-
ស្ថានទូតកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសវៀតណាមប្រុងប្រយ័ត្ន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៨៤ករណីក្នុងខេត្តចំនួន២

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃ២៩មករាឆ្នាំ២០២១ អំពាវនាវនិស្សិត សិក្ខាកាមនគរបាល-យោធា និង ប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមានក្នុងប្រទេសវៀតណាម ត្រូវអនុវត្តវិធានការការពារសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងខេត្តចំនួន២។ យោងតាមសារព័ត៌មានវៀតណាម Vietnam News ចុះផ្សាយនៅថ្ងៃសទី២៩មករាឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានរកឃើញនូវបណ្ដុះនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន៨៤ករណី នៅក្នុងខេត្ត Hai Duong និងខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀរណាម បានបញ្ជាឲ្យបិទក្រុង Chi Linh និងអាកាសយានដ្ឋាន Van Don រយៈពេល២១ថ្ងៃ។ ប្រជាជនក្នុងស្រុកត្រូវបានស្នើឲ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែអាចចេញពីផ្ទះសម្រាប់តម្រូវការចាំបាច់ ដូចជាទិញអាហារ ថ្នាំសង្កូវ ឬករណីសង្គ្រោះបន្ទាន់ ព្រមទាំងទៅធ្វើការងារនៅតាមភ្នាក់ងារ រោងចក្រ សហគ្រាស និងសេវាកម្មដែលចាំបាច់ និងដែលមិនត្រូវបានបិទ។ នៅតាមទីសាធារណៈ ការជួបជុំមនុស្សលើសពី២នាក់ ត្រូវបានហាមឃាត់ និងរក្សាចម្ងាយ២ម៉ែត្រពីគ្នា។ សាលារៀន កន្លែងកម្សាន្ត និងអាជីវកម្មមិនចាំបាច់ទាំងអស់ត្រូវបិទទ្វារ។ សេវាដឹកជញ្ជូនសាធារណៈចេញពីទីក្រុង Chi…
-
ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយម៉ាស់ចំនួន ១.៤៣២.៥០០ម៉ាស់ ជូនដល់ក្រសួងការបរទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា ក្នុងចំណោមម៉ាស់ជាង ១នេះរួមមាន៖១/ Protective Mask ចំនួន ៤៥០.០០០ម៉ាស់២/ Surgical Mask ចំនួន ៩០០.០០០ម៉ាស់៣/ Single-use Medical Face Mask ចំនួន ៨២.៥០០ ម៉ាស់ម៉ាស់ទាំងអស់ មានតម្លៃសរុបចំនួន ៧១៥.២០៨ ដុល្លារអាមេរិក ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ កាយវិការនេះគឺជាការចូលរួមចំណែក ជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន ដែលបាននឹងកំពុងរីកចំរើនលើគ្រប់វិស័យ ។ តាងនាមអោយរាជរដ្ឋាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងជីណាន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានផ្តល់អំណោយទាំងនេះ និងអរគុណដល់ ក្រសួងការបរទេសចិនដែលបានជួយ សម្របសម្រួលឯកសារពាក់ព័ន្ធដើម្បីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ ៕សួង ពិសិដ្ឋ
-
អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបញ្ជាក់ថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មីនៅចក្រភពអង់គ្លេស

អាមេរិក៖ អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ទូរទស្សន៍ BBC លោក Fergus Walsh បាននិយាយថា វ៉ាក់សាំង Novavax គឺជាវ៉ាក់សាំងដំបូងគេបង្អស់ដែលបង្ហាញ ប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី ដែលត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេស ។ ពាក់ព័ន្ធនឹងការអះអាងខាងលើនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានស្វាគមន៍ចំពោះ “ដំណឹងល្អ” នេះ ហើយថា និយតករឱសថរបស់អង់គ្លេសនឹងវាយតម្លៃវ៉ាក់សាំងនេះ ។ វ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មីនេះ បានបង្ហាញប្រសិទ្ធភាពរហូតដល់៨៩.៣ភាគរយ ក្នុងការសាកល្បងខ្នាតធំនៅអង់គ្លេស ខណ់វាត្រូវបានធ្វើតេស្តលើមនុស្សជាង១ម៉ឺន៥ពាន់នាក់ ដែលមានអាយុចន្លោះពី១៨ដល់៨៤ឆ្នាំ ។ សូមបញ្ជាក់ថា Novavax គឺជាវ៉ាក់សាំងទី២ហើយ ដែលបានចូលរួមការសាកល្បងទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេស ខណៈវ៉ាក់សាំងមួយទៀតត្រូវបានបង្កើតឡើងដោយសកលវិទ្យាល័យ Oxford ៕ ប្រភព៖ BBC
-
ប្រជាជនសិង្ហបុរីជាង១១ម៉ឺន៣ពាន់នាក់ទទួលការចាក់វ៉ាក់សាំង Covid-19 សម្រាប់ដូសដំបូង និងជាង៥០នាក់ទៀតបញ្ចប់ការចាក់ដូសទី២រួចរាល់ហើយ

