-
អង្គការសុខភាពពិភពលោក WHO សង្ឃឹមថា ការចាក់វ៉ាក់សាំង Covid-19 នឹងមានគ្រប់ប្រទេសទាំងអស់នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានស្នើអោយមានការប្តេជ្ញាចិត្តរួមគ្នា ដូច្នេះក្នុងរយៈពេល១០០ថ្ងៃខាងមុខ ការចាក់វ៉ាក់សាំង Covid-19 ដល់បុគ្គលិកសុខាភិបាល និងអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសទាំងអស់អាចចាប់ផ្ដើមក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល ក្រុមហ៊ុនផលិត សង្គមស៊ីវិល និងអ្នកដឹកនាំសាសនា ព្រមទាំងសហគមន៍ត្រូវតែរួបរួមគ្នា ដើម្បីបង្កើតការប្រមូលផ្តុំដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ សម្រាប់ការចាក់វ៉ាក់សាំង Covid-19 ប្រកបដោយសមធម៌ ។ ជាមួយគ្នានេះ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត Bruce Aylward បានបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក WHO កំពុងពន្លឿនការដាក់បញ្ចូលវ៉ាក់សាំងទាំងនេះ តាមរយៈកម្មវិធី COVAX ដែលព្យាយាមធ្វើអោយវ៉ា់ក់សាំងទាំងនេះ ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសតំបន់មានទីផ្សារកម្រិតទាប AMC ចំនួន ៩២ប្រទេសនៅទ្វីបអាហ្រ្វិក អាមេរិក និងអាស៊ី ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩២លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩៧ម៉ឺននាក់ និងជាសះស្បើយជិត៦៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩២លាន៩ពាន់៥០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៧ម៉ឺន៩៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៥លាន៨២ម៉ឺន២ពាន់៥២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន៣៦ម៉ឺន៨ពាន់២២៥នាក់ ស្លាប់ចំនួន៣៨ម៉ឺន៩ពាន់៥៩៩នាក់ និងជាសះស្បើយចំនួន១៣លាន៨១ម៉ឺន៦ពាន់២៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៤៩ម៉ឺន៥ពាន់៨១៦នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៥៦៤នាក់ និងជាសះស្បើយ១០លាន១២ម៉ឺន៩ពាន់១១១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន១៩ម៉ឺន៥ពាន់៦៣៧នាក់ ស្លាប់២០ម៉ឺន៤ពាន់៧២៦នាក់ និងជាសះស្បើយ៧លាន២៧ម៉ឺន៣ពាន់៧០៧នាក់ ៕
-
ពលរដ្ឋខែ្មរចំនួន១៤រូបគ្រោងនឹងត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញនៅថ្ងៃ១៣មករា ក្រោមការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ដោយមានការគាំទ្រ និងកិច្ចសហការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ក្រសួងការបរទេសមីយ៉ាន់ម៉ា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បាន សម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន១៤រូប ដែលនឹងត្រូវធ្វើដំណើរត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា វិញតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) ដោយចេញដំណើរពីទីក្រុងយ៉ាងហ្គូននៅវេលាម៉ោង១០ព្រឹក ហើយគ្រោងមកដល់រាជធានីភ្នំពេញវេលាម៉ោង ១២និង៣០នាទី នាថ្ងៃទី១៣មករា ឆ្នាំ២០២១ នេះ។ នៅថ្ងៃដដែលនេះ ជើងយន្តហោះខាងលើ ក៏គ្រោងដឹកប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចំនួន ៨៧ រូប រួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត សរុបទាំងអស់ចំនួន ១០៦ រូប ត្រទ្បប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញផងដែរ ៕
-
ពលករខ្មែរ៦នាក់មកពីប្រទេសថៃសត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៣មករាឆ្នាំ២០២១នេះបានាឲ្យដឹងថា នៅថ្ងៃ១២មករាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់។ អ្នកឆ្លងថ្មីទាំង៦នាក់នោះជាពលករទើបត្រឡប់មកពីប្រទេសថៃ ក្នុងនោះនៅខេត្តបន្ទាយមានជ័យចំនួន៥នាក់ និងម្នាក់នៅខេត្តបាត់ដំបង។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា នៅថ្ងៃ១២មករាមិនមានអ្នកជាសះស្បើយនោះទេ។ គិតមកដល់ថ្ងៃ១៣មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង៣៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន៣៧៦នាក់ និងនៅសល់២២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
-
ពលករខ្មែរ មកពីប្រទេសថៃ ០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩។ ក្រសួងថា មិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។ ពលករខ្មែរទាំង៦នាក់ដែលទើបឆ្លងជំងឺកូវីដ១៩ រួមមាន៖ – ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ – ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ – ស្ត្រីជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពី ប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ – ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង…
-
តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តការពារជាប់ជាប្រចាំតាមបន្ទាត់ព្រំដែន ការពារការឆ្លងដែនខុសច្បាប់របស់ពលករមកពីប្រទេសថៃ

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១២ មករា ឆ្នាំ២០២១ បានចុះពិនិត្យនៅតាមបន្ទាត់ព្រំដែន និងបានណែនាំឲ្យមានការរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការល្បាតជាប់ជាប្រចាំ ចំពោះការចូលរួមទប់ស្កាត់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ទប់ស្កាត់ និងនាំយកពលករឆ្លងដែនទៅធ្វើចត្តាឡីស័ក ដើម្បីបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ ប្រមុខរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។ មកទល់ពេលនេះ ព្រំដែនខេត្តបន្ទាយមានជ័យ គឺនៅតែមានប្រជាពលរដ្ឋដែលធ្វើការនៅប្រទេសថៃ សំរុកចេញពីប្រទេសថៃ វិលចូលមកកម្ពុជាវិញគួរអោយកត់សម្គាល់។ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក៏បានចុះត្រួតពិនិត្យការងារ កសាងអង្គភាព និង ការងារបង្កបង្កើនផល ក្នុងនោះដែរលោកមេបញ្ជាការ បានបំផុស និងជំរុញដល់គ្រប់បណ្តាកងឯកភាពទាំង៩ស្រុក ក្រុង និង ២វរសេនាតូច ចំណុះ ត្រូវយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ជាពិសេសចូលរួមចំណែក ក្នុងផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕កឹម ទៀង
-
ព្រះមហាក្សត្រម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន សំដៅទប់ស្កាត់ការឆ្លងរីករាលដាល Covid-19 (Video)

ម៉ាឡេស៊ី៖ នៅថ្ងៃអង្គារនេះ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ បានប្រកាសដាក់ប្រទេសទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុស COVID-19 នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញពីព្រះបរមរាជវាំងម៉ាឡេស៊ី ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី កើតមានឡើងក្រោយទ្រង់បានជួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន នៅវិមានជាតិក្នុងថ្ងៃចន្ទនេះ និងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសដាក់ចេញចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃទី១៣ ខែមករាតទៅ ដើម្បីទប់ស្កាត់ COVID-19 ។ បើតាមសេចក្ដីថ្លែងការណ៍ចេញពីព្រះបរមរាជវាំងម៉ាឡេស៊ី ការប្រទេសដាក់ក្នុងគ្រាអាសន្នខាងលើនេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខ ឬក៏អាចលឿនជាងនេះ អាស្រ័យទៅលើស្ថានភាព COVID-19 ។ ជាមួយគ្នានេះ ព្រះមហាក្សត្រម៉ាឡេស៊ីក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ីរក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ផងដែរ កំឡុងការអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ៕
-
ប្រធានាធិបតីព័រទុយហ្គាល់ធ្វើតេស្តវិជ្ជមាន Covid-19 ខណៈចំនួនអ្នកឆ្លងវីរុសសរុបនៅទូទាំងប្រទេសនេះកើនឡើងជិត៤៩ម៉ឺនករណី

ព័រទុយហ្គាល់៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែមិនបង្ហាញរោគសញ្ញាទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ប្រធា នាធិបតីព័រទុយហ្គាល់កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានអោយដឹងថា លទ្ធផលតេស្តវិជ្ជមានរបស់លោក Rebelo de Sousa បានកើតឡើង បន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជ មានកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ បន្ទាប់ពីទាក់ទងជាមួយអ្នកដែលឆ្លងរោគ ។ លោក Rebelo de Sousa នឹងដាក់ខ្លួននៅដាច់ពីគេក្នុងគេហដ្ឋានផ្លូវការរបស់គាត់នៅទីក្រុង Lisbon ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែមករានេះ នៅទូទាំងប្រទេសព័រទុយហ្គាល់មានចំនួនអ្នកឆ្លងកូវីដ១៩សរុប៤៨ម៉ឺន៩ពាន់២៩៣ករណី ក្នុងនោះមានអ្នកស្លាប់៧ពាន់៩២៥នាក់ និងអ្នកជាសះស្បើយឡើងវិញ៣៧ម៉ឺន២ពាន់៥៦នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩៥ម៉ឺននាក់ និងជាសះស្បើយជាង៦៥លាន២៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩១លាន៣១ម៉ឺន៤ពាន់៣៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៥ម៉ឺន២ពាន់៨៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៥លាន២៨ម៉ឺន៦ពាន់៣២៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន១៤ម៉ឺន៣ពាន់១៩៧នាក់ ស្លាប់ចំនួន៣៨ម៉ឺន៥ពាន់២៤៩នាក់ និងជាសះស្បើយចំនួន១៣លាន៦៨ម៉ឺន៤៦១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៤៧ម៉ឺន៩ពាន់៩១៣នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៣៦៤នាក់ និងជាសះស្បើយ១០លាន១១ម៉ឺន៧១០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន១៣ម៉ឺន៣ពាន់៨៣៣នាក់ ស្លាប់២០ម៉ឺន៣ពាន់៦១៧នាក់ និងជាសះស្បើយ៧លាន២០ម៉ឺន៧ពាន់៤៨៣នាក់ ៕
