Category: Covid-19

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៤​លាន​៩​០​ម៉ឺន​៧​ពាន់​១​៧​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​៧​ម៉ឺន​៨​ពាន់​៥​៣​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៦​លាន​៦​៣​ម៉ឺន​៣​ពាន់​១​៣​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​១​៥​ម៉ឺន​៤​៥​៧​នាក់​ ​ស្លាប់​ចំនួន​៤​៦​ម៉ឺន​១​ពាន់​៩​៣​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៦​លាន​៩​០​ម៉ឺន​៦​ពាន់​៧​៧​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​៩​ម៉ឺន​១​ពាន់​១​២​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៧​៤​២​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៧​ម៉ឺន​៩​ពាន់​៥​០​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៣​៣​ម៉ឺន​៩​ពាន់​៩​២​១​នាក់​ ​ស្លាប់​២​២​ម៉ឺន​៧​ពាន់​៥​៩​២​នាក់​ ​និង​ជាសះស្បើយ​៨​លាន​២​៣​ម៉ឺន​៦​ពាន់​៨​៦​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • រកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ ម្នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន៤នាក់

    រកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ ម្នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន៤នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ទៀត ជាអ្នកដំណើរមកពីប្រទេសគុយវ៉ែត និងមានអ្នកជាសះស្បើយចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប៤៦៧ នាក់, អ្នកជាសះស្បើយ ចំនួន៤៥១ នាក់ និងនៅសល់អ្នកកំពុងព្យាបាលចំនួន១៦ នាក់៕

  • ពលករខ្មែរប្រមាណ១៣០នាក់ ជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសថៃ បានទទួលអំណោយពីស្ថានទូតខ្មែរ

    ពលករខ្មែរប្រមាណ១៣០នាក់ ជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសថៃ បានទទួលអំណោយពីស្ថានទូតខ្មែរ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ សហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិនិងគុណភាពជីវិតពលករ(LPN) និងអាជ្ញាធរមូលដ្ឋាន ចុះចែកអំណោយដល់ពលករខ្មែរប្រមាណ១៣០នាក់ ជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅសយឆានមឿង ទីក្រុងបាងកកប្រទេសថៃ។ ការចុះចែកអំណោយនោះ ត្រូវស្ថានទូតបញ្ជាក់ថា ប្រកាន់ភ្ជាប់នូវការរក្សាគម្លាតក្នុងសង្គម ពាក់ម៉ាស លាងសម្អាតដៃដោយជែលអាល់កុល និងវិធានការនានារបស់សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ១៩។ ពលករខ្មែរទាំងនោះ បង្ហាញសេចក្ដីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណស្ថានទូតដែលតែងតែយកចិត្តទុកដាក់ចំពោះពលករខ្មែរនៅប្រទេសថៃ៕កឹម ទៀង

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៤​លាន​៣​៩​ម៉ឺន​១​ពាន់​១​៨​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​៦​ម៉ឺន​២​ពាន់​៧​៣​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៦​លាន​២​៤​ម៉ឺន​៦​ពាន់​៥​៤​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​២​ម៉ឺន​៧​ពាន់​៣​៤​៧​នាក់​ ​ស្លាប់​ចំនួន​៤​៥​ម៉ឺន​៧​ពាន់​៨​៥​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៦​លាន​៧​៥​ម៉ឺន​៤​២​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​៧​ម៉ឺន​៨​ពាន់​២​០​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៦​៣​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៦​ម៉ឺន​១​ពាន់​៧​០​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​២​៨​ម៉ឺន​៦​ពាន់​២​៥​៦​នាក់​ ​ស្លាប់​២​២​ម៉ឺន​៦​ពាន់​៣​៨​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​១​៦​ម៉ឺន​៩​២​៩​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០៣នាក់

    ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០៣នាក់

    ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០៣នាក់។

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៥​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៥​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៣​លាន​៩​៣​ម៉ឺន​១​ពាន់​៤​៩​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​៤​ម៉ឺន​៧​ពាន់​៧​១​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៥​លាន​៧​៣​ម៉ឺន​២​៤​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៦​លាន​៩​១​ម៉ឺន​១​ពាន់​៣​៧​៥​នាក់​ ​ស្លាប់​ចំនួន​៤​៥​ម៉ឺន​៤​ពាន់​២​១​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៦​លាន​៦​២​ម៉ឺន​៩​ពាន់​៥​៣​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​៦​ម៉ឺន​៧​ពាន់​២​០​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៥​២​២​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៤​ម៉ឺន​៧​ពាន់​៤​៥​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​២​២​ម៉ឺន​១​៦​នាក់​ ​ស្លាប់​២​២​ម៉ឺន​៥​ពាន់​១​៤​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៧​ម៉ឺន​៧​ពាន់​៩​៦​៧​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីបន្ថែមទៀតទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់

    ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីបន្ថែមទៀតទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១បានឲ្យដឹងថា អ្នកជាសះស្បើយនោះជាពលករបានធ្វើដំណើរមកពីប្រទេសថៃ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

  • អភិបាលស្រុកខ្សាច់កណ្តាលដឹកនាំកិច្ចប្រជុំពិនិត្យបូកសរុបការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងបរិបទសម័យកូវីដ-១៩

    អភិបាលស្រុកខ្សាច់កណ្តាលដឹកនាំកិច្ចប្រជុំពិនិត្យបូកសរុបការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងបរិបទសម័យកូវីដ-១៩

    កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២១ បានបើកកិច្ចប្រជុំ ពិនិត្យបូកសរុបការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីផ្ទៀងផ្ទាត់ និងតាមដាន រាយការណ៍ជូនថ្នាក់ថ្នាក់លើ ក្នុងបរិបទសម័យកូវីដ-១៩ ក្នុងឳកាសសនោះ លោក ប៊ុន ផេង មានប្រសាសន៍ថា «សូមអរគុណ ចំពោះ លោក-លោកស្រី មេឃុំ និងក្រុមការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលកន្លងទៅបានយកចិត្តទុកដាក់ខ្ពស់ ចុះពិនិត្យ ស្ថាភាពគ្រួសារជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ធ្វើមូលដ្ឋានឃុំរបស់ខ្លួន មិនមានបញ្ហាប្រឈមចំពោះកិច្ចការងារនេះ»។លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើថា ក្រុមការងារ ទាំងអស់ត្រូវបន្តពង្រឹង គុណភាពការងារអត្តសញ្ញាណគ្រួសារក្រីក្រ បន្ថែមទៀត។ ប៉ុន្តែត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យត្រឹមត្រូវ តាមការណែនាំរបស់ថ្នាក់លើ ជាពិសេស ក្រុមប្រឹក្សាឃុំ និងមន្ត្រីសម្ភាសន៍។ លោកបន្ថែមថា ទន្ទឹមនឹងរាល់បញ្ហាប្រឈម លើការប្រើប្រាស់ប័ណ្ណសមធម៌ ឃុំត្រូវរាយការណ៍មកការិយាល័យ ផែនការឃុំភ្លាម ដើម្បីផ្ដល់ប័ណ្ណលើកទី២ថ្មីជូនគាត់ ហើយបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹង ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំនេះ ត្រូវរាយការណ៍មកស្រុក ដើម្បីរកដំណោះស្រាយបន្ទាន់…

  • កម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ បន្តពង្រឹងនិងសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

    កម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ បន្តពង្រឹងនិងសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

    នៅថ្ងៃទី១កុម្ភៈឆ្នាំ២០២១ លោកវរសេនីយ៍ទោ អ៊ិន សារ៉ន នាយសេនាធិការរង កងពលតូចថ្មើរជើងលេខ៥១ ទទួលខុសត្រូវកម្លាំងអន្តរាគមន៍ទិសប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។ ក្នុងឱកាសចុះពិនិត្យនោះ លោកនាយសេនាធិការរងកងពល បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋលួចឆ្លងដែនដោយមិនបានធ្វើចត្តាឡីស័កដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់។ នាយសេនាធិការរង កងពលតូចថ្មើរជើងលេខ៥១ ក៏បានណែនាំឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែ សុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់៕កឹម ទៀង

  • អូស្ត្រាលីប្រកាសផ្ដល់ជំនួយ២៨លានដុល្លារដល់កម្ពុជាសម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    អូស្ត្រាលីប្រកាសផ្ដល់ជំនួយ២៨លានដុល្លារដល់កម្ពុជាសម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន៣៥លាន៧សសែនដុល្លារអូស្ត្រាលី ស្មើនឹងប្រមាណ២៨លានដុល្លារអាមេរិកសម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលីនោះ អាចនឹងចូលរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនកម្ពុជាប្រមាណ១លាន៥សែននាក់៕កឹម ទៀង