-
ពលករមកពីប្រទេសថៃម្នាក់ ស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងពេលធ្វើចត្តាឡីស័ក

ត្បូងឃ្មុំ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងបន្ទាន់អំពីករណីពលករមកពីប្រទេសថៃម្នាក់ ស្លាប់ដោយសារជំងឺគាំងបេះដូង ហើយរអិលដួលបោកក្បាលក្នុងបន្ទប់ទឹក ក្នុងពេលរូបគាត់ជាប់ធ្វើចត្តាឡីស័កនៅក្នុងវិទ្យាល័យ ត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសដែលស្លាប់ដោយសារគាំងបេះដូង មានអាយុ៥២ឆ្នាំ រស់នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្លាប់នៅវេលាម៉ោង៩៖១០ នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ។ បុរសដែលបានស្លាប់រូបនេះបានត្រឡប់ពីធ្វើការនៅប្រទេសថៃវិញ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយក៏ត្រូវបន្តដាក់ឱ្យធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មក។ ជាមួយគ្នានោះ ក្រុមការងារក៏បានយកសំណាករបស់គាត់ទៅពិនិត្យលើកទី១រួចរាល់ ហើយឃើញថា «អវិជ្ជមាន»។ ក្រោយពេលធ្វើកោសល្យវិច័យរួចរាល់ សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
-
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះទៅពិនិត្យការធ្វើចត្តាឡីស័កនៅតាមភូមិ ឃុំ ទូទាំងស្រុកពារាំង និងមានការណែនាំមួយចំនួន

(ស្រុកពារាំង)៖ នៅថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង លោកអភិបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុក អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលកន្លែងធ្វើចត្តាឡីស័ក ដាក់អោយនៅដាច់ដោយឡែក របស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស នៅតាមបណ្តា ភូមិ ឃុំ ទូទាំងស្រុក។ ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារ ក៏បានណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖ ណែនាំជុំវិញសភាពការណ៍ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល សំខាន់ការធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងគ្រប់១៤ថ្ងៃ។ ណែនាំទៅដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមអោយផ្សព្វផ្សាយនៅប្រសាសន៍របស់សម្តេចតេជោ កាលពីម្សិលមិញ ជុំវិញអំពីការនឹងនរកុំអោយរត់ចុះរត់ឡើងមកពីប្រទេសថៃ តែបើមកហើយ សូមអោយធ្វើចត្តាឡីស័កទៅតាមការកំណត់របស់សុខាភិបាលនៅតាមព្រំដែនកម្ពុជា-ថៃ អោយបានគ្រប់១៤ថ្ងៃ ចាំវិលត្រឡប់មកមូលដ្ឋានវិញ។ ជាមួយនោះដែរ ឯកឧត្ដម បានឧបត្ថម្ភថវិកាជូនបងប្អូនពលករ ចំនួន ៧០នាក់ ក្នុងម្នាក់ៗ ចំនួន១០០.០០០៛, អាជ្ញាធរឃុំ ៤.០០០.០០០៛, សាលាស្រុក…
-
គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជូនចំពោះបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

-
មនុស្ស១២នាក់រកឃើញថាឆ្លងជំងឺកូវីដ១៩ នៅថ្ងៃដំណាច់ឆ្នាំ២០២០។ ក្រសួងសុខាភិបាលនៅថ្ងៃទី១មករានេះបានបញ្ជាក់ថា នៅថ្៣១ធ្នូឆ្នាំ២០២០ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ ដែលពួកគេជាអ្នកដំណើរមកពីប្រទេសថៃ

-
តាមរយៈសារសំឡេងបន្ទាន់ជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បញ្ជាកុំឲ្យដឹកពលករពីប្រទេសថៃ មកធ្វើចត្ដាឡីស័ក្ដតាមបណ្ដាខេត្តផ្សេងៗ ត្រូវធ្វើនៅខេត្តជាប់ព្រំដែនតែម្ដង

ភ្នំពេញ៖ តាមរយៈសារសំឡេងបន្ទាន់ជូនជនរួមជាតិ បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ នាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសារបន្ទាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារបញ្ជាមិនឲ្យដឹកពលករមកពីប្រទេសថៃ ចេញមកធ្វើចត្ដាឡីស័ក្ដនៅតាមបណ្ដាខេត្តផ្សេងៗនោះទេ ពោល គឺត្រូវធ្វើនៅខេត្តដែលជាប់ព្រំដែននោះតែម្ដង ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងប្រទេសកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសថៃ។ តាមរយៈសារសំឡេងបន្ទាន់ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្នែកដឹកជញ្ជូន ត្រូវផ្អាកការដឹកជញ្ជូនបងប្អូន ដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាព នៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ ដូច្នេះអ្វីដែលសម្ដេចចង់បញ្ជាក់នៅទីនេះ…
-
កូវីដ១៩៖ ឥណ្ឌូនេស៊ីបានវ៉ាក់សាំងចិនលើកទី២ ត្រៀមទទួលវ៉ាក់សាំងអង់គ្លេសនិងអាមេរិកទៀត

ឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac ជាលើកទី២ហើយ កាលពីម្សិលមិញ ខណៈប្រទេសនេះកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រង់ទ្រាយធំជូនប្រជាជនរបស់ខ្លួន។ ឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងចិន ចំនួន ១.៨លានដូសបន្ថែម បន្ទាប់ពីបានទទួលវ៉ាក់សាំងនេះចំនួន ១.២លានដូស កាលពីថ្ងៃទី០៦ ខែធ្នូកន្លងទៅ។ ឥណ្ឌូនេស៊ីក៏រំពឹងថានឹងទទួលបានវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer នៅមុនដំណាច់ឆ្នាំ២០២០នេះ ឬនៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២១ខាងមុខនេះផងដែរ ខណៈដែលខ្លួនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនទាំងពីរនេះ ចំនួន ១០០លានដូស។
-
កូវីដ១៩៖ ថៃឆ្លងកើនដល់៥១ខេត្តហើយ ពលរដ្ឋបង្ខំចិត្តឆ្លងឆ្នាំថ្មីតាមផ្ទះ យប់មិញ

សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយ នៅថ្ងៃទី១ មករា ២០២១នេះថា មានរាជធានី-ខេត្តចំនួន៦ត្រូវបានចាត់ទុកថាជាតំបន់គ្រប់គ្រងខ្លាំងជាងគេ ទាក់ទងករណីជំងឺកូវីដ១៩ ដែលផ្តើមចេញពីករណីខេត្តសាមុត សាខុន ខណៈដែលករណីឆ្លងនេះបានរាលដាលកើនដល់៥១ខេត្តហើយ។ រាជធានីខេត្តទាំងនោះរួមមាន បាងកក ឈុនប៊ូរី ណាខនផាទុម នុតថាប៊ូរី រ៉ាយ៉ង និងសាមុត សាខន ដោយក្នុងតំបន់នីមួយៗ មានឆ្លងជាង៥០ករណីឡើងទៅ តម្រូវឲ្យមានវិធានការពិសេស ទប់ស្កាត់ខ្លាំងជាងគេ។ ព្រោះតែការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរនោះ ទើបបង្ខំចិត្តពលរដ្ឋពិបាកជួបជុំឆ្លងឆ្នាំ ហើយមើលការផ្សព្វផ្សាយព្រឹត្តិការណ៍ឆ្លងឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។ ម្សិលមិញនេះ ថៃមានឆ្លងថ្មី១៩៤នាក់ទៀត ក្នុងនោះ ១៨១ឆ្លងក្នុងសហគមន៍ និង១៣នាក់គឺជាករណីនាំចូល នាំឲ្យថៃមានកូវីដ១៩សរុប ៦៨៨៤នាក់ហើយ។ កាលពីថ្ងៃពុធ ក៏មាន២៥០ករណីថ្មីដែរ៕
-
កូវីដ១៩៖ WHOសម្រេចឲ្យប្រើបន្ទាន់ វ៉ាក់សាំង Pfizer-BioNTech

អង្គការសុខាភិបាលពិភពលោក (WHO) កាលពីថ្ងៃម្សិលមិញ បានសម្រេចឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន២ គឺ Pfizer និង BioNTech ក្នុងគោលបំណងជំរុញល្បឿនបញ្ជូនវ៉ាក់សាំងទៅកាន់ពិភពលោក នេះបើតាមការចេញផ្សាយរបស់ CNA ។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានឲ្យដឹងថា ខ្លួននឹងធ្វើការជាមួយបណ្តាដៃគូតាមតំបន់ក្នុងការប្រាប់ដល់អាជ្ញាធរសុខាភិបាលប្រទេសនីមួយៗ អំពីការចាក់វ៉ាក់សាំង២ដូសនេះ និង អំពីអត្ថប្រយោជន៍នៃការសហការ។ ប្រធានកម្មវិធីថ្នាំវេជ្ជសាស្ត្ររបស់អង្គការសុខភាពពិភពលោក Mariangela Simao បាននិយាយថា «នេះគឺជាជំហានវិជ្ជមានបំផុត ក្នុងការធានាដល់ដល់ច្រកចូលវ៉ាក់សាំងកូវីដ១៩ សម្រាប់ពិភពលោក»។វ៉ាក់សាំងអាមេរិកនិងអាល្លឺម៉ង់នេះ Pfizer និង BioNTech ត្រូវបានរកឃើញថា មានប្រសិទ្ធភាព៩៥ភាគរយ ក្រោយពេលចាក់ទៅលើមនុស្ស២ដូស ក្នុងពេល២១ថ្ងៃ៕
-
សម្ដេចតេជោអំពាវនាវឲ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ក្នុងឱកាសបុណ្យឆ្លងឆ្នាំ

ក្នុងទំព័រហ្វេសប៊ុកនារសៀលថ្ងៃ៣១ធ្នូឆ្នាំ២០២០ សម្ដេចតេជោ បានសរសេរថា នៅក្នុងឱកាសចូលឆ្នាំសកល ២០២១ នេះ សម្ដេច និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទាំងក្នុងនិងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅក្នុងឱកាសចូលឆ្នាំសកលនេះផងដែរ សម្ដេចតោជោ ក៏បានជូនពរប្រជាពលរដ្ឋឲ្យមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយនៅទូទាំងប្រទេស៕
