Category: Covid-19

  • ថ្ងៃនេះមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២នាក់ និងជាសះស្បើយម្នាក់

    ថ្ងៃនេះមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២នាក់ និងជាសះស្បើយម្នាក់

    ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២១មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់។ អ្នកឆ្លងថ្មីទាំងពីរនាក់នោះ មានស្ត្រីខ្មែរអាយុ១៩ឆ្នាំម្នាក់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងស្ត្រីជនជាតិចិនម្នាក់ជាអ្នកដំណើរមកពីប្រទេសចិន។ ចំណែកអ្នជាសះស្បើយម្នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ីដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាគិតមកដល់ថ្ងៃទី៩កុម្ភៈឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤៧៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤៥៧នាក់ និងនៅសល់១៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • អ្នកនាំពាក្យក្រសួងសុខាភិបាល បង្ហាញនីតិវិធី​បច្ចេកទេស ដែលត្រូវអនុវត្ដមុននឹងចាក់វ៉ាក់សាំង

    អ្នកនាំពាក្យក្រសួងសុខាភិបាល បង្ហាញនីតិវិធី​បច្ចេកទេស ដែលត្រូវអនុវត្ដមុននឹងចាក់វ៉ាក់សាំង

    ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានបង្ហាញនិតីវិធីបច្ចេកទេស ដែលត្រូវអនុវត្ដមុននឹងចាក់វ៉ាក់សាំង បុគ្គលដែលចាក់ត្រូវចុះឈ្មោះជាមុន (តាមអនឡាញ ឬចុះដោយផ្ទាល់នៅមន្ទីរពេទ្យ​ដែលទទួលបន្ទុកចាក់វ៉ាក់សាំង បន្ទាប់មកត្រូវមានការពិនិត្យ និងសាកសួរព័ត៌មានសុខភាព ដើម្បីគ្រូពេទ្យកក់ត្រា ហើយម្ចាស់សាម៉ីខ្លួនដែលមកចាក់វ៉ាក់សំាង ត្រូវផ្ដិតមេដៃ ឬចុះហត្ថលេខា ទៅលើទម្រង់មួយដែលឯកភាពដោយស្ម័គ្រចិត្ដ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩។ បន្ទាប់មកបុគ្គលនោះ ត្រូវចូលទៅជួបគ្រូពេទ្យមួយទៀត ដែលទទួលបន្ទុកក្នុងការចាក់វ៉ា់ក់សាំង ក្រោយចាក់រួចមិនអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះភ្លាមៗនោះទេ ត្រូវអង្គុយរង់ចាំ ក្នុងរយៈពេល៣០នាទី ដើម្បីឱ្យគ្រូពេទ្យ តាមដានសុខភាព តើមានប្រតិកម្មជាមួយវ៉ាក់សាំងដែលឬទេ? បើសភាពធម្មតា អាចត្រលប់មកផ្ទះបាន ដោយភ្ជាប់ជាមួយនឹងបណ្ណសម្រាប់ចាក់វ៉ាក់សំាង មានកក់ត្រាឈ្មោះវ៉ាក់សាំង និងថ្ងៃខែ ត្រូវចាក់លើកទី២ (ចន្លោះពី ១៤-២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១)។ ក្រោយចាក់វ៉ាក់សាំងរួចរាល់ ទើបគ្រប់ចំនួន២ដូសដោយជោគជ័យ ដែលធ្វើឱ្យសរីរាង្គយើងមានអង់ទីករ សម្រាប់ប្រឆាំងការពារ ជំងឺកូវីដ១៩។ ការថ្លែងដូច្នេះរបស់លោកជំទាវវេជ្ជបណ្ឌិត ក្នុងឱកាសផ្ដល់កិច្ចសម្ភាសពិសេសជូនអ្នកសារព័ត៌មាន ស្ដីពីការដាក់ប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។ លោកជំទាវវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «ចំពោះបុគ្គលដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន និងត្រូវមានការពិនិត្យសម្រេចដោយគ្រូពេទ្យ មានអាការៈដូចខាងក្រោម៖ ១៖ មានអាយុក្រោម ១៨ឆ្នាំ និង៦០ឆ្នាំឡើង២៖ មានអាការៈក្ដៅខ្លួន៣៖ មានជំងឺផ្លូវដង្ហើម…

  • ក្រសួងសុខាភិបាលកំណត់យកទីតាំងចំនួន៤ និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១ទៅ

    ក្រសួងសុខាភិបាលកំណត់យកទីតាំងចំនួន៤ និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១ទៅ

    ក្រសួងសុខាភិបាលកំណត់យកទីតាំងចំនួន៤ និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១ទៅ។

  • លោកបណ្ឌិត ទេព ងន បរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនក្រសួងសុខាភិបាល

    លោកបណ្ឌិត ទេព ងន បរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនក្រសួងសុខាភិបាល

    ភ្នំពេញ៖ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបរិច្ចាគប្រាក់ បៀវត្ស ចំនួន ០៦ខែ ចាប់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩។ ការចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បង្ហាញឲ្យឃើញនូវស្មារតីរួមសាមគ្គី និងរំលែកការ លំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ប្រកាសកាត់ប្រាក់បៀវរត្សប្រចាំខែ របស់សម្តេចរយៈពេល ៧ខែ ស្មើនឹងជិត ៦៤លានរៀលទៀត ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រោយការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន មានថ្នាក់ក្រសួងស្ថាប័នជាតិ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជា ច្រើនរូប បានចូលរួមចែករំលែកប្រាក់បៀវត្សជាមួយក្រសួងសុខាភិបាល ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៨​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៦​លាន​៦​៧​ម៉ឺន​៧​ពាន់​៣​៧​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៣​២​ម៉ឺន​៦​ពាន់​៨​១​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៨​លាន​៣​៧​ម៉ឺន​៥​ពាន់​៤​៣​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​៦​១​ម៉ឺន​១​ពាន់​៤​០​៣​នាក់​ ​ស្លាប់​ចំនួន​៤​៧​ម៉ឺន​៤​ពាន់​៩​៣​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៧​លាន​៣​៥​ម៉ឺន​៤​ពាន់​៣​៨​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៨​៣​ម៉ឺន​៨​ពាន់​៨​៤​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៥​ពាន់​១​១​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៥​៣​ម៉ឺន​៣​ពាន់​៧​៦​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៥​២​ម៉ឺន​៤​ពាន់​៦​៤​០​នាក់​ ​ស្លាប់​២​៣​ម៉ឺន​១​ពាន់​៥​៦​១​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៣​៩​ម៉ឺន​៧​ពាន់​១​៨​៧​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ឡាវ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​ប្រទេស​ចិន​ ​ជា​ដំណាក់កាល​ដំបូង

    ឡាវ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​ប្រទេស​ចិន​ ​ជា​ដំណាក់កាល​ដំបូង

    ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ជា​ជំនួយ​របស់​ប្រទេស​ចិន​ ​កញ្ចប់​ដំបូង​ ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​ឡាវ ​នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​តឈាង​ចូល​ថ្ងៃ​ទី​៨​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​ជា​វ៉ាក់សាំង​ ​Sin​o​p​harm​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ​ Bounkon​g​ ​Sy​h​a​v​on​g​ ​ដែល​បាន​មក​ទទួល​វ៉ាក់សាំង​នៅ​ចំណត​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​ ​វៀង​ចន្ទ​ ​បាន​មានប្រសាសន៍​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​ការ​ជួយ​ពី​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ ​លើក​កិច្ចការ​ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាត​នេះ​ ​ហើយ​លោក​ជឿជាក់​ថា​ ​វ៉ាក់សាំង​ចិន​នេះ​មានគុណ​ភាព​ខ្ពស់​និង​ប្រសិទ្ធិភាព​ ​ដែល​នឹង​ជួយការ​ពារ​ដល់​មន្ត្រី​សាធារណៈ​និង​បុគ្គលិក​សុខាភិបាល​ជួរមុខ​។​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ឡាវ​ J​i​an​g​ ​Z​aid​on​g​ ​សង្ឃឹម​ថា​ ​វ៉ាក់សាំង​ចិន​នឹង​ជួយ​ឡាវ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ការពារ​អាយុជីវិត​ ​និង​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ​។​ ​យ៉ាងណាក៏ដោយ​ ​ស៊ី​ន​ហួរ​មិនបាន​បញ្ជាក់​លម្អិត​ពី​ចំនួន​វ៉ាក់សាំង​ប៉ុន្មាន​ដូ​ស​ ​ក្នុង​ដំណាក់​ដំបូង​នេះ​ទេ​៕​

  • ក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង Sinopharm បង្ការកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់

    ក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង Sinopharm បង្ការកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់

    ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំការចាក់ វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅទីតាំងមន្ទីរពេទ្យចំនួន៤។ រដ្ឋមន្ត្រីបញ្ជាក់ថា ការរៀបចំការចាក់វ៉ាក់សាំង គោរពតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាសន្និសីទសារព័ត៌មាន នៃពិធីប្រគល់ ទទួលអំណោយវ៉ាក់សាំង Sinopharm ពីរដ្ឋាភិបាល និងប្រជាជនចិត្ត កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំង នឹងប្រពឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំង ដូចខាងក្រោម៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

    បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។ ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ពីប្រទេសរុស្ស៉ីផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។ សម្តេចតេជោ ហ៊ុន សែន…

  • ថ្ងៃនេះអ្នកជំងឺកូវូដ-១៩ចំនួន២នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះឡើយ

    ថ្ងៃនេះអ្នកជំងឺកូវូដ-១៩ចំនួន២នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះឡើយ

    ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី៧កុម្ភៈឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់បានជាសះស្បើយ ពួកគេជាអ្នកដំណើរមកពីប្រទេសថៃ។ នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩នោះទេ។ គិតមកដល់ថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៥៦នាក់ និងនៅសល់១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ជា សះស្បើយ​

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ជា សះស្បើយ​

    ភ្នំពេញ៖ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ ដែលជាពលករមកពីប្រទេសថៃ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីទាំង២នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញជាអ្នក ធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៩៧នាក់ ដែលនៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៩៦នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយចំនួនក្នុងរាជធានីភ្នំពេញ និងស្ថានទូតអាមេរិកចំនួន០១នាក់។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ…