Category: Covid-19

  • សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌ មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពី ទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន

    សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌ មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពី ទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមចេញផ្សាយពីបណ្តាញសារព័ត៌មាន Fresh News។ វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ មានត្រឹម ៣០ម៉ឺនដូសសិន។ ក្រសួងសុខាភិបាលតាមរយៈ សេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៥ ខែកុម្ភៈ នេះ បានបញ្ជាក់ថា «រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១»។ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន…

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៧​លាន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៧​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៥​លាន​៩​២​ម៉ឺន​៥​៣​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៣​០​ម៉ឺន​៩​ពាន់​១​៥​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៧​លាន​៥​៥​ម៉ឺន​២​៣​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​៤​០​ម៉ឺន​៧​ពាន់​៣​២​៤​នាក់​ ​ស្លាប់​ចំនួន​៤​៧​ម៉ឺន​៧​០​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៧​លាន​១​៤​ម៉ឺន​៦​ពាន់​១​៦​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៨​១​ម៉ឺន​៥​ពាន់​២​២​២​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៩​៥​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៥​០​ម៉ឺន​៩​ពាន់​៧​៩​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៤​៤​ម៉ឺន​៩​ពាន់​៨​៨​នាក់​ ​ស្លាប់​២​៣​ម៉ឺន​១​២​៧​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៣​២​ម៉ឺន​៦​ពាន់​៧​៩​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • អភិបាលខេត្តកំពត ដាក់បទបញ្ជា រឹតបណ្តឹង និងចាត់​វិធានម៉ឺងម៉ាត់លើការ ទប់ស្កាត់ និងបង្ការការ​នាំចូលវីរុសកូវីដ-១៩

    អភិបាលខេត្តកំពត ដាក់បទបញ្ជា  រឹតបណ្តឹង និងចាត់​វិធានម៉ឺងម៉ាត់លើការ ទប់ស្កាត់ និងបង្ការការ​នាំចូលវីរុសកូវីដ-១៩

    កំពត៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត ដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរឈរជើងនៅតាមបណ្តាច្រកទ្វារជាប់ព្រំដែនកម្ពុជា-វៀតណាមទាំងអស់ ត្រូវរឹតបណ្តឹង និងចាត់វិធានម៉ឺងម៉ាត់លើការទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនដើម្បីអនុវត្តឲ្យបានដាច់ខាតតាមបទបញ្ជាដ៏មុតស្រួចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងប្រទេស។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានដាក់បទបញ្ជា ៖ ឲ្យសមត្ថកិច្ចមានវិធានការម៉ឺងម៉ាត់ និងទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជាចេញទៅប្រទេសវៀតណាម និងចំពោះប្រជាពលរដ្ឋខ្មែរវិលត្រលប់មកវិញ ព្រមទាំងប្រជាជនវៀតណាមចូលមកកម្ពុជាត្រូវធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។ លើសពីនេះទៀត ឯកឧត្តម បានដាក់បញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹងហាមឃាត់មិនឲ្យមានការលួចចេញចូលតាមបណ្តាច្រករបៀងទាំងអស់ ជាពិសេសព្រំដែនទឹកក៏ត្រូវមានវិធានការម៉ឺងម៉ាត់ផងដែរ។ រីឯរាល់ទំនិញចេញចូលត្រូវដំណើរការធម្មតា ប៉ុន្តែត្រូវត្រួតពិនិត្យ ឲ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕Sila Sarin

  • ខេត្តឧត្តរមានជ័យជាប់ព្រំដែថៃបើកកិច្ចប្រជុំពង្រឹងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    ខេត្តឧត្តរមានជ័យជាប់ព្រំដែថៃបើកកិច្ចប្រជុំពង្រឹងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    សម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២១ បានចេញបញ្ជាឲ្យអាជ្ញាខេត្ត ជាពិសេសខេត្តជាប់ព្រំដែនជាមួយថៃ និងវៀតណាម ត្រូវរឹតបណ្ដឹងការឆ្លងដែនរបស់ប្រជាជន និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវគ្រាដែលប្រទេសទាំងពីនោះ មានសេចក្ដីរាយការណ៍អំពីការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ទៅក្នុងសហគមន៍។ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្នុងទិសដៅពង្រឹងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ប្រធានស្នាក់ការត្រួតពិនិត្យច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាពទៀត។ នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោកបានណែនាំដល់អភិបាលរងខេត្ត ទទួលបន្ទុកតាមក្រុងស្រុកនិមួយៗ ត្រូវសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ទីរពាក់ព័ន្ធនានា យកចិត្តទុកដាក់តាមដាននៅតាមមណ្ឌលធ្វើចត្តាឡីស័កនៅច្រកទ្វារព្រំដែននានា ក្នុងទិសដៅមិនឲ្យនណាម្នាក់ឆ្លងកាត់ដោយ មិនបានត្រួតពិនិត្យនិងមិនបានធ្វើចត្តាឡីស័កនោះឡើយ។ លោកអភិបាលខេត្ត បានលើកឡើងដោយសុំការយោគយល់អធ្យាស្រ័យពីសិស្សានុសិស្ស ដែលរហូតមកដល់ថ្ងៃនេះមិនទាន់បានចូលរៀន ដោយសារសាលារៀនត្រូវបានយកទៅធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ លោកបានបន្តថា ក្នុងខេត្តឧត្តរមានជ័យ ក្រៅពីយកសាលារៀនធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក ពេលនេះខេត្តកំពុងរៀបចំតម្លើងតង់ចំនួន១០០ នៅក្នុងបរិវេណកីឡដ្ឋានខេត្ត…

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៧​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៧​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៥​លាន​៤​១​ម៉ឺន​៧​ពាន់​១​២​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​៩​ម៉ឺន​៤​ពាន់​៤​១​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៧​លាន​៩​ម៉ឺន​៣​ពាន់​៦​២​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​២​៧​ម៉ឺន​៣​ពាន់​៨​៩​០​នាក់​ ​ស្លាប់​ចំនួន​៤​៦​ម៉ឺន​៦​ពាន់​៩​៨​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៧​លាន​៣​ម៉ឺន​១​ពាន់​៦​២​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៨​០​ម៉ឺន​៣​ពាន់​៥​៣​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៨​៦​២​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៩​ម៉ឺន​៥​ពាន់​៤​០​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៣​៩​ម៉ឺន​៧​ពាន់​៧​៦​៩​នាក់​ ​ស្លាប់​២​២​ម៉ឺន​៨​ពាន់​៨​៨​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​២​៩​ម៉ឺន​១​ពាន់​៧​៦​៣​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ខេត្តស្វាយរៀងបញ្ជាកម្លាំងចេញល្បាតើតាមព្រំដែនដើម្បីទប់ស្កាត់ប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ខេត្តស្វាយរៀងបញ្ជាកម្លាំងចេញល្បាតើតាមព្រំដែនដើម្បីទប់ស្កាត់ប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ដើម្បីអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងយោធាការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ បានពង្រឹងបន្ថែមការត្រួតពិនិត្យ តាមច្រកចេញ-ចូលព្រំដែន ទៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ពិសេសបានចេញល្បាត តាមភូមិសាស្ត្រជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្ការ ទប់ស្កាត់ កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត៕កឹម ទៀង

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ត្រៀមទីតាំងថ្មីដើម្បីធ្វើមណ្ឌលចត្តាឡីស័កបន្ថែម ខណៈដែលកំណើនពលករវិលត្រឡប់ពីថៃ ចាប់ផ្តើមកើនឡើង ជាថ្មី នៅដើមខែកុម្ភៈនេះ

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ត្រៀមទីតាំងថ្មីដើម្បីធ្វើមណ្ឌលចត្តាឡីស័កបន្ថែម ខណៈដែលកំណើនពលករវិលត្រឡប់ពីថៃ ចាប់ផ្តើមកើនឡើង ជាថ្មី នៅដើមខែកុម្ភៈនេះ

