Category: Covid-19

  • ​កូវីដ​១​៩​រាលដាលខ្លាំង​ ​វាំង​ថៃ​និង​ទីតាំង​រាជទ្រព្យ​ផ្សេងៗ​ទៀត​ ​បិទទ្វារ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​មករា

    ​កូវីដ​១​៩​រាលដាលខ្លាំង​ ​វាំង​ថៃ​និង​ទីតាំង​រាជទ្រព្យ​ផ្សេងៗ​ទៀត​ ​បិទទ្វារ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​មករា

    ​កា​រិ​យាយ​ព្រះរាជវាំង​ថៃ​បាន​ប្រកាស​ ​កាលពី​ថ្ងៃ​ទី​៤​ ​មករា​ ​២​០​២​១​ថា​ ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ព្រះរាជវាំង​និង​ទីតាំង​រាជទ្រព្យ​ផ្សេងៗ​ទៀត​ ​នឹង​ត្រូវ​បិទ​មិន​ឲ្យ​សាធារណជន​ចូល​ទស្សនា​ ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​មករា​ ​២​០​២​១​។​ ​តំបន់​ទាំងនោះ​រួម​មាន​ វាំង​ Grand​ ​Palace​ ​និង​ ប្រាសាទ ​Temple​ o​f​ ​t​h​e​ ​Emerald​ ​Buddha​, វិមាន​Bang​ ​P​a​-​In​ ​Palace​, វិមាន B​hub​in​g​ ​Palace​, គម្រោង C​hang​ ​H​u​a​ ​Man​, សារមន្ទីរវាយនភណ្ឌ ​Queen​ ​Sir​i​kit​, សារមន្ទីរជាតិ ​Art​s o​f​ ​t​h​e​ ​Kingdom​ ​Museum​ ​និង​ រោងភាពយន្ត S​a​l​a​ C​hale​r​m​k​rung​ ​Royal​ ​T​heat​r​e​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation

  • ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ប្រាប់​អោយ​ប្រជាជន​ស្នាក់​នៅផ្ទះ​ ​ខណៈ​អង់គ្លេស​សម្រេច​បិទ​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

    ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ប្រាប់​អោយ​ប្រជាជន​ស្នាក់​នៅផ្ទះ​ ​ខណៈ​អង់គ្លេស​សម្រេច​បិទ​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

    អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ជំរុញ​អោយ​ប្រជាជន​ស្នាក់​នៅក្នុងផ្ទះ​ ​ស្រប​ពេល​ដែល​រូបលោក​ប្រកាស​បិទ​ប្រទេស​សាជាថ្មី​ម្តងទៀត​ ​ពីរបី​ម៉ោង​ក្រោយ​រដ្ឋ​ម​ន្រ្តី​ដំបូង​របស់​ស្កុ​ត​ឡែ​ន​បាន​ប្រកាស​បិទទ្វារ​ប្រទេស​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។ នៅ​ក្នុង​សន្ទរកថា​តាម​កញ្ចក់ទូរទស្សន៍​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​បញ្ជាក់​ថា​ ​មនុស្ស​គ្រប់រូប​នៅ​ប្រទេស​អង់គ្លេស​ ​ត្រូវតែ​ស្នាក់​នៅក្នុងផ្ទះ​ ​លើកលែងតែ​ហេតុផល​ដែល​ត្រូវ​បាន​អនុញ្ញាត​ប៉ុណ្ណោះ​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ប្រទេស​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​។​ ​លោក​ ​ចន​សុ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​រាល់​វិធានការ​ថ្មីៗ​នៅ​ក្នុង​ចក្រភពអង់គ្លេស​នឹង​មាន​រយៈពេល​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​កំពុង​វាយប្រហារ​ពាស​ពេញប្រទេស​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​បាន​ព្រមាន​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​នឹង​ក្លាយ​ជា​ពេលវេលា​ពិបាក​បំផុត​ ​ចំ​ពេល​មាន​ករណី​កើន​ឡើង​ ​និង​ចំនួន​អ្នកជំងឺ​ ​ហើយ​ថា​ ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​អាទិភាព​ទាំងបួន​ ​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​វ៉ាក់សាំង​ដំបូង​គេ​នៅ​ត្រឹម​ពាក់កណ្តាល​ខែ​ក្រោយនេះ​ ​៕

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​ថៃ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​លាន​ដូ​ស​ទៀត​ ​ហើយ​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​នឹង​ទទួល​បាន​វ៉ាក់សាំង

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​ថៃ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​លាន​ដូ​ស​ទៀត​ ​ហើយ​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​នឹង​ទទួល​បាន​វ៉ាក់សាំង

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃចន្ទ​នេះ​ថ្លែង​ថា​ ​រដ្ឋាភិបាល​កំពុង​ស្វះស្វែង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​លាន​ដូ​ស​បន្ថែម​ទៀត​ ​នាំ​អោយ​ចំនួន​ត្រូវ​ទិញ​ឡើង​ដល់​៦​៣​លាន​ដូ​ស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បន្ត​ថា​ ​ខ្ញុំ​បាន​បញ្ជាទិញ​៣​៥​លាន​ដូ​ស​ទៀត​ ​និង​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​ត្រូវ​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ប្រាប់​ថា​តើ​វ៉ាក់សាំង​បន្ថែម​នេះ​បាន​មកពី​ណា​ទេ​ ​តែ​បាន​ថា​ ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធានា​ថា​ ​ពួកវា​មាន​សុវត្ថិភាព​ ​មិន​បង្ក​ផល​ប៉ះពាល់​ក្រោយ​ចាក់​ ​និង​ស្របតាម​ស្តង់​ដា​កំណត់​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ជាតិ​ ​។​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​រូប​នេះ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ចំនួន​០​២​លាន​ដូ​ស​ដំបូង​នឹង​មកដល់​ប្រទេស​ថៃ​ ​ក្នុងរយៈពេល​០​៣​ខែ​ខាងមុខ​ ​ដោយ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​សំរាប់​អ្នកទទួល​បាន​វា​មុន​ ​។​ សូម​ជម្រាប​ថា​ ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​ក្រុម​ដំបូង​នឹង​មកដល់​នៅ​ចុង​ខែក្រោយ​ចំនួន​០​២​សែន​ដូ​ស​ ​។​ ​ហើយ​០​៨​សែន​ដូ​ស​ទៀ​តនឹង​មកដល់​នៅ​ចុងខែ​មីនា​ ​និង​១​លាន​ដូ​ស​ចុងក្រោយ​នឹង​មកដល់​នៅ​ខែ​មេសា​ខាងមុខនេះ​ ​ខណៈ​បុគ្គលិក​វេជ្ជសាស្ត្រ​ ​និង​អ្នកស្ម័គ្រចិត្ត​បំរើ​សេវា​សុខភាព​តាម​ភូមិ​នឹង​ត្រូវ​ចាក់​មុនគេ​ ​៕

  • ​ចិន​អះអាង​ថា​ ​ទីក្រុង​ប៉េកាំង​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ជន​ងាយ​រងគ្រោះ​នៅមុន​ពិធីបុណ្យ​និទាឃរដូវ

    ​ចិន​អះអាង​ថា​ ​ទីក្រុង​ប៉េកាំង​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ជន​ងាយ​រងគ្រោះ​នៅមុន​ពិធីបុណ្យ​និទាឃរដូវ

    ​ចិន​៖​ ​ទីក្រុង​ប៉េកាំង​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ​ ​នៅមុន​ពេល​ដែល​បុណ្យ​និទាឃរដូវ​ ​ដែល​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ខាងមុខ​ ​នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​ចុះផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ ​នៅ​យប់​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ គណៈកម្មការ​សុខាភិបាល​ក្រុង​ប៉េកាំង​ ​បាន​និយាយ​ថា​ ​នៅពេលដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជុំ​នេះ​បិទ​បញ្ចប់​ ​ប្រជាជន​ដែល​សក្តិ​សម​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ ​នឹង​ទទួល​បានការ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទាំងអស់គ្នា​ ​ខណៈ​ដែល​សកម្មភាព​ផលិត​វ៉ាក់សាំង​ ​កំពុងតែ​បង្កើន​សម​ត្ថិ​ភាព​ផលិត​របស់​ខ្លួន​កាន់តែ​ច្រើនឡើង​ ​។​ សូម​ជម្រាប​ថា​ ​ក្នុងរយៈពេល​០​២​ថ្ងៃ​ ​ចាប់តាំង​ពី​ទីក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​យុទ្ធ​ ​នា​ការ​ចាក់​វ៉ាក់សាំង​ ​ក្នុងចំណោម​ក្រុម​មនុស្ស​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែ​មករា​កន្លងទៅ​ ​មាន​ប្រជាជន​សរុប​ចំនួន​៧​ម៉ឺន​៣​ពាន់​៥​៣​៧​នាក់​នៃ​តំបន់​ចំនួន​២​២​០​កន្លែងនៅ​ទូទាំង​ទីក្រុង​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ដំបូង​រួចរាល់​ហើយ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៨​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​១​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៨​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​១​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៦​លាន​៩​ម៉ឺន​២​ពាន់​៥​៦​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៨​៥​ម៉ឺន​៩​ពាន់​៨​១​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​១​លាន​៤​ម៉ឺន​១​ពាន់​៩​០​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​១​លាន​៣​៥​ម៉ឺន​១​ពាន់​៧​៨​៧​នាក់​ ​ស្លាប់​ចំនួន​៣​៦​ម៉ឺន​២​ពាន់​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​២​លាន​៧​៣​ម៉ឺន​២​ពាន់​៨​៣​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៣​៥​ម៉ឺន​៧​ពាន់​៥​៦​៩​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៩​ពាន់​៨​៨​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៩​៧​ម៉ឺន​៥​ពាន់​៣​៤​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៧​៥​ម៉ឺន​៤​ពាន់​៥​៦​០​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៦​ពាន់​៥​៩​១​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៨​៧​ម៉ឺន​៥​ពាន់​២​៣​០​នាក់​ ​៕

  • ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីឡើយ ហើយក៏មិនមានអ្នកជាសះស្បើយដែរ

    ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីឡើយ ហើយក៏មិនមានអ្នកជាសះស្បើយដែរ

    ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីឡើយ ហើយក៏មិនមានអ្នកជាសះស្បើយដែរ។

  • លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាល លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលន

    លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាល លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលន

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចុះសំណេះសំណាល លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលន ។ ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត និងឯកឧត្តមអ្នកតំណាងរាស្ត្រណ្ឌលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងពិនិត្យព្យាបាលជូនបងប្អូនពលករដែលទើបនឹងឆ្លងដែនមកពីប្រទេសថៃ ព្រមទាំងធ្វើយ៉ាងណាឲ្យគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលទើបនឹងមកពីក្រៅប្រទេសត្រូវនៅធ្វើចត្តាឡីស័ករយៈពេលចំនួន១៤ ចំពោះអ្នកដែលឆ្លងជំងឺគឺត្រូវនៅបន្តព្យាបាលរហូតជាសះស្បើយ ទើបអាចចេញពីមណ្ឌលចត្តាឡីស័កបាន ពីព្រោះកាលណាបើយើងធ្វេសប្រហែសនោះ គឺវាអាចមានការឆ្លងចូលដល់សហគមន៍គឺមានហានិភ័យខ្លាំងបំផុត។ លោកជំទាវអភិបាលខេត្ត និងឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ចំពោះការលះបង់ដ៏ធំធេងសម្រាប់ការចូលរួមប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកទឹកចិត្តដល់គ្រូពេទ្យឲ្យថែរក្សាការងារសុខភាព និងសុវត្ថិភាពខ្លួនឯងជាមុន មុននឹងចូលព្យាបាលជូនអ្នកជំងឺ ហើយយើងយើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា ។ ជាមួយគ្នានេះ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពនៅតាមមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ភ្នំយ៉ាត និងផ្ទះសំណាក់កូឡា និងបានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់បំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។ ក្នុងឱកាសនោះ លោកជំទាវក៏បានពិភាក្សាការងារជាមួយលោកស្នងការ មេប៉េអឹម ប្រធានមន្ទីរសុខាភិបាល និងក្រុមការងារ…

  • ​ថៃ​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ម្នាក់ទៀត​ស្លាប់​ ​និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៧​៤​៥​នាក់​ក្នុង​នោះ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ម្នាក់ទៀត​ស្លាប់​ ​និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៧​៤​៥​នាក់​ក្នុង​នោះ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​៖​ ​ប្រទេស​ថៃ​នៅ​ថ្ងៃចន្ទ​នេះ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​៧​៤​៥​ករណី​ទៀត​ ​ក្នុង​នោះ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​រួម​ជាមួយ​ករណី​ស្លាប់​ថ្មី​ម្នាក់​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​របស់​រដ្ឋាភិបាល​ថៃ​បញ្ជាក់​ថា​ ​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ទីក្រុង​បាងកក​ ​និង​ ​ជា​កន្លែង​ដែល​ការ​រាតត្បាត​រលក​ទី​ ​២​ ​បាន​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​អំឡុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​បន្ទាប់ពី​គ្រប់គ្រង​ស្ថានការណ៍​បាន​យ៉ាងល្អ​ ​ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំមុន​ ​។​ សូម​ជម្រាប​ថា​ ​បន្ទាប់ពី​ការ​បូកបន្ថែម​ករណី​ថ្មីៗ​ខាងលើ​នេះ​ ​ករណី​ឆ្លង​សរុប​នៃ​ជ​ងឺ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ថៃ​ ​បាន​កើន​ឡើង​ដល់​៨​ពាន់​៤​៣​៩​ករណី​ ​ក្នុង​នោះ​មនុស្ស​ស្លាប់​មាន​៦​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៤​ពាន់​៣​៥​០​នាក់​ ​៕

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់អនាគតអ្នកដឹកនាំវ័យក្មេងពិភពលោកផ្នែកបរិស្ថាន

    សេចក្តីជូនដំណឹង ស្តីពី កម្មវិធីអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់អនាគតអ្នកដឹកនាំវ័យក្មេងពិភពលោកផ្នែកបរិស្ថាន

    សេចក្តីជូនដំណឹង ស្តីពី កម្មវិធីអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់អនាគតអ្នកដឹកនាំវ័យក្មេងពិភពលោកផ្នែកបរិស្ថាន។

  • ឯកឧត្តម អ៊ុច បូររិទ្ធ អំណោយមនុស្សធម៌ម៉ាស និងសម្ភារបរិក្ខាពេទ្យ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងនេប៉ាល់

    ឯកឧត្តម អ៊ុច បូររិទ្ធ អំណោយមនុស្សធម៌ម៉ាស និងសម្ភារបរិក្ខាពេទ្យ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងនេប៉ាល់

    ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ ឯកឧត្តម រាយដេអេស ធ្រីបភើស៉ី រដ្ឋមន្ត្រីសុខាភិបាលនេប៉ាល់ថា អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់។ ឯកត្តមឧ អ៊ុច បូររិទ្ធ ថ្លែងបែបនេះក្នុងឱកាសប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ តំណាងសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជំនៈលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែងមកលើជីវភាពរស់នៅរបស់ប្រជាជន»។ ឯកឧត្តម បន្តថា អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី…