-
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងវីរ៉ុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ

-
វៀតណាមបន្តរកឃើញករណីឆ្លងវីរុស Covid-19 ទម្រង់ថ្មីមួយទៀត ដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរកឃើញវីរុស Covid-19 ទម្រង់ថ្មី ដែលមានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខ្លួនអ្នកជំនាញបរ ទេសម្នាក់ ដែលត្រូវបានធ្វើចត្តាឡីស័កចាប់តាំងពីពេលមកដល់ទីក្រុងហាណូយកាលពីខែធ្នូកន្លងទៅ ។ អ្នកជំងឺដែលជាអ្នកជំនាញអាហ្វ្រិកខាងត្បូងអាយុ២៥ឆ្នាំនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៩ ខែធ្នូ ។ គាត់បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុងហាណូយ ដើម្បីព្យាបាល ។ សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលវីរុសកូរ៉ូណាទម្រង់ថ្មី មានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានកត់ត្រានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ បន្ទាប់ពីកាលពីដើមខែមករាកន្លងទៅ ករណីនាំចូលលើកដំបូងនៃវីរុស Covid-19 ទម្រង់ថ្មីមួយទៀត ដែលមានដើមកំណើតនៅចក្រភពអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនស្ត្រីអាយុ៤៤ឆ្នាំម្នាក់ ដែលវិលត្រឡប់មកវៀតណាមពីអង់គ្លេសផងដែរ ៕ ប្រភព៖ VNExpress
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨២៩នាក់ទៀត និងមិនមានអ្នកស្លាប់ទេ ក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ថៃ CCSA បានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៨២៩ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីឡើយ នៅក្នុងរបាយការណ៍ប្រចំាំថ្ងៃអាទិត្យម្សិលមិញ ។ បើតាមមជ្ឈមណ្ឌល CCSA ក្នុងចំណោមករណីឆ្លងថ្មីៗនេះ មាន៨២២ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះ មាន៧២២ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តលើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត សាមុត សាខន ។ ដោយឡែក០៧ករណីផ្សេងទៀតជាករណីនាំចូលត្រូវបានរកឃើញលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ ។ សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសមានចំនួន១ម៉ឺន៨ពាន់៧៨២ករណី ក្នុងនោះមានអ្នកស្លាប់៧៧នាក់ និងអ្នកជាសះស្បើយវិញចំនួន១ម៉ឺន១ពាន់៦១៥នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៣លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៣លាន៥២ម៉ឺន៤ពាន់៨០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៣ម៉ឺន៧ពាន់៧៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៥លាន១២ម៉ឺន៨ពាន់៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៧៦ម៉ឺន៧ពាន់២២៩នាក់ ស្លាប់ចំនួន៤៥ម៉ឺន២ពាន់២៧៩នាក់ និងជាសះស្បើយចំនួន១៦លាន៤០ម៉ឺន៣ពាន់៨៤៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៥ម៉ឺន៨ពាន់៦១៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៤២៨នាក់ និងជាសះស្បើយ១០លាន៤៣ម៉ឺន៣ពាន់៩៨៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន២០ម៉ឺន៤ពាន់៧៣១នាក់ ស្លាប់២២ម៉ឺន៤ពាន់៥៣៤នាក់ និងជាសះស្បើយ៨លាន២ម៉ឺន៧ពាន់៤២នាក់ ៕ ប្រភព៖ worldometers
-
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៣១មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ និងមិនមានអ្នកឆ្លងថ្មីឡើយ។ ក្រសួងបានបញ្ជាក់ថា អ្នកឆ្លងថ្មីនោះ គឺជាពលករថ្វើដំណើរមកពីប្រទេសថៃ។ គិតមកដល់ថ្ងៃទី១កុម្ភៈឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤៦៦នាក់ ក្នុងនោះបានជាសសះស្បើយចំនួន៤៤៣នាក់ និងនៅសល់២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕គឹម ទៀង
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០២លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០២លាន៦៣ម៉ឺន៥ពាន់១៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២១ម៉ឺន៦ពាន់៤១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៤លាន៣២ម៉ឺន៩ពាន់២៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៥១ម៉ឺន២ពាន់១៩៣នាក់ ស្លាប់ចំនួន៤៤ម៉ឺន៧ពាន់៤៥៩នាក់ និងជាសះស្បើយចំនួន១៦លាន១៩ម៉ឺន៩ពាន់៥៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៣ម៉ឺន៤ពាន់២៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់១៨៤នាក់ និងជាសះស្បើយ១០លាន៤០ម៉ឺន៩ពាន់១៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន១១ម៉ឺន៩ពាន់៤៧៧នាក់ ស្លាប់២២ម៉ឺន២ពាន់៧៧៥នាក់ និងជាសះស្បើយ៧លាន៩៦ម៉ឺន៦៤៣នាក់ ៕ ប្រភព៖ worldometers
-
ទីបំផុតអឺរ៉ុបបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca ចំពេលមានជម្លោះរឿងចែកចាយវ៉ាក់សាំងនឹងគ្នា

ប៊ែលហ្ស៊ិក៖ ទីបំផុតវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីផ្សារអឺរ៉ុបហើយ ក្រោយទទួលបាននូវការអនុម័តអោយប្រើវ៉ាក់សាំងនេះពីសំណាក់និយ័តករឱសថរបស់ប្លុកអឺរ៉ុប ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺជាវ៉ាក់សាំងទីបីហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្លុកអឺរ៉ុបដែលមានប្រទេសសរុបចំនួន២៧ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (ភីហ្វីហ្សឺ-បាយអូអិនធិច) និងក្រុមហ៊ុនអាមេរិក ម៉ូឌែណា ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី វ៉ុន ដឺ ឡេយែន បានគូសបញ្ជាក់ថា ខណៈជម្លាះរីកធំឡើងកាន់តែខ្លាំងរវាងសហភាពអឺរ៉ុប និងក្រុមហ៊ុនអង់គ្លេស AstraZeneca ជុំវិញការពន្យារពេលនៃផលិតកម្មវ៉ាក់សាំងនោះ លោកស្រីរំពឹងថា ក្រុមហ៊ុននេះនឹងផ្តល់ជូននូវវ៉ាក់សាំងចំនួន៤០០លានដូស ដែលស្របទៅតាមកិច្ចព្រមព្រៀងដែលបានធ្វើជាមួយគ្នា ៕ ប្រភព៖ ស៊ីនហួរ
-
ទីបំផុតវៀតណាមបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca ចំពេលរកឃើញអ្នកឆ្លងថ្មីៗ៣៤ករណីទៀត

វៀតណាម៖ ទីបំផុតវៀតណាមបានអនុម័តអោយប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នៅថ្ងៃសៅរ៍នេះ ស្របពេលដែលប្រទេសអាស៊ីមួយនេះ ក៏បានកត់ត្រាពីអ្នកឆ្លងថ្មីៗចំនួន៣៤ករណីបន្ថែមទៀតផងដែរ ។ ក្រសួងសុខាភិបាលវៀតណាមបានបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca PLC សម្រាប់ការប្រើប្រាស់ក្នុងស្រុក ខណៈកន្លងមកនេះ រដ្ឋាភិបាលវៀតណាមនិយាយថា ខ្លួនកំពុងស្ថិតក្រោមការពិភាក្សាទិញវ៉ាក់សាំង AstraZeneca ចំនួន៣០លានដូស ។ បើតាមនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក វៀតណាមត្រូវតែមានវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ ។ គិតត្រឹមថ្ងៃទី៣០ ខែមករានេះ នៅទូទាំងប្រទេសវៀតណាមមានចំនួនអ្នកឆ្លង COVID-19 សរុប១ពាន់៦៥៧ករណី ក្នុងនោះស្លាប់៣៥នាក់ និងជាសះស្បើយឡើងវិញ ១ពាន់៤៤៨នាក់ ៕ ប្រភព៖ Reuters
-
ប្រមុខអង្គការសហប្រជាជាតិទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 សម្រាប់ដូសដំបូងរួចរាល់ហើយ

អាមេរិក៖ យោងតាមប្រភពពីគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិបានអោយដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរួចហើយ ។ លោក ហ្គូទែរែស មានអាយុ៧១ឆ្នាំបានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងនៅឯវិទ្យាល័យ អាដឡៃ ស្ទេវិនសុន ក្នុងសង្កាត់ ប្រុនស៍ ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅបុរីញូយ៉ក ដោយលោកមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនេះ គឺដោយផ្អែកលើអាយុរបស់លោក ។ សូមជម្រាបថា ប្រជាជននៅទីក្រុងញូយ៉ក ដែលមានអាយុលើសពី៦៥ឆ្នាំត្រូវបានរាប់បញ្ចូលក្នុងក្រុមមនុស្សមានអាទិភាព ក្នុងនោះរួមបញ្ចូលទាំងបុគ្គលិកធ្វើការនៅសាលារៀន បុគ្គលិកផ្នែកដឹកជញ្ជូនសាធារណៈ និង បុគ្គលិកលក់ទំនិញនៅតាមហាង ក៏ដូចជាអាជ្ញាធរដោះស្រាយគ្នាមានអាសន្ន ៕ ប្រភព៖ ស៊ីនហួរ
-
នាយករដ្ឋមន្ត្រីសិង្ហបុរីចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ដូសទី២រួចរាល់ហើយ

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង នៅថ្ងៃសុក្រនេះបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច សម្រាប់ដូសទី២រួចរាល់ហើយនៅឯមន្ទីរពេទ្យសិង្ហបុរី បន្ទាប់ពីលោកបានចាក់វ៉ាក់សាំងនេះសម្រាប់ដូសដំបូងនៅថ្ងៃទី០៨ ខែមករាកន្លងទៅ ។ ក្រោយចាក់វ៉ាក់សាំងរួចរាល់ នាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ បានសរសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា វាដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងនេះជាលើកដំបូងរបស់ខ្ញុំដែរ ដែលវាមានភាពរហ័ស និងគ្មានភាពឈឺចាប់អី្វទាំងអស់ ។ លោក លី បញ្ជាក់ទៀតថា សិង្ហបុរីកំពុងបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន និងកំពុងបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ហើយថា ចូរទៅចាក់វ៉ាក់សាំង នៅពេលដែលវាដល់វេនរបស់អ្នក… វានឹងមិនត្រឹមតែការពារអ្នកទេ ប៉ុន្តែថែមទាំងការពារគ្រួសារ មិត្តភក្តិ និងមនុស្សគ្រប់គ្នា ដែលអ្នកមានទំនាក់ទំនងជាមួយ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ អ្នកឆ្លង Covid-19 សរុបនៅទូទាំងប្រទេសសិង្ហបុរី មានចំនួន៥ម៉ឺន៩ពាន់៤២៥ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន២៩នាក់ និងអ្នកជាសះស្បើយឡើងវិញចំនួន៥ម៉ឺន៩ពាន់១៤៨នាក់ ៕ ប្រភព៖ CNA