-
សាកលវិទ្យាល័យ ជូឡាឡុងកន របស់ថៃ នឹងចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ខ្លួនលើមនុស្សនៅខែមេសាខាងមុខនេះ

ថៃ៖ មជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៅសកលវិទ្យាល័យជូឡាឡុងកន នឹងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង Covid-19 ទៅលើមនុស្ស ដែលប្រើបច្ចេកវិទ្យា mRNA របស់ខ្លួន ដែលមានឈ្មោះថា Chula-Cov19 នៅក្នុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ បើតាមនាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ថៃលោក គាត រូករុងថាម ការសាកល្បងចាក់វ៉ាក់សាំង Covid-19 លើមនុស្ស នឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ៧២នាក់ ដើម្បីវាយតម្លៃពីកម្រិតវ៉ាក់សាំងដែលប្រើត្រឹមត្រូវ ។ ប្រសិទ្ធភាព និងសុវត្ថិភាពដំណាក់កាលទី២ ត្រូវបានរំពឹងថា នឹងអនុវត្តលើអ្នកស្ម័គ្រចិត្តប្រមាណ ៦០០នាក់ចាប់ពីខែមិថុនា រហូតដល់ខែកញ្ញាខាងមុខនេះ ។ លោកបន្ថែមថា វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA របស់មជ្ឈមណ្ឌលនេះ អាចត្រូវបានរក្សាទុកក្នុងសីតុណ្ហភាព៥អង្សាសេ បើធៀបនឹងវ៉ាក់សាំង Pfizer ដែលត្រូវរក្សានៅសីតុណ្ហភាពដក៧០អង្សាសេ ។ សាកលវិទ្យាល័យនេះ បានទទួលគំរូវ៉ាក់សាំងពីរោងចក្រនៅសហរដ្ឋអាមេរិក ។ ប្រសិនបើការសាកល្បងលើមនុស្សមានប្រសិទ្ធិភាពនោះ វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន១លានដូសដំបូងអាចនឹងប្រើប្រាស់នៅឆ្នាំនេះតែម្តង ៕ ប្រភព៖ The Thaiger
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០១លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០១លាន៤៣ម៉ឺន៤ពាន់៩៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៨ម៉ឺន៤ពាន់១២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៣លាន៣២ម៉ឺន១ពាន់៩៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន១៦ម៉ឺន៦ពាន់២០១នាក់ ស្លាប់ចំនួន៤៣ម៉ឺន៩ពាន់៥១៧នាក់ និងជាសះស្បើយចំនួន១៥លាន៩៤ម៉ឺន២ពាន់៧៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧០ម៉ឺន២ពាន់៣១នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៨៨៥នាក់ និងជាសះស្បើយ១០លាន៣៧ម៉ឺន២ពាន់៨១៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៤៨៥នាក់ ស្លាប់២២ម៉ឺន២៣៧នាក់ និងជាសះស្បើយ៧លាន៧៩ម៉ឺន៨ពាន់៦៥៥នាក់ ៕ ប្រភព៖ worldometers
-
រដ្ឋលេខាធិការក្រសួងផែនការ បរិច្ចាគប្រាក់បៀវត្ស លើកទី២ ចំនួន ០៣ខែ ជូនគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

-
អភិបាលខណ្ឌចំការមន បរិច្ចាគប្រាក់បៀវត្ស ជាអភិបាលខណ្ឌចំនួន ០៥ខែ ជូនគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

-
មានអ្នកឆ្លងំងឺកូវីដ-១៩ថ្មីម្នាក់ទទៀតនៅថ្ងៃនេះ និងមានអ្នកជាសះស្បើយ៥នាក់ផងដែរ

-
រដ្ឋបាលលោក ចូ បៃដិន នឹងទិញវ៉ាក់សាំង Covid-19 ចំនួន២០០លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន

អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធបតីអាមេរិក ចូ បៃដិន នឹងបញ្ជាទិញវ៉ាក់សាំង Covid-19 បន្ថែមទៀតចំនួន២០០លានដូស ដើម្បីចែកចាយនៅតាមបណ្តារដ្ឋជាច្រើនទៀត ដែលនេះជាការសន្យារបស់លោកប្រធានាធិបតី ក្នុងការព្យាយាមទប់ស្កាតការឆ្លងរីករាលដាល នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ ។ រដ្ឋបាលរបស់លោក បៃដិន បានបញ្ជូនសេចក្តីថ្លែងការណ៍សង្ខេបទៅកាន់បណ្តាអភិបាលរដ្ឋនានានៅថ្ងៃអង្គារនេះ អំពីផែនការរបស់ខ្លួនក្នុងការបង្កើនចំនួនវ៉ា់ក់សាំងដែលនឹងត្រូវផ្តល់ជូនដល់រដ្ឋាភិបាលក្នុងតំបន់អោយបាន១០លានដូសក្នុងមួយសប្តាហ៍សម្រាប់រយៈពេល៣សប្តាហ៍បន្ទាប់ កើនឡើងពី៨.៦លានដូសក្នុងពេលបច្ចុប្បន្ន នេះបើតាមប្រភពពីមន្រ្តីអាមេរិកសុំមិនបញ្ជាក់អត្តសញ្ញាណ ។ សូមជម្រាបថា រដ្ឋបាលរបស់លោក បៃដិន នឹងបញ្ជាទិញវ៉ាក់សាំងផ្សេងៗគ្នាចំនួន១០០លានដូស ដែលផលិតឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ និងក្រុមហ៊ុនម៉ូឌែណា ដើម្បីបង្កើនចំនួនវ៉ាក់សាំងអោយកើនឡើងដល់៦០០លានដូស ព្រមជាមួយការរំពឹងថា នឹងចែកចាយនៅក្នុងរដូវក្តៅខាងមុខនេះ ។ វ៉ាក់សាំងនីមួយៗទាមទារអោយចាក់២ដូសក្នុងមនុស្សម្នាក់ ដើម្បីការពារពេញលេញពីវីរុស Covid-19 ខណៈការបញ្ជាទិញថ្មី អាចនឹងគ្របដណ្តប់លើប្រជាជនអាមេរិករហូតដល់៣៣១លាននាក់ ៕ ប្រភព៖ Reuters
-
អនុប្រធានាធិបតីអាមេរិកទទួលការចាក់វ៉ាក់សាំងការពារ Covid-19 ដូសទី២

អាមេរិក៖ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 របស់លោកជាលើកទី២ ដែលជាវ៉ាក់សាំងផលិតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្រ្តអាមេរិក ម៉ូឌែណា នៅឯវិទ្យាស្ថានសុខាភិបាលជាតិ ។ ជាមួយគ្នានេះ លោកស្រី ហារី បាននិយាយថា ខ្ញុំចង់ជំរុញអោយអោយគ្រប់គ្នាទទួលការចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់អ្នក… វាពិតជាមិនមានការឈឺចាប់នោះទេ ហើយវានឹងអាចជួយសង្គ្រោះជីវិតរបស់អ្នកបានទៀតផង ។ ក្រុមហ៊ុន ម៉ូឌែណា អាយអិនស៊ី នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ខ្លួនជឿជាក់ថា វ៉ាក់សាំង Covid-19 របស់ខ្លួនអាចការពារប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មី ដែលរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។ ទន្ទឹមគ្នា ក្រុមហ៊ុន ភីហ្វីហ្សឺ អាយអិនស៊ី និង បាយអូអិនធិច អេសអ៊ី ក៏បានអះអាងដូចគ្នាដែរថា តាមរយៈការធ្វើតេស្តបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនអាចមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ពីការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូងនៅឡើយទេ ៕ ប្រភព៖ Yahoo News
-
ឯកឧត្តម វង្ស៊ី វិស្សុត ថ្លែងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩ ប្រមាណ ២០លាន ដូស សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា ក្នុងនោះ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ

នៅក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯ,ឧ វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា នឹងទទួលបាន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូស ជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ ។ ឯ,ឧ វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូងនេះតាមយន្តការកូវ៉ាក់ ៧លានដូស, ១លាន ដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី ។ ដោយឡែក ៩លានដូស ទៀត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧ លានដុល្លារ។ ឯ,ឧ វង្ស៉ី វិស្សុត បានបន្តថា ប្រទេសកម្ពុជា ជាប្រទេសតូច…
-
ឥណទានសម្បទានចំនួន២៣៨លានដុល្លារ ត្រូវបានជប៉ុនផ្តល់ជូនដល់កម្ពុជានៅក្នុងឆ្នាំ២០២០ សម្រាប់ឆ្លើយតបនឹងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩

យោងតាមសេចក្ដីប្រកាសព័ត៌មាន អំពីជំនួបពិភាក្សាការងាររវាង ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី កាម៉ី ហារុកូ (KAMEI Haruko) ប្រធាន តំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ចាយកា (JICA) ប្រចាំនៅកម្ពុជា ដែលបានចេញ ផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ពេញមួយឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទាន សម្បទាន មានទឹកប្រាក់ចំនួន ២៥ប៊ីលានយ៉េនជប៉ុន ត្រូវជាប្រមាណ ២៣៨ លានដុល្លារអាមេរិក ចូលរួមចំណែក ជាមួយដៃគូអភិវឌ្ឍន៍នានា ជួយគាំទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ឆ្លើយតបទៅនឹង ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព, សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹង សេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ក្នុងជំនួបនោះ ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ បានសម្តែងក្តីសោមនស្សរីករាយ អបអរសាទរចំពោះលោកស្រី…
