-
ថៃនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ជូនប្រជាជនខ្លួន១លាននាក់នៅត្រឹមខែឧសភាខាងមុខ

ថៃ៖ ថៃគ្រោងនឹងចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនដែលងាយរងគ្រោះបំផុតចំនួន១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ហើយនឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែមិថុនា ដោយមានគោលដៅចាក់អោយបាន១០លានដូសក្នុងមួយខែ ។ ការប្រកាសនេះ គឺជាការកំណត់ពេលវេលាច្បាស់លាស់ដំបូងបង្អស់សម្រាប់ផែនការរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនប្រមាណពាក់កណ្តាល នៃចំនួនប្រជាជនសរុបចំនួន៧០លាននាក់ ខណៈដែលមានការរិះគន់លើយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ។ សូមជម្រាបថា ប្រទេសថៃគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនប្រមាណ៦០ភាគរយ នៃមនុស្សពេញវ័យត្រឹមចុងឆ្នាំ២០២១នេះ ។ រហូតមកទល់ពេលនេះ ប្រទេសសមាជិកអាស៊ានមួយនេះ បានកត់ត្រាករណីឆ្លងសរុប២ម៉ឺន៤ពាន់១០៤ករណី ក្នុងនោះស្លាប់៨០នាក់ ៕ ប្រភព៖ Reuters
-
ហ្វីលីពីនមានគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់កងទ័ព និងបុគ្គលិកពេទ្យ ក្រោយទទួលបានវ៉ាក់សាំងរបស់ចិនចំនួន៦០ម៉ឺនដូសក្នុងខែកុម្ភៈនេះ

ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ប្រទេសរបស់ខ្លួននឹងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន៦០ម៉ឺនដូសនៅក្នុងខែនេះ ដែលជាការឧបត្ថម្ភរបស់ប្រទេសចិន ហើយផ្នែកខ្លះនៃវ៉ាក់សាំងនេះ នឹងត្រូវប្រើដើម្បីចាក់ជូនកងទ័ព ។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក ហារី រ៉ូហ្គេ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា នៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ការមកដល់នៃវ៉ាក់សាំងរបស់ចិន គឺជារឿងជាក់លាក់មួយ ។ ប៉ុន្តែទោះជាយ៉ាងណា វានឹងមិនត្រូវបានចែកចាយ ដោយគ្មានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឪសថឡើយ ។ លោក រ៉ូហ្គេ បញ្ជាក់ទៀតថា វ៉ាក់សាំងចំនួន១០ម៉ឺនដូស ក្នុងចំណោមវ៉ាក់សាំងទាំង៦០ម៉ឺនដូសនៃក្រុមហ៊ុនចិន Sinovac ដែលនឹងមកដល់ក្នុងខែកុម្ភៈនេះ នឹងត្រូវផ្តល់ជូនដល់កងទ័ព ចំណែកវ៉ាក់សាំងដែលនៅសល់សម្រាប់បុគ្គលិកពេទ្យ ៕ ប្រភព៖ Arab News
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៨លាន២៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៧ម៉ឺននាក់ និងជាសះស្បើយ៨០លាន៣២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៨លាន២៩ម៉ឺន៦ពាន់៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៧ម៉ឺន៨ពាន់៨២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨០លាន៣២ម៉ឺន៩ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២ពាន់២៤០នាក់ ស្លាប់ចំនួន៤៨ម៉ឺន៦ពាន់៩២២នាក់ និងជាសះស្បើយចំនួន១៧លាន៩៣ម៉ឺន៨១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៨ម៉ឺន៤១៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៤៨៤នាក់ និងជាសះស្បើយ១០លាន៥៨ម៉ឺន៧ពាន់៣៥១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៧១ម៉ឺន៦ពាន់២៩៨នាក់ ស្លាប់២៣ម៉ឺន៦ពាន់៣៩៧នាក់ និងជាសះស្បើយ៨លាន៦៤ម៉ឺន៣ពាន់៦៩៣នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងអ្នកជាសះស្បេីយចំនួន ០៤នាក់

-
កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពដើម្បីការពារកុំឲ្យឆ្លងជំងឺកូវី

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ចាប់ផ្តើម នៅថ្ងៃទី១០ ខែកុម្ភៈ នេះ។ គឺតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងពីចិន ក្នុង ជំហានដំបូង ៦០ម៉ឺនដូស កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ។ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង នៅកម្ពុជា ត្រូវធ្វើ ឡើងនៅតាមមន្ទីរពេទ្យរដ្ឋ ចំនួន៥នៅភ្នំពេញ សម្រាប់ក្រុមអាទិភាពមុនគេ គឺ ឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ឧត្តមសេនីយ៍យោធា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអ្នកសារព័ត៌មាន។ ក្នុងនោះ មន្ទីរពេទ្យរដ្ឋ ៤ សម្រាប់ស៊ីវិល និងមន្ទីរ ពេទ្យ ១ សម្រាប់កងកម្លាំងប្រដាប់អាវុធ។ក្នុងចំណែកវ៉ាក់សាំង ៣០ម៉ឺនដូសរបស់ក្រសួងសុខាភិបាល ត្រូវបែងចែក ចាក់ នៅមន្ទីរពេទ្យរដ្ឋ ចំនួន ៤ រួមមាន៖ ១-នៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់ឥស្ស រជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ២-នៅមន្ទីរពេទ្យ ព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ៣-មន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត…
-
អ្នកនាំពាក្យសុខាភិបាលបញ្ជាក់ថា សរុបទាំង២ថ្ងៃ អ្នកចាក់រួចមានចំនួន៧៨១នាក់

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះមានអ្នកចាក់វ៉ាក់សាំងសរុបចំនួន៤៤២នាក់ ខណៈសរុបទាំង២ថ្ងៃអ្នកចាក់រួចមានចំនួន៧៨១នាក់។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ ចំនួន៦៥៧នាក់ (ស្រី២៩៣នាក់)។ អ្នកបានចាក់វ៉ាក់សាំងរួច៖ ៤៤២នាក់ (ស្រី១៦៤នាក់)។ ថ្ងៃទី១១ ខែកុម្ភៈនេះ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ២១៥នាក់ (ស្រី១២៩នាក់)។ អ្នកបានចាក់វ៉ាក់សាំងរួចនៅថ្ងៃទី១ (លើកដំបូង) មានចំនួន ៣៣៩នាក់ (ស្រី៧៥នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន៨៦នាក់ (ស្រី២៩នាក់)។ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត៤៖…
-
កម្ពុជា និងឥណ្ឌាពិភាក្សាលើបញ្ហាទិញវ៉ាក់សាំងបង្កាកូវីដ១៩

កម្ពុជា និងឥណ្ឌាបានពិភាក្សាគ្នាលើសំណើរបស់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រាដែល កម្ពុជាមានតម្រូវការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានយ៉ាងហោច១០លាននាក់។ យោងតាមរាជរដ្ឋា ភិបាល រហូតមកទល់នឹងពេលនេះ កម្ពុជាទើបទទួលបានការសន្យាជំនួយវ៉ាក់សាំងចំពោះកម្ពុ់ជាតែប្រមាណ១១ លានដូសតែប៉ុណ្ណោះ ដែលកម្ពុជានឹងត្រូវការបន្ថែមចំនួន៩លានដូសដើម្បីបង្គ្រប់ផែនការចាក់បង្កាលើប្រជាពល រដ្ឋខ្លួនដល់ចំនួន២ភាគ៣។ នៅព្រឹកថ្ងៃទី១១កុម្ភៈនេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីលោកវង្សី វិស្សុត ដែល ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេ វីយ៉ានី ឃោប្រាហ្គាដ ការចង់ទិញវ៉ាក់សាំងបង្កាកូវីដ១៩ពីប្រទេសឥំណ្ឌា។ សូមបញ្ជាក់ថាប្រទេសឥណ្ឌាកាលពី សប្តាហ៍មុនបានសម្រេចផ្តល់វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន១០ម៉ឺនដូសដល់ប្រទេសកម្ពុជា។ យោងតាមមន្ត្រីរាជ រដ្ឋាភិបាល សម្តេច តេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចពិនិត្យលទ្ធភាពក្នុងការស្នើសុំទិញ វ៉ាក់ សាំងពីប្រទេសឥណ្ឌាយ៉ាងហោចឲ្យបាន១លានដូស។ កិច្ចពិភាក្សារកទិញវ៉ាក់សាំងពីឥណ្ឌានេះ បានធ្វើឡើង ក្នុងស្ថានភាពដែលកម្ពុជាកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងដល់កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងជំហានទី១ ក្រោយវ៉ាក់សាំងស៊ីណូហ្វាម៦០ម៉ឺនពីប្រទេសចិន ត្រូវបានបញ្ជូនមកដល់កម្ពុ ជា ដែលយុទ្ធនាការចាក់វ៉ាក់សាំងបានឈានចូលដល់ថ្ងៃទី២ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕
-
កម្មវិធីចាក់វ៉ាក់សាំងស៊ីណូហ្វាមដោយស្ម័គ្រចិត្តឈានចូលថ្ងៃទី២

កម្មវិធីចាក់វ៉ាក់សាំងស៊ីណូហ្វាមដោយស្ម័គ្រចិត្ត បានឈានបន្តចូលដល់ថ្ងៃទី២ ដែលទីតាំងបានធ្វើនៅតាម កន្លែងមន្ទីរពេទ្យ ធំៗ ចំនួន៤ជាដដែល គឺមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ នៅថ្ងៃទី១១កុម្ភៈនេះ កូនប្រុសរបស់សម្តេចក្រឡាហោមសខេង លោក ស សុខា បានបញ្ជាក់ជុំវិញការចាក់វ៉ាក់សាំងបង្កាកូវីដ១៩នៅមន្ទីរពេទ្យកាល់ម៉ែត និងលោកបានអំពាវនាវពលរដ្ឋ ខ្មែរសូមចូលរួមការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះដើម្បីការពារខ្លួន, គ្រួសារនិងសង្គមជាតិ។ នៅមន្ទីរពេទ្យ ព្រះអង្គឌួងនោះវិញ លោកគ្រូពេទ្យឈ្មោះប៉ូ រដ្ឋា ដែលជាប្រធានបច្ចេកទេសមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងថា នៅថ្ងៃនេះការចាក់វ៉ាក់សាំងគិតត្រឹមម៉ោង៤រសៀល ចំនួនអ្នកមកចាក់នៅថ្ងៃនេះ មាន៦៥នាក់។ មន្ទីរពេទ្យ អង្គ ឌួងគឺជាមន្ទីរពេទ្យមន្ទីរមួយដែលមុននេះ ជាទីតាំងសម្រាប់ការចាក់លើឥស្សរជនដែលជាអនុរដ្ឋលេខា ធិការ, ឬមានឋានៈស្មើ (សម្លេងលោកគ្រូពេទ្យប៉ូរដ្ឋា (អង្គឌួង១) ១និង២៣ ដំណើរការចាក់វ៉ាក់សាំងឈានចូលថ្ងៃទី២នេះ នៅមិនទាន់មានសេចក្តីរាយការណ៍ជុំវិញមនុស្សរងប្រតិកម្មពី ការចាក់ថ្នាំវ៉ាក់សាំងនោះឡើយគិតមកទល់នឹងពេលនេះ។ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១០កុម្ភៈ ការចាក់វ៉ាក់ សាំងថ្ងៃដំបូង នោះ ចំនួនមនុស្សដែលបានចាក់ មាន៣៣៩នាក់ក្នុងនោះរួមមានស្ត្រី៧៥នាក់។ ការចាក់វ៉ាក់សាំង ចំពោះមនុស្ស ដែលមានអាយុ១៨ដល់៥៩ឆ្នាំ នឹងតម្រូវធ្វើទៅបានលុះត្រាតែមនុស្សនោះមិនមានជ ម្ងឺប្រចាំកាយ, មិនមែនជា ស្ត្រីមានផ្ទៃពោះ, មិនមែនជា…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៧លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៦ម៉ឺននាក់ និងជាសះស្បើយ៧៩លាន៨៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៨៥ម៉ឺន១ពាន់៥៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៦ម៉ឺន៤ពាន់៨៨១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៩លាន៨៥ម៉ឺន៤ពាន់២០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៨៩ម៉ឺន៧ពាន់២១៤នាក់ ស្លាប់ចំនួន៤៨ម៉ឺន៣ពាន់២០០នាក់ និងជាសះស្បើយចំនួន១៧លាន៨២ម៉ឺន៧ពាន់៣២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៧ម៉ឺន១ពាន់៦០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៣៩៩នាក់ និងជាសះស្បើយ១០លាន៥៧ម៉ឺន១ពាន់៦២៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៦៦ម៉ឺន២ពាន់៣០៥នាក់ ស្លាប់២៣ម៉ឺន៤ពាន់៩៤៥នាក់ និងជាសះស្បើយ៨លាន៥៩ម៉ឺន៦ពាន់១៣០នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០២នាក់
