-
ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បេីយ

-
កម្ពុជារកឃើញមេរោគកូវីដ១៩ បំលែងខ្លួនថ្មី៣ករណី ជាលើកដំបូង ដែលជាករណីនាំចូល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ មេរោគកូវីដ១៩ បំលែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់៕
-
ក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត អនុវត្តន៍ឲ្យម៉ឺងម៉ាត់នូវវិធានការច្បាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ណែនាំទៅអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវ វិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័កតាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតប ការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល»។ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជា អន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលដែលបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពី ទណ្ឌកម្ម ក្នុងមាត្រា៨ ចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួត ពិនិត្យឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែល មានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃ បទល្មើស និងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល។ ក្នុងមាត្រានេះ បានចែងថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ ក្នុងលិខិតនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកផងដែរថា ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រម អនុវត្តតាមបទបញ្ញត្តិនៃកថាខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញ ចូលកម្ពុជា។
-
ថៃរកឃើញវីរុស Covid-19 ទម្រង់ថ្មីលើពលរដ្ឋខ្លួនម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី

ថៃ៖ វីរុសកូវីដ១៩ទម្រង់ថ្មីមានប្រភពនៅអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅក្នុងខ្លួនជនជាតិថៃម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី នេះបើតាមការបញ្ជាក់របស់អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃលោក អូផាស់ កានកាវីនផុង នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ។ អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ៤១ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅប្រទេសតង់ហ្សានី ដើម្បីរកស៊ី មុនពេលវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២៩ ខែមករាកន្លងទៅនេះ ។ លោកវេជ្ជបណ្ឌិតបន្ថែមថា នាយកដ្ឋានកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាហ្វ្រិកខាងត្បូងអាចឈានដល់ប្រទេសថៃ ហើយថា ក្នុងករណីអ្នកជំងឺនេះ មិនមានភ័ស្តុតាងថា វីរុសកូវីដ១៩ទម្រង់ថ្មីបាននាំឲ្យគាត់មានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះទេ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៩លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤១ម៉ឺននាក់ និងជាសះស្បើយ៨១លាន៤៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៩លាន៣៨ម៉ឺន៧ពាន់៤១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤១ម៉ឺន១ពាន់៤៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨១លាន៤៧ម៉ឺន៦០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២៦ម៉ឺន១ពាន់៤៧០នាក់ ស្លាប់ចំនួន៤៩ម៉ឺន៧ពាន់១៧៤នាក់ និងជាសះស្បើយចំនួន១៨លាន២២ម៉ឺន៤ពាន់២៨៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩១ម៉ឺន៦ពាន់១៧២នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៧៦៤នាក់ និងជាសះស្បើយ១០លាន៦១ម៉ឺន៩ពាន់៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៨៣ម៉ឺន៤ពាន់៥១៣នាក់ ស្លាប់២៣ម៉ឺន៩ពាន់២៩៤នាក់ និងជាសះស្បើយ៨លាន៧៤ម៉ឺន៥ពាន់៤២៤នាក់ ៕ ប្រភព៖ worldometers
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែ អនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធាន ការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិនិត្យឡើងវិញពីកម្រិតពិន័យ នៅក្នុងអនុក្រឹត្យនេះផងដែរ ព្រោះវានៅទាបដែលនាំឱ្យបុគ្គលខ្លះមិនខ្លាចរអា។ បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងយ៉ាងដូច្នេះ «ទន្ទឹមនឹងពិនិត្យឃើញបងប្អូនភាគច្រើនដែល បានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនយើងមួយចំនួនបានធ្វើដំណើរគេចវេសពីតំបន់ដែលត្រូវធ្វើចត្តាឡីស័ក ចូលមកផ្ទៃក្នុងប្រទេសដែលជារឿងមួយ ដែលមិនអាចនឹងមិនយកវិធានការផ្លូវច្បាប់បានទេ។ នោះគឺនៅត្រង់ថា ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត គឺនឹងមានរឿងកាន់តែធ្ងន់ធ្ងរ ហើយល្ងាចម្សិលមិញនេះដើម្បីចៀសវាង ការធ្វើចត្តាឡីស័ក ហើយដើម្បីគេចចេញពីកម្លាំងល្បាតនៅតាមព្រំដែនមានពលរដ្ឋខ្មែរ យើងម្នាក់បានឆ្លងព្រំដែន ហើយជាន់មីនដាច់ជើងនៅឯខេត្តបន្ទាយមានជ័យ។ បើសិនជាយើងនៅបន្តតទៅ ទៀតអាចនឹងមានបងប្អូនមួយ ចំនួនគ្រោះថ្នាក់រហូតដល់ស្លាប់ ឬពិការដូចជាម្សិលមិញនេះច្បាស់ជាពិការហើយ ព្រោះជើងនោះអាចនឹងត្រូវកាត់។ បន្ថែមលើនោះក៏អាចនឹងចម្លងមេរោគកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុងប្រទេស ដែលអាចនាំមកនូវគ្រោះមហន្តរាយសាជាថ្មីសម្រាប់ប្រទេសកម្ពុជារបស់យើង»។ ដើម្បីទប់ស្កាត់ចលនាគេវេសពីការធ្វើចត្តាឡីស័កនេះ សម្តេចតេជោ ហ៊ុន សែន…
-
្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បេីយដែរ។ កម្ពុជាគិតមកដល់ថ្ងៃ១៥កុម្ភៈឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៧៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៦៩នាក់ នៅសល់១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

-
ក្រសួងសុខាភិបាល ប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តប្រកាសដំណឹងល្អ ដោយបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកជាសះស្បើយទាំង៣នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ៧៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវី-១៩ ចំនួន០២ លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ៣៖…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៨លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៩ម៉ឺននាក់ និងជាសះស្បើយ៨០លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៨លាន៧២ម៉ឺន៧ពាន់១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៩ម៉ឺន៤ពាន់១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨០លាន៧៣ម៉ឺន៦ពាន់៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន១០ម៉ឺន៦ពាន់៧០៤នាក់ ស្លាប់ចំនួន៤៩ម៉ឺន២ពាន់៥២១នាក់ និងជាសះស្បើយចំនួន១៨លាន៤ម៉ឺន៣១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៩ម៉ឺន២ពាន់៥៥០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៥៨៨នាក់ និងជាសះស្បើយ១០លាន៥៩ម៉ឺន៨ពាន់៧០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៧៦ម៉ឺន៥ពាន់៦៩៤នាក់ ស្លាប់២៣ម៉ឺន៧ពាន់៦០១នាក់ និងជាសះស្បើយ៨លាន៦៧ម៉ឺន៨ពាន់៣២៧នាក់ ៕ ប្រភព៖ worldometers
-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង២០០លានដូសបន្ថែមទៀត

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកបានចុះកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងចំនួន២០០លានដូសបន្ថែមទៀត តបតាមការសន្យាកាលពីខែមករាកន្លងទៅ ក្នុងគោលបំណងបង្កើនការចាក់វ៉ាក់សាំងអោយដល់ប្រជាជនគ្រប់គ្នា ។ លោក ចូ បៃដិន បានថ្លែងនៅឯវិទ្យាសា្ថនសុខាភិបាលជាតិក្នុងទីក្រុង Bethesda រដ្ឋ Maryland ថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer Inc. និង Moderna Inc. ដែលតម្រូវអោយក្រុមហ៊ុននីមួយផ្តល់ជូននូវវ៉ាក់សាំង១០០លានដូសបន្ថែមទៀត ។ ការបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតនេះ នឹងនាំអោយការបញ្ជាទិញរបស់សហរដ្ឋអាមេរិកពីក្រុមហ៊ុនផលិតឱសថធំៗទាំងពីរនេះ សរុបកើនឡើងដល់៦០០លានដូស ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២ពាន់២៤០នាក់ ស្លាប់ចំនួន៤៨ម៉ឺន៦ពាន់៩២២នាក់ និងជាសះស្បើយចំនួន១៧លាន៩៣ម៉ឺន៨១៩នាក់ ៕ ប្រភព៖ Reuters