-
វីរុសកូវីដ១៩បំលែងថ្មីឆ្លងចូលដល់ឥណ្ឌាហើយ

នាថ្ងៃទី២៩ ធ្នូ ២០២០ឥនេះ ឥណ្ឌាបានរកឃើញវីរុសកូវីដ១៩ បំលែងថ្មី នៅលើមនុស្ស៦នាក់ ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្រសួងសុខាភិបាលឥណ្ឌាថា អ្នកជំងឺទាំង០៦នាក់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ខណៈអ្នកដែលរួមដំណើរជាមួយពួកគេ កំពុងត្រូវស្ថិតនៅក្រោមការរក រីឯ អ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយពួកគេ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។ ប្រទេសឥណ្ឌាបានផ្អាករាល់ជើងហោះហើរទាំងអស់ដែលធ្វើដំណើរទៅ និងមកពីចក្រភពអង់គ្លេស រហូតដល់ចុងខែធ្នូនេះ ប៉ុន្តែអ្នកដំណើរប្រហែល ៣៣,០០០នាក់ បានធ្វើដំណើរចូលមកដល់តាំងពីចុងខែវិច្ឆិកាមកម្លេះ មុនពេលការហាមឃាត់ត្រូវបានធ្វើឡើង។ ក្នុងចំណោមការមកដល់នោះ អ្នកដំណើរ ១១៤នាក់ត្រូវបានរកឃើញថា ឆ្លងវីរុស COVID-19 នេះ ហើយសំណាករបស់ពួកគេ ក៏កំពុងត្រូវបានពិនិត្យរកមើលវីរុស COVID-19 ទម្រង់ថ្មី។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រាពីករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ១០.២២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤ម៉ឺននាក់ និងជាសះស្បើយជាង ៩.៨លាននាក់។
-
កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍ ១៣៤នាក់ទៀត ថ្ងៃនេះ

ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងនោះ មាន១៣៤នាក់ ជាករណីឆ្លងក្នុងសហគមន៍, ១១នាក់ជាពលករចំណាកស្រុក និង១០នាក់ ជាករណីនាំចូល។ បន្ថែមពីលើនេះ ក្នុងចំណោមករណីឆ្លងទាំងអស់ទៀតសោត ក៏មានអ្នកឆ្លង១២នាក់ ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿង សមុទ្រក្នុងខេត្ត Samut Sakhon ផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 សរុប ៦,៤៤០នាក់ ក្នុងនោះអ្នកស្លាប់កើនដល់៦១នាក់ ក្រោយអ្នកស្លាប់ថ្មីម្នាក់ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ និងជាសះស្បើយ ឡើងវិញ ៤១៨៤នាក់៕
-
ថៃព្រមានថា ចំនួនអ្នកឆ្លង Covid-19 ថ្មីៗអាចនឹងកើនឡើងដល់ខ្ទង់ម៉ឺននាក់ បើគ្មានវិធានការគ្រប់គ្រងបាន ក្រោយទើបរកឃើញអ្នកឆ្លង១៥៥ករណីទៀត

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១៥៥ករណីបន្ថែមទៀត ក្នុងនោះមាន១៣៤ជាករណីឆ្លងក្នុងសហគមន៍, ១១ករណីជាជនចំណាកស្រុក និង១០ជាករណីនាំចូលពីក្រៅប្រទេស នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិត តាវីសិប វីសានុយោធិន បញ្ជាក់ថា ១០ករណីថ្មីគឺជាការនាំចូលពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអែត សហរដ្ឋអាមេរិក ទួរគី និងបារ៉ែន ។ ករណីថ្មីចំនួន១២ត្រូវបានផ្សារភ្ជាប់ទៅនឹងការរីករាលដាលនៅផ្សារលក់គ្រឿងសមុទ្រក្នុងខេត្ត សាមុត សាខន និងករណីថ្មីចំនួន២ទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងវង់ល្បែងក្នុងខេត្ត រ៉ាយ៉ង ។ ផ្អែកលើការគណនារបស់អាជ្ញាធរសុខាភិបាលថៃ បានឲ្យដឹងថា បើគ្មានវិធានការគ្រប់គ្រងទេនោះ ចំនួនករណីឆ្លងថ្មីៗប្រចាំថ្ងៃ អាចនឹងកើនឡើងដល់១ម៉ឺន៨ពាន់ករណីគិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំក្រោយនេះ ។ វិធានការគ្រប់គ្រងកម្រិតមធ្យមអាចបណ្តាលឲ្យមានករណីឆ្លងថ្មីៗប្រចាំថ្ងៃប្រមាណ៨ពាន់ករណី ហើយវិធានការគ្រប់គ្រងតឹងរ៉ឹងអាចកំណត់ករណីឆ្លងថ្មីៗប្រចាំថ្ងៃទាបជាង១ពាន់ករណី ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងទៅអោយប្រទេសចំនួន០៨នៅអឺរ៉ុប ក្រោយជួបបញ្ហាក្នុងការផ្ទុក និងដឹកជញ្ជូនពីរោងចក្រ

អេស្ប៉ាញ៖ ក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ បានពន្យារពេលដឹកជញ្ជូនវ៉ាក់សាំង COVID-19របស់ខ្លួនទៅអោយប្រទេសចំនួន៨នៅអ៊ឺរ៉ុប ក្នុងនោះក៏មានអេស្ប៉ាញផងដែរ នេះបើតាមក្រសួងសុខាភិបាលអេស្ប៉ាញ ចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។ សាខាក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ ប្រចាំប្រទេសអេស្ប៉ាញ បានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត នៅល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ពីការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសអឺរ៉ុបចំនួន៨ ដោយសារមានបញ្ហានៅក្នុងដំណើរការផ្ទុក និងដឹកជញ្ជូនពីរោងចក្ររបស់ខ្លួននៅប្រទេសបែលហ្ស៊ិក ។ បើតាមការគ្រោងទុកនោះ ប្រទេសអេស្ប៉ាញនឹងទទួលវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច ចំនួន៣៥ម៉ឺនដូសក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល០៣ខែបន្ទាប់ ៕
-
អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនស្លាប់ដោយសារកូវីដ១៩ ក្នុងវ័យ៥៣ឆ្នាំ

លោក Yuichiro Hata អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនវ័យ៥៣ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់គណបក្សរបស់លោក កាលពីថ្ងៃចន្ទ ទី២៨ ធ្នូ ម្សិលមិញ។ អតីតរដ្ឋមន្ត្រីការបរទេស ដែលត្រូវបានបន្តក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូនកាលពីឆ្នាំ២០១២ផងដែររូបនេះ ក៏ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Tsutomu Hata ដែរ ហើយលោកបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់គណបក្សប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៃជប៉ុន (Constitutional Democratic Party of Japan)។ មរណៈភាពរបស់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុននេះបានកើតមានឡើង ស្របពេលដែលជប៉ុនទើបសម្រេចដាក់បំរាមមិនឲ្យជនបរទេសទេសទាំងអស់ចូលទៅប្រទេសរបស់ខ្លួន បន្ទាប់ពីរកឃើញករណីវីរុសកូវីដ១៩ បំលែងថ្មី ឬ New Strain៕
-
សហរដ្ឋអាមេរិកអនុញ្ញាតអោយមានការហោះហើរ Drone តូចៗនៅលើពីលើមនុស្ស និងនៅពេលរាត្រី ក្នុងគោលដៅពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្ម

អាមេរិក៖ យន្តហោះ Drone តូចៗនឹងត្រូវបានអនុញ្ញាតអោយហោះហើរនៅពីលើមនុស្ស និងនៅពេលរាត្រី ដោយការហោះហើរនេះ គឺក្នុងគោលដៅពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្ម នេះបើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាតឱ្យមានការហោះហើរនៃពពួកយន្តហោះ Drone តូចៗនេះ ត្រូវតែមានច្បាប់ និងអត្តសញ្ញាណសម្រាប់សម្គាល់ក្រុមហ៊ុនច្បាស់លាស់ សំដៅរក្សាសន្តិសុខ និងសុវត្តិភាព ជាពិសេសគឺត្រូវចុះឈ្មោះ ដើម្បីទទួលបាន Remote ID ពី FAA ។ សូមជម្រាបថា យន្តហោះ Drone ឬយន្តហោះគ្មានមនុស្សបើកបរតូចៗនេះ នឹងជួយសម្រួលដល់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដឹកជញ្ជូនមួយចំនួន ដោយពួកគេគ្រាន់តេកំណត់ទីតាំងរបស់អតិថិជន និង ធ្វើការបញ្ជាពីចម្ងាយ ៕
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ដំបូងគេក្នុងរយៈពេល០២ខែមកនេះ នាំអោយអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៦១នាក់ហើយ

