-
ក្រសួងសុខាភិបាលបង្ហាញកាលវិភាគសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់ថ្ងៃ១៧កុម្ភៈ និងថ្ងៃបន្តបន្ទាប់

-
រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ

លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័កនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំឲ្យសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បន្តថា ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនោះ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើផងដែរ។ លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួន កុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសថៃ កំពុងមានឆ្លងខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយចំនួន នៃជំងឺកូវីដ-១៩ ហើយសម្រាប់អ្នកចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់ចង់លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នៅកម្ពុជា។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹង នូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក ដោយលោក បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល…
-
ប្រធាន WTO ថ្មីសន្យាលើកយកការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាបញ្ហាអាទិភាពរបស់ខ្លួន

ស្វីស៖ លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវាឡា ដែលទទួលការតែងតាំងជាផ្លូវការនៅថ្ងៃចន្ទនេះ ជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ បានសន្យាលើកយកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាបញ្ហាអាទិភាពរបស់ខ្លួន ការលើកកម្ពស់លំហូរវ៉ាក់សាំងសេរី និងការផ្គត់ផ្គង់គ្រឿងបរិក្ខា ព្រមទាំងបង្កើតយន្តការដោះស្រាយជម្លោះនានាជាដើម ។ លោក អូកុនចូ អ៊ីវាឡា បាននិយាយប្រាប់អ្នកសារព័ត៌មានថា យើងរងភាពតក់ ស្លុតពីរយ៉ាងពីជំងឺរាតត្បាត មួយគឺបញ្ហាសុខភាព និងម្យ៉ាងទៀតគឺបញ្ហាសេដ្ឋកិច្ច ដែលកំពុងធ្វើអោយមានការប្រកួតប្រជែងយ៉ាងច្រើន ហើយវាក៏នាំមកនូវគ្រោះមហន្តរាយសេដ្ឋកិច្ចដល់ផ្នែកជាច្រើនរបស់ពិភពលោក ។ WTO នៅត្រង់ចំនុចនេះក្នុងពេលនេះក៏កំពុងប្រឈមមុខនូវការប្រកួតប្រជែងជាច្រើនដែរ… ដូច្នេះវាមិនអាចធ្វើការងារដូចធម្មតានៅ WTO បានទេ ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា យើងក៏មានបញ្ហាខ្វះការជឿទុកចិត្តដែលបានបង្កើតឡើងតាមពេលវេលាផងដែរ មិនមែនតែរវាងសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ តែក៏រវាងសមាជិកប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍផងដែរ ។សូមបញ្ជាក់ថា អ្នកការទូតនីហ្សេរីយ៉ា លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវាឡា ត្រូវបានជ្រើសរើសជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាស្ត្រីដំបូងនិងអាហ្វ្រិកដំបូង ដែលត្រូវមកដឹកនាំស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១០លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤២ម៉ឺននាក់ និងជាសះស្បើយ៨៤លាន៨៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១០លាន៣ម៉ឺន២ពាន់៣៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤២ម៉ឺន៩ពាន់៧០៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៤លាន៨៤ម៉ឺន៨ពាន់១៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៣៨ម៉ឺន១ពាន់២២០នាក់ ស្លាប់ចំនួន៤៩ម៉ឺន៩ពាន់៩៩១នាក់ និងជាសះស្បើយចំនួន១៨លាន៤៧ម៉ឺន៩ពាន់៤១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៣ម៉ឺន៧ពាន់១០៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៩៤៩នាក់ និងជាសះស្បើយ១០លាន៦៤ម៉ឺន២ពាន់៩០៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៩២ម៉ឺន១ពាន់៩៨១នាក់ ស្លាប់២៤ម៉ឺន៩៨៣នាក់ និងជាសះស្បើយ៨លាន៨៨ម៉ឺន៣ពាន់១៩១នាក់ ៕ ប្រភព៖ worldometers
-
អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា វ៉ាក់សាំង កូវីដ១៩ នៅតែមានប្រសិទ្ធភាពចំពោះមេរោគ បំប្លែង ខ្លួនថ្មី ដដែល

ភ្នំពេញ៖ ក្រោយកម្ពុជា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ មេរោគបំប្លែងថ្មីចំនួន៣នាក់ ដែលជាករណីនាំចូល កាលពីថ្ងៃ ទី០៣ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ជនដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ជាជនជាតិឥណ្ឌា ២នាក់ និងចិនម្នាក់ ពលរដ្ឋមានការព្រួយបារម្មណ៍ ពីមេរោគបំលែងខ្លួនថ្មីនេះ។ ជាការឆ្លើយតបនឹងក្តីកង្វល់នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅ លើពិភពលោកនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រកត់សម្គាល់ថា វានៅតែមានប្រសិទ្ធភាពចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី។ តែទោះជាយ៉ាងណាគេមិនទាន់អាចបញ្ជាក់ពីកម្រិតអត្រាប្រសិទ្ធភាពរបស់វានៅឡើយនោះទេ ខណៈក្រុមអ្នកវិទ្យាសាស្ត្រ កំពុងអង្កេតបន្ត។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា មេរោគកូវីដ១៩ បំប្លែងថ្មីនេះ វានៅតែជាទម្រង់មេរោគកូវីដ១៩ដដែល គ្រាន់តែវាមានលទ្ធភាពចម្លងលឿន និងខ្លាំងជាងមេរោគចាស់។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ទោះបីវីរុសកូវីដ១៩ មានការបំលែងថ្មីក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្រគេបានបញ្ជាក់ហើយវ៉ាក់សាំងកូវីដ១៩ ដែលគេរកឃើញ ហើយកំពុងប្រើប្រាស់នៅលើពិភពលោកយើងនេះ ប្រទេសជាច្រើនហើយគេកំពុងប្រើប្រាស់ គឺនៅតែមានប្រសិទ្ធភាព។ ប៉ុន្តែសំណួរសួរថាប្រសិទ្ធភាពកម្រិតណា? អ៊ីចឹងគេកំពុងធ្វើការសិក្សា»។…
-
ថៃកំពុងពិចារណាបន្ថែមរយៈពេលធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីតំបន់អាហ្វ្រិក ខណៈទើបរកឃើញអ្នកឆ្លង Covid-19 ថ្មីៗ៧២ករណីទៀតនៅថ្ងៃអង្គារនេះ

ថៃ៖ មជ្ឈមណ្ឌល នៃរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ Covid-19 របស់ប្រទេសថៃបាននិងកំពុងពិចារណាបន្ថែមរយៈពេលធ្វើចត្តាឡីស័ក ទៅលើអ្នកដំណើរដែលមកពីតំបន់ទ្វីបអាហ្វ្រិករហូតដល់២១ថ្ងៃ ដើម្បីទប់ស្កាត់ឆ្លងរាលដាលជំងឺ Covid-19 ។ ការបន្ថែមចំនួនថ្ងៃធ្វើចត្តាឡីស័កខាងលើនេះ ជាផែនការឆ្លើយតបទៅនឹងការរកឃើញអ្នកដំណើរជនជាតិថៃម្នាក់ អាយុ៤១ឆ្នាំមានជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅអាហ្វ្រិកខាងត្បូងនៅលើទឹកដីថៃជាលើកដំបូង ។ បុរសជនជាតិថៃរូបនោះ ជាអ្នកជំនួញធ្វើដំណើរមកពីប្រទេសតង់ហ្សានីបានមកដល់ប្រទេសថៃកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃក៏បានកត់ត្រាពីអ្នកឆ្លងថ្មីៗចំនួន៧២ករណីបន្ថែមទៀតផងដែរនៅថ្ងៃអង្គារនេះ ធ្វើអោយតួលេខអ្នកឆ្លង Covid-19 សរុបនៅទូទាំងប្រទេសកើនឡើងដល់២ម៉ឺន៤ពាន់៧៨៦ករណី ចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះផ្ទុះឡើងដំបូងនៅថៃកាលពីខែមករា ឆ្នាំមុន ចំនែកឯអ្នកស្លាប់វិញមិនមាននោះទេ ពោលគឺនៅតែមានចំនួន៨២នាក់ដដែល ៕ ប្រភព៖ Bangkok Post
-
លោក បូរីស ចនសុន និយាយថា ពិភពលោកត្រូវការជាចាំបាច់នូវសន្ធិសញ្ញាស្តីពីជំងឺរាតត្បាតសកល ដើម្បីធានាបាននូវតម្លាភាព

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន អះអាងថា ពិភពលោកត្រូវការជាចំាបាច់នូវ «សន្ធិសញ្ញាមួយស្ដីពីជំងឺឆ្លងរាតត្បាតសកល» ដើម្បីធានាឱ្យបានតម្លាភាព បន្ទាប់ពីវីរុសដ៏កាចសាហាវមួយនេះផ្ទុះចេញដំបូងពីប្រទេសចិន ។ ការកត់សម្គាល់ខាងលើនេះរបស់លោក ចនសុន កើតមានឡើងបន្ទាប់ពីអង់គ្លេស និងសហរដ្ឋអាមេរិកបង្ហាញក្ដីបារម្ភ ជុំវិញការស៊ើបអង្កេតរកប្រភពដើមនៃជំងឺ COVID-19 នៅក្នុងប្រទេសចិន ដោយក្រុមអ្នកជំនាញអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ។ លោក បូរីស ចនសុន បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ខ្ញុំគិតថា អ្វីដែលពិភពលោកត្រូវការ គឺកិច្ចព្រមព្រៀងទូទៅមួយ ដែលអាចឱ្យយើងចែករំលែកទិន្នន័យ ហើយយើងចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនោះ ប្រកបដោយតម្លាភាព ។ បើតាមលោក ចនសុន នោះ សន្ធិសញ្ញាដែលលោកចង់បាន គឺជាសន្ធិសញ្ញាជាសកលស្ដីពីជំងឺឆ្លងរាតត្បាតសកល ដែលតម្រូវឱ្យប្រទេសនានាចែករំលែកទិន្នន័យប្រកបដោយតម្លាភាព ៕ ប្រភព៖ CNA
-
អង្គការសុខភាពពិភពលោក WHO អនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ Oxford / AstraZeneca ក្នុងករណីបន្ទាន់

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីវ៉ាក់សាំង Covid-19 ដែលបង្កើតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដើម្បីពង្រីកលទ្ធភាពទទួលបាននូវការចាក់វ៉ាក់សាំងដែលមានតម្លៃថោកនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ឥឡូវនេះ យើងមានចំណែកទាំងអស់សម្រាប់ចែកចាយវ៉ាក់សាំង ប៉ុន្តែយើងនៅតែត្រូវការពង្រីកផលិតកម្ម ។ លោកបន្ថែមថា យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ត្រូវបញ្ជូនសំណុំឯកសាររបស់ពួកគេទៅកាន់ WHO ដើម្បីពិនិត្យនៅពេលតែមួយ ដូចដែលពួកគេបញ្ជូនទៅឲ្យនិយ័តករនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ។ សូមជម្រាថា ការពិនិត្យរបស់ WHO បានរកឃើញថា វ៉ាក់សាំង AstraZeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់សុវត្ថិភាព ហើយអត្ថប្រយោជន៍ប្រសិទ្ធភាពរបស់វាមានលើសពីហានិភ័យ ។ វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានគេសរសើរដោយសារតែវាមានតម្លៃថោកជាង ហើយអាចទុកនៅសីតុណ្ហភាពទូរទឹកកកធម្មតាបាន ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៩លាន៦៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤១ម៉ឺននាក់ និងជាសះស្បើយ៨៤លាន២១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៩លាន៦៧ម៉ឺន៥ពាន់១០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤១ម៉ឺន៨ពាន់៧២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៤លាន២១ម៉ឺន៣ពាន់៦៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៣១ម៉ឺន៧ពាន់៧០៣នាក់ ស្លាប់ចំនួន៤៩ម៉ឺន៨ពាន់២០៣នាក់ និងជាសះស្បើយចំនួន១៨លាន៣៥ម៉ឺន៦ពាន់៦២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩២ម៉ឺន៥ពាន់៣១១នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៨៤០នាក់ និងជាសះស្បើយ១០លាន៦៣ម៉ឺន៨៩២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៨៦ម៉ឺន៦ពាន់៧១០នាក់ ស្លាប់២៣ម៉ឺន៩ពាន់៨៩៥នាក់ និងជាសះស្បើយ៨លាន៨០ម៉ឺន៥ពាន់២៣៩នាក់ ៕ ប្រភព៖ worldometers
-
អភិបាលខេត្តបាត់ដំបងព្រមានអ្នករត់តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករមកពីបរទេសដែលគេចវេះពីមណ្ឌលចត្តាឡីស័ក ពុំដូច្នោះទេនឹងអនុវត្តតាមនីតិវិធីច្បាប់ដោយមិនលើកលែង ទ្បើយ

ការព្រមានរបស់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១ កនុងឱកាសលោកបានជួបសំណេះសំណាល ជាមួយអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅក្នុងពិធីសំណេះសំណាលជាមួយ អ្នករត់តាក់ស៊ី ឬរថយន្តឈ្នួល នាឱកាសនោះ លោក ងួន រតនៈ បានប្រមានដល់អ្នករត់ តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករ ក្នុងគោលបំណងគេចវេះពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចឃើញនឹងផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្ស ខុសច្បាប់។ លោកអភិបាលខេត្ត ក៏បានបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេះមណ្ឌលចត្តាឡីស័ក គឺជាហានីភ័យខ្ពស់មួយប្រសិនបើពលករនោះ មានផ្ទុះជំងឺកូវីដ ១៩ គឺនឹងមានការរីករាលដល់អ្នករត់តាក់ស៊ីនោះផង, ក្រុមគ្រួសារ ពលករនោះ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។ ជាមួយគ្នានោះ លោក ងួន រតនៈ ក៏បានព្រមានផងដែរថា ប្រសិនបើសមត្ថកិច្ចណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេស ណ្ឌលចត្តាឡីស័ក ដោយមនោសញ្ចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា៕កឹំម ទៀង