Category: Covid-19

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៨​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៦​លាន​៨​ពាន់​៧​៨​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៤​ម៉ឺន​៩​ពាន់​៣​១​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៨​លាន​៦​២​ម៉ឺន​៩​ពាន់​៨​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​៦​២​ម៉ឺន​៦​ពាន់​៣​៧​៦​នាក់​ ​ស្លាប់​ចំនួន​៤​០​ម៉ឺន​៨​ពាន់​៦​២​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​៥​៥​ម៉ឺន​១​ពាន់​៦​៨​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​៨​ម៉ឺន​២​ពាន់​៦​៤​៧​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​៥​៩​៣​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​២​ម៉ឺន​៧​ពាន់​៨​៥​២​នាក់​ ​។​​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៥​១​ម៉ឺន​២​ពាន់​២​៣​៨​នាក់​ ​ស្លាប់​២​១​ម៉ឺន​៣​២​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៤​៥​ម៉ឺន​២​ពាន់​៤​៧​នាក់​ ​៕

  • មនុស្ស២នាក់ត្រូវរកឃើញផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃនេះ

    មនុស្ស២នាក់ត្រូវរកឃើញផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៩មករាឆ្នាំ២០២១នេះបានាឲ្យដឹងថា នៅថ្ងៃ១៨មករាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់ជាពលករទើបត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀតជាកូនរបស់ជំងឺកូវីដ-១៩ ដែលមកពីឥណ្ឌូនេស៊ី។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា នៅថ្ងៃ១៨មករា មិនមានអ្នកជាសះស្បើយនោះទេ។ គិតមកដល់ថ្ងៃ១៩មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង៤៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន៣៨៦នាក់ និងនៅសល់៣៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៩​ករណី​បន្ថែម​ទៀត​នៅ​ក្នុង​របាយការណ៍​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​៨​២​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៩​ករណី​បន្ថែម​ទៀត​នៅ​ក្នុង​របាយការណ៍​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​៨​២​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៩​ករណី​បន្ថែម​ទៀត​ ​ដែល​នាំ​អោយ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១​ម៉ឺន​២​ពាន់​៤​២​៣​ករណី​ ​ខណៈ​មិន​មាន​របាយការណ៍​អំពី​ការ​ស្លាប់​ថ្មី​នោះ​ទេ​ ​ដូច្នេះ​ចំនួន​អ្នក​ស្លាប់​នៅតែ​៧​០​នាក់​ដ​ដែរ​ ​។​ នៅក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ ​៣​៦​៩​ ​ករណី​ថ្មី​ខាងលើ​នេះ​ ​ក្នុង​នោះ​មាន​៨​២​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ស្រប​ពេល​ដែល​២​៧​៥​ករណី​ ​រួម​ទាំង​ពលករ​ចំណាកស្រុក​ផង​ដែរ​នោះ​ ​ត្រូវ​បាន​រក​ឃើញ​តាមរយៈ​ការ​តាមដាន​យ៉ាងសកម្ម​ ​។​ ​ដោយឡែក​ ​១​២​ ​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​ក្នុងចំណោម​អ្នកធ្វើ​ច​ត្តាឡី​ស័ក​ដែល​បាន​មកដល់​ប្រទេស​ថៃ​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​សរុប​១​ម៉ឺន​២​ពាន់​៤​២​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៧​០​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៩​ពាន់​២​០​៦​នាក់​ ​ខណៈ​ករណី​សកម្ម​មាន​ចំនួន​៣​ពាន់​១​៤​៧​នាក់​ ​៕​​ប្រភព​៖​ ​Bang​kok ​Post

  • ​ថៃ​មាន​ឆ្លង​កូ​វី​ដ​១​៩​ ​ជាង​៧​០​០​នាក់​ ​២​ថ្ងៃជា​ប់​ៗ​គ្នា

    ​ថៃ​មាន​ឆ្លង​កូ​វី​ដ​១​៩​ ​ជាង​៧​០​០​នាក់​ ​២​ថ្ងៃជា​ប់​ៗ​គ្នា

    ​រដ្ឋាភិបាល​ថៃ​ ​នា​ថ្ងៃចន្ទ​ ​ទី​១​៨​ ​មករា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​​​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ថ្មី​ចំនួន​៣​៦​៩​នាក់​ទៀត​ធ្វើឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ​១​៩​ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​ផ្ទុះ​កូ​វី​ដ​១​៩​មក​ ​កើន​ដល់​១​២​៤​២​៣​នាក់​ហើយ​ ​ខណៈ​អ្នក​ស្លាប់​មាន​៧​០​នាក់​។​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​រក​ឃើញ​៣​៧​៤​នាក់​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​នេះ​ដែរ​ ​ដូច្នេះ​សរុប​ទាំង​២​ថ្ងៃជា​ប់​ៗ​គ្នា​ ​មាន​៧​៤​៣​នាក់​បាន​ឆ្លង​។​ ​ប្រភព​បញ្ជាក់​ថា​ ​៨​២​នាក់​ក្នុងចំណោម​៣​៦​៩​នាក់​នេះ​ ​គឺជា​ករណី​ឆ្លង​ក្នុងស្រុក​ ​ខណៈ​ដែល​២​៧​៥​នាក់​ទៀត​ ​គឺជា​ការ​ចម្លង​ក្នុង​សហគមន៍​ដែរ​ ​តែ​ទាក់ទង​នឹង​ពលករ​អន្តោប្រវេសន៍​។​ ​ក្រៅពី​នេះ​ ​មាន​១​២​នាក់​ ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​។​ ​តាំងពី​ផ្ទុះ​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​ ​ផ្តើម​ចេញពី​ផ្សា​លក់​អាហារ​សមុទ្រ​មួយ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​កាលពី​ចុង​ឆ្នាំ​២​០​២​០​មក​ ​ជំងឺ​កូ​វី​ដ​១​៩​បាន​ឆ្លង​រាលដាល​ដល់​៦​១​រាជធានី​-​ខេត្ត​ហើយ​ ​ក្នុង​នោះ​ ​មានតែ​១​៦​ខេត្ត​ប៉ុណ្ណោ​ដែល​គ្មាន​៕ ប្រភពពីបាងកកប៉ុស្តិ៍

  • មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ចុះ ផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំងឈរជើងតាមព្រុំដែន

    មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ចុះ ផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំងឈរជើងតាមព្រុំដែន

    មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី ១៨ មករា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ ណែនាំដល់នាយ-ពលទាហាន អំពីសភាពការណ៍ថ្មីៗ និងវិធានការចាំបាច់មួយចំនួន សម្រាប់កម្លាំងត្រៀមអន្តរាគមន៍ផ្នែកខាងក្រោយដែលឈរជើងនៅក្នុងទីតាំង។ សភាពការណ៍ថ្មីទាំងនោះ រួមមាន ត្រូវត្រៀមអន្តរាគមន៍២៤ម៉ោងលើក២៤ម៉ោង, បន្តអនុវត្តន៍ភារកិច្ចតាមកាលវិភាគប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ ដែលបានកំណត់ និងយកចិត្តទុកដាក់ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកំពស់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ ជាពិសេស ត្រូវអនុវត្តន៍វិធានការ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការពារ រីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ គួរកត់សំគាល់ថា កម្លាំងអន្តរាគមន៍ មួយផ្នែក របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបេសកកម្មប្រតិបត្តិការជួរមុខ ដោយសហការ ជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាល ជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ទោះបីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឲ្យប្រជាពលរដ្ឋ វិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់តាមច្រកព្រំដែនដែលបានកំណត់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ការពារការឆ្លងរីករាលដាលជំងឺកូវីដ ១៩…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា

    ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។ សំណើខាងលើនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្នើតាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្ដម Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌា អាចផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។ ជំនួយការផ្ទាល់របស់សម្តេចតេជោ ឯកឧត្ដម អ៊ាង សុផល្លែត បានបញ្ជាក់នៅក្រោយជំនួបថា ឆ្លៀតឱកាសនោះដែរ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោ បានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកោតសរសើរដល់ប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះផងដែរ ៕ ដោយ…

  • ​អ្នកជំនាញ​កំពូល​អាមេរិក​និយាយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លានដូ​ស​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ ​ពិតជា​រឿង​ដែល​អាច​ធ្វើ​បាន​សម្រាប់​សហរដ្ឋអាមេរិក

    ​អ្នកជំនាញ​កំពូល​អាមេរិក​និយាយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លានដូ​ស​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ ​ពិតជា​រឿង​ដែល​អាច​ធ្វើ​បាន​សម្រាប់​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្ស៊ី ​និង​ជំងឺឆ្លង​អាមេរិក​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​និយាយ​ថា​ ​គោលបំណង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​ការចែក​ចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​នៅ​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​នៃ​ការ​ចូលកាន់​តំណែង​របស់​លោក​នោះ​ ​គឺ​ពិតជា​រឿង​ដែល​អាច​ធ្វើ​បាន​ ​។​ ថ្លែង​ក្នុង​កម្មវិធី​ ​Meet​ ​T​h​e​ ​Press​ ​របស់​ទូរទស្សន៍​ NBC ​លោក​ ហ្វូ​ស៊ី​ ​បាន​និយាយ​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ចំនួន​០​២​ថ្មី​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​និង​ ​ចន​សុ​ន​ អេ​ន​ ​ចន​សុ​ន​ ​អាច​នឹង​ផលិត​បាន​នា​ពេល​ឆាប់ៗ​នេះ​ ​ដោយ​នឹង​ដាក់​សំណើ​ទៅកាន់​និយ័ត​ករ​អាមេរិក​ដើម្បី​អនុម័ត​ ​ដែល​ប្រការ​នេះ​នឹង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​។​ ការ​អត្ថាធិប្បាយ​របស់​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ខាងលើ​នេះ​ ​បាន​កើតឡើង​ចំ​ពេល​មាន​ការរិះគន់​អំពី​ល្បឿន​ដែល​សហរដ្ឋអាមេរិក​ ​កំពុង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​ដែល​បាន​សម្លាប់​មនុស្សជា​ង​៣​៩​ម៉ឺន​នាក់​ ​នៅ​ក្នុង​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​។​ ​យ៉ាងណាមិញ​ ​ពលរដ្ឋ​អាមេរិក​ប្រមាណ​១​០​.​៦​លាន​នាក់​ហើយ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​ចិន​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ក្នុងស្រុក​ថ្មីៗ​ចំនួន​១​០​៩​ករណី​បន្ថែម​ទៀត​នៅ​ថ្ងៃចន្ទ​នេះ

    ​ចិន​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ក្នុងស្រុក​ថ្មីៗ​ចំនួន​១​០​៩​ករណី​បន្ថែម​ទៀត​នៅ​ថ្ងៃចន្ទ​នេះ

    ចិន​៖​ ​អាជ្ញាធរ​សុខាភិបាល​ចិន​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុងស្រុក​ថ្មីៗ​ចំនួន​១​០​៩​ករណី​បន្ថែម​ទៀត​ ​ដែល​ប្រការ​នេះ​ធ្វើឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ ​ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​នឹង​ឈាន​មកដល់​ខែ​ក្រោយនេះ​ ​។​ គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​ N​H​C ​បញ្ជាក់​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​នេះ​ ​មាន​៩​៦​នាក់​គឺជា​ករណី​ឆ្លង​ក្នុងស្រុក​ ​ដោយ​៧​២​នាក់​បាន​រាយការណ៍​ចេញពី​ខេត្ត​ ​H​e​be​i​ ​១​២​នាក់​នៅ​ខេត្ត​ ​H​e​i​long​j​i​an​g​ ​១​០​នាក់​នៅ​ខេត្ត​ J​i​l​in​ ​និង​២​នាក់​ទៀត​នៅ​ទីក្រុង​ប៉េកាំង​ ​។​ សូម​ជម្រាប​ថា​ ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​បាន​កើតឡើង​ចំ​ពេល​ដែល​ក្រុម​អ្នកស៊ើប​អង្កេត​ដែល​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​កំពុង​ស្ថិត​ក្នុង​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​ទីក្រុង​វូ​ហាន​ ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចុង​ឆ្នាំ​ ​២​០​១​៩​ ​៕​​ប្រភព​៖​ ​A​F​P

  • ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៧​៤​ករណី​ ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ខេត្ត​សា​មុត​ ​សា​ខន

    ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៧​៤​ករណី​ ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ខេត្ត​សា​មុត​ ​សា​ខន

    ​ថៃ​៖​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​រក​ឃើញ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​៣​៧​៤​ករណី​បន្ថែម​ទៀត​ ​ដែល​ក្នុង​នោះ​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​។​ អ្នកនាំពាក្យ​ម​ជ្ឍ​មណ្ឌល​គ្រប់គ្រង​ ​CO​V​I​D​-19 ​របស់​ថៃ​ ​លោក​ ​ថា​វី​ស៊ី​ព​ ​វី​សា​នុ​យោ​ធី​ន​ ​បាន​និយាយ​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​នេះ​ ​មាន​៣​២​១​ករណី​ ​ក្នុង​នោះ​មាន​ទាំង​ជនបរទេស​៣​១​១​នាក់​ ​ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ​គឺ​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ខណៈ​៤​៣​ករណី​ទៀត​ ​គឺជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ ​និង​១​០​ករណី​ទៀត​ជា​អ្នក​មកពី​បរទេស​ ​។​ សូម​ជម្រាប​ថា​ ​រហូតមក​ទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​១​ម៉ឺន​២​ពាន់​៥​៤​ករណី​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​៧​០​នាក់​ ​និង​អ្នក​ជាសះស្បើយ​៩​ពាន់​១​៥​នាក់​ ​៕​​ប្រភព​៖​ ​Bang​kok ​Post

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៨​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៥​លាន​៤​៧​ម៉ឺន​៩​ពាន់​៦​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៣​ម៉ឺន​៩​ពាន់​៦​០​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៨​លាន​១​៦​ម៉ឺន​៧​ពាន់​១​៦​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​៤​៨​ម៉ឺន​២​ពាន់​៥​០​នាក់​ ​ស្លាប់​ចំនួន​៤​០​ម៉ឺន​៧​ពាន់​២​០​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​៤​២​ម៉ឺន​៨​ពាន់​៣​៥​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​៧​ម៉ឺន​២​ពាន់​៦​៧​២​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​៤​៥​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​១​ម៉ឺន​៦​៩​៧​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៤​៨​ម៉ឺន​៨​ពាន់​៩​៩​នាក់​ ​ស្លាប់​២​០​ម៉ឺន​៩​ពាន់​៨​៦​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៤​១​ម៉ឺន​១​ពាន់​៦​៥​៤​នាក់​ ​៕