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួមនិងឯកឧត្តមជាថ្នាក់ដឹកនាំក្រុមការងារ ជាទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តមស្នងការនគរបាលខេត្ត រួមនិងអាជ្ញាធរស្រុកនិងតំណាងអង្គភាពនៃកងកម្លាំងទាំង៣ តាមបន្ទាត់ព្រំដែនខ្មែ-ថៃ ក្នុងភូមិសាស្ត្រនៃស្រុកកំរៀង ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើល ស្ថានភាពទីតាំងរៀបចំមណ្ឌលចត្តាឡីស័កថ្មីបន្ថែមមួយកន្លែងទៀតដើម្បីត្រៀមទុកជាមុននៅពេលបងប្អូនពលករខ្មែរវិលត្រឡប់មកកាន់ស្រុកកំណើតក្នុងរដូវបុណ្យទាននិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់។       ការចុះពិនិត្យមើលទីតាំងថ្មីដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងការរៀបចំទីកន្លែង ឲ្យបងប្អូនទាំងនោះបានស្នាក់នៅ រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពពីក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ និងដើម្បីធ្វើតេស្តយកវត្ថុសំណាក ពីបងប្អូនទាំងនោះ ដើម្បីពិនិត្យមើលមេរោគកូវីដ-19 មុននិងឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតខ្លួនវិញ ខណៈដែលនៅដើមខែកុម្ភៈឆ្នាំ២០២១នេះ អត្រាកំណើន នៃពលករឆ្លងដែនពីប្រទេសថៃ នៅតាមច្រកព្រំដែន ជាប់ខេត្តបាត់ដំបង មានកំណើនកើនច្រើនខុសធម្មតា ដែលបញ្ហានេះ ត្រូវបានអាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ បានត្រៀមរៀបចំនូវមណ្ឌលចត្តាឡីស័កបន្ថែម នៅតាមស្រុកជាប់ព្រំដែន ខណៈក្នុងរដូវនេះ សម្បូរទៅដោយពិធីបុណ្យទាន់ផ្សេងៗ។       ក្នុងឱកាសចុះពិនិត្យទីតាំងដែលត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បានមានប្រសាសន៍ថា៖ មណ្ឌលចត្តាឡីស័កដែលត្រៀមរៀបចំថ្មីនេះ គឺ៖សម្រាប់ត្រៀមបង្ការជាមុន នៅពេលដែលមណ្ឌលចត្តាឡីស័កមានស្រាប់មានចំនួនកើនពេញ។អាជ្ញាធរត្រូវបញ្ជូនពលករដែលទើបត្រឡប់មកពីថៃឲ្យមកកាន់កន្លែងថ្មី។ហើយនៅពេលកន្លែងចាស់មានពលករធ្វើចត្តាឡីស័កគ្រប់កំណត់១៤ថ្ងៃ ដែលអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះបាន។គឺអាចផ្ទេរបងប្អូនទាំងនោះពីមណ្ឌលថ្មី បញ្ជូនទៅមណ្ឌលចាស់ ជាបន្តបន្ទាប់វិញ។       ក្នុងការចុះពិនិត្យមើលនូវទីតាំងថ្មីគ្រោងរៀបចំនោះឯកឧត្តម…

  • ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់

    ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់

    ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ និងមានអ្នកជាសះស្បេីយចំនួន ០១នាក់។

  • ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

    ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

    យោងតាមលិខិតអនុញ្ញាតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល។ ការចេញលិខិតអនុញ្ញាតនោះ ត្រូវគេឃើញធ្វើឡើងបន្ទាប់ពីព័ត៌មានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិនឈ្មោះ Sinopharm គ្រោងនឹងបញ្ជូនមកដល់ប្រទេសកម្ពុជានៅថ្ងៃសទី៧កុម្ភៈឆ្នាំ២០២១ ចំនួន៦០ម៉ឺនដូស៕កឹម ទៀង

  • ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម

    ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម

    ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ។