-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៩លាននាក់ ក្នុងនោះស្លាប់ជាង២លាន១៣ម៉ឺននាក់ និងជាសះស្បើយជាង៧១លាន៧៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៩លាន៧៧ម៉ឺន៤ពាន់៣៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៣ម៉ឺន៩ពាន់៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧១លាន៧៤ម៉ឺន៦ពាន់៧៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៥លាន៧០ម៉ឺន២ពាន់១២៥នាក់ ស្លាប់ចំនួន៤២ម៉ឺន៩ពាន់៤៩០នាក់ និងជាសះស្បើយចំនួន១៥លាន៤០ម៉ឺន៩ពាន់៦៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៦៦ម៉ឺន៨ពាន់៦៧៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៥០៨នាក់ និងជាសះស្បើយ១០លាន៣៣ម៉ឺន៨៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៨៤ម៉ឺន៤ពាន់៦០០នាក់ ស្លាប់២១ម៉ឺន៧ពាន់៨១នាក់ និងជាសះស្បើយ៧លាន៦៥ម៉ឺន៣ពាន់៧៧០នាក់ ៕
-
ក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានរកឃើញ ករណីឆ្លងកូវីដ១៩ថ្មីនោះទេ មានតែព្យាបាលអ្នកជំងឺ០៤នាក់ ជាសះស្បើយ។ អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ៣៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមក ពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។…
-
កូវីដ-១៩ ៖ ព្យាបាលជាសះស្បើយ ០៤នាក់ទៀត និងមិនមានករណីឆ្លងថ្មីទេ

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ថែមទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង២នាក់រួមមាន៖ ១- ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១៣៨នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៣៧នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជ ធានីពេញចំនួន ១០នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ…
-
វ៉ាក់សាំងរបស់ចិនចំនួនពីរកំពុងស្ថិតក្រោមពិចារណារបស់អង្គការ WHO ដើម្បីអនុញ្ញាតអោយប្រើក្នុងករណីបន្ទាន់នាសប្តាហ៍ក្រោយនេះ

ស្វីស៖ ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោកស្រី ម៉ារីអ៊ែនជែឡា ស៊ីម៉ាវ បាននិយាយថា វ៉ាក់សាំង Covid-19 របស់ចិន នឹងត្រូវបានអង្គការ WHO ចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងពិចារណា ដើម្បីដាក់ឲ្យប្រើក្នុងករណីបន្ទាន់នាសប្តាហ៍ក្រោយនេះ ។ ជំនួយការអគ្គនាយកអង្គការ WHO រូបនេះ បានសង្កត់ធ្ងន់ថា ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោកក៏កំពុងគិតគូរក្នុងអនុញ្ញាតឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា ដែលមានរោងចក្រផលិតនៅកូរ៉េខាងត្បូង និងឥណ្ឌាផងដែរ ។ សូមជម្រាបថា ចិនបានបញ្ជូនបេក្ខភាពវ៉ាក់សាំងរបស់ខ្លួនចំនួនពីរទៅកាន់អង្គការ WHO ក្នុងនោះមួយផលិតដោយក្រុមហ៊ុន ស៊ីណូហ្វាម ត្រូវបានអាជ្ញាធរចិនទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងករណីបន្ទាន់រួចហើយ និងមួយទៀតជារបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលត្រូវបានប្រទេសធំៗជាច្រើនអនុម័តអោយប្រើ និងបញ្ជាទិញជាបណ្តើរៗផងដែរ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុនផលិតឱសថ AstraZeneca របស់អង់គ្លេសកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងដល់តំបន់អឺរ៉ុបចំនួន៦០ភាគរយនៅត្រីមាសដំបូងឆ្នាំនេះ

ប៊ែលហ្ស៊ិក៖ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា បរិមាណនៃការផ្គត់ផ្គង់វ៉ាក់សំាង នឹងមិនអាចបំពេញតាមតម្រូវការ ដែលគ្រោងទុកនោះទេ ពីព្រោះតែបញ្ហានៃការកាត់បន្ថយការផលិតនៅឯរោងចក្រមួយ នៃចង្វាក់ផលិត កម្មរបស់អឺរ៉ុប ។ យ៉ាងណាមិញ អ្នកនាំពាក្យដដែលនេះ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតនោះទេ ខណៈការប្រកាសនេះ បានកើតមានឡើងក្រោយក្រុមហ៊ុន ភីហ្វីហ្សឺ និង បាយអូអិនធិច ក៏បានប្រកាសពីការកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេជាបណ្ដោះអាសន្ន ដល់ប្លុកមួយនេះផងដែរ បន្ទាប់ពីមានបញ្ហាក្នុងការផលិត ។ សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 របស់សហភាពអឺរ៉ុប ត្រូវប្រឈមមុខនឹងការរាំងស្ទះសាជាថ្មី ក្រោយក្រុមហ៊ុនអង់គ្លេស អាស្រ្តាហ្សេណេកា បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងដល់តំបន់អឺរ៉ុបរហូតដល់ទៅ៦០ភាគរយនៅត្រីមាសដំបូងក្នុងឆ្នាំ២០២១នេះ ដោយសារតែបញ្ហាផលិត ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៩៩លាននាក់ ក្នុងនោះស្លាប់ជាង២លាន១១ម៉ឺននាក់ និងជាសះស្បើយជិត៧១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៨លាន៧៤ម៉ឺន៨ពាន់៣១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១១ម៉ឺន៦ពាន់៤៣៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧០លាន៩២ម៉ឺន២៥០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៥លាន៣៩ម៉ឺន៤២នាក់ ស្លាប់ចំនួន៤២ម៉ឺន៤ពាន់១៧៧នាក់ និងជាសះស្បើយចំនួន១៥លាន២២ម៉ឺន២ពាន់៧១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៦៤ម៉ឺន៥៤៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់២២១នាក់ និងជាសះស្បើយ១០លាន៣០ម៉ឺន៨៣៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៧៥ម៉ឺន៥ពាន់១៣៣នាក់ ស្លាប់២១ម៉ឺន៥ពាន់២៩៩នាក់ និងជាសះស្បើយ៧លាន៥៩ម៉ឺន៤ពាន់៧៧១នាក់ ៕
-
អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរពលករ ១៣៥នាក់ ដែលត្រូវត្រទ្បប់ទៅគេដ្ឋានវិញ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ដឹកនាំកងកម្លាំងទាំង៣ស្ថាប័ន អញ្ជើញជួប សំណេះសំណាល និងជូនដំណើរពលករ១៣៥នាក់ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ក្រោយ បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ អភិបាលខេត្តបន្ទាយមានជ័យ ផ្តាំផ្ញើដល់បងប្អូនទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត និងត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានអាការៈមិនស្រួលត្រូវទាក់ទងទៅកាន់ ក្រុមគ្រូពេទ្យជាបន្ទាន់។ អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត ក៏បានអញ្ជើញចុះពិនិត្យ និងរៀបចំចាត់ចែងដឹកជញ្ជូនបងប្អូនពលករឲ្យបានត្រឡប់ទៅកាន់ លំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានាតាមរយៈរថយន្តដឹកជញ្ជូនកងទ័ព៕
-
លោកជំទាវ បាន ស្រីមុំ សំណេះសំណាល និងជូនដំណើរប្អូនស្រីជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន បន្ទាប់ពីបានជាសះស្បើយ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាល និងជូនដំណើរប្អូនស្រីជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយក្នុងពេលវេលានេះ ។ បើតាមរបាយការណ៌របស់ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ប្អូនៗពលករដែលទទួលការព្យាបាលនៅមណ្ដលចត្តាឡីស័កផ្ទះសំណាក់គ្រូប្រងៀននាពេលនេះ មានចំនួន១៣នាក់ និងបានជាសះស្បើយពីជម្ងឺកូវីង-១៩អស់ហើយ ។ នៅក្នុងការធ្វើចត្តាឡីស័កនិងព្យាបាល ក្រុមគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃបានធ្វើការអប់រំបព្ហាសុខភាពជាប្រចាំ ការពិនិត្យសុខភាពមានបាញ់អាល់កុលសំអាតដៃ ការពិនិត្យកំដៅ ការចែកម៉ាស់និងការយកសំណាកក្នុងម្នាក់យកពីរលើកដើម្បីស្វែងរកជម្ងឺកូវីដ១៩។ ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវបាន ស្រីមុំ បានពាំនាំយកនូវការអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្អូនស្រីនាពេលនេះផងដែរ ។ ក្នុងនាមលោកជំទាវផ្ទាល់ ក៏សូមសម្តែងនូវទឹកចិត្តត្រេកអរជាអនេកជាមួយប្អូនស្រីជាពលករ និងបានផ្តាំផ្ញើទៅប្អូនស្រីថា ទោះបីពេលនេះទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ប្រញាលទំនាក់ទំនងមកក្រុមគ្រូពេទ្យជំនាញភ្លាមៗ និងកុំភ្លេចញាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ។ លោកជំទាវអភិបាល បានបញ្ជាក់ប្រាប់ប្អូនៗជាពលករថា…
-
លោក ចូ បៃដិន បញ្ជាអោយពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ Covid-19

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបោះជំហ៊ាននភ្លាមៗ នៅក្នុងរយៈពេលមួយថ្ងៃនៃការឡើងកាន់តំណែង តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលថ្នាក់សហព័ន្ធ សម្រាប់ការប្រយុទ្ធប្រឆាំង COVID-19 ដោយលោកបានបង្កើនសកម្មភាពធ្វើតេស្តរកវីរុស និង ការចាក់វ៉ាក់សាំង ជាពិសេសការពង្រឹងការពាក់ម៉ាស ។ នៅក្នុងថ្ងៃដែលលោក បៃដិន ឈានជើងចូលសេតវិមានដំបូង លោកបានរិះគន់ថា កម្មវិធីចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក ដែលត្រូវបានដាក់ចេញដោយរដ្ឋបាលមុន គឺជាភាពបរាជ័យដ៏គួរអោយភ័យខ្លាច ។ លោកបន្ថែមថា អ្វីៗគ្រប់យ៉ាងនឹងវិវឌ្ឍកាន់តែអាក្រក់ មុននឹងស្ថានការណ៍អាចចាប់ផ្តើមប្រសើរឡើងវិញ ដោយលោកបានហៅរយៈពេល៩៩ថ្ងៃខាងមុខនេះថា ជាពេលវេលានៃការធ្វើសង្គ្រាម ។ សូមជម្រាបថា បទបញ្ជាប្រតិបត្តិរបស់លោក ចូ បៃដិន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះ នឹងបង្កើតឡើងនូវក្រុមប្រឹក្សាភិបាលធ្វើតេស្ត ដើម្បីបង្កើនសកម្មភាពធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងប្រទេស ជំរុញការផ្គត់ផ្គង់សម្ភារៈដែលខ្វះខាតកន្លងមក បង្កើតច្បាប់-បទដ្ឋាន សម្រាប់អ្នកដំណើរមកពីបរទេស និងការផ្តល់ធនធានដោយផ្ទាល់ទៅកាន់សហគមន៍ជនជាតិភាគតិច ដែលរងការវាយប្រហារធ្ងន់ធ្ងរ ដោយសារវីរុសនេះ ៕ប្រភព៖ Reuters