Category: Covid-19

  • ពលករខ្មែរមកពីប្រទេសថៃម្នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

    ពលករខ្មែរមកពីប្រទេសថៃម្នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១១មករាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី១០មករា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន១នាក់។ អ្នកឆ្លងថ្មីនោះ ជា ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាយដ្ឋាននៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៨មករាឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។ ស្ត្រីរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ក្រសួងសុខាភិបាលក៏បានប្រកាសដែរថា នៅថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ ក្នុងនោះ២នាក់ជាអ្នកដំណើរមកពីប្រទេសថៃស និងម្នាក់ទៀត ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ កម្ពុជាគិតមកដល់ថ្ងៃទី១១មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៩២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៧៤នាក់ និងនៅសល់១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

  • នៅថ្ងៃនេះមានករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន៤នាក់ និងជាសះស្បើយចំនួន៦នាក់។ អ្នកឆ្លងថ្មីទាំង៤នាក់ ជាប្រជាពលរដ្ឋដែលចូលមកពីប្រទេសថៃ

    នៅថ្ងៃនេះមានករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន៤នាក់ និងជាសះស្បើយចំនួន៦នាក់។ អ្នកឆ្លងថ្មីទាំង៤នាក់ ជាប្រជាពលរដ្ឋដែលចូលមកពីប្រទេសថៃ

    នៅថ្ងៃនេះមានករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន៤នាក់ និងជាសះស្បើយចំនួន៦នាក់។ អ្នកឆ្លងថ្មីទាំង៤នាក់ ជាប្រជាពលរដ្ឋដែលចូលមកពីប្រទេសថៃ។

  • អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពពលករនៅតាមមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង

    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពពលករនៅតាមមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង

         គិតត្រឹមថ្ងៃទី០៨ខែមករា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង ទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមបណ្តាច្រកនានា តាមព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រ នៃ ស្រុកទាំង៣របស់ខេត្តបានធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹនិងស្រុកកំរៀង មានពលករឆ្លងដែនពីថៃតាមច្រករបស់ខេត្តកើនជាង២ពាន់នាក់ហើយ ដោយគិតចាប់តាំងពីមានការផ្ទុះរីករាលដាលកូវីដ-19នៅក្នុងសហគមន៍របស់ខេត្តសាមុទសាខនកន្លងមក ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និង មន្ត្រីសុខាភិបាល បានចុះប្រចាំការក្នុងការត្រួតពិនិត្យនូវសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកពីបងប្អូនពលករទាំងនោះគ្រប់ៗគ្នា។         ក្នុងរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា គិតត្រឹមថ្ងៃ៧ ខែមករា ឆ្នាំ២០២១ ក្នុងចំណោមពលករទាំងជាង២ពាន់នាក់ ត្រូវបានមន្ត្រីសុខាភិបាល ចុះយកវត្ថុសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ-19 បានចំនួនជាង ១.៨០០នាក់ ហើយក្នុងនោះ អ្នកបានបញ្ចប់ក្នុងការធ្វើចត្តាឡីស័កនិងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មានចំនួនសរុប ៣៣២នាក់ហើយ ខណៈពលករឆ្លងកូវីដ-19 នៅខេត្តបាត់ដំបង រកឃើញវិជ្ជមានចំនួន៨នាក់ និងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្ត។ ដោយឡែក អ្នកបន្តឆ្លងដែនវិលត្រឡប់ពីថៃ តាមច្រកជាប់ខេត្តបាត់ដំបងនៅថ្ងៃទី៧ខែមករាមកនេះមានចំនួនសរុប ១៦៦នាក់ ។       សូមបញ្ជាក់ផងដែរ ក្នុងការចុះពិនិត្យមើលពីស្ថានភាពពលករដែលបានវិលត្រឡប់ពីប្រទេសថៃនិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាដែលកំណត់ដោយរដ្ឋបាលខេត្ត នៅតាមបណ្តាស្រុកជាប់ព្រំដែនទាំង៣ខាងលើ ក្មុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក៏បានចុះពិនិត្យមើលទីកន្លែងចុងភៅដាំស្លជូនបងប្អូនពលករដែលកំពុងសម្រាកនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក…

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៩​លាន​៣​៥​ម៉ឺន​៨​ពាន់​៩​៨​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​២​ម៉ឺន​២​ពាន់​១​៥​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៤​លាន​១​ម៉ឺន​៥​២​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​២​លាន​៤​៥​ម៉ឺន​៦​ពាន់​៩​០​២​នាក់​ ​ស្លាប់​ចំនួន​៣​៧​ម៉ឺន​៨​ពាន់​១​៤​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​២​៥​ម៉ឺន​៩​ពាន់​៩​៤​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​៣​ម៉ឺន​២​ពាន់​៥​២​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​៣​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៥​ម៉ឺន​៦​ពាន់​៦​៥​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​១​ម៉ឺន​៥​ពាន់​៩​២​០​នាក់​ ​ស្លាប់​២​០​ម៉ឺន​១​ពាន់​៥​៤​២​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​១​ម៉ឺន​៤​ពាន់​៤​៧​៤​នាក់​ ​៕

  • ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ និងជាសះស្បើយចំនួន៣នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ និងជាសះស្បើយចំនួន៣នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ និងជាសះស្បើយចំនួន៣នាក់។

  • មន្រ្តីជាន់ខ្ពស់​ ​WHO​ ​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅចន្លោះ​ចុងខែ​មករា​ ​និង​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ

    មន្រ្តីជាន់ខ្ពស់​ ​WHO​ ​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅចន្លោះ​ចុងខែ​មករា​ ​និង​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ

    ​ស្វីស​៖​ ​ប្រធាន​ផ្នែក​វ៉ាក់សាំង​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោកស្រី​ ខេ​ត​ ​អូ​ប្រាយ​អ៊ែន​ ​បញ្ជាក់​ថា​ ​CO​V​A​X ​ដែល​ជា​គម្រោង​អន្តរជាតិ​ស្តីពី​ការ​ទិញ​ ​និង​ចែកចាយ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ​ ​សម្រេច​បាន​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ចំនួន​២​ពាន់​លាន​ដូ​ស​ ​ហើយ​ដូ​ស​ដំបូង​ក្នុងចំណោម​នោះ​ ​នឹង​ចាប់ផ្តើម​ចែកចាយ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រធាន​ផ្នែក​វ៉ាក់សាំង​របស់​ ​WHO​ ​រូប​នេះ​បន្ថែម​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​គម្រោង​ ​CO​V​A​X ​ទិញ​បាន​នោះ​ ​នឹង​ត្រូវ​ចាប់ផ្តើម​ចែកចាយ​នៅចន្លោះ​ចុងខែ​មករា​ ​និង​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ហើយ​ ​។​ លោកស្រី​ ខេ​ត​ ​អូ​ប្រាយ​អ៊ែន​ ​បាន​អះអាង​ទៀត​ថា​ ​សកម្មភាព​នេះ​ជា​មធ្យោបាយ​ដែល​បណ្តា​ប្រទេស​ក្រីក្រ​នៅ​តំបន់​អា​ហ្រ្វិ​ក​ ​និង​អាស៊ី​ខាងត្បូង​ ​ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​ ​ដែល​មិនសូវ​មានលទ្ធភាព​ ​ដើម្បី​ទិញ​ដោយខ្លួនឯង​ផ្ទាល់​អាច​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​៕

  • ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 (Video)

    ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 (Video)

    ស​ង្ហិ​បុរី​៖​ ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ ​លោក​ ​លី​ ​សៀន​ឡុង​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​និង​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​លី​ ​សៀន​ឡុង​ ​បាន​ក្លាយ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​របស់​សិង្ហបុរី​ ​ដែល​ទទួលការ​ចាក់​វ៉ាក់សាំង​ ​ដោយ​លោក​បាន​ទទួល​វ៉ាក់សាំង​ ​ក្នុង​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ ​។​ ​លោក​ ​លី​ ​បាន​និយាយ​ថា​ ​លោក​រីករាយ​ក្នុង​ការ​ឃើញ​ពី​ការ​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ​នេះ​ ​។​ ​ដូច្នេះ​ ​ខ្ញុំ​ឆ្លៀត​ឳ​កាស​នេះ​ ​ចាក់​ខ្លួនឯង​ដែរ​ ​ហើយ​ពេលនេះ​ ​ខ្ញុំ​ចាក់​រួចហើយ​ ​៣​០​នាទី​ក្រោយមក​ ​ពុំ​មាន​អ្វី​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ​ ​។​ នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​បន្ថែម​ទៀត​ថា​ ​លោក​នឹង​ចាក់​ម្តងទៀត​ប្រមាណ​៣​ស​ប្តាហ៍​ក្រោយ​ ​ហើយ​ថា​ ​ពុំ​មាន​ការឈឺចាប់​ទេ​ ​តែ​មាន​សារៈសំខាន់​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៣​លាន​៦​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៣​លាន​៦​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៨​លាន​៤​៩​ម៉ឺន​៩​ពាន់​៨​៦​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​០​ម៉ឺន​៦​ពាន់​៦​៩​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៣​លាន​៦​១​ម៉ឺន​៦​៨​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​២​លាន​១​៣​ម៉ឺន​២​ពាន់​៤​៥​នាក់​ ​ស្លាប់​ចំនួន​៣​៧​ម៉ឺន​៤​ពាន់​១​២​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​១​៤​ម៉ឺន​៣​ពាន់​៣​១​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​១​ម៉ឺន​៤​ពាន់​៤​៤​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​០​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​ម៉ឺន​៦​ពាន់​៧​២​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៩​៦​ម៉ឺន​១​ពាន់​៦​៧​៣​នាក់​ ​ស្លាប់​២​០​ម៉ឺន​៤​៩​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៩​ម៉ឺន​៦​ពាន់​៩​៣​១​នាក់​ ​៕

  • សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែងដោយសារជំងឺកូវីដ-១៩នៅមានកម្រិតខ្ពស់

    សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែងដោយសារជំងឺកូវីដ-១៩នៅមានកម្រិតខ្ពស់

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែងនៅមានកម្រិតខ្ពស់ ជាពិសេស បន្ទាប់ពីយើងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋដែលចូលមកពីប្រទេសថៃ។ សម្ដេចពិជ័យសេនា បានអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា បន្តចៀសវាងការជួបជុំដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងអនុវត្តឱ្ន៍យបានម៉ឺងម៉ាត់នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ៕កឹម ទៀង

  • ពលករខ្មែរមកពីប្រទេសថៃ១នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

    ពលករខ្មែរមកពីប្រទេសថៃ១នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨មករាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៧មករា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន១នាក់។ អ្នកឆ្លងថ្មីនោះ ជាស្រ្តីជនជាតិ ខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥មករាឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។ ស្ត្រីរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ កម្ពុជាគិតមកដល់ថ្ងៃទី៨មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៦២នាក់ និងនៅសល់២៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