Category: Covid-19

  • ​អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិកនឹង​បន្ត​ជា​សមាជិកភាព​របស់​ ​WHO​ ​ហើយចូលរួម​ក្នុង​កម្មវិធី​វ៉ាក់សាំង​ ​COVAX ​ដើម្បី​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ

    ​អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិកនឹង​បន្ត​ជា​សមាជិកភាព​របស់​ ​WHO​ ​ហើយចូលរួម​ក្នុង​កម្មវិធី​វ៉ាក់សាំង​ ​COVAX ​ដើម្បី​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​នឹង​បង្កើន​ការចូលរួម​ជាមួយ​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​ដែល​មាន​គោលបំណង​ចែកចាយ​វ៉ាក់សាំង​អោយ​ដល់​ប្រទេស​ក្រីក្រ​ ​នេះ​បើ​តាម​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​អាមេរិក​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ប្រាប់​ទៅកាន់​កិច្ចប្រជុំ​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​តាមរយៈ​វីដេអូ​មួយ​ ​។​ លោក​ ហ្វូ​ស៊ី​ ​បន្ត​ថា​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​ ​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ងាក​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ខ្លាំង​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​តាមរយៈ​ការ​ចាប់ផ្តើម​ផែនការ​តំ​លៃ​១​.​៩​លាន​លាន​ដុល្លារ​ ​ដើម្បី​ដោះស្រាយ​ជំងឺរាតត្បាត​នៅ​ក្នុងស្រុក​ផង​ដែរ​ ​។​ ​លោក​ ហ្វូ​ស៊ី​ ​បាន​ប្រាប់​ទៅ​កិច្ចប្រជុំ​របស់​ ​WHO​ ​តាមរយៈ​វីដេអូ​ទៀត​ថា​ ​ស្ថិត​ក្រោម​កាលៈទេសៈ​ដ៏​លំបាក​ ​អង្គការ​បាន​ប្រមូលផ្តុំ​សហគមន៍​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ដើម្បី​ពន្លឿន​ការ​ផលិត​វ៉ាក់សាំង​ ​ការ​ព្យាបាល​ ​និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​។​ ទន្ទឹមគ្នា​ ​ប្រធានាធិបតី​អាមេរិក​ថ្មី​ក៏​កំពុង​ស្វះស្វែង​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មនុស្ស​១​០​០​លាន​នាក់​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ ​បង្កើន​ការប្រើប្រាស់​ម៉ាស់​ ​និង​ការ​ធ្វើ​តេ​ស្ត​ ​ពង្រីក​កម្លាំង​សុខភាព​សាធារណៈ​ ​និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​បន្ថែម​ទៀត​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ពី​ការ​រឹតត្បិត​ ​៕​​ប្រភព​៖​ R​e​u​t​e​rs ​

  • ​មនុស្ស​០​៥​នាក់​ស្លាប់​ ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​ក្នុង​ប្រទេស​ឥណ្ឌា

    ​មនុស្ស​០​៥​នាក់​ស្លាប់​ ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​ក្នុង​ប្រទេស​ឥណ្ឌា

    ​ឥណ្ឌា​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​០​៥​នាក់​បាន​បាត់បង់ជីវិត​ ​បន្ទាប់ពី​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​ ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​មួយ​កន្លែង​ ​ដែល​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​អគ្គិភ័យ​ខាងលើ​នេះ​ ​បាន​ឆាបឆេះ​នៅ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​ (S​I​I​) ​ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ ​និង​ជាទី​ដែល​វ៉ាក់សាំង​រាប់​លាន​ដូ​ស​របស់​ក្រុមហ៊ុន​ ​Ox​ford​ / ​As​t​raZe​n​e​ca​ ​កំពុង​ផលិត​នៅ​ទីនោះ​ ​។​ ភ្លាម​ៗ​នោះ​ ​នៅ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​គ្រោះថ្នាក់​ ​និង​មូលហេតុ​នៃ​អគ្គិភ័យ​នៅឡើយ​ទេ​ ​ប៉ុន្តែ​គេ​ជឿ​ថា​ ​វា​ឆាបឆេះ​ចេញពី​អគារ​មួយ​ ​ដែល​កំពុង​សាងសង់​ ​ហើយ​មិនមែន​ជា​កន្លែង​ស្តុក​វ៉ាក់សាំង​ទេ​ ​៕​​ប្រភព​៖​ CN​A​ ​

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​០​លាន​៤​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​១​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​០​លាន​៤​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៨​លាន​៨​ម៉ឺន​៨​ពាន់​៧​៣​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​០​ម៉ឺន​៣​៨​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​០​លាន​៤​៦​ម៉ឺន​៦​ពាន់​៩​២​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៥​លាន​១​៩​ម៉ឺន​៦​ពាន់​៨​៦​នាក់​ ​ស្លាប់​ចំនួន​៤​២​ម៉ឺន​២​៨​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​១​០​ម៉ឺន​៩​៩​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​២​ម៉ឺន​៦​ពាន់​២​០​០​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៦​៧​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​៨​ម៉ឺន​២​ពាន់​៨​៨​៩​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៦​៩​ម៉ឺន​៩​ពាន់​៨​១​៤​នាក់​ ​ស្លាប់​២​១​ម៉ឺន​៤​ពាន់​២​២​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​៨​ម៉ឺន​៧​៤​១​នាក់​ ​៕

  • រាជរដ្ឋាភិបាល ផ្តល់ជំនួយថវិកាបន្ថែមដល់​ខេត្តប៉ៃ​លិន​ ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

    រាជរដ្ឋាភិបាល ផ្តល់ជំនួយថវិកាបន្ថែមដល់​ខេត្តប៉ៃ​លិន​ ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

    ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ បើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកជំទាវ ថា ថវិកាទាំងនេះ ត្រូវបានរៀបចំចាត់ចែងប្រគល់ជូនអភិបាល នៃគណៈអភិបាលខេត្តទាំងពីរ។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃនេះផងដែរ។ បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​០​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​០​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​៧​លាន​៣​០​ម៉ឺន​៦​ពាន់​៥​៣​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៨​ម៉ឺន​៣​ពាន់​២​៥​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៩​លាន​៨​៤​ម៉ឺន​៨​ពាន់​៦​៣​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៤​លាន​៩​៩​ម៉ឺន​៨​ពាន់​៩​៧​៥​នាក់​ ​ស្លាប់​ចំនួន​៤​១​ម៉ឺន​៥​ពាន់​៨​៩​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៤​លាន​៩​៦​ម៉ឺន​៨​ពាន់​៧​១​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​១​ម៉ឺន​១​ពាន់​៧​១​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​២​ពាន់​៩​០​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​៦​ម៉ឺន​៥​ពាន់​១​៦​៣​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៦​៣​ម៉ឺន​៩​ពាន់​៨​៦​៨​នាក់​ ​ស្លាប់​២​១​ម៉ឺន​២​ពាន់​៨​៩​៣​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​៦​ម៉ឺន​៤​ពាន់​៦​២​២​នាក់​ ​៕

  • សម្ដេចទៀ បាញ់៖ កម្ពុជាយើងរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ សូមពលរដ្ឋទាំងអស់ បន្តការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល

    សម្ដេចទៀ បាញ់៖ កម្ពុជាយើងរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ សូមពលរដ្ឋទាំងអស់ បន្តការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល

    ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដែច នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា ថ្មីៗនេះ យើងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ ក្នុងចំណោមអ្នកដំណើរចូលមកពីក្រៅប្រទេស ជាពិសេស បងប្អូនពលករខ្មែរយេីង ដែលទើបត្រឡប់ពីប្រទេសជិតខាងមកកាន់កម្ពុជាវិញ។ សម្ដេចពិជ័យសេនា បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នា ការពារការចម្លងមេរោគដ៏កាចសាហាវនេះ។ សូមបញ្ជាក់ថា នៅថ្ងៃ២១ មករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥នាក់ ដែលក្នុងនោះ ៤នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាពលរដ្ឋខ្មែរ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយថ្ងៃនេះ ក៏មានអ្នកជាសះស្បើយចំនួន៤នាក់ផងដែរ។ គិតមកដល់ថ្ងៃទី២១ មករានេះ កម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៩៦នាក់ និងនៅសល់ ៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ ដោយ វណ្ណលុក

  • តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តសហការជាមួយ កម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ

    តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តសហការជាមួយ កម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ

    ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងកងទ័ពប្រមាណជាង៥០នាក់ បន្តចុះសហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកអូរស្មាច់ និងកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះការពារ និងរៀបចំសម្អាតទីតាំងថ្មី សម្រាប់ធ្វើចត្តាឡីស័ក ដល់បងប្អូនប្រជាពលករ ត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះដែរ កម្លាំងមួយផ្នែករបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានសការជាមួយនឹងកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័ក ក្នុងខេត្តឧត្តរមានជ័យ និងមួយផ្នែក សហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំការការពារនៅច្រកថ្មដូន និងច្រកជប់គគីរ ការពារក្រែងមានករណីបងប្អូនពលករលួចឆ្លងដែនដោយខុសច្បាប់ ឬមិនព្រមចូលរួមធ្វើចត្តាឡីស័ក។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងទ័ព២៧នាក់ ប្រចាំការ ការពារនៅជុំវិញទីតាំងមណ្ឌល ដើម្បីបង្កើនសុវត្ថិភាព និងរបៀបរៀបរយ ចំពោះមណ្ឌលចត្តាឡីស័កពលករខ្មែរ។គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋសរុបចំនួន៤,៧០៨នាក់ ក្នុងនោះស្រីចំនួន២,០៩៥នាក់ ដែលបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ហើយកងកម្លាំងទាំង៣ប្រភេទ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានសម្របសម្រួល ដោយដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងធ្វើចត្តាឡីស័កទាំង៧ ដែលបានកំណត់ទុក។ ដោយឡែក មានបងប្អូនពលករចំនួន៤៦៨នាក់…

  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង០៥នាក់ ៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរ អាយុ…

  • ​ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុងស្រុក​ត្រឹម​៥​១​នាក់​ ​ធ្លាក់​មក​ខ្ទង់​២​​លើកដំបូង​ ​តាំងពី​ចុងខែ​ធ្នូ

    ​ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុងស្រុក​ត្រឹម​៥​១​នាក់​ ​ធ្លាក់​មក​ខ្ទង់​២​​លើកដំបូង​ ​តាំងពី​ចុងខែ​ធ្នូ

    រដ្ឋបាល​គ្រប់គ្រង​ស្ថានភាពជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ថ្ងៃពុធ​ ​ទី​២​០​ ​មករា​ ​២​០​២​១​នេះ​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៥​៩​នាក់​ ​ក្នុង​នោះ​ ​មាន​៨​នាក់​ ​នាំចូល​ពីក្រៅ​ ​៥​១​នាក់​គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​។​ ​ជា​ការ​កត់​សម្គាល់​ ​ចំនួន​ឆ្លង​ថ្មី​ត្រឹម​៥​៩​នាក់​នេះ​ ​គឺ​ជាលើកដំបូង​ហើយ ដែល​ចំនួន​ឆ្លង​បាន​ធ្លាក់ចុះ​មក​ក្រោម​១​០​០​នាក់​ ​ឬ​ ​មក​ខ្ទង់​២​ ​ចាប់តាំង​ពី​ផ្ទុះ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ ​នៅ​ខែ​សា​មុត​ ​សា​ខន​ ​កាលពី​ខែ​ធ្នូ​ ​២​០​២​០​។​ ​យ៉ាងណាក៏ដោយ​ ​នៅ​ថ្ងៃនេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ស្លាប់​ម្នាក់ទៀត​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​ ​ដោយ​មកដល់ពេលនេះ​ ​មាន​៧​១​នាក់​៕ ប្រភពពី The Nation

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយ​ថា​ ​មានតែ​មន្ទីរពេទ្យ​រដ្ឋ​ទេ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំចូល (Video)

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយ​ថា​ ​មានតែ​មន្ទីរពេទ្យ​រដ្ឋ​ទេ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំចូល (Video)

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​រដ្ឋាភិបាល​នឹង​អនុញ្ញាត​អោយ​មន្ទីរពេទ្យ​រដ្ឋ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំ​ចូលក្នុង​ដំណាក់កាល​ដំបូង​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បន្ត​ថា​ ​ប្រជាជន​ថៃ​នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​រដ្ឋ​ ​និង​អង្គភាព​សុខភាព​សាធារណៈ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ ​អំឡុង​ពេល​ដែល​មន្ទីរពេទ្យ​ឯកជន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើ​ដូច្នេះ​ទេ​ ​ស្ថិត​ក្រោម​ហេតុផល​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ​។​ ​បន្ថែម​លើ​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ក៏បាន​អះអាង​ដែរ​ថា​ ​មន្ទីរពេទ្យ​ឯកជន​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​នាំចូល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​និង​ ​ចែកចាយ​វា​បាន​សម្រាប់​ការប្រើប្រាស់​នា​ពេល​អនាគត​ ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ដែល​នាំចូល​ទាំងអស់​សម្រាប់​ភ្នាក់ងាររដ្ឋាភិបាល​ ​ឬ​ផ្នែកឯកជន​ត្រូវតែ​ទទួល​បាន​ការអនុញ្ញាត​ជាមុន​ ​ពី​អាជ្ញាធរ​សុខាភិបាល​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ ​ព្រមទាំង​រដ្ឋបាល​ចំណីអាហារ​ ​និង​ ​ឱសថ​របស់​ថៃ​ ​។​ សូម​ជម្រាប​ថា​ ​ថៃ​បាន​បញ្ជាទិញ​វ៉ាក់សាំង​ចំនួន​៦​៣​លាន​ដូ​ស​ ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នា​ខែ​ក្រោយនេះ​ ​។​ ​វ៉ាក់សាំង​ដំបូង​មាន​ចំនួន​២​០​ម៉ឺន​ដូ​ស​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ដឹក​មកដល់​នៅ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​ ​៕