ថៃ៖ បុគ្គលិកកាស៊ីណូម្នាក់ក្នុងខេត្ត Rayong បានបាត់បង់ជីវិត ខណៈរូបគាត់ជាអ្នកស្លាប់ដំបូងគេ ដោយសារជំងឺ Covid-19 ក្នុងប្រទេសថៃនារយៈពេល០២ខែមកនេះ ដែលជាហេតុនាំអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់៦១នាក់ហើយ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅយប់ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២០ ។ គាត់បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយនៅព្រឹកថ្ងៃចន្ទម្សិលមិញ គាត់មានអាការៈពិបាកដកដង្ហើម ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគាត់បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ។ ការស្លាប់របស់គាត់ គឺជាការស្លាប់ដោយសារជំងឺ Covid-19 ដំបូងបង្អស់របស់ប្រទេសថៃ គិតចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកាកន្លងមក ។ ជាមួយគ្នានេះ អនុរដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃលោក Satit Pitutecha បាន បង្ហោះសារនៅលើ Facebook កាលពីយប់ថ្ងៃចន្ទម្សិលមិញថា បុរសមានវ័យ៤៥ឆ្នាំដែលជាសន្តិសុខយាមឡានម៉ូតូ និងសម្រួលចរាចរណ៍នៅកន្លែងលេងល្បែងរូបនេះ គឺមានជំងឺប្រចាំកាយស្រាប់ ដូចជាជំងឺបេះដូង និងទឹកនោមផ្អែម ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៨ម៉ឺននាក់ និងជាសះស្បើយជាង៥៧លាន៧៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨១លាន៦៦ម៉ឺន៩ពាន់៥២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៨ម៉ឺន១ពាន់៤៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៧លាន៧៩ម៉ឺន៥ពាន់៧៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន៧៨ម៉ឺន១ពាន់៦២៤នាក់ ស្លាប់ចំនួន៣៤ម៉ឺន៣ពាន់១៨២នាក់ និងជាសះស្បើយចំនួន១១លាន៦៩ម៉ឺន៦ពាន់៧២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២២ម៉ឺន៤ពាន់៧៩៧នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់១៩០នាក់ និងជាសះស្បើយ៩លាន៨០ម៉ឺន៦ពាន់៧៦៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៥០ម៉ឺន៦ពាន់៨៩០នាក់ ស្លាប់១៩ម៉ឺន១ពាន់៦៤១នាក់ និងជាសះស្បើយ៦លាន៥៦ម៉ឺន៨ពាន់៨៩៨នាក់ ៕
-
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានករណីជាសះស្បេីយ

-
ឯកឧត្តមបណ្ឌិត ហេង សុខគង់ បន្តនាំយកបរិក្ខារពេទ្យ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ប្រគល់ជូនមន្ទីរពេទ្យអង្គឌួងដើម្បីចូលរួមចំណែកការពារ និងបង្ការជំងឺ Covid-19

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា និងសហការី បានបន្តនាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លាថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនទៅមន្ទីរពេទ្យអង្គឌួង ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យយើងក្នុងការការពារ ជំងឺកូវីដ១៩ ក៏ដូចជាសម្រាប់ក្រុមគ្រូពេទ្យយើងប្រើប្រាស់ក្នុងការបង្ការ និងការពារពីមេរោគដទៃទៀតផងដែរ ដែលសម្ភារៈទាំងអស់រួមមាន ៖ អាល់កុល ចំនួន ២០កាដុង ម៉ាស់ចំនួន ១ម៉ឺន ជែលចំនួន២០កេស និងសាប៊ូលាងដៃចំនួន២០កាដុង ។ ជាមួយនឹងការពាំនាំបណ្តាំសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ មកជូនដល់ក្រុមគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យអង្គឌួង ឯកឧត្តមបណ្ឌិត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលជានិច្ចកាលបានយកអស់ចំណេះដឹង និងជំនាញធ្វើការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋខ្មែរ និងអ្នកជំងឺបរទេសទាំងអស់ប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ទន្ទឹមនឹងនេះដែរ គឺកិច្ចសហការល្អក្នុងការងារមនុស្សធម៌របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ។…