Category: Covid-19

  • ពលរដ្ឋខែ្មរជាង២០០នាក់ដែលកំពុងរងការលំបបាកដោយសារវិបត្តិជំងឺកូវីដ-១៩នៅប្រទេសថៃ បានទទួលអំនោយពីស្ថានទូតខ្មែរ

    ពលរដ្ឋខែ្មរជាង២០០នាក់ដែលកំពុងរងការលំបបាកដោយសារវិបត្តិជំងឺកូវីដ-១៩នៅប្រទេសថៃ បានទទួលអំនោយពីស្ថានទូតខ្មែរ

    តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃ២៦មករាឆ្នាំ២០២១ បានសហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតពលករ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ ត្រីខ ទឹកត្រី ប្រេងឆា អំបិល ម៉ាស់ ពងមាន់ និងទឹកសុទ្ធដល់ពលករខ្មែរធ្វើការសំណង់ រងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប្រមាណជាង ២០០នាក់ ស្ថិតនៅបរិវេណ Mega Bangna ដែលស្ថិតនៅព្រំប្រទល់រវាងស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន និងខណ្ឌបាងណា ទីក្រុងបាងកក។ យោងតាមព័ត៌មាន ប្រទេសថៃនៅថ្ងៃ២៦មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៥៩នាក់។ គិតមកដល់ថ្ងៃ២៦មករាឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងសរុបប្រមាណ១ម៉ឺន៤ពាន់៦៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១ម៉ឺន៨៩២នាក់ , កំពុងសម្រាកព្យាបាល ៣ពាន់៦៧៩នាក់ និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៧៥នាក់៕កឹម ទៀង

  • ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ និងមានអ្នកជាសះឡើយចំនួន ១១នាក់

    ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ និងមានអ្នកជាសះឡើយចំនួន ១១នាក់

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃ២៧ មករា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកជាសះស្បើយទាំង១១នាក់នោះ គឺជាពលករដែលបានធ្វើដំណើរមកពីប្រទេសថៃ។ យោងតាមក្រសួងសុខាភិបាល គិតមកដល់ថ្ងៃ២៧មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤២៣នាក់ និងនៅសល់៣៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ប្រកាសកាត់បៀវត្សរយៈពេល៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

    ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ប្រកាសកាត់បៀវត្សរយៈពេល៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕

  • ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង អំពាវនាវកុំឱ្យប្រទេសអ្នកមានទិញស្តុក វ៉ាក់សាំងកូវីដ-១៩

    ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង អំពាវនាវកុំឱ្យប្រទេសអ្នកមានទិញស្តុក វ៉ាក់សាំងកូវីដ-១៩

    អាហ្វ្រិកខាងត្បូង៖ លោក សៃរិល រ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអំពាវនាវឱ្យប្រទេសអ្នកមានចៀសវាងការទិញវ៉ាក់សាំងស្តុកទុក ដែលគួរតែចែក វ៉ាក់សាំងកូវីដ-១៩នេះ ឱ្យបានស្មើៗគ្នា។ ប្រទេសអ្នកមានបានបញ្ជាទិញដោយកក់ប្រាក់ទុកមុន មានបរិមាណច្រើនណាស់ ដែលមានប្រទេសខ្លះ បានបញ្ជាទិញទុកដល់ ៤ដង់លើសពីសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងប្រទេសខ្លួនទៅទៀត លោក រ៉ាម៉ាហ្វូសា ថ្លែងយ៉ាងដូច្នេះថា អាហ្វ្រិកខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង ១ លាន ៤ សែននាក់ និងបាត់បង់ជីវិតជាង ៤ម៉ឺននាក់។ អាហ្វ្រិកខាងត្បូង បានសង្ឃឹមថានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន ៥សែនដូស នៅក្នុងខែមករា និងខែកុម្ភៈ ដែលផលិតដោយក្រុមហ៊ុន Astra Ceneca៕

  • ក្រសួងសុខាភិបាលថា នៅថ្ងៃនេះ គ្មានករណីឆ្លង​ជំងឺកូវីដ១៩ ថ្មីទេ ប៉ុន្តែ ករណីជាសះ​ស្បើយអ្នក​ជំងឺ១១​នាក់

    ក្រសួងសុខាភិបាលថា នៅថ្ងៃនេះ គ្មានករណីឆ្លង​ជំងឺកូវីដ១៩ ថ្មីទេ ប៉ុន្តែ ករណីជាសះ​ស្បើយអ្នក​ជំងឺ១១​នាក់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺ១១នាក់។ ករណីជាសះស្បើយសរុបចំនួន ១១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ រួមមាន៖ * ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ * បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ * បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ * ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ…

  • ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រកាសកាត់បៀវត្ស​រយៈពេល៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ-១៩

    ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រកាសកាត់បៀវត្ស​រយៈពេល៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ-១៩

    ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច  បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕

  • ​សហរដ្ឋអាមេរិក​ពន្យារពេល​អនុវត្ត​វិធានការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​ប្រេស៊ីល​ ​និង​អឺរ៉ុប​ ​រួម​ទាំង​អា​ហ្រ្វិ​ក​ខាងត្បូង​ ​ក្រោយ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​សហរដ្ឋអាមេរិក​ពន្យារពេល​អនុវត្ត​វិធានការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​ប្រេស៊ីល​ ​និង​អឺរ៉ុប​ ​រួម​ទាំង​អា​ហ្រ្វិ​ក​ខាងត្បូង​ ​ក្រោយ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ ​ដើម្បី​រារាំង​អ្នកដំណើរ​ដែល​ភាគច្រើន​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ ​ដែល​ថ្មីៗ​នេះ​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នោះ​ ​ពី​ការ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ ​ខណៈ​វិធានការ​នេះ​ ​នឹង​ចូលជាធរមាន​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​តទៅ​ ​។​ ​ក្រសួងសុខាភិបាល​អាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​លើកដំបូង​ ​ដែល​មាន​ប្រភព​នៅ​ប្រទេស​ប្រេស៊ីល​នោះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​លើ​ប្រជាជន​រស់នៅ​រដ្ឋ​មីនី​សូ​តា​ ​ដែល​ថ្មីៗ​នេះ​គាត់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រេស៊ីល​ ​។​ ​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ចេ​ន​ ​ផ្សា​គី​ ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព​័ត៌ ​មាន​ខ្លី​ថា​ ​ជាមួយនឹង​ការ​រីក​រាលដាល​នៃ​ជំងឺរាតត្បាត​កាន់តែ​អាក្រក់​ ​និង​ការ​ឆ្លង​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង​នៃ​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​នោះ​ ​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ដក​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួងការបរទេស​អាហ្វ្រិក​ខាងត្បូង​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ​ ​។​ គួរ​បញ្ជាក់​ថា​ ​បទបញ្ជា​របស់​លោក​ ​បៃ​ដិ​ន​ ​ក៏​កំណត់​ឡើងវិញ​នូវ​ការ​ហាមឃាត់​ការ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​បាន​កំណត់​នឹង​ផុត​សុពលភាព​នៅ​ថ្ងៃអង្គារ​នេះ​ផង​ដែរ​ ​លើ​អ្នកដំណើរ​មិនមែន​ជនជាតិ​អាមេរិក​ទាំងអស់​ ​ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រេស៊ីល​ ​ចក្រភពអង់គ្លេស​ ​អៀ​រ​ឡង់​ ​និង​ប្រទេស​ចំនួន​២​៦​នៅ​អឺរ៉ុប​ ​៕​ ​ប្រភព​៖​ ​A​F​P​

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍។

  • សម្ដេចតេជោប្រកាសបន្តបរិច្ចាគថវិកាជាង៦៣លានរៀលបន្ថែមដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩

    សម្ដេចតេជោប្រកាសបន្តបរិច្ចាគថវិកាជាង៦៣លានរៀលបន្ថែមដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩

    យោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ២៦មករាឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងឆ្នាំកន្លងមកសម្ដេចបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាលដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ។ សម្ដេចបានបន្តថា បៀវត្សរបស់សម្ដេច១០លានរៀលខែត្រូវបង់ពន្ធ៩១ម៉ឺនរៀលក្នុង១ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩លាន៩សែនរៀលក្នុង១ខែសរុប៧ខែចំនួន៦៣លាន៦សែន៣ម៉ឺន៩ពាន់រៀល។ សម្ដេចតេជោ បានបន្តថា អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជា ផង សម្ដេចប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ ជាមួយគ្នានោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយៈពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឲ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕កឹម ទៀង

  • ​ក្រុមហ៊ុន​​ ម៉ូឌែ​ណា​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី

    ​ក្រុមហ៊ុន​​ ម៉ូឌែ​ណា​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Modern​a​ ​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ការសិក្សា​របស់​មន្ទីរ​ពិសោធន៍​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​នឹង​នៅតែ​អាច​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ ​ដែល​មាន​ប្រភព​នៅ​អង់គ្លេស​ ​និង​ ​អាហ្វ្រិក​ខាងត្បូង​ ​។​ វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ឬ​មាន​លេខ​កូត​សម្គាល់​ B.1.1.7 ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​មាន​សមត្ថភាព​ចម្លង​ជំងឺ​បាន​យ៉ាង​ឆាប់រហ័ស​ ​ពោល​គឺ​៧​០​ភាគរយ​លើស​វី​រុ​ស​ ​CO​V​I​D​-19 ​បច្ចុប្បន្ន​ ​ហើយ​កុមារ​អាច​នឹង​ប្រឈម​មុខ​នូវ​ការ​ឆ្លង​វី​រុ​ស​ទម្រង់​ថ្មី​នេះ​ខ្ពស់​ជាងគេ​ ​។​ បើ​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​អាមេរិក​ ​Modern​a​ ​លោក​ ​Step​h​an​e​ ​Ban​c​e​l​ ​យើង​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ទិន្នន័យ​ថ្មី​ទាំងនេះ​ ​ដែល​ជួយ​ពង្រឹង​ទំនុក​ចិត្ត​របស់យើង​ថា​ ​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​គួរតែ​អាច​ប្រឆាំង​នឹង​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែល​ទើប​តែ​រក​ឃើញ​ថ្មីៗ​នេះ​ ​៕​ ​ប្រភព​៖​R​e​u​t​e​rs