សិង្ហបុរី៖ បុគ្គលជាង១១ម៉ឺន៣ពាន់នាក់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នូវដូសដំបូងបានរួចរាល់ ខណៈបុគ្គលជាង៥០នាក់ផ្សេងទៀតបានទទួលការចាក់វ៉ាក់សាំងនូវដូសទី២ ដោយបានបញ្ចប់ការទទួលចាក់វ៉ាក់សាំងពេញលេញ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងសុខាភិបាលសិង្ហបុរី ។ ក្រសួងសុខាភិបាលសិង្ហបុរី បានលើកឡើងថា ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ គ្លីនិកទាំង២០នៅទូទាំងប្រទេស នឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងថា ចំនួនមនុស្សអាចនឹងកើនឡើងច្រើននៅសប្តាហ៍បន្ទាប់ ខណៈដែលប្រតិបត្តិការចាក់វ៉ាក់សាំងកំពុងបន្តយ៉ាងសកម្ម ។ ទន្ទឹមគ្នា មន្ទីរពហុព្យាបាល និងគ្លីនិកត្រៀមបង្ការសុខភាពសាធារណៈ (PHPCs) ក៏នឹងក្លាយជាកន្លែងបម្រើការ សម្រាប់ការចាក់វ៉ាក់សាំងផងដែរ ខណៈនៅពេលបច្ចុប្បន្នមនុស្សវ័យចំណាស់ អាចទៅទទួលចាក់វ៉ាក់សាំងនៅមន្ទីពហុព្យាបាលចំនួន០៩ និង PHPCs ចំនួន២១កន្លែង ៕ ប្រភព៖ CNA
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ចំនួន០៩នាក់ទៀត ខណៈបញ្ជាអោយធ្វើចត្តាឡីស័ក២១ថ្ងៃ ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍

វៀតណាម៖ វៀតណាម នៅថ្ងៃសុក្រនេះ បានកត់ត្រាពីអ្នកឆ្លង COVID-19 ថ្មីៗចំនួន០៩ករណីថ្មីបន្ថែមទៀត ដែលជាការផ្ទុះឡើងជាលើកដំបូងឡើងវិញ ដែលមិនធ្លាប់មានអស់រយៈពេលជិត២ខែ និងបានឆ្លងរាលដាលដល់ទីក្រុងហាណូយ ជាទីកំពុងធ្វើមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម ។ បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មួយករណីត្រូវបានរកឃើញនៅទីក្រុងហាណូយ ខណៈ០៨ករណីទៀតត្រូវបានរកឃើញនៅជិតទីក្រុង ហៃហ្វុង ខេត្ត ហៃឌុង ខេត្ត ក្វាងនិញ និងខេត្ត បាក់ និញ ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុងការផ្ទុះឡើង ដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កើនឡើងដល់៩៣ករណី ។ បច្ចុប្បន្នវៀតណាមបានបង្កើនរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃមក២១ថ្ងៃ បន្ទាប់ពីការផ្ទុះកូវីដ១៩ក្នុងសហគមន៍ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក ក៏បានបញ្ជាអោយអ្នកជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងចុងក្រោយនេះ ធ្វើចត្តាឡីស័ក២១ថ្ងៃជំនួសអោយ១៤ថ្ងៃដូចសព្វមួយដង ។ វិធានការតឹងរឹងជាងមុននេះ ត្រូវបានប្រកាន់យកដោយសារវៀតណាមកំពុងរងការវាយប្រហារពីវីរុសកូរ៉ូណាប្រភេទថ្មីដូចនៅអង់គ្លេស ដែលឆ្លងលឿន និងអាចសម្លាប់មនុស្សខ្លាំងជាងមុន ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០២លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០២លាន៣ម៉ឺន៦ពាន់៤៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២០ម៉ឺន៩៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៣លាន៨៦ម៉ឺន៥ពាន់៧៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៣៣ម៉ឺន៨ពាន់៦០៧នាក់ ស្លាប់ចំនួន៤៤ម៉ឺន៣ពាន់៧៦៩នាក់ និងជាសះស្បើយចំនួន១៦លាន៧ម៉ឺន១២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧២ម៉ឺន៩៧១នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៤៧នាក់ និងជាសះស្បើយ១០លាន៣៩ម៉ឺន៣ពាន់១៦២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៦ម៉ឺន៧៨៦នាក់ ស្លាប់២២ម៉ឺន១ពាន់៦៧៦នាក់ និងជាសះស្បើយ៧លាន៩២ម៉ឺន៣ពាន់៧៩៤នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ និងជាសះស្បើយ១០នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៩មករាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៨មករាគេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩លើមនុស្ស២នាក់ ដែលម្នាក់ជាពលករធ្វើដំណើរចូលមកពីប្រទេសថៃ និងម្នាក់ទៀតធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង។ ពួកគេកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍ក៏បានឲ្យដឹងថា នៅថ្ងៃ២៨មករា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១០នាក់ ក្នុងនោះ៨នាក់ជាអ្នកដំណើរមកពីប្រទេសថៃ ម្នាក់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ គិតមកដល់ថ្ងៃ២៩មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៤៦៣នាក់ បានជាសះស្បើយ៤៣៨នាក់ និងនៅសល់២៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
-
បញ្ជីរាយនាមថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាតចូលរួមបិច្ចាកប្រាកបៀវត្សជូនក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ-១៩

-
មីយ៉ាន់ម៉ាចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ទូទាំងប្រទេស ដោយផ្តល់អាទិភាពដំបូងដល់បុគ្គលិកសុខាភិបាល (Video)

មីយ៉ាន់ម៉ា៖ មីយ៉ាន់ម៉ាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៅថ្ងៃពុធនេះ ដោយបុគ្គលិកសុខាភិបាលបានក្លាយជាមនុស្សដំបូងគេ ដែលបានចាក់វ៉ាក់សាំង ពោលគឺរយៈពេល០៥ថ្ងៃ បន្ទាប់ពីវ៉ាក់សាំងដំបូងត្រូវបានចែកចាយពីប្រទេសឥណ្ឌា ។ ឥណ្ឌាដែលផលិតវ៉ាក់សាំងក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន Oxford-AstraZeneca បានបរិច្ចាគចំនួន១.៥លានដូសដល់មីយ៉ាន់ម៉ា ដែលគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជន៧ម៉ឺន៥ពាន់នាក់ ។ បុគ្គលិកសុខាភិបាលប្រមាណ១០០នាក់បានទទួលការចាក់វ៉ាក់សាំង នៅថ្ងៃពុធម្សិលមិញ នៅឯមជ្ឈមណ្ឌលព្យាបាល អាយ៉េយ៉ាវ៉ាឌី កូវីដ១៩ ក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ។ ទន្ទឹមគ្នានេះ ទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ក៏ត្រូវបានរំពឹងថា នឹងទទួលការចាក់វ៉ាក់សាំងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងកូវីដ១៩សរុប១៣ម៉ឺន៨ពាន់៨០២ករណី ក្នុងនោះមានអ្នកស្លាប់៣ពាន់៨៩នាក់ និងអ្នកជាសះស្បើយឡើងវិញ១២ម៉ឺន៣ពាន់១៧០នាក់ ៕ ប្រភព៖ ស៊ីនហួរ
-
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បរិច្ចាគ ប្រាក់ បៀវត្ស រយៈពេល៧ខែ ជូនក្រសួងសុខាភិបាល

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សចំនួន ៧ខែ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលសរុបទាំងអស់ចំនួន ៤៨,៣៦០,២០០រៀល ដោយគិតចាប់ពីខែកុម្ភៈ រហូតដល់ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំហានទី២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀត គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារ ប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