-
បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចំនាញរកឃេីញវិញហើយ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបានរកឃើញបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក វិញហើយ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ហេីយពេលនេះ សមត្ថកិច្ចក៏បាននាំខ្លួនគាត់ទៅធ្វើចត្តាឡីស័ក សាជាថ្មី និងយកវត្ថុសំណាកតេស្តផងដែរ ។ សូមបញ្ចាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ ក្នុងអ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ ។ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង ៕ដោយ៖ ភារ៉ា និងប៊ុនធី
-
ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បើយពីជំងីកូវីដ១៩ ម្នាក់ និងមិនមានករណីឆ្លងថ្មីនោះឡើយ

-
ម្ជុលវ៉ាក់សាំងដំបូងគេ ក្នុងចំណោម១លានដូស សម្តេចតេជោ ហ៊ុន សែន នឹងចាក់មុនគេ

បើយោងតាមគេហទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា វ៉ាក់សាំងដំបូងគេបង្អស់ គឺនឹងត្រូវចាក់បញ្ចូលក្នុងខ្លួនសម្តេចតេជោ ។ សម្តេចតេជោ ថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខជានិច្ច ព្រោះនេះជាទម្លាប់របស់សម្តេច រាប់សិបឆ្នាំហើយ។ ខ្ញុំបាទ/នាងខ្ញុំ សូមអនុញ្ញាត អានសំណេរទាំងស្រុងរបស់សម្តេច ដែលបានសរសេរប្រាប់ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទស៖ ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូល ប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិ យើងហើយថាយើងបានទទួលពី សាធារណរដ្ឋប្រជាមានិតចិននូវជំនួយ វ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំង កូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែល នឹងចាក់លើក ទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា របស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឈប់ទទួលថវិកាសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ទៀតហើយ កាលពីថ្ងៃទី១៥ ខែមករា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់លើប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន សម្តេចតេជោ…
-
ពលករខ្មែរមកពីប្រទេសថៃ២១នាក់ តាមច្រកព្រំដែនខេត្តកោះកុង អវិជ្ជមានកូវីដ១៩

កោះកុង៖ ការជូនដំណើរពលករទាំង២១នាក់នេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ មន្ត្រីមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។ លោកជំទាវ មិថុនា ភូថង បានថ្លែងឲ្យដឹងថា លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានដឹងថាពលករចំនួន២១នាក់ ធ្វើតេស្តរយៈពេល១៤ថ្ងៃ ក្រោយពីទទួលលទ្ធផលអវិជ្ជមាន ពីមន្ទីរពិសោធន៍ក្រសួងសុខាភិបាល ហើយតម្រូវឲ្យបងប្អូនបានវិលត្រឡប់ ទៅស្រុកកំណើតវិញដោយសុវត្តិភាព ។ លោកជំទាវណែនាំសូមបងប្អូនថែរក្សាសុខភាពដោយខ្លួនឯង និងត្រូវអនុវត្តន៍ទៅតាមការផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឯង ហើយត្រូវអនុវត្តន៍ឲ្យបាននូវពាក្យ «៣ការពារ ៣កុំ» ពាក្យនេះ ដែលបងប្អូនគួរពិចារណាហើយ អនុវត្តន៍ជាប់ជានិច្ច ដើម្បីការពារការរីកដាលការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ លោកជំទាវបានថ្លែងបន្តថា ដើម្បីសុវត្ថិភាពនៃការរីករាលជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍បងប្អូនត្រូវរួមគ្នាផ្សព្វផ្សាយបន្ត បើបងប្អូនពលករនៅប្រទេសថៃ ចង់វិលចូលប្រទេស ឬស្រុកកំណើតវិញ សូមឲ្យណែនាំឲ្យពួកគាត់ចូលតាមច្រកទ្វារអន្តរជាតិ ចាំយាម មកកុំលួចឆ្លងដែនតាច្រកធម្មជាតិ និងផ្ទៃសមុទ្រឲ្យសោះ ព្រោះវាគ្រោះថ្នាក់ណាស់ ក្នុងធ្វើដំណើរតាមច្រកធម្មជាតិ និងផ្ទៃសមុទ្រ។ លោកជំទាវអភិបាលខេត្ត បានផ្តល់នៅសម្ភារការពារសុវត្ថិភាព នៃការចម្លងកូវីដ១៩…
-
ពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ ៣នាក់ថែមទៀតឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ចំនួន៣នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ ទាំង៣នាក់រួមមាន៖ ១៖ បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំស្នាក់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេត្យបង្អែក ខេត្តបន្ទាយមានជ័យ។ ២៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ សម្រាប់អ្នកជំងឺជាសះស្បើយទាំង៣នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ…
-
ក្រុមហ៊ុន Pfizer ពន្យារពេលចែកចាយវ៉ាក់សាំង Covid-19 ជាបណ្តោះអាសន្ន ធ្វើអោយអឺរ៉ុបព្រួយបារម្ភជាខ្លាំង ខណៈចំនួនអ្នកឆ្លងវីរុសកើនឡើង (Video)

ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនផលិតឱសថ ភីហ្វីហ្សឺ-បាយអូអិនធិច កាលពីដំបូងឡើយបាននិយាយថា ការចែកចាយវ៉ាក់សាំង COVID-19 របស់ខ្លួនកំពុងដំណើរការទៅតាមកាលវិភាគ ប៉ុន្តែក្រោយមកនៅថ្ងៃសុក្រសប្ដាហ៍នេះ ពួកគេបានប្រកាសជាថ្មីវិញថា នឹងមានផលប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការដឹកជញ្ជូននៅចុងខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែការផ្លាស់ប្តូរដំណើរការ នៃសង្វាក់ផលិតកម្មរបស់វា ដើម្បីបង្កើនចំនួននៃការផលិត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលរបស់បណ្ដាប្រទេសអ៊ឺរ៉ុបជាច្រើនបានត្អូញត្អែរថា ភាពជឿជាក់នៃដំណើរការចែកចាយវ៉ាក់សាំង COVID-19 របស់ពួកគេកំពុងជួបហានិភ័យ ក្រោយក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្ស៊ឺ បានប្រកាសពីការពន្យារពេល ក្នុងការចែកចាយវ៉ាក់សាំងជាបណ្តោះអាសន្ន ។ ទន្ទឹមគ្នា ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា ក្រុមហ៊ុន ភីហ្វីហ្ស៊ឺ បានធានាចំពោះការដឹកជញ្ជូនតាមផែនការទៅដល់សហភាពអ៊ឺរ៉ុបក្នុងត្រីមាសទី ១ នឹងមិនត្រូវពន្យារពេលនោះទេ ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្ស៊ឺ បានឆ្លើយតបវិញថា ការផ្លាស់ប្តូរខាងលើនេះ នឹងបង្កើនសមត្ថភាពនៃការផលិតវ៉ាក់សាំងដ៏គួរអោយកត់សម្គាល់មួយនៅចុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ខាងមុខ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៤លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៦៧លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៤លាន៣១ម៉ឺន៥ពាន់៣៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១ម៉ឺន៧ពាន់៩១៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៧លាន៣៤ម៉ឺន៦ពាន់៦៤០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៤លាន១០ម៉ឺន២ពាន់៤២៩នាក់ ស្លាប់ចំនួន៤០ម៉ឺន១ពាន់៨៥៦នាក់ និងជាសះស្បើយចំនួន១៤លាន២២ម៉ឺន៨ពាន់៩៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥៤ម៉ឺន៣ពាន់៦៥៩នាក់ ស្លាប់ចំនួន១៥ម៉ឺន២ពាន់១៣០នាក់ និងជាសះស្បើយ១០លាន១៧ម៉ឺន៩ពាន់៧១៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៨លាន៣៩ម៉ឺន៤ពាន់២៥៣នាក់ ស្លាប់២០ម៉ឺន៨ពាន់២៩១នាក់ និងជាសះស្បើយ៧លាន៣៦ម៉ឺន១ពាន់៣៧៩នាក់ ៕
-
ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅអាមេរិក ជូនដំណឹងដល់ពលរដ្ឋខ្មែរ ពីបទបញ្ជាថ្មី របស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ហាជំងឺឆ្លង CDC របស់អាមេរិក

-
ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០នាក់

