-
ការយល់ដឹងពីស្ថានភាពបំលែងនៃវីរុសកូវីដ-១៩ នៅប្រទេសអង់គ្លេស និងវិធានការការពារ

-
លោកស្រី អាន់ជែឡា មើគែល អះអាងថា អាល្លឺម៉ង់នឹងប្រឈមមុខជាមួយការលំបាកនៃវិបត្តិ Covid-19 រហូតដល់ឆ្នាំ២០២១

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា វិបត្តិ COVID-19 ជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ នឹងអូសបន្លាយរហូតដល់ឆ្នាំ២០២១ បើទោះជាការចាក់វ៉ាក់សាំងកំពុងផ្ដល់ក្ដីសង្ឃឹមខ្លះក៏ដោយនោះ នេះសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ អាល្លឺម៉ង់ក៏មិនខុសពីបណ្តាប្រទេសផ្សេងៗទៀតដែរ ដោយប្រទេសអឺរ៉ុបមួយនេះកំពុងត្រៀមខ្លួនសម្រាប់ការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក នៅក្រោយទិវាឆ្លងឆ្នាំសកល ជាពេលដែលមនុស្សម្នានឹងជួបជុំគ្នា ស្របពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង ។ ជុំវិញបញ្ហានេះដែរ នៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មីទៅកាន់ប្រជាជាតិអាល្លឺម៉ង់ នៅថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល បញ្ជាក់ថា ថ្ងៃនេះ និងសប្ដាហ៍នេះ គឺជាពេលវេលាដ៏លំបាកសម្រាប់ប្រទេសរបស់យើង… រដូវរងារនឹងក្លាយជាពេលកាន់តែពិបាក ហើយវិបត្តិ COVID-19 អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២១ បើទោះបីជាចាក់វ៉ាក់សាំងកំពុងផ្ដល់ក្ដីសង្ឃឹមខ្លះក៏ដោយ ៕
-
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ដឹកទៅដល់ប្រទេសតួកគីហើយ

តួកគី៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ចំនួន0៣លានដូសដំបូង បានដឹកជញ្ជូនមកដល់រដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគីហើយ នៅថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគី លោក Fahrettin Koca បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនឹងប្រព្រឹត្តទៅ បន្ទាប់ពីការធ្វើតេស្តរយៈពេល១៤ថ្ងៃរួចរាល់ ។ លោក Fahrettin Koca បន្ថែមទៀតថា ទីក្រុងអង់ការ៉ានឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ចំនួន៥០លានដូស ខណៈដែល២០លានដូសដំបូង នឹងដឹកមកដល់តួកគីក្នុងអំឡុងពេលខែធ្នូ និងខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីរូបនេះក៏បានប្រកាសដែរថា ប្រទេសរបស់លោកក៏នឹងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុនជីវបច្ចេកវិទ្យា BioNTech របស់អាល្លឺម៉ង់ រហូតដល់៣០លានដូសបន្ថែមទៀតផងដែរ ៕
-
ថៃហាមឃាត់ការជួបជុំគ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ COVID-19

ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃពុធនេះ បានដាក់ការហាមឃាត់លើការជួបជុំមនុស្សច្រើន និងការរៀបចំព្រឹត្តិការណ៍នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសរបស់ខ្លួន នាឱកាសពិធីបុណ្យចូលឆ្នាំសាកល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលថៃបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មីចំនួន២៥០ករណីនៅក្នុងថ្ងៃពុធម្សិលមិញ ដែលចំនួននេះស្ថិតក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃដែលច្រើនជាងគេបំផុត ចាប់តាំងពីការឆ្លងផ្ទុះឡើងដ៏ធំមួយ ត្រូវបានរកឃើញកាលពីជិត០២សប្តាហ៍មុន ដែលនោះគឺជាការរកឃើញករណីឆ្លងច្រើនជាងគេបំផុតរបស់ថៃ ។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរថៃបានស្នើអោយប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរ និងបានដាក់ការរឹតបន្តឹងលើវិធានការគ្រប់គ្រងនៅក្នុងតំបន់មួយចំនួន ក្នុងនោះរួមទាំងកន្លែងធ្វើអាជីវកម្មកម្សាន្តផងដែរ ខណៈការបិទតំបន់ត្រូវបានធ្វើឡើងនៅក្នុងស្រុកមួយចំនួនទៀតផង ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨៣លាននាក់ ក្នុងនោះស្លាប់ជាង១លាន៨១ម៉ឺននាក់ និងជាសះស្បើយជិត៥៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨៣លាន៦ម៉ឺន៥៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៨១ម៉ឺន២ពាន់៥០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៨លាន៨៦ម៉ឺន២ពាន់៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២០លាន២១ម៉ឺន៦ពាន់៩៩១នាក់ ស្លាប់ចំនួន៣៥ម៉ឺន៧៧៨នាក់ និងជាសះស្បើយចំនួន១១លាន៩៩ម៉ឺន៨ពាន់៧៩៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២៦ម៉ឺន៧ពាន់២៨៣នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់៧៧៤នាក់ និងជាសះស្បើយ៩លាន៨៥ម៉ឺន៩ពាន់៧៦២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៦១ម៉ឺន៩ពាន់៩៧០នាក់ ស្លាប់១៩ម៉ឺន៣ពាន់៩៤០នាក់ និងជាសះស្បើយ៦លាន៧០ម៉ឺន៧ពាន់៧៨១នាក់ ៕
-
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃនេះ

-
សមាជិកសភាអាមេរិកម្នាក់ស្លាប់ព្រោះជំងឺកូវីដ១៩

សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី៣០ ធ្នូ ២០២០នេះថា សមាជិកសភា តំណាងរាស្ត្រនៅរដ្ឋLouisiana នៃសហរដ្ឋអាមេរិកបានស្លាប់ កាលពីថ្ងៃទី២៩ ធ្នូ ២០២០ ជាសមាជិកសភាអាមេរិកដំបូងដែលបានស្លាប់ព្រោះជំងឺនេះ។ លោក Luke Letlow សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ វ័យ៤១ឆ្នាំ ត្រូវបានជាប់ឆ្នោត ហើយគ្រោងថា ត្រូវស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ស្រាប់តែឆ្លងកូវីដ១៩៕
-
កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍ ២៤១នាក់ទៀត ថ្ងៃនេះ

រាជរដ្ឋាភិបាលថៃ នាថ្ងៃពុធ ទី៣០ ធ្នូ ២០២០នេះបានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ ចំនួន២៤១នាក់ទៀត និងមាននាំចូលពីក្រៅ៨នាក់ទៀត ព្រមទាំងជនអន្តោប្រវេសន៍ជនជាតិ មីយ៉ាន់ម៉ាម្នាក់ទៀតដែរ សរុបថ្ងៃនេះ ២៥០នាក់ ធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩ នៅប្រទេសថៃកើនដល់៦៦៩០នាក់ហើយ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានឲ្យដឹងថា មាន៩នាក់មានទាក់ទងនឹងខេត្តសាមុត សាខន ចេញពីផ្សារលក់បង្គារ និងមាននៅតាមបណ្តារាជធានីខេត្តផ្សេងៗទៀតដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
សហភាពអឺរ៉ុបទំនងជាអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយ

អឺរ៉ុប៖ អាជ្ញាធរឱសថអឺរ៉ុបបញ្ជាក់ថា ខ្លួនប្រហែលជាមិនអនុម័តលើវ៉ាក់សាំង Covid-19 ដែលត្រូវបានផលិតដោយក្រុមហ៊ុន អាស្ត្រាហ្សេណេកា នៅក្នុងខែមករា ឆ្នាំក្រោយនោះទេ ដោយសារតែក្រុមហ៊ុនផលិតឱសថអង់គ្លេសនេះ មិនទាន់បានដាក់ពាក្យសុំទៅស្ថាប័ននិយតករនៅឡើយទេ នេះបើតាមសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ អនុប្រធានប្រតិបត្តិរបស់ទីភ្នាក់ងារឱសថអឺរ៉ុប EMA លោក ណូអែល វ៉តហ្សិន បញ្ជាក់ថា ជនជាតិអឺរ៉ុបទំនងជាត្រូវរង់ចាំមួយរយៈសិន មុនពេលអាចទទួលបានការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា ។ លោកបន្ថែមថា ពួកគេមិនទាន់បានដាក់ពាក្យសុំជាមួយយើងនៅឡើយទេ ហើយពួកគេទើបតែទទួលបានព័ត៌មានអំពីវ៉ាក់សាំងនេះប៉ុណ្ណោះ… យើងត្រូវការទិន្នន័យបន្ថែមអំពីគុណភាពនៃវ៉ាក់សាំង ហើយបន្ទាប់ពីនោះក្រុមហ៊ុនត្រូវដាក់ពាក្យសុំជាផ្លូវការ ។ សូមជម្រាបផងដែរថា ការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ បានចាប់ផ្តើមពាសពេញសហគមន៍អ៊ឺរ៉ុបរួចហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ ពោលគឺប្រមាណជា០៣សប្តាហ៍បន្ទាប់ពីអង់គ្លេសបានចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការកាលពីដើមខែធ្នូ ឆ្នាំ២០២០នេះ ៕
-
វេណេស៊ុយអេឡាចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ក្នុងការបញ្ជាទិញវ៉ាក់សាំង Sputnik V ចំនួន១០លានដូស ដើម្បីចែកចាយឥតគិតថ្លៃក្នុងប្រទេសរបស់ខ្លួន

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថា រុស្ស៊ីនឹងដឹកជញ្ជូនវ៉ាក់សាំង Sputnik V ទៅដល់មនុស្សចំនួន១០លាននាក់ ហើយថា រូបលោកសង្ឃឹមថា នឹងបញ្ចប់ការចាក់វ៉ាក់សាំងជុំទី១ ក្នុងរយៈពេល០៣ខែដំបូងនៃឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ កិច្ចព្រមព្រៀងខាងលើត្រូវបានប្រកាសអំឡុងពេលថ្លែងសារតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ដោយលោក ម៉ាឌូរ៉ូ បាននិយាយថា វ៉ាក់សាំងនឹងត្រូវចែកចាយដោយឥតគិតថ្លៃដល់ប្រជាជនទាំងមូលដែលរស់នៅក្នុងប្រទេស បើទោះជាពួកគេជាជនជាតិកូឡុំប៊ី, ព័រទុយហ្កាល់, អ៊ីតាលី និងវេណេស៊ុយអេឡា ស្របពេលដែលកូឡុំប៊ីមានផែនការដកជនអន្តោប្រវេសន៍វេណេស៊ុយអេឡាចំនួន៩០ម៉ឺននាក់ ចេញពីការចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន ។ ទន្ទឹមគ្នា ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌូហ្កេ បានថ្លែងការពារវិធានការនេះថា រូបលោកផ្តល់អាទិភាពដំបូងដល់ពលរដ្ឋកូឡុំប៊ី មុនប្រជាជនជាតិសាសន៍ដទៃទៀត ដែលប្រការនេះធ្វើអោយមានការចោទប្រកាន់ពីការរើសអើងជនបរទេសពីសំណាក់ក្រុមប្រឆាំង ក៏ដូចជាលោក ម៉ាឌូរ៉ូ ផងដែរ ។ លោក ម៉ាឌូរ៉ូ ក៏បានបង្ហោះសារនៅលើ Twitter ថា ខ្ញុំសូមអរគុណដល់លោកប្រធានាធិបតីរុស្ស៊ី ពូទីន ចំពោះជំហានដ៏សំខាន់ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេសវេណេស៊ុយអេឡា ៕