-
ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងការពារជំងឺកូវីដ១៩
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានច្រានចោលទាំងស្រុង នូវការចុះផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំង ស៊ីណូហ្វាម ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនកម្ពុជា ស្របពេលថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ចាត់ទុកការផ្សព្វផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ មានចេតនាធ្វើឲ្យច្របូកច្របល់ និងភ័ន្តច្រឡំក្នុងមតិសាធារណៈ មកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រព្រឹត្តទៅដោយរលូន ។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺសុទ្ធសឹងតែជាការស្ម័គ្រចិត្តទាំងអស់ មិនមានករណីបង្ខិតបង្ខំនោះឡើយ ទាំងឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕
-
អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង មានថ្នាក់ដឹកនាំ និងអ្នកសារព័តមានសរុប ៣៣៩នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃដំបូង

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃដំបូង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ចំនួន៣៣៩នាក់ ក្នុងនោះមានស្រ្តី៧៥នាក់។ លោកជំទាវ បន្តថា សរុបអ្នកដែលមកកាន់ទីតាំងដើម្បីចាក់ថ្ងៃវ៉ាក់សាំងកូវីដ១៩ មានចំនួន ៤២៥នាក់ (ស្រី ១០៤នាក់) ដោយក្នុងនោះមាន អ្នកបានចាក់វ៉ាក់សាំងរួច ៣៣៩នាក់ (ស្រី ៧៥នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន ៨៦នាក់ (ស្រី ២៩នាក់)។ នៅថ្ងៃ១០ ខែកុម្ភៈ មានថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥រួមមាន៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត…
-
ក្រុមអ្នកជំនាញការអង្គការសុខភាពពិភពលោកបញ្ជាក់ថា វីរុសកូរ៉ូណាទំនងជាមិនមែនបែកធ្លាយចេញពីបន្ទប់ពិសោធន៍ក្រុង វូហាន ប្រទេសចិនឡើយ

ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តចិន និងអន្តរជាតិដែលកំពុងដឹកនាំកិច្ចការស្រាវជ្រាវរកប្រភពដើមនៃជំងឺ Covid-19 នៅថ្ងៃអង្គារនេះបញ្ជាក់ថា វីរុសកូរ៉ូណាទំនងជាកើតមានលើមនុស្ស ដោយសារការចម្លងពីសត្វ ហើយទ្រឹស្តីដែលថា វីរុសនេះបែកធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិននោះ ក៏ទំនងជារឿងមិនអាចទៅរួចដែរ ។ ក្រុមអ្នកជំនាញការអន្តរជាតិរបស់អង្គការសុខភាពពិភពលោក WHO ដែលធ្វើដំណើរទៅត្រួតពិនិត្យក្នុងប្រទេសចិន បានបញ្ជាក់ថា មិនគួរទៅរួចឡើយ ដែលវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឱ្យកើតជំងឺកូវីដ-១៩នោះ បែកធ្លាយចេញពីបន្ទប់ពិសោធន៍ក្នុងទីក្រុងវូហាន ។ ក្រៅពីនោះ ពួកគេនៅបានរកឃើញថា ក្នុងទីក្រុងនេះ មិនបានរកឃើញការឆ្លងរាលដាល មុនខែធ្នូ ឆ្នាំ២០១៩ឡើយ បើទោះជានៅមិនទាន់អាចបញ្ជាក់បាន អំពីសត្វដែលជាភ្នាក់ងារចម្លងមេរោគកូរ៉ូណាបាននៅឡើយក៏ដោយ ។ អ្នកជំនាញការជាច្រើនបានជឿជាក់ថា ជំងឺកូវីដ-១៩ដែលចុងក្រោយបំផុតនេះ ធ្វើឱ្យពិភពលោកមានអ្នកឆ្លងមេរោគសរុបជាង១០៧លាននាក់ និងស្លាប់ជាង២.៣លាននាក់នោះ មានដើមកំណើតមកពីសត្វប្រចៀវ និងអាចមានសត្វចិញ្ចឹមកូនដោយទឹកដោះ១ប្រភេទទៀតជាភ្នាក់ងារចម្លងរោគពីសត្វប្រចៀវ ចូលមកក្នុងមនុស្ស ៕ ប្រភព៖ AP
-
ថៃនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ជូនប្រជាជន២ភាគ៣នៃប្រជាជនសរុបរបស់ខ្លួនសម្រាប់ដំណាក់កាលដំបូង

ថៃ៖ ថៃនឹងប្រើវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិក្នុងប្រទេសរបស់ខ្លួន ដោយចាក់ជូនប្រជាជន ២ ភាគ ៣ នៃចំនួនប្រជាជនសរុបរបស់ខ្លួន សម្រាប់ដំណាក់កាលដំបូង ខណៈថៃក៏ត្រូវបានគេរំពឹងដែរថា នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិនក្នុងករណីបន្ទាន់នៅខែកុម្ភៈនេះផងដែរ ។ បើតាមនាយកស្ថាប័នគ្រប់គ្រងជំងឺឆ្លងរបស់ថៃ លោក អូផាស់ កាន់កាវីនផុង បុគ្គលិកសុខាភិបាល ប្រជាជនដែលមានវ័យចំណាស់ ប្រជាជនដែលមានជំងឺរុំារ៉ៃ និងពលករចំណាកស្រុក នឹងស្ថិតនៅក្នុងក្រុមមនុស្សមានអាទិភាព ក្នុងការទទួលបានវ៉ាក់សាំងនេះ ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទនេះថា វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ដំណាក់កាលទី១ នឹងមកដល់នៅអំឡុងខែកុម្ភៈនេះ ដល់ខែមេសាខាងមុខ ។ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មកពីអឺរ៉ុប ក៏នឹងមកដល់ប្រទេសថៃនៅចុងឆ្នាំ២០២១ខាងមុខនេះផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
នៅក្នុងប្រទេសកម្ពុជាវ៉ាក់សាំងរបស់ប្រទេសចិនប្រឆាំងនឹងCovid-19បាននិងកំពុងបញ្ចេញអានុភាពនិងប្រសិទ្ធភាព

អត្ថបទដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនភ្នំពេញ៖ ដូចដែលយើងបានដឹងទាំងអស់គ្នាហើយថា ប្រទេសចិនបានក្លាយជាប្រទេសរងគ្រោះមុនគេនៃជំងឺCovid-19 ហើយជាប្រទេសដែលបានខិតខំក្នុងការទប់ស្កាត់និងចែករំលែកព័ត៌មាននានាប្រកបដោយតម្លាភាពស្របតាមនិយាមវេជ្ជសាស្ត្រទៅកាន់អង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានានៅទូទាំងពិភពលោក។ ប្រែក្លាយពីប្រទេសរងគ្រោះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះតាមរយៈការផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ត ការផ្តល់ជំនួយបរិក្ខាវេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត អ្នកជំនាញកម្ចាត់មេរោគCovid-19ជាដើម ហើយនៅក្នុងដើមឆ្នាំ២០២១ មុនការមកដល់នៃការទទួលអំណរឆ្នាំថ្មី ឆ្នាំឆ្លូវ ប្រពៃណីជនជាតិចិន មិត្តភក្តិជាច្រើនរបស់ចិននិយាយរួម ប្រទេសកម្ពុជានិយាយដោយឡែកបានទទួលនូវអំណោយដ៏វិសេសវិសាល នោះគឺវ៉ាក់សាំងរបស់ប្រទេសចិនប្រឆាំងនឹងCovid-19។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនជូនដល់រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាបានទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជានាពេលនេះ។ នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩»។ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះរួមមានទាំងបុត្រានិងបុត្រប្រសាររបស់សម្តេចតេជោបានចាក់វ៉ាក់សាំងឈ្មោះថា ស៊ីណូហ្វាម (Sinopharm)។ ឯកឧត្តម…
-
ឥស្សរជន និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើននាក់ ទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជាលើកដំបូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ ៖ ឥស្សរជន និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើននាក់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជាលើកដំបូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលការចាក់ដំបូងគេបង្អស់។ ក្នុងឱកាសទទួលការចាក់វាំងសាំងការពារកូវីដ១៩ដំបូងគេបង្អស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវសូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។ បើតាមថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រៅពីឯកឧត្តម ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តម កើត រិទ្ធ ឯកឧត្តម សាយ សំអាល់…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៥ម៉ឺននាក់ និងជាសះស្បើយ៧៩លាន៣០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៤០ម៉ឺន១ពាន់៨៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៥ម៉ឺន៨៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៩លាន៣០ម៉ឺន៨ពាន់៣២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៧៩ម៉ឺន៩ពាន់៩៤៦នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩ពាន់៧៧២នាក់ និងជាសះស្បើយចំនួន១៧លាន៦៣ម៉ឺន៩ពាន់២១៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៥ម៉ឺន៨ពាន់៣០០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់២៨០នាក់ និងជាសះស្បើយ១០លាន៥៥ម៉ឺន៩ពាន់៦០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៦០ម៉ឺន២ពាន់៣៤នាក់ ស្លាប់២៣ម៉ឺន៣ពាន់៥៨៨នាក់ និងជាសះស្បើយ៨លាន៥២ម៉ឺន៣ពាន់៤៦២នាក់ ៕ ប្រភព៖ worldometers
-
សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការ នូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ទីបំផុត ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ។ សម្ដេចបញ្ជាក់ថា នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប ដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ សម្ដេចតេជោ បានបន្តថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំ លើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំ រហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ បានទទួលវ៉ាក់សាំងមុនគេ ជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើង ចំពោះមុខជនរួមជាតិយើង ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំង លក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ ។ ជាមួយគ្នានេះ សម្ដេច ក៏បានដល់បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយ…
-
ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បេីយ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៧លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជិត៧៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៤ពាន់៤៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៣ម៉ឺន៦ពាន់២៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៨លាន៨៤ម៉ឺន៨ពាន់៩៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៧០ម៉ឺន៦២៩នាក់ ស្លាប់ចំនួន៤៧ម៉ឺន៦ពាន់៤០៥នាក់ និងជាសះស្បើយចំនួន១៧លាន៥១ម៉ឺន២ពាន់៥៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៤ម៉ឺន៧ពាន់៧៩០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់១៩៥នាក់ និងជាសះស្បើយ១០លាន៥៤ម៉ឺន៦ពាន់៩០៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៥៥ម៉ឺន៣០១នាក់ ស្លាប់២៣ម៉ឺន២ពាន់២៤៨នាក់ និងជាសះស្បើយ៨លាន៤៤ម៉ឺន៧ពាន់៦៤៥នាក់ ៕ ប្រភព៖ worldometers