Category: Covid-19

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​បង្ហាញ​កញ្ចប់​ជំនួយសេដ្ឋកិច្ច​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​១​.​៩​ទ្រី​លាន​ដុល្លារ (Video)

    ​លោក​ ចូ ​បៃ​ដិ​ន​ ​បង្ហាញ​កញ្ចប់​ជំនួយសេដ្ឋកិច្ច​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​១​.​៩​ទ្រី​លាន​ដុល្លារ (Video)

    ​បរទេស​ ​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ធ្វើ​ការប្រកាស​បង្ហាញ​ពី​ផែនការ​កញ្ចប់​ថវិកា​ជំនួយសេដ្ឋកិច្ច​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​រហូត​ទៅ​ដ​ល​ 1.9 ​ទ្រី​លាន​ដុល្លារ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រសិនបើ​សំណើ​ដែល​បាន​បញ្ជូន​ទៅ​សភា​នេះ​ត្រូវ​បាន​អនុម័ត​នោះ​ ​វាក៏នឹង​មាន​បញ្ចូលជាមួយ​នឹង​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​របស់​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​១​ទ្រី​លាន​ដុល្លារ​ផង​ដែរ​ ​ដែល​វា​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​ការ​ផ្តល់​ជូន​ជា​សាច់ប្រាក់​ផ្ទាល់​ដល់​ពលរដ្ឋ​អាមេរិក​ទាំងអស់​គឺ​១​.​៤​០​០​ដុល្លារ​ក្នុង​ម្នាក់​ ​។​ ​កញ្ចប់​ជំនួយ​ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា​ ​មាន​រួម​ទាំង​កញ្ចប់​ថវិកា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​វិរុ​ស​កូ​វី​ដ​ប្រមាណ​៤​១​៥​ពាន់​លាន​ដុល្លារ​ ​ព្រមទាំង​កញ្ចប់​ជំនួយ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ប្រមាណ​៤​៤​០​ពាន់​លាន​ដុល្លារ​ផង​ដែរ​ ​។​ លោក​ ​បៃ​ដិ​ន​ ​ក៏​ធ្លាប់​បាន​បញ្ជាក់​អំពី​ផែនការ​របស់​លោក​ ​ដែល​នឹង​ប្រើប្រាស់​កញ្ចប់​ប្រាក់​ដល់ទៅ​២​០​ពាន់​លាន​ដុល្លារ​ ​សម្រាប់​តែ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ពល​ ​រដ្ឋ​អាមេរិក​ ​និង​មាន​ទាំង​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ឲ្យបាន​លឿន​បំផុត​ទាំង​នៅ​ក្នុង​ក្រុង​ ​និង​នៅ​តាម​ទី​ជនបទ​ ​ខណៈ​ដែល​អាមេរិក​បាន​ទទួលស្គាល់​វ៉ាក់សាំង​ចំនួន​ពី​រហើយ​គិត​មកទល់​ពេលនេះ​ ​ប៉ុន្តែ​អ្នកជំនាញ​កំពុង​អំពាវនាវ​ឲ្យ​មានការ​បង្កើន​ល្បឿន​ការងារ​ថែមទៀត​ ​៕

  • សប្បុរសជនក្នុងក្រុងប៉ោយប៉ែត ឧបម្ថម្ភគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងកំពុងបំពេញបេសកកម្ម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    សប្បុរសជនក្នុងក្រុងប៉ោយប៉ែត ឧបម្ថម្ភគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងកំពុងបំពេញបេសកកម្ម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    នៅ ថ្ងៃទី១៥មករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អភិបាលក្រុង អាជីវករ និងប្រជាពលរដ្ឋរួមទាំងសប្បុរសជននានាក្នុងក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងចម្រុះកំពុងឈរជើងបំពេញបេសកកម្ម ប្រតិបត្តិការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍តាមបន្ទាត់ព្រំដែនកម្បុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ គួរកត់សម្គាល់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា ទឹកបរិសុទ្ធ អាល់កុល ម៉ាស ជែល និងសម្ភារៈមួយចំនួន បានប្រគល់ជូនជាបន្តបន្ទាប់ពីសំណាក់ អាជ្ញាធរមូលដ្ឋាន អាជីវករ ប្រជាពលរដ្ឋ ដោយសេចក្តីរីករាយសាទរ ចំពោះកងកម្លាំងចម្រុះជួរមុខ ដែលបានខិតខំល្បាតទប់ស្កាត់ទាំងយប់ទាំងថ្ងៃ អស់ពីកម្លាំងកាយចិត្ត។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា អំណោយដែលទទួលបាន គឺចែកជូនទៅតាមបណ្តាគោលដៅឈរជើងនៅជួរមុខភ្លាមៗផងដែរ។ ក្នុងនាមលោកមេបញ្ជាការកងពល ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន សូមថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន ទាំងអស់ក្នុងស្មារតីរួមគ្នា សមរភូមិក្រោយគាំទ្រសមរភូមិមុខ ដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន៕កឹម ទៀង

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មីៗ​ចំនួន​១​៨​៨​ករណី​ថែមទៀត​ ​ក្នុង​នោះ​១​៥​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ (Video)

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មីៗ​ចំនួន​១​៨​៨​ករណី​ថែមទៀត​ ​ក្នុង​នោះ​១​៥​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ (Video)

    ​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃសុក្រ​នេះ​ ​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មីៗ​ចំនួន​១​៨​៨​ករណី​បន្ថែម​ទៀត​ ​ក្នុង​នោះ​១​៥​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​៣​៤​ទៀត​ជា​ករណី​នាំចូល​ ​ដែល​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១​ម៉ឺន​១​ពាន់​៤​៥​០​ករណី​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​របស់​ថៃ​ ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សី​ប​ ​វី​សា​នុ​យោ​ធី​ន​ ​បាន​និយាយ​ថា​ ​៨​១​ករណី​មាន​សុខភាព​ធម្មតា​ ​ហើយ​៤​៧​ករណី​រក​ឃើញ​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​និង​២​៧​ករណី​ក្នុង​ទីក្រុង​បាងកក​ ​។​ ​ហើយ​ករណី​សកម្ម​បាន​រក​ឃើញ​លើ​មនុស្ស​៧​៣​នាក់​ ​ក្នុង​នោះ​៥​២​នាក់​ជា​កម្មករ​ចំណាកស្រុក​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​។​ ​ដោយឡែក​ក្នុងចំណោម​ករណី​ឆ្លង​នាំចូល​ទាំង​ ​៣​៤​ ​គឺ​មាន​២​១​ករណី​រក​ឃើញ​លើ​អ្នកដំណើរ​ដែល​ធ្វើ​ច​ត្តាឡី​ស័ក​ ​៦​ករណី​មកពី​អាល្លឺម៉ង់​ ​៣​ករណី​មកពី​តួ​ក​គី​ ​និង​មួយ​ករណី​ផ្សេងៗ​ទៀត​មកពី​ប៊ែ​ល​ហ្ស៊ិ​ក​ ​ឆេ​ក​ អេ​ហ្ស៊ីប​ ​ហុង​គ្រី ​គុយ​វែ​ត​ ​ប៉ា​គី​ស្ថាន​ ​ហ្វីលីពីន​ រុស្ស៊ី ​ស្វីស​ ​ស៊ូ​ដ​ង់ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​និង​សហរដ្ឋអាមេរិក​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​សរុប​១​ម៉ឺន​១​ពាន់​៤​៥​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៦​៩​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៨​ពាន់​២​៨​៨​នាក់​ ​៕

  • ពលករកម្ពុជា ដែលស្នាក់នៅនិង ធ្វើការនៅប្រទេសថៃ ត្រូវចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ

    ពលករកម្ពុជា ដែលស្នាក់នៅនិង ធ្វើការនៅប្រទេសថៃ ត្រូវចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ

    សង្កេតឃើញមានការឆ្លងកូវីដ-១៩ ក្នុងអំឡុងដែលបងប្អូនពលករនៅប្រទេសថៃ ធ្វើដំណើរវិលត្រឡប់មកវិញដោយ លួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃបន្តទៀត និងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។ គណៈកម្មការបញ្ជាក់ថា​ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរថៃ និងមិនមានវិធានការច្បាប់ប្រឆាំង និង​និយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញ បងប្អូនពលករដែល ចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈម និង ហានិភ័យខ្ពស់ពីការឃាត់ ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនិងលទ្ធភាពឆ្លងជំងឺកូវីដ-១៩ ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរវិល ត្រឡប់។ សូមបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សាភាពនិងនរ និង បន្តស្នាក់នៅមួយកន្លែងដោយ ពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ សូមបងប្អូនពលករជឿទុកចិត្តលើសមត្ថភាព និង លទ្ធភាពទប់សាត់​ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

  • ​អង់គ្លេស​ហាមឃាត់​អ្នក​ធ្វើដំណើរ​មកពី​ទ្វីប​អាមេរិក​ខាងត្បូង​ ​ក្រោយ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ផ្ទុះឡើង​នៅ​ប្រេស៊ីល (Video)

    ​អង់គ្លេស​ហាមឃាត់​អ្នក​ធ្វើដំណើរ​មកពី​ទ្វីប​អាមេរិក​ខាងត្បូង​ ​ក្រោយ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ផ្ទុះឡើង​នៅ​ប្រេស៊ីល (Video)

    ​អង់គ្លេស​៖​ ​រាល់​ការធ្វើដំណើរ​មកពី​ប្រទេស​នៅ​ទី្វ​ប​អាមេរិក​ខាងត្បូង​ចូល​មក​ចក្រភពអង់គ្លេស​ ​នឹង​ត្រូវ​បាន​ហាមឃាត់​គិត​ចាប់ពី​ថ្ងៃចន្ទ​តទៅ​ ​ហើយ​បាន​ដាក់បញ្ចូល​បន្ថែម​ប្រទេស​ចំនួន​១​៦​ទៀត​ទៅ​ក្នុង​បញ្ជី​ទិសដៅ​ហាមឃាត់​ផង​ដែរ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អង់គ្លេស​ ​លោក​ ​Grant​ S​hap​p​s ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​Daily​ ​Mail​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​Grant​ S​hap​p​s ​បាន​និយាយ​ថា​ ​លោក​បាន​និង​កំពុង​ចាត់វិធានការ​បន្ទាន់​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ទប់​ស្កាត់​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ចូល​មកកាន់​ចក្រភពអង់គ្លេស​ ​។​ ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អង់គ្លេស​រូប​នេះ​ ​វិធានការ​ខាងលើ​ ​គឺ​មាន​ភាព​ធំ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ​បើ​ទោះបីជា​ជនជាតិ​អង់គ្លេស​ ​និង​អៀ​រ​ឡង់​មិន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ឆ្លងកាត់​រកគ្នា​ក្តី​ ​ប៉ុន្តែ​ត្រូវតែ​រស់នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១​០​ថ្ងៃជា​មុន​សិន​ ​នៅ​ពេល​ឆ្លងកាត់​ព្រំដែន​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​អង់គ្លេស​បាន​ហាមឃាត់​គ្រប់​អ្នក​ធ្វើដំណើរ​ទាំងអស់​ ​ដែល​មកពី​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​ ​ដើម្បី​ទប់​ស្កាត់​នឹង​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែលគេ​រក​ឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល​ ​ស្រប​ពេល​មានការ​ព្រួយបារម្ភ​ថា​ ​វី​រុ​ស​នេះ​ ​អាច​ធន់​នឹង​វ៉ាក់សាំង​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៦​៧​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៦​៧​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៣​លាន​៥​៣​ម៉ឺន​២​ពាន់​៥​១​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​ពាន់​៣​៩​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៦​លាន​៨​១​ម៉ឺន​២​ពាន់​៣​០​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៣​លាន​៨​៤​ម៉ឺន​៨​ពាន់​៤​១​០​នាក់​ ​ស្លាប់​ចំនួន​៣​៩​ម៉ឺន​៧​ពាន់​៩​៩​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​១​១​ម៉ឺន​២​ពាន់​១​១​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​២​ម៉ឺន​៨​ពាន់​៥​០​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​១​ពាន់​៩​៥​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​១​៦​ម៉ឺន​២​ពាន់​៨​២​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៣​២​ម៉ឺន​៦​ពាន់​១​១​៥​នាក់​ ​ស្លាប់​២​០​ម៉ឺន​៧​ពាន់​១​៦​០​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៣​៣​ម៉ឺន​៩​ពាន់​៧​០​៣​នាក់​ ​៕

  • រដ្ឋមន្រ្តីសុខាភិបាល ចុះរៀបចំដំណើរការ ទីស្នាក់ការប្រចាំការថ្នាក់តំបន់

    រដ្ឋមន្រ្តីសុខាភិបាល ចុះរៀបចំដំណើរការ ទីស្នាក់ការប្រចាំការថ្នាក់តំបន់

    បាត់ដំបង៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងសុខាភិបាល ចុះរៀបចំដំណើរការទីស្នាក់ការប្រចាំការថ្នាក់តំបន់ ក្នុងទីរួមខេត្តបាត់ដំបង។ ទីស្នាក់ការ ជាទីតាំងសម្រាប់ពិភាក្សាចែករំលែកបទពិសោធន៍ ក្នុងការព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ និងការគ្រប់​គ្រង សុខភាពអ្នកធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន ដោយមានការ សម្របសម្រួលពីក្រុមមន្ត្រីបច្ចេកទេសពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ ទីស្នាក់ការថ្នាក់តំបន់ នឹងមានរៀបចំកិច្ចប្រជុំទៀងទាត់តាមរយៈប្រព័ន្ធ Zoom ដើម្បីលោកគ្រូអ្នកគ្រូពេទ្យ ក្នុង ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប បន្ទាន់បើសិនជាមាន អ្នកជំងឺដែលមានហានិភ័យខ្ពស់ ជាយថាហេតុ ។ ទីស្នាក់ការ ដឹកនាំដោយ រដ្ឋលេខាធិការក្រសួងសុខាភិបាលមួយរូប និង ក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យ មិត្តភាព-កម្ពុជាសូវៀត ប្តូរវេនប្រចាំការជាប្រចាំ និងចុះអន្តារាគមន៍ក្នុងករណីចាំបាច់។

  • ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់ និងបានព្យាបាលជាសះស្បើយចំនួន៤នាក់។

  • ពលករខ្មែរ មកពីប្រទេសថៃ ១៥ នាក់ទៀតឆ្លងជំងឺកូវីដ១៩

    ពលករខ្មែរ មកពីប្រទេសថៃ ១៥ នាក់ទៀតឆ្លងជំងឺកូវីដ១៩

    ភ្នំពេញ៖ ក្រសួងសុខាភិបាល​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃចំនួន ១៥នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៤នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ពលករខ្មែរទាំង១៥នាក់ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី៖ ១៖ បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ២៖ បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៣៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ…

  • មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

    មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

    នៅថ្ងៃទី១៤មករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជា ដល់កងកម្លាំង គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់ដាច់ខាត។ លោកមេបញ្ជាការកងពល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ពិសេសលោកអំពាវនាវឲ្យកងទ័ពត្រូវពាក់អាវរងារដែលជាអំណោយរបស់សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យបានគ្រប់ៗគ្នាដើម្បីការពារសុខ ដើម្បីការងារពីជំងឺ គ្រាដែលអាកាសធាតុចុះត្រជាក់ខ្លាំង។ លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែន ដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ម៉ាស អាល់កុល និងជែល សម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ…