-
ថៃនឹងទទួលបានវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនចិន Sinovac ក្នុងជំហានដំបូងនៅសប្តាហ៍ក្រោយនេះ

ថៃ៖ វ៉ាក់សាំង COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac នឹងមកដល់ថៃ នៅសប្តាហ៍ក្រោយ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលថៃលោក អាណូធីន ឆើនវីរ៉ាគុល ។ រដ្ឋមន្រ្តីសុខាភិបាលថៃរូបនេះ បានប្រាប់សមាជិកសភាថា ការបញ្ជូនវ៉ាក់សាំងចិនក្នុងជំហានទី១ គ្រោងនឹងទៅដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់មកលើកទី២ នឹងមកដល់នៅខែក្រោយ និងលើកទីប៣នៅខែមេសាខាងមុខ ។ លោកបន្ថែមទៀតថា វ៉ាក់សាំង AstraZeneca របស់ក្រុមហ៊ុនផលិតឱសថ Siam Bioscience នៅស្រុកផ្ទាល់ នឹងអាចបានប្រើប្រាស់ចាប់ពីចុងខែឧសភា ឬដើមខែមិថុនាខាងមុខ ខណៈដែលវ៉ាក់សាំងទាំងនេះ ក៏នឹងត្រូវចែកចាយដល់ប្រទេសដទៃទៀតផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១០លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៤ម៉ឺននាក់ និងជាសះស្បើយ៨៥លាន៣២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១០លាន៤៣ម៉ឺន៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៤ម៉ឺន៩២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៥លាន៣២ម៉ឺន៣ពាន់៤៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៤៥ម៉ឺន៣ពាន់៥២៦នាក់ ស្លាប់ចំនួន៥០ម៉ឺន២ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន១៨លាន៥៩ម៉ឺន៦ពាន់៤៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៤ម៉ឺន៩ពាន់៥៤៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៣៨នាក់ និងជាសះស្បើយ១០លាន៦៥ម៉ឺន៤ពាន់៧០៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៩៧ម៉ឺន៩ពាន់២៧៦នាក់ ស្លាប់២៤ម៉ឺន២ពាន់១៧៨នាក់ និងជាសះស្បើយ៨លាន៩៥ម៉ឺន៤៥០នាក់ ៕ ប្រភព៖ worldometers
-
លោកជំទាវ យក់ សម្បត្តិ ប្រកាសថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ជំនួយថវិកា១៥០លានរៀល សម្ភារៈ និងស្បៀងថែមទៀត ដល់ខេត្តចំនួន៦ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកា ១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ។ លោកជំទាវ យក់ សម្បត្តិ បន្តថា ខេត្តទាំង៦ ដែលទទួលបានថវិកា សម្ភារ និងស្បៀងនេះ រួមមាន៖ ១- ខេត្តបាត់ដំបង ទទួលបានទឹកសុទ្ធ១ពាន់កេស, ២- ខេត្តបន្ទាយមានជ័យ ទទួលបាន ឃីត១ពាន់, ៣- ខេត្តឧត្តរមានជ័យ ទទួលបាន ឃីត៥០០ និងទឹកសុទ្ធ៥០០កេស, ៤- ខេត្តកោះកុង ទទួលបានថវិកា៥០លានរៀល ឃីត១០០, ៥- ខេត្តពោធិសាត់ ទទួលបានថវិកា៥០លានរៀល និង៦- ខេត្តព្រះវិហារទទួលបានថវិកា៥០លានរៀល ។ លោកជំទាវ រដ្ឋលេខាធិការបានបន្ថែមថា ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចផ្តល់ជំនួយថវិកា ១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តរៀបចំធ្វើ ចត្តាឡីស័កសម្រាប់ពលករ។ ខេត្តទាំង៦ ដែលទទួលបានថវិកា សម្ភារ និងស្បៀងនេះ រួមមាន៖ ១៖ ខេត្តបាត់ដំបង ទទួលបានទឹកសុទ្ធ១ពាន់កេស២៖ ខេត្តបន្ទាយមានជ័យ ទទួលបាន ឃីត១ពាន់៣៖ ខេត្តឧត្តរមានជ័យ ទទួលបាន ឃីត៥០០ និងទឹកសុទ្ធ៥០០កេស៤៖ ខេត្តកោះកុង ទទួលបានថវិកា៥០លានរៀល ឃីត១០០៥៖ ខេត្តពោធិសាត់ ទទួលបានថវិកា៥០លានរៀល៦៖ ខេត្តព្រះវិហារទទួលបានថវិកា៥០លានរៀល។ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជា ក្នុង នោះអ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់ ហើយក្នុងចំណោមអ្នកឆ្លងដែនពី ប្រទេសថៃ ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់៕
-
អ្នកនុក្រឹត្យថ្មីបង្កើនការពិន័យចំពោះអ្នកគេចពីចត្តាឡីស័កពិន័យពី១លានរៀលទៅ៥លានរៀល និងអ្នកនាំគេគេចវេះពិន័យពី១០លានរៀលទៅ៥០លានរៀល

យោងតាមអនុក្រឹត្យថ្មីស្តីពីការធ្វើចត្តាឡីស័កដែលចេញនៅថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ បានសម្រេចបង្កើនការផាកពិន័យធ្ងន់ធ្ងរសម្រាប់អ្នកមិនអនុវត្តការធ្វើចត្តាឡីស័ក និងបានបញ្ចូលបន្ថែមពីការពិន័យចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានចត្តាឡីស័កផងដែរ។ មាត្រា៨ថ្មី នៃសអនុក្រឹត្យបានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។ មាត្រា៨ថ្មីនោះ បានចែងទៀតថា ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ អនុត្រឹត្យបានចែងទៀតថា ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបានមកពីការពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច…
-
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៤នាក់នៅថ្ងៃទី១៧កុម្ភៈឆ្នាំ២០២១

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១នេះបានឲ្យដឹងថា អ្នកឆ្លងថ្មីទាំង៤នាក់នោះមាន បុរសជនជាតិឥណ្ឌូនេស៊ីអាយុ១៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦កុម្ភៈ។ ទី២ស្ត្រីជនជាតិឥណ្ឌូនេស៊ីអាយុ១៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦កុម្ភៈ។ ទី៣ស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសចិន បានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៧កុម្ភៈឆ្នាំ២០២១ និងទី៤ បុរសជនជាតិស្វីសអាយុ៦២ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស ហើយបានបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៤កុម្ភៈ។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសដែរថា មិនមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩នោះឡើយ។ កម្ពុជាគិតមកដល់ថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៨៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
-
អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលការបង្ហោះព័ត៌មានមិនពិតបំពុលថា «អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារ ចាក់វ៉ាក់សាំងកូវីដ១៩»

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើការច្រានចោលនេះ បន្ទាប់ពីបុគ្គល សឺន ហាយ ជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។ លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះ។ សូមបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ។ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ៕
-
ថ្នាក់ដឹកនាំនិងបុគ្គលិកអ្នកយកព័ត៌មាននៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ចូលរួមដោយស្ម័គ្រចិត្តចាក់វាំងសាំងការពារជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ ៖ លោកខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំបុគ្គលិកនិងអ្នកយកព័ត៌មាន ចូលរួមដោយស្ម័គ្រចិត្តចាក់វាំងសាំងការពារជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។ ក្នុងឱកាសដឹកនាំបុគ្គលិកស្ម័គ្រចិត្តទៅទទួលវ៉ាក់សាំងនាពេលនេះ លោកខ្វៃ អាទិត្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពដល់ក្រុមអ្នកសារព័ត៌មាន ក្នុងការទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ១៩លើកដំបូងនៅកម្ពុជា។ លោកអគ្គនាយក បានបញ្ជាក់បន្ថែមថា នេះជាការគិតគូរខ្ពស់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពប្រជាជន ពិសេសបន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជា កងទ័ព និងបុគ្គលិកសុខាភិបាល អ្នកសារព័ត៌មានក៏ជាជម្រើសអាទិភាពមួយក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដំបូងគេនៅកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គនាយក បានថ្លែងអំណរគុណផងដែរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបានសំណូមពរឱ្យប្រជាពលរដ្ឋមានការគិតគូរយកចិត្តទុកដាក់លើវិធានការការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយសង្គមកម្ពុជាមានសុខភាពល្អ មានការអភិវឌ្ឍជឿនលឿន និងការពារកុំឱ្យមានការឆ្លងជំងឺកូវីដ១៩។ នៅក្នុងឱកាសនោះ លោក ញឹប អង្គារ៍បុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា សូមអ្នកទទួលការចាក់វ៉ាក់សាំងទាំងអស់កុំមានការព្រួយបារម្ភ ព្រោះថាខាងក្រុមគ្រូពេទ្យយើង មុននឹងទទួលការចាក់គឺមានការពិនិត្យសុខភាព និងសួរនាំពីប្រវត្តិនិងជម្ងឺយ៉ាងច្បាស់លាស់ជាមុខ ដើម្បីជៀសវាងមានបញ្ហាមិនប្រក្រតីមួយកើតមានឡើង ហើយរហូតមកដល់ពេលនេះមិនទាន់មានអ្នកមកទទួលវ៉ាក់សាំង ដោយស្ម័គ្រចិត្តណាម្នាក់មានបញ្ហានោះទេ។ លោក…
-
ជប៉ុនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដល់បុគ្គលិកសុខាភិបាលក្នុងទីក្រុងតូក្យូ

ជប៉ុន៖ អាជ្ញាធរជប៉ុន នៅថ្ងៃពុធនេះ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច ដល់បុគ្គលិកសុខាភិបាលក្នុងទីក្រុងតូក្យូ ស្របពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យូស៊ីហ៊ីដេ ព្យាយាមយកឈ្នះលើវីរុសនេះ ហើយធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅរដូវក្តៅខាងមុខនេះ ។ អនុរដ្ឋមន្រ្តីសុខាភិបាលជប៉ុនលោក ហ៊ីរ៉ូស៊ី យ៉ាម៉ាម៉ូតុ បានប្រាប់អ្នកយកព័ត៌មាននៅឯមន្ទីរពេទ្យ ក្រោយពេលចាក់វ៉ាក់សាំងថា នេះជាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់វីរុសកូរ៉ូណា ។ ដោយឡែកនាយកមជ្ឈមណ្ឌលវេជ្ជសាសស្ត្រតូក្យូ លោក កាហ្ស៊ុយហ៊ីរ៉ូ អារ៉ាគី ក៏បាននិយាយដែរថា ក្នុងនាមជានាយកម្នាក់ ខ្ញុំនាំមុខគេក្នុងការប្រើវា… ខ្ញុំមិនចូលចិត្តចាក់ថ្នាំប៉ុន្មានទេ តែការចាក់នេះមិនឈឺទេ… ខ្ញុំមានអារម្មណ៍ធូរស្រាល ។ សូមជម្រាបថា ជប៉ុនមានផែនការចាក់វ៉ាក់សាំងដំបូងដល់បុគ្គលិកវេជ្ជសាស្ត្រចំនួន៤ម៉ឺននាក់នៅទូទាំងប្រទេស ហើយនឹងសិក្សាពីផលប៉ះពាល់ក្រោយការចាក់២ដូសលើពួកគេ២ម៉ឺននាក់ ។ ជប៉ុនសង្ឃឹមថា នឹងចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលប្រមាណ៣.៧លាននាក់ចាប់ពីខែមីនាតទៅ និងប្រជាជន៣៦លាននាក់ទៀតចាប់ពីអាយុ៦៥ឆ្នាំឡើងចាប់ពីខែមេសា មុនបន្តទៅដល់ប្រជាជនទូទៅ ៕ ប្រភព៖ Reuters
