មន្ទីរផែនការខេត្ត ចំនួន ៣០គ្រែ ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ចំនួន ៤០គ្រែ ,អង្គភាពពន្ធនាគារខេត្ត ចំនួន…
-
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទូទាំងប្រទេស បានជាង៨៣ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

-
ខេត្តស្ទឹងត្រែង រកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀត
