Category: Covid-19

  • មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យនៅពេលយប់ ដើម្បីពង្រឹងកម្លាំង សហការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យនៅពេលយប់ ដើម្បីពង្រឹងកម្លាំង សហការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកអភិបាលរងខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី៥មករាឆ្នាំ២០២១ បានចុះត្រួតពិនិត្យកម្លាំង នៅតាមបណ្តាគោលដៅ ដែលសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង ដោយមិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ជាដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់ និងឲ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនអោយបានល្អជាប់ជាប្រចាំ។ សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រប់មកពីប្រទេសថៃ តាមច្រកព្រំដែនដែលបានកំណត់យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តលួចឆ្លងដោយខុសច្បាប់៕កឹម ទៀង

  • ឯកឧត្តម ឃួង ស្រេង៖ សម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ជាផ្លូវការដែលអាចទទួលមនុស្សចំនួន៥០៤ នាក់

    ឯកឧត្តម ឃួង ស្រេង៖ សម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ជាផ្លូវការដែលអាចទទួលមនុស្សចំនួន៥០៤ នាក់

    ភ្នំពេញ៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមានទីតាំង ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរហើយ និងបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលភ្នំពេញនិងលោកស្រីជា ស៊ីណាឃួង ស្រេង រួមជាមួយនឹងអភិបាលរងរាជធានីអភិបាលខណ្ឌនិងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមានចំនួន៤អគារ ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ដូច្នេះ៤ អ គារស្មើនឹង៥០៤នាក់ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល។ លោកឃួង ស្រេង. បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។ លោកក៏បានបញ្ជាក់ថា នៅថ្ងៃទី១១ខែមករាខាងមុខនេះ នៅតាមបណ្ដា សាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងបើកវេសនកាល ចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ…

  • ​វៀតណាម​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ ​និង​ដែនដី​ដូចជា​អង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ដែល​ផ្ទុះ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​វៀតណាម​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ ​និង​ដែនដី​ដូចជា​អង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ដែល​ផ្ទុះ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​វៀតណាម​៖​ ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ ង្វៀ​ន​ ​សួន​ ភុ​ក​ ​បាន​ហាមឃាត់​ជើង​ហោះហើរ​ពី​បណ្តា​ប្រទេស​ ​និង​ ​ដែនដី​ ​ដូចជា​អង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ដែល​កំពុង​កត់ត្រា​ករណី​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នៅ​យប់​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​នាយករដ្ឋមន្ត្រី​វៀតណាម​ ​នៅ​ថ្ងៃអង្គារ​នេះ​ថ្លែង​ថា​ ​ក្រសួងការបរទេស​ ​ក្រសួងសុខាភិបាល​ ​និង​ក្រសួង​ដឹកជញ្ជូន​ ​ត្រូវ​សម្របសម្រួល​ជាមួយគ្នា​ ​និង​រៀបចំ​បញ្ជី​ឈ្មោះ​ប្រទេស​ ​និង​ដែនដី​ ​ដែល​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ ​។​ សម្រាប់​ពេលនេះ​ ​បញ្ជី​ខាងលើ​នេះ​ ​រួមបញ្ចូល​ចក្រភពអង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ ​ជាទី​ដែល​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ផ្សេងគ្នា​ចំនួន​ពីរ​ត្រូវ​បាន​រក​ឃើញ​ ​។​ ​រហូតមក​ទល់​ពេលនេះ​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​មាន​ប្រភព​នៅ​ចក្រភពអង់គ្លេស​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​ ​៣​៨​ ​៕

  • ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់ចុងខែកុម្ភៈខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​រលក​ថ្មី

    ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់ចុងខែកុម្ភៈខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​រលក​ថ្មី

    ​ថៃ​៖​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​កំពុង​ស្នាក់​នៅ​ ​សិក្សា​ ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​អោយ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយ​:​ពេល​ជាង​១​ខែ​ ​ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ដល់​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​បន្ត​ទប់​ស្កាត់​ ​និង​គ្រប់គ្រង​ការ​រីក​រាលដាល​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១​៩​រលក​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​ ​។​ ស្ថានទូត​កម្ពុជា​បាន​សើ្នឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​ ​បន្ត​ចូលរួម​ ​សហការ​យ៉ាងសកម្ម​ថែមទៀត​ ​ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ថៃ​ ឱ្យ​បាន​ខ្ជាប់​ខ្លួន​ ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ព្រមទាំង​រក្សា​សុខភាព​អនាម័យ​ ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បន្ត​ទៀត​ ​។​ សូម​ជម្រាប​ថា​ ​នៅ​ទូទាំង​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​៨​ពាន់​៩​៦​៦​នាក់​ ​ក្នុង​នោះ​ស្លាប់​៦​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៤​ពាន់​៣​៥​២​នាក់​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៨​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៨​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​១​លាន​៥​៣​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៨​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៨​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​១​លាន​៥​៣​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៦​លាន​៨​៣​ម៉ឺន​៣​ពាន់​៤​៨​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៨​៧​ម៉ឺន​៥​ពាន់​៤​៦​០​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​១​លាន​៥​៣​ម៉ឺន​២​ពាន់​៣​៥​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​១​លាន​៥​៧​ម៉ឺន​៨​ពាន់​៦​០​៦​នាក់​ ​ស្លាប់​ចំនួន​៣​៦​ម៉ឺន​៥​ពាន់​៦​២​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​២​លាន​៨​៦​ម៉ឺន​២​ពាន់​២​១​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៣​៧​ម៉ឺន​៥​ពាន់​៤​៧​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​១​៥​១​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៩​៩​ម៉ឺន​៦​ពាន់​៥​០​១​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៨​១​ម៉ឺន​២​ពាន់​៧​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៧​ពាន់​៧​៧​៧​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៩​៦​ម៉ឺន​៣​ពាន់​៤​០​៧​នាក់​ ​៕

  • ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ-១៩

    ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ-១៩

    នៅព្រឹកថ្ងៃទី៦មករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ស្ត្រីរូបនោះ បានមកដល់កម្ពុជា នៅថ្ងៃទី២មករា ឆ្នាំ២០២១ និងទើបរកឃើញវីរុសកូវីដ-១៩នៅថ្ងៃទី៥មករាឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ក្រសួងសុខាភិបាលក៏បានប្រកាសដែរថា នៅថ្ងៃនេះ មិនមានករណីជាសះស្បើយពីជំងឺកូវីដ-១៩នោះទេ។ គិតត្រឹមម៉ោង៧ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩សុរបចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់៕កឹម ទៀង

  • ​​ថៃ​ទិញ​​វ៉ាក់សាំងកូវីដ ៣​៥​លាន​ដូ​ស​ថែមទៀត​ ​កើនដល់​៦​៣​លាន​ដូ​ស ​ក្នុងពេលវឹកវរខ្លាំង

    ​​ថៃ​ទិញ​​វ៉ាក់សាំងកូវីដ ៣​៥​លាន​ដូ​ស​ថែមទៀត​ ​កើនដល់​៦​៣​លាន​ដូ​ស ​ក្នុងពេលវឹកវរខ្លាំង

    លោក​នាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ​ប្រទេស​របស់លោក​បាន​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ចំនួន​៣​៥​លាន​ដូ​ស​បន្ថែម​ទៀត​ ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​ca​ ​នាំឲ្យ​វ៉ាក់សាំង​ដែល​ថៃ​ទិញ​សរុប​ទាំង​លើក​មុន​ ​កើន​ដល់​៦​៣​លាន​ដូ​ស​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​៥​ ​មករា​ ​២​០​២​១​នេះ​ ​ថៃ​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​ចំនួន​៦​៥​នាក់​ហើយ​ ​ខណៈ​អ្នក​ឆ្លង​សរុប​ជិត​៩​ម៉ឺន​នាក់​ ​ខណៈ​ដែល​២​ថ្ងៃជា​ប់​ៗ​គ្នា​មកនេះ​ ​ថៃ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ប្រមាណ​១​ពាន់​នាក់​។​ ​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​«​ថ្ងៃនេះ​ ​ពួកយើង​បាន​សម្រេច​ទិញ​បន្ថែម​ពី​ ​ក្រុមហ៊ុន​ ​As​t​raZe​n​ca​ ​ចំនួន​៣​៥​លាន​ដូ​ស​»​៕ ប្រភពពី CNA

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​២​៧​ករណី​ទៀត​ ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​២​៧​ករណី​ទៀត​ ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក

    ​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​កត់ត្រា​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​២​៧​ករណី​បន្ថែម​ទៀត​ ​ហើយ​លើកលែងតែ​០​៦​នាក់​ចេញ​ ​នៅសល់​ពី​នេះ​ជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ទាំងអស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ បើ​បូក​បញ្ចូល​ទាំង​ករណី​ឆ្លង​ខាងលើ​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​កើន​ឡើង​ដល់​៨​ពាន់​៩​៦​៦​ករណី​ ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ផ្ទុះឡើង​នៅ​ថៃ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​។​ ​ទន្ទឹម​នឹង​របាយការណ៍​នេះ​ដែរ​ ​មិន​មាន​អ្នក​ស្លាប់​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​ទេ​ ​ពោល​គឺ​មាន​ចំនួន​៦​៥​នាក់​ដដែល​ ​។​ ករណី​បន្ថែម​នៅ​ថ្ងៃអង្គារ​នេះ​ ​គឺ​តិច​ជាង​ករណី​ឆ្លង​ថ្មី​ចំនួន​៧​៤​៥​ករណី​ដែល​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ​ខណៈ​ចំនួន​នេះ​គឺ​មាន​ជាង​៥​០​០​ករណី​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះឡើង​ចុងក្រោយបង្អស់​ ​៕

  • កូរ៉េ​ខាងជើង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បាន​ស្នើសុំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បើ​ទោះបីជា​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ក៏ដោយ

    កូរ៉េ​ខាងជើង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បាន​ស្នើសុំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បើ​ទោះបីជា​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ក៏ដោយ

    ​កូរ៉េ​ខាងជើង​៖​ ​កូរ៉េ​ខាងជើង​បាន​ដាក់ពាក្យ​សុំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជាមួយ​អង្គការ​ស​ម្ព័ន្ធ​វ៉ាក់សាំង​ ​G​a​v​i​ ​ជា​ដៃគូ​សុខភាព​សាធារណៈ​ឯកជន​ ​ដែល​ធ្វើការ​ដើម្បី​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​W​SJ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ជាមួយគ្នា​នេះ​ ​អង្គការ​ស​ម្ព័ន្ធ​វ៉ាក់សាំង​ ​G​a​v​i​ ​មិនបាន​ផ្តល់​ការ​បញ្ជាក់​ដោយ​ផ្ទាល់​អំពី​សេចក្តីថ្លែង​ការណ៍​នេះ​នោះ​ទេ​ ​ប៉ុន្តែ​បាន​និយាយ​ថា​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​នឹង​ត្រូវធ្វើ​ឡើង​នៅដើម​ឆ្នាំ​២​០​២​១​នេះ​ ​។​ ប៉ុន្តែ​ស​ម្ព័ន្ធ​ភាព​វ៉ាក់សាំង​បាន​និយាយ​ថា​ ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​៨​៦​ ​ក្នុងចំណោម​៩​២​ ​បាន​ស្នើសុំ​វ៉ាក់សាំង​នេះ​ ​ខណៈ​កូរ៉េ​ខាងជើង​ក៏បាន​ស្នើសុំ​ព័ត៌មាន​ស្តីពី​ការ​ទទួល​បាន​វ៉ាក់សាំង​ ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ផង​ដែរ​ ​៕

  • ពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណ​២​៦​ម៉ឺន​៥​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណ​២​៦​ម៉ឺន​៥​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    អាល្លឺម៉ង់​៖​ ​ប្រជាជន​អាល្លឺម៉ង់​សរុប​២​៦​ម៉ឺន​៥​ពាន់​៩​៨​៦​នាក់​ហើយ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ម្សិលមិញ​ ​នេះ​បើ​តាម​វិទ្យាស្ថាន​អាល្លឺម៉ង់​ រ៉ូប៊ឺ​ត​ ​ខូច​ ​ឬ​ RK​I​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាល្លឺម៉ង់​ ​លោក​ ហ្សែ​ន​ស៍ ស្ពេ​ន​ ​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​គឺជា​ផ្លូវដើរ​ចេញពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ ​CO​V​I​D​-19 … ​មួយ​ជំហាន​ៗ​ ​យើង​នឹង​អា​ចចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់យើង​បាន​កាន់តែ​ច្រើន​ ​ដូច្នេះ​យើង​នឹង​អាច​វិល​ត្រលប់​មករ​ក​សភាព​ធម្មតា​វិញ​បាន​ ​។​ សូម​ជម្រាប​ថា​ ​នៅក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ខាងលើ​នេះ​ ​គឺ​មាន​ប្រជាជន​ជាង​១​១​ម៉ឺន​៤​ពាន់​៦​០​០​នាក់​ដែល​រស់នៅ​តាម​មជ្ឈ​ ​មណ្ឌល​ថែទាំ​ ​រួម​ទាំង​បុគ្គលិក​ពេទ្យ​ជាង​១​២​ម៉ឺន​៣​ពាន់​១​០​០​នាក់​ផង​ដែរ​ ​នេះ​បើ​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បណ្តា​រដ្ឋ​របស់​ប្រទេស​អាល្លឺម៉ង់​ ​ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​៕