Category: Covid-19

  • ព័ត៌មានមកពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី

    ព័ត៌មានមកពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី

    ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន០៦នាក់ និងទារិកា០១នាក់ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្ត ហោះ អាកាសចរណ៍សឹង្ហបូរីលេខ SQ5008 នៅថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣៥នាទី ល្ងាច។ ស្ថានទូតបានជួយរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំង បានចាត់ មន្រ្តី ជូនពលករ ពលការិនី និងទារិកាខាងលើ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផងដែរ៕

  • កម្ពុជា នឹងមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូស, ១១លានដូសជាជំនួយ

    កម្ពុជា នឹងមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូស, ១១លានដូសជាជំនួយ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច វង្ស៉ី វិស្សុត ថ្លែងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។ សន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក វង្ស៉ី វិស្សុត អះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូង តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។ ៩លានដូសទៀត លោក វង្ស៉ី វិស្សុត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារ។ លោក វង្ស៉ី វិស្សុត អះអាងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែយន្តការចាក់វ៉ាក់សាំង អាចនឹងមានល្បឿនលឿន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ គូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ជាយុទ្ធសាស្ត្រមួយសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញ…

  • ​សហភាព​អ៊ឺរ៉ុ​ប​ព្រមាន​រឹត​បន្តឹង​ច្បាប់​លើ​ការនាំចេញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំ​ពេល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca

    ​សហភាព​អ៊ឺរ៉ុ​ប​ព្រមាន​រឹត​បន្តឹង​ច្បាប់​លើ​ការនាំចេញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំ​ពេល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca

    ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​សហភាព​អ៊ឺរ៉ុ​ប​ព្រមាន​ថា​ ​ខ្លួន​នឹង​រឹត​បន្តឹង​ច្បាប់​លើ​ការនាំចេញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំ​ពេល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជុំវិញ​ការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​តាម​ការ​គ្រោងទុក​ ​ទៅ​អោយ​ប្លុក​ដែល​មាន​សមាជិក​២​៧​ប្រទេស​មួយ​នេះ​ ​។​ ស្នងការ​សុខាភិបាល​សហភាព​អឺរ៉ុប​លោកស្រី​ ស្តេឡា ​គី​រៀឃី​ដ​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​កិច្ចពិភាក្សា​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ជាមួយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​បាន​បង្ហាញ​លទ្ធផល​មិន​ពេញចិត្ត​ ​ដោយសារ​ការ​ខ្វះ​ភាព​ច្បាស់លាស់​ ​និង​ការ​ពន្យល់​មិន​គ្រប់គ្រាន់​ ​។​ ​លោកស្រី​ ​គី​រៀឃី​ដ​ ​បន្ថែម​ថា​ ​សហភាព​អឺរ៉ុប​បាន​ស្នើសុំ​ផែនការ​លម្អិត​អំពី​ការចែក​ចាយ​វ៉ាក់សាំង​ ​ហើយ​កិច្ចប្រជុំ​បន្ទាប់​ជាមួយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​ ​លោកស្រី​បាន​សង្កត់ធ្ងន់​ថា​ ​សហភាព​អឺរ៉ុប​នឹង​ចាត់វិធានការ​ណាមួយ​ ​ដែល​ចាំបាច់​ ​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ ​។​ សូម​ជម្រាប​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ ​បាន​ប្រាប់​ទៅកាន់​សហភាព​អឺរ៉ុប​ថា​ ​ខ្លួន​ខកខាន​ចំពោះ​គោលដៅ​ផ្គត់ផ្គង់​របស់​ខ្លួន​ ​ដោយសារតែ​បញ្ហា​ផលិតកម្ម​ ​ខណៈ​អឺរ៉ុប​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការចែក​ចាយ​យឺតយ៉ាវ​នូវ​វ៉ាក់សាំង​ដែល​ខ្លួន​ទិញ​ក្នុងនាម​រដ្ឋ​ជា​សមាជិក​ទាំងអស់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ក្រុមហ៊ុន​ ​Modern​a​ ​នឹង​ប្រគល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​អោយ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១

    ក្រុមហ៊ុន​ ​Modern​a​ ​នឹង​ប្រគល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​អោយ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​វិទ្យា​សា​ស្រ្ត​អាមេរិក​ ម៉ូឌែ​ណា​ ​កំពុង​ដំណើរការ​រៀបចំ​ដើម្បី​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ខ្លួន​ប្រមាណ​១​០​០​លាន​ដូ​ស​ឲ្យទៅ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ឆ្នាំ​២​០​២​១​នេះ​ ​ជាមួយនឹង​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ជា​ចំនួន​សរុប​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​សហរដ្ឋអាមេរិក​នៅ​ដំណាច់​៣​ខែ​បន្ទាប់​ ​។ ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រមាណ​៣​០​,​៤​លាន​ដូ​ស​ហើយ​គិត​រហូត​មកដល់ពេលនេះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋអាមេរិក​ ​។​ ​ក្រុម​ហុ​ន​ ម៉ូឌែ​ណា​ ​ក៏​បានឲ្យ​ដឹង​កាលពីដើម​ខែ​នេះ​ដែរ​ថា​ ​ខ្លួន​នឹង​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ប្រមាណ​៦​០​០​លាន​ដូ​ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​កើន​ឡើង​១​០​០​លាន​ដូ​ស​ពី​ការ​ព្យាករណ៍​កាលពី​ពេលមុន​ ​។​ ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ក៏​បន្ថែម​ទៀត​ថា​ ​ខ្លួន​នឹង​បន្ត​ការ​វិនិយោគ​ ​និង​បន្ថែម​បុគ្គលិក​ ​ដើម្បី​បង្កើន​សមត្ថភាព​ ​ផលិត​វ៉ាក់សាំង​អោយ​បាន​១​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ហ្វីលីពីន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ក្នុង​សហគមន៍

    ​ហ្វីលីពីន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ក្នុង​សហគមន៍

    ​ហ្វីលីពីន​៖​ ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​អះអាង​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​នៃ​វី​រុ​ស​អង់គ្លេស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី​ ​ដែល​ឆ្លង​ខ្លាំង​ជាង​មេរោគ​កូរ៉ូ​ណា​ទៅទៀត​ ​។​ អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​លោកស្រី​ ​ម៉ា​រៀ រ៉ូ​សារី​អូ​ វើហ្សេ ​បាន​ប្រាប់​សារ​ព័ត៌មាន​ ​AN​C ​ថា​ ​ឥឡូវនេះ​ ​យើង​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ដែល​បុគ្គល​មាន​ផ្ទុក​វី​រុ​ស​ទម្រង់​ថ្មី​បាន​ចម្លង​ដល់​សហគមន៍​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​។​ ​បើ​តាម​ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​វី​រុ​ស​ B117 ​បាន​រីក​រាលដាល​ក្នុងចំណោម​មនុស្ស​ចំនួន​១​២​នាក់​នៅ​ខេត្ត​ B​onto​c ​ភាគ​ខាងជើង​ ​។​ ​ករណី​ដំបូង​នៃ​វី​រុ​ស​អង់គ្លេស​នេះ​ ​ត្រូវ​បាន​រក​ឃើញ​លើ​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អា​រ៉ាប់​រួម​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពិភពលោក​កំពុង​ព្យាយាម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ B117 ​ថ្វីបើ​មាន​បម្រាម​ធ្វើដំណើរ​, ​ការ​បិទ​ទីតាំង​ ​និង​វិធានការ​រឹត​បន្តឹង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក៏ដោយ​ ​ចំ​ពេល​មានការ​ព្រួយបារម្ភ​ថា​ ​វា​មិន​ត្រឹមតែ​ឆ្លង​ខ្លាំង​ជាង​ជំងឺ​ ​Co​v​i​d​-19 ​ទេ​ ​ប៉ុន្តែ​វាក​៏​សម្លាប់​មនុស្សសាហាវ​ជាង​ ​Co​v​i​d​-19 ​ផង​ដែរ​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ​ថៃ​មាន​ផែនការ​ចាក់​វ៉ា​ក​សាំង​ ​Co​v​i​d​-19 ​ថ្នាក់​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ខាងមុខ​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​សុខាភិបាល​ ​និង​បុគ្គលិក​ជួរមុខ

    ​ថៃ​មាន​ផែនការ​ចាក់​វ៉ា​ក​សាំង​ ​Co​v​i​d​-19 ​ថ្នាក់​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ខាងមុខ​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​សុខាភិបាល​ ​និង​បុគ្គលិក​ជួរមុខ

    ​ថៃ​៖​ ​ថៃ​មាន​ផែនការ​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ថ្នាក់​ជាតិ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ខាងមុខនេះ​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គលិក​សុខាភិបាល​ ​និង​បុគ្គលិក​ជួរមុខ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ ​។​ ​រដ្ឋលេខាធិការ​អ​ចិន្ត្រៃយ៍​នៃ​សុខភាព​សាធារណៈ​ថៃ​លោក​ គៀ​ធី​ភូមិ​ ​វង្ស​ក្រា​ជី​ត​ ​បាន​បញ្ជាក់​ថា​ ​ដោយសារ​ភាព​អាច​ទទួល​បាន​នូវ​វ៉ាក់សាំង​នៅតែ​មាន​ក​ម្រិ​ត​នោះ​ ​ក្រុម​គោលដៅ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ ​នឹង​ត្រូវ​ចាក់​ក្នុង​អំឡុង​ពេល​ដំណាក់កាល​ដំបូង​ ​ក្នុងចំណោម​ផែនការ​ចាក់​វ៉ាក់សាំង​បី​ដំណាក់កាល​ ​។​ ​សូម​រំលឹក​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​ប្រទេស​ថៃ​បាន​អនុម័ត​អោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ទទួល​បាន​ចំនួន​៥​ម៉ឺន​ដូ​ស​នៅ​ខែក្រោយ​ពី​ក្រុមហ៊ុន​អង់គ្លេស​-ស៊ុ​យ​អ៊ែ​ត​មួយ​នេះ​។​ ​ថៃ​ក៏​នឹង​ទទួល​បាន​ ​វ៉ាក់សាំង​ចំនួន​២​០​ម៉ឺន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​៣​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជិត​៧​៣​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​០​លាន​៨​២​ម៉ឺន​៦​ពាន់​៦​៨​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​១​៦​ម៉ឺន​៧​ពាន់​៩​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​២​លាន​៨​៤​ម៉ឺន​២​ពាន់​៥​១​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៦​លាន​១​ម៉ឺន​១​ពាន់​២​២​២​នាក់​ ​ស្លាប់​ចំនួន​៤​៣​ម៉ឺន​៥​ពាន់​៤​៥​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៥​លាន​៧​៦​ម៉ឺន​៧​ពាន់​៤​១​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៦​៩​ម៉ឺន​២​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៧​៥​១​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៥​ម៉ឺន​៩​ពាន់​៣​០​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​៩​៣​ម៉ឺន​៦​ពាន់​៥​៩​០​នាក់​ ​ស្លាប់​២​១​ម៉ឺន​៨​ពាន់​៩​១​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៧​៩​ម៉ឺន​៨​ពាន់​៦​៥​៥​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • រដ្ឋលេខាធិការក្រសួងកសិកម្ម បរិច្ចាគប្រាក់បៀវត្ស ៥០ម៉ឺនរៀលក្នុង១ខែ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល

    រដ្ឋលេខាធិការក្រសួងកសិកម្ម បរិច្ចាគប្រាក់បៀវត្ស ៥០ម៉ឺនរៀលក្នុង១ខែ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ខែ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំហានទី២។ ការប្រកាសបរិច្ចាគ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕

  • អភិបាលរាជធានីភ្នំពេញ បរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ខែ ជូនក្រសួងសុខាភិបាល

    អភិបាលរាជធានីភ្នំពេញ បរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ខែ ជូនក្រសួងសុខាភិបាល

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ខែ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំហានទី២។ ការប្រកាសបរិច្ចាគ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕

  • បញ្ជីឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

    បញ្ជីឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

    បញ្ជីឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បរិច្ចាគថវិកាបៀរវត្សរបស់ខ្លួនដោយស្ម័គ្រចិត្ត និងដោយសុទ្ធចិត្តក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